ប័ណ្ណសារព័ត៌មាន
2014-09-29
មន្ត្រីជាន់ខ្ពស់គណបក្សសង្គ្រោះជាតិ បានឲ្យដឹងថាសមត្ថកិច្ចបានចាប់ខ្លួន សមាជិកក្រុមប្រឹក្សា ខណ្ឌច្បារអំពៅ របស់ខ្លួនម្នាក់ឈ្មោះ លោក ស៊ុំ ពុទ្ធី បញ្ជូនទៅកាន់តុលាការ នៅថ្ងៃចន្ទ ទី២៩ ខែកញ្ញា។
2014-09-29
ប្រជាពលរដ្ឋនៅស្រុកភ្នំព្រឹក ខេត្តបាត់ដំបង ប្រមាណ ១០០នាក់ បាននាំគ្នាផ្ដិតស្នាមមេដៃតវ៉ាមេឃុំបួ ឲ្យជួយអន្តរាគមន៍បើកទ្វារបង្ហូរទឹក ដើម្បីបញ្ចៀសទឹកជំនន់។ អ្នកភូមិបញ្ជាក់ថា ការបិទប្រព័ន្ធទឹកហូរនេះនៅពេលភ្លៀងធំម្ដងៗ ធ្វើឲ្យលិចផ្ទះសម្បែង ខូចខាតផលដំណាំរបស់ប្រជាពលរដ្ឋជាច្រើនគ្រួសារ។
2014-09-29
សមាគមការពារសិទ្ធិមនុស្សអាដហុក (Adhoc) និងមន្រ្តីដឹកនាំខេត្តបាត់ដំបង ខកមិនបានជួបគ្នាដើម្បីពិភាក្សាលើទំនាស់ដីនៅតំបន់បឹងប្រាំ និងរបាយការណ៍អំពីអំពើពុករលួយរបស់សមាគមអាដហុក។ ការខកមិនបានជួបគ្នានេះ កើតមានឡើងក្រោយពីសមាគមអាដហុក បានដាក់លិខិតសុំជួបអភិបាលខេត្តបាត់ដំបង កាលពីថ្ងៃទី២៦ ខែកញ្ញា។
2014-09-29
រដ្ឋាភិបាលបានដកអាជ្ញាប័ណ្ណពីក្រុមហ៊ុនមួយចំនួនដែលទទួលសិទ្ធិវិនិយោគលើដីសម្បទានសេដ្ឋកិច្ចរបស់រដ្ឋាភិបាលហើយ តែមិនធ្វើសកម្មភាពអភិវឌ្ឍន៍នោះទេ។ ការសម្រេចលុបសិទ្ធិរបស់ក្រុមហ៊ុនទាំងនោះ នៅបន្ទាប់ពីគណៈកម្មការអន្តរក្រសួងចុះត្រួតពិនិត្យ វាស់វែង និងវាយតម្លៃពីផលប៉ះពាល់ និងគ្មានសកម្មភាពដាំដុះ ឬធ្វើការអភិវឌ្ឍនៅលើដីទាំងនោះ។
2014-09-29
រាជរដ្ឋាភិបាលកម្ពុជា បំភ្លឺជាសាធារណៈនូវប្រយោជន៍នៃការទទួលជនភៀសខ្លួនពីប្រទេសអូស្ត្រាលី។ មន្ត្រីជាន់ខ្ពស់មកពីក្រសួងការបរទេស ក្រសួងយុត្តិធម៌ ក្រសួងមហាផ្ទៃ បានចេញមុខបកស្រាយក្នុងសន្និសីទកាសែតនៅក្រសួងមហាផ្ទៃ នៅព្រឹកថ្ងៃទី២៩ ខែកញ្ញា ដើម្បីបញ្ជាក់ឲ្យសាធារណជនដឹងអំពីយន្តការនានាជុំវិញការទទួលជនភៀសខ្លួនឲ្យរស់នៅក្នុងប្រទេសកម្ពុជា។
2014-09-29
អតីតកម្មកររោងចក្រហ៊ុយចៀន (Huey Chuen) ប្រមាណ ៥០០នាក់ បានហែក្បួនតាមរថយន្ត ទៅតវ៉ានៅក្រសួងការងារនិងបណ្ដុះបណ្ដាលវិជ្ជាជីវៈ ព្រួយខ្លាចថៅកែរោងចក្រមិនបើកប្រាក់អតីតភាពការងារឲ្យពួកគាត់ នៅពេលដឹងថា តែថៅកែរោងចក្របានប្ដូរឈ្មោះរោងចក្រពីឈ្មោះហ៊ុយចៀន ទៅ ចៀនឡឹ (Jian Le) វិញ។
2014-09-29
លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានក្រើនរំលឹកដល់សកលវិទ្យាល័យនានា ត្រូវពង្រឹងគុណភាព អប់រំបន្ថែមទៀត និងត្រូវអញ្ជើញសាស្ត្រាចារ្យល្អៗ មានសមត្ថភាពខ្ពស់ ដើម្បីបណ្ដុះបណ្ដាលធនធានមនុស្សនៅថ្នាក់ឧត្ដមសិក្សា។
2014-09-29
ប្រជាពលរដ្ឋរងផលប៉ះពាល់ដោយសារគម្រោងសាងសង់ទំនប់វារីអគ្គិសនីសេសានក្រោមពីរ នៅឃុំចំនួនពីរក្នុងស្រុកសេសាន ខេត្តស្ទឹងត្រែង ដាក់ញត្តិជូនគណៈកម្មការដោះស្រាយផលប៉ះពាល់នៃអាជ្ញាធរខេត្តតវ៉ាជុំវិញគោលនយោបាយដំណោះស្រាយផលប៉ះពាល់ប្រជាពលរដ្ឋ។
2014-09-29
លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន សុំឲ្យពលរដ្ឋរស់នៅក្នុងរាជធានីភ្នំពេញ យោគយល់ចំពោះបញ្ហាលិចផ្លូវនៅពេលដែលមានភ្លៀងធ្លាក់ខ្លាំង។
2014-09-29
ពលរដ្ឋមានជម្លោះដីមកពីស្រុកសំឡូត ខេត្តបន្ទាយមានជ័យ និងព្រះសង្ឃវត្តស្ទឹងមានជ័យប្រមាណ ៤០នាក់និងអង្គ នាំគ្នាប្រមូលផ្ដុំនៅមុខទីស្ដីការគណៈរដ្ឋមន្ត្រី នៅរសៀលថ្ងៃទី២៩ កញ្ញា ដើម្បីស្នើដល់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ដោះស្រាយជម្លោះដីធ្លីពួកគាត់ប្រមាណ ២, ៩២៩ហិកតារ។
2014-09-29
ប្រជាពលរដ្ឋជាច្រើនគ្រួសាររស់នៅខេត្តកំពង់ឆ្នាំង រិះគន់អាជ្ញាធរមានសមត្ថកិច្ចចំពោះគម្រោងស្ថាបនាប្រព័ន្ធធារាសាស្ត្រមួយខ្សែនៅស្រុកបរិបូរណ៍។ ពលរដ្ឋអះអាងថា គម្រោងនេះនឹងធ្វើឲ្យប៉ះពាល់ដល់ដីស្រែចម្ការ និងដីផ្ទះរបស់ពលរដ្ឋជាច្រើនភូមិ។
2014-09-29
អង្គការសិទ្ធិមនុស្សក្រៅស្រុកនិងក្នុងស្រុក ព្រមទាំងអង្គការសហប្រជាជាតិទទួលបន្ទុកជនភៀសខ្លួនផង កំពុងមានការព្រួយបារម្ភអំពីកិច្ចព្រមព្រៀងរវាងរដ្ឋាភិបាលកម្ពុជា និងរដ្ឋាភិបាលអូស្ត្រាលី ដើម្បីផ្ទេរជនភៀសខ្លួនពីកោះណាវរូ មកអោយរស់នៅកម្ពុជា។
2014-09-29
ប្រជាពលរដ្ឋ ៣៥គ្រួសារនៅក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ចោទមន្ត្រីយោធាសឹករងថា បានរំលោភដីរបស់ពួកគាត់ជាង ៥ហិកតារដើម្បីធ្វើបន្ទាយរបស់កងទ័ព។
2014-09-29
ប្រជាពលរដ្ឋតំបន់បឹងកក់បានតវ៉ា ទាមទារនៅថ្ងៃទី២៩ កញ្ញា ឲ្យសាលារាជធានីភ្នំពេញទទួលខុសត្រូវចំពោះការលិចលង់ផ្ទះសម្បែង ដែលបណ្ដាលឲ្យខូចខាតទ្រព្យសម្បត្តិរបស់ពួកគាត់អស់មួយចំនួន ដោយពួកគាត់ចោទថា ការលិចលង់នេះគឺដោយសារការអភិវឌ្ឍន៍ដែលមិនគិតពីផលប្រយោជន៍ប្រជាពលរដ្ឋ។
2014-09-28
ក្រុមប្រឹក្សាសិទ្ធិមនុស្សអង្គការសហប្រជាជាតិ ជួបប្រជុំលើកទី២៧ ស្ដីពីបញ្ហាសិទ្ធិមនុស្ស និងការកសាងសមត្ថភាព និងជំនួយបច្ចេកទេសនៅទីក្រុងហ្សឺណែវ ប្រទេសស្វីស។