ប័ណ្ណសារព័ត៌មាន
2014-09-28
សាលារាជធានីភ្នំពេញ កំពុងពិនិត្យលិខិតស្នើសុំធ្វើបាតុកម្មរបស់សហគមន៍ខ្មែរកម្ពុជាក្រោម និងគ្រោងកោះហៅតំណាងបាតុករមកជជែកពិភាក្សាពីគម្រោងបាតុកម្មនេះ។ ការបញ្ជាក់នេះធ្វើឡើងដោយមន្ត្រីជាន់ខ្ពស់សាលារាជធានីភ្នំពេញ បន្ទាប់ពីសហគមន៍ខ្មែរកម្ពុជាក្រោម បានដាក់លិខិតស្នើសុំធ្វើបាតុកម្មកាលពីថ្ងៃទី២៦ ខែកញ្ញា។
2014-09-28
ក្រសួងរ៉ែនិងថាមពល នៅល្ងាចថ្ងៃទី២៧ ខែកញ្ញា បានចេញលិខិតឆ្លើយបំភ្លឺលើគម្រោងអភិវឌ្ឍន៍វារីអគ្គិសនីអារ៉ែង នៅស្រុកថ្មបាំង ខេត្តកោះកុង។ លិខិតបំភ្លឺលើកឡើងថា គម្រោងអារ៉ែង ជាគម្រោងដែលត្រូវបានកំណត់អភិវឌ្ឍន៍តាំងពីមុនឆ្នាំ១៩៧០ មកម្ល៉េះ ហើយរដ្ឋាភិបាលបច្ចុប្បន្នបន្តរក្សាគម្រោងនេះក្នុងបញ្ជីផែនការអភិវឌ្ឍន៍វិស័យថាមពលជាតិ។
2014-09-28
ក្រសួងមហាផ្ទៃ ប្រកាសធ្វើសន្និសីទកាសែតលាតត្រដាងខ្លឹមសារនៃអនុស្សរណៈយោគយល់គ្នារវាងកម្ពុជានិងអូស្ត្រាលី ស្ដីពីការតាំងទីលំនៅជនភៀសខ្លួនផ្ទេរពីប្រទេសអូស្ត្រាលី ឲ្យមកនៅកម្ពុជា។
2014-09-28
អ្នកភូមិនៅតំបន់បឹងកក់ ៣នាក់ ក្នុងចំណោមអ្នកភូមិជិត ២០នាក់ ត្រូវក្រុមសន្តិសុខខណ្ឌដូនពេញ វាយឲ្យរងរបួសស្រាល នៅព្រឹកថ្ងៃអាទិត្យ ទី២៨ កញ្ញា នៅពេលដែលពួកគេព្យាយាមបិទផ្លូវព្រះមុនីវង្ស ខាងមុខសាលាក្រុងភ្នំពេញ ដើម្បីដាក់សម្ពាធឲ្យអាជ្ញាធរបើកច្រកលូបង្ហូរទឹកសម្អុយចេញពីតំបន់បឹងកក់។
2014-09-28
អគ្គលេខាធិការដ្ឋាននៃរដ្ឋសភាជូនដំណឹងថា សម័យប្រជុំសភាលើកទី៣ នីតិកាលទី៥ នឹងប្រព្រឹត្តឡើងនៅថ្ងៃទី១ តុលា ដោយមានរបៀបវារៈចំនួន ៦។
2014-09-28
ក្រុមអង្គការសង្គមស៊ីវិលចំនួន៣០ រួមមានវិទ្យាស្ថានតស៊ូមតិ និងគោលនយោបាយ (API) អង្គការតម្លាភាពកម្ពុជា (TI) មជ្ឈមណ្ឌលកម្ពុជាដើម្បីប្រព័ន្ធផ្សព្វផ្សាយឯករាជ្យ (CCIM) មណ្ឌលព័ត៌មានស្ត្រីកម្ពុជា (WMC) និងអង្គការក្រៅរដ្ឋាភិបាលចំនួន ២៦ទៀត នៅថ្ងៃទី២៨ ខែកញ្ញា ឆ្នាំនេះ បានចេញសេចក្ដីថ្លែងការណ៍មួយប្រារព្ធទិវាសកលលោកលើកទី១១ ស្តីពីសិទ្ធិដឹង ដោយសិទ្ធិនេះត្រូវបានកំណត់ជាមូលដ្ឋានគ្រឹះនៃសិទ្ធិមនុស្សដទៃៗទៀត។
2014-09-28
ដីកសិកម្មជាច្រើនហិកតាររបស់កសិករខ្មែរក្នុងសង្កាត់បរយ៉ាខា ក្រុងប៉ៃលិន ត្រូវបានថៃ រំកិលព្រំដែនចូលយកបន្ថែមទៀត ក្នុងពេលថ្មីៗនេះ។ ម្ចាស់ដីអះអាងថា ពួកគាត់ពុំមានលទ្ធភាពទប់ស្កាត់ ក្រៅពីបង់បោះទាំងស្ដាយស្រណោះនោះឡើយ។ ចំណែកមន្ត្រីជាន់ខ្ពស់ខេត្តប៉ៃលិនវិញ អះអាងថា ការពិតដីនៅចំណុចដែលមានព័ត៌មានថា ថៃរំកិលនោះ គឺជាតំបន់ត្រូវហាមឃាត់ និងជាតំបន់សថែមទៀតផង។
2014-09-27
ខេត្តព្រះវិហារ ដែលស្ថិតនៅចម្ងាយជិត ៣០០គីឡូម៉ែត្រ ភាគឧត្តរពីទីក្រុងភ្នំពេញ គឺជាទីតាំងរបស់អតីតព្រះមហាក្សត្រខ្មែរ ព្រះបាទជ័យវរ្ម័នទី៧ ធ្លាប់ប្រមូលទ័ពដើម្បីប្រយុទ្ធតតាំងជាមួយកងទ័ពចម្ប៉ា កាលពីអំឡុងសតវត្សទី១២ នៃគ្រីស្ដសករាជ។ បច្ចុប្បន្នទីនោះ នៅមានប្រាសាទបូរាណជាច្រើនកប់តាមព្រៃ ដោយមិនមានការថែរក្សា និងការពារឱ្យបានត្រឹមត្រូវនៅឡើយ។
2014-09-27
សហគមន៍ខ្មែរក្រោម គ្រោងធ្វើបាតុកម្មសាជាថ្មីទៀត ដើម្បីទាមទារឲ្យវៀតណាម សុំអភ័យទោសចំពោះសម្ដីអ្នកនាំពាក្យស្ថានទូតវៀតណាម ដែលបាននិយាយថា ទឹកដីកម្ពុជាក្រោម ជាទឹកដីរបស់វៀតណាម តាំងពីយូរយារណាស់មកហើយនោះ។
2014-09-27
គណៈកម្មការទី១នៃរដ្ឋសភា ចុះប្រមូលព័ត៌មានបឋមលើវិវាទដីធ្លីរវាងក្រុមហ៊ុន ខេ.ឌី.ស៊ី (KDC) ជាមួយប្រជាពលរដ្ឋចំនួន ៤៣គ្រួសារ ដែលទើបតវ៉ាថ្មី នៅថ្ងៃទី២៧ ខែកញ្ញា។ សមាជិកគណៈកម្មការចំនួន ៤រូប ដឹកនាំដោយ លោកស្រី ឡោក ខេង បានអនុញ្ញាតឲ្យមានការជជែកដេញដោលគ្នារវាងអាជ្ញាធរ មន្ត្រីសិទ្ធិមនុស្ស និងតំណាងពលរដ្ឋទាំង ៤៣គ្រួសារ។
2014-09-27
ក្រសួងសុខាភិបាល និងអង្គការសុខភាពពិភពលោក (WHO) ណែនាំអោយពលរដ្ឋទូទៅ យកចិត្តទុកដាក់ចូលរួមលុបបំបាត់ជំងឺឆ្កែឆ្កួត។
2014-09-27
ការស៊ើបអង្កេតរបស់ស្ថាប័នជាតិប្រឆាំងអំពើពុករលួយ ទើបតែបានចេញរបាយការណ៍របស់ខ្លួន ស៊ើបអង្កេតភាពមិនប្រក្រតីលើការប្រឡងមធ្យមសិក្សាទុតិយភូមិ មាន ៣៣ករណី។
2014-09-27
បណ្ដាញស្នូលព្រៃឡង់ក្នុងខេត្តកំពង់ធំ លើកឡើងថា ក្នុងអំឡុងរដូវបុណ្យភ្ជុំបិណ្ឌ ការកាប់បំផ្លាញព្រៃឈើក្នុងតំបន់ព្រៃឡង់ រឹតតែកើនឡើង ពិសេសឈ្នួញទាំងនោះរឹតតែឆ្លៀតឱកាសដោយមិនខ្វល់ថារដូវសាងបុណ្យ ឬយ៉ាងណាទេ។
2014-09-27
ពលរដ្ឋនៅស្រុករមាសហែក ខេត្តស្វាយរៀង ចោទប្រកាន់មេឃុំអណ្ដូងពោធិ៍ ថាប្រព្រឹត្តអំពើពុករលួយ ដោយដោះដូរដីសាលាឃុំនៅទីប្រជុំជនដែលមានតម្លៃខ្ពស់ ទៅឲ្យសាច់ញាតិរបស់ខ្លួនដែលមានដីនៅទីដាច់ស្រយាលដោយស្ងាត់ៗ។
2014-09-27
លេខាធិការដ្ឋាននៃអង្គការសមាគមខ្មែរកម្ពុជាក្រោម នៅព្រឹកថ្ងៃទី២៧ ខែកញ្ញា រៀបចំវេទិកាផ្សព្វផ្សាយស្ដីពីគោលការណ៍ និងលទ្ធផលរបស់សហព័ន្ធខ្មែរកម្ពុជាក្រោមពិភពលោក ក្នុងសមាជិកភាពអង្គការតំណាងប្រជាជាតិ គ្មានអ្នកតំណាង ហៅកាត់ថា យូអិនភីអូ (UNPO)។