ប័ណ្ណសារព័ត៌មាន
2014-09-01
ខ្សែរថយន្តក្រុងទី១ នៅក្នុងគម្រោងខ្សែរថយន្តក្រុងទាំង៣ របស់សាលារាជធានីភ្នំពេញ បានដាក់ឲ្យដំណើរការនៅព្រឹកថ្ងៃទី១ ខែកញ្ញា ដោយចាប់ផ្ដើមចេញពីចំណតគីឡូម៉ែត្រលេខ៩ ខណ្ឌឫស្សីកែវ រហូតដល់ចំណតបឹងឈូក ខណ្ឌច្បារអំពៅ។ នេះជាការប្រឹងប្រែងរបស់សាលារាជធានីភ្នំពេញ ដើម្បីកាត់បន្ថយការស្ទះចរាចរណ៍ កាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍ និងការបំពុលបរិស្ថាននៅក្នុងរាជធានីភ្នំពេញ។
2014-09-01
កម្ពុជា នៅតែមិនស្នើថៃដកទ័ពចេញពីតំបន់ប្រាសាទព្រះវិហារ ឡើយ។ នេះជាការអះអាងរបស់រដ្ឋមន្ត្រីក្រសួងការពារជាតិ លោក ទៀ បាញ់ ក្នុងពេលដែលលោកជួបសវនាការជាមួយមេទ័ពថ្មីរបស់ថៃ គឺលោក តាណាសក្តិ ប៉ាទីម៉ាប្រាកន (Natasak Patimapragorn) នាទីស្ដីការក្រសួងការពារជាតិកម្ពុជា នៅថ្ងៃទី១ ខែកញ្ញា។
2014-09-01
ករណីយុវជនខ្មែរម្នាក់ត្រូវជនជាតិវៀតណាម ៧នាក់ ព្រួតគ្នាវាយនិងកាប់ដោយកាំបិតឲ្យរងរបួសកាលពីរសៀលថ្ងៃទី៣១ សីហានោះ កំពុងតែធ្វើឲ្យមជ្ឈដ្ឋានទូទៅ ពិសេសពលរដ្ឋនៅសង្កាត់ព្រែកប្រា ផ្ទុះកំហឹងនិងបានឈរតវ៉ានៅមុខអធិការប៉ូលិសខណ្ឌច្បារអំពៅ នៅព្រឹកថ្ងៃទី១ កញ្ញា ដើម្បីទាមទារឲ្យដោះលែងយុវជនដែលត្រូវជនជាតិវៀតណាម កាប់នោះមកវិញ។
2014-09-01
រដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិលកំពុងជំរុញឱ្យបុគ្គលិកបម្រើការនៅតាមព្រលានយន្តហោះ និងស្ថាប័នពាក់ព័ន្ធខ្លះទៀត មានសមត្ថភាពជំនាញចូលរួមជួយសង្គ្រោះបន្ទាន់ទៅលើអ្នករងគ្រោះនៅពេលដែលមានយន្តហោះធ្លាក់ ឬក៏មានគ្រោះថ្នាក់អ្វីមួយជាយថាហេតុភ្លាមៗ។
2014-09-01
សម្ព័ន្ធកំណែទម្រង់ការបោះឆ្នោត ឬហៅកាត់ថា អ៊ីរ៉ា (ERA) បានបន្តពិភាក្សាទៅលើសេចក្ដីស្នើច្បាប់ ឬសេចក្ដីព្រាងច្បាប់ស្ដីពីការរៀបចំនិងការប្រព្រឹត្តទៅនៃគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) ដើម្បីត្រៀមដាក់ជូនគណបក្សប្រជាជនកម្ពុជា និងគណបក្សសង្គ្រោះជាតិ ដាក់បញ្ជូនទៅក្នុងកំណែទម្រង់ស្ថាប័នបោះឆ្នោតឲ្យមានឯករាជភាពនៅថ្ងៃអនាគត។
2014-09-01
មេឃុំបឹងប្រាំស្រុកបវេល មកពីគណបក្សប្រជាជនកម្ពុជារងការចោទប្រកាន់ថា បានប្រព្រឹត្តខុសតួនាទី រំលោភដីធ្លីប្រជាជន នៅក្នុងសហគមន៍។ នៅក្នុងលិខិតផ្លូវការ របស់សមាជិកក្រុមប្រឹក្សាខេត្តគណបក្សសង្គ្រោះជាតិ នៅមណ្ឌលខេត្តបាត់ដំបង បានស្នើឲ្យក្រសួងមហាផ្ទៃ ដកហូតតួនាទីប្រធានក្រុមប្រឹក្សាឃុំ និងជាមេឃុំបឹងប្រាំផង ដើម្បីឈានទៅបញ្ចប់បញ្ហា។
2014-09-01
ពលរដ្ឋមានជម្លោះដីធ្លីជិត ៥០នាក់ មានក្មេង ចាស់ ជនពិការ និងស្រ្តីបីកូននឹងថ្នក់ក្រមាផងនោះ ដែលមកពីខេត្តខេត្តបាត់ដំបង ខេត្តប៉ៃលិន និងខេត្តបន្ទាយមានជ័យ សម្រេចលើកគ្នាដើរមកដាក់ញត្តិតាមស្ថាប័នសំខាន់ៗ ក្នុងរាជធានីភ្នំពេញ នៅព្រឹកថ្ងៃទី១ កញ្ញា។
2014-09-01
កម្មករកម្មការិនីរោងចក្រផលិតស្បែកជើង ជូហួយ (Juhoi )នៅឃុំខ្នុរដំបង ស្រុកជើងព្រៃ ខេត្តកំពង់ចាម ប្រមាណ ១.០០០នាក់ នៅព្រឹកថ្ងៃទី១ កញ្ញា ប្រមូលផ្ដុំគ្នានៅខាងមុខរោងចក្រធ្វើកូដកម្មទាមទារឲ្យថៅកែរោងចក្រដោះស្រាយលក្ខខណ្ឌការងារ ១៦ចំណុច។
2014-09-01
លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ប្រកាសផ្សព្វផ្សាយគោលនយោបាយជាតិ និងផែនការស្ដីពីការគាំពារ និងអភិវឌ្ឍកុមារតូច ឆ្នាំ២០១៤-២០១៨ នៅថ្ងៃទី០១ កញ្ញា នៅវិទ្យាស្ថានជាតិអប់រំ ក្បែរវិមានឯករាជ្យ រាជធានីភ្នំពេញ។
2014-09-01
លោក មាជ សុវណ្ណារ៉ា សមាជិកគណៈកម្មាធិការនាយក និងជាប្រធាននាយកដ្ឋានព័ត៌មាននិងប្រព័ន្ធផ្សព្វផ្សាយនៃគណបក្សសង្គ្រោះជាតិ មិនបានចូលខ្លួនបំភ្លឺនៅតុលាការតាមការកោះហៅរបស់ចៅក្រមស៊ើបសួរសាលាដំបូងរាជធានីភ្នំពេញទេ នៅរសៀលថ្ងៃទី១ កញ្ញា។ ប៉ុន្តែលោកបានឲ្យមេធាវីរបស់លោក គឺលោក ចាន់ ចេន ការពារក្ដីនេះជំនួស។
2014-09-01
សព្វថ្ងៃប្រជាកសិករកម្ពុជា ភាគច្រើនប្រើប្រាស់គោយន្តសម្រាប់ដឹកជញ្ជូនក្នុងវិស័យកសិកម្មផងនិង សម្រាប់ភ្ជួរស្រែចម្ការផង។ ដោយសារតម្រូវការផ្នែកកសិកម្ម នេះពលរដ្ឋនៅខេត្តព្រៃវែង បានចាប់យករបរផលិតគោយន្តច្នៃជាលក្ខណៈខ្មែរ រកប្រាក់ចំណូលចិញ្ចឹមជីវិត ហើយគោយន្តចំនួន ៣ប្រភេទជាតម្រូវការរបស់ប្រជាកសិករ។
2014-09-01
ចៅក្រមអន្តរជាតិថ្មី គឺអ្នកស្រី ក្លោឌៀ ហ្វិន (Claudia Fenz) ជនជាតិអូទ្រីស (Austria) ចូលកាន់តំណែងនៅសាលាក្ដីខ្មែរក្រហមជាផ្លូវការចាប់តាំងពីថ្ងៃទី១ កញ្ញា នេះតទៅ។ អ្នកស្រីត្រូវបានតែងតាំងដោយព្រះមហាក្សត្រខ្មែរ ព្រះករុណាសម្ដេចព្រះបរមនាថ នរោត្តម សីហមុនី និងអគ្គលេខាធិការអង្គការសហប្រជាជាតិ លោក បាន គីមូន (Ban Ki-moon)។
2014-09-01
យុវជនខ្មែរម្នាក់ត្រូវបានជនជាតិវៀតណាម ប្រមាណ ១០នាក់ ព្រួតគ្នាវាយនិងកាប់ដោយកាំបិតឲ្យរងរបួស ខណៈយុវជនរូបនោះកំពុងទាត់បាល់ជាមួយយុវជន និងក្មេងៗមួយចំនួនផ្សេងទៀតនៅក្បែរផ្ទះរបស់ខ្លួន។
2014-09-01
កម្មកររោងចក្រកាត់ដេរ ស៊ីងហ្វាង (Xing Fang) ប្រមាណ ១០០នាក់ នៅព្រឹកថ្ងៃទី១ កញ្ញា បានហែក្បួនដោយថ្មើរជើងចេញពីរោងចក្រមកកាន់ក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ ដើម្បីឲ្យជួយដោះស្រាយលក្ខខណ្ឌការងារ ដែលភាគីរោងចក្រមិនព្រមដោះស្រាយ។