ប័ណ្ណសារព័ត៌មាន
2014-09-27
មន្ត្រីគណបក្សសង្គ្រោះជាតិ និងជាប្រធានស្ដីទីនៃគណៈកម្មការផែនការ វិនិយោគ កសិកម្ម អភិវឌ្ឍន៍ជនបទ បរិស្ថាន និងធនធានទឹកនៃរដ្ឋសភា ស្នើលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន អោយអន្តរាគមន៍បញ្ឈប់គម្រោងសាងសង់ទំនប់វារីអគ្គិសនីនៅតំបន់អារ៉ែង ក្នុងខេត្តកោះកុង ដែលនឹងបង្កអោយមានផលប៉ះពាល់ជាច្រើន បើសិនជាមានការសាងសង់។
2014-09-27
នាយិកាវិទ្យាល័យសិរីសោភ័ណ ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ ប្រតិកម្មចំពោះការលើកឡើងរបស់គ្រូបង្រៀន និងសិស្ស ដែលថាអ្នកស្រីតម្រូវឲ្យកាត់ឯកសណ្ឋានរបស់សិស្សបែបថ្មី ហើយមានតម្លៃខ្ពស់នោះ ថាជាការមួលបង្កាច់សម្អុយឈ្មោះថ្នាក់ដឹកនាំ។
2014-09-27
ប្រជាពលរដ្ឋមួយចំនួនរស់នៅភូមិឃុំបឹងគ្រុំ ស្រុកល្វាឯម ខេត្តកណ្ដាល ចោទអាជ្ញាមូលដ្ឋានថា បានបណ្ដែតបណ្តោយអោយមានល្បែងស៊ីសងគ្រប់ប្រភេទក្នុងភូមិ។ ល្បែងស៊ីសងទាំងនោះ កំពុងបង្កអសន្តិសុខក្នុងភូមិ ជាពិសេសកើតមានអំពើហិង្សាក្នុងភូមិ។ ប៉ុន្តែអាជ្ញាធរឃុំបឹងគ្រុំ ច្រានចោលការចោទប្រកាន់នេះ។
2014-09-27
អគ្គលេខាធិការរងរដ្ឋសភាមកពីគណបក្សសង្គ្រោះជាតិ លោក ហ៊ីង សុខសាន្ត ប្រកាសផ្តល់ប្រាក់ខែដំបូងជាជំនួយសប្បុរសធម៌។
2014-09-26
មេឃុំបឹងប្រាំ មកពីគណបក្សប្រជាជនកម្ពុជា បង្ហាញការសោកស្ដាយចំពោះមន្ត្រីនៃសមាគមអាដហុក (Adhoc) ដែលមិនហ៊ានចេញមុខតតាំងដោយផ្ទាល់ជាមួយប្រជាពលរដ្ឋ និងអាជ្ញាធរឃុំ។
2014-09-26
រដ្ឋាភិបាលកម្ពុជា និងរដ្ឋាភិបាលអូស្ត្រាលី នៅតែមិនបញ្ចេញព័ត៌មានឲ្យសាធារណជនបានដឹង ជុំវិញគម្រោងបញ្ជូនជនភៀសខ្លួនដែលស្វែងរកសិទ្ធិជ្រកកោននៅប្រទេសអូស្ត្រាលី មកតាំងទីលំនៅក្នុងប្រទេសកម្ពុជា នោះឡើយ បើទោះជាប្រទេសទាំងពីរបានចុះហត្ថលេខាលើអនុស្សរណៈ នៃការយោគយល់គ្នារួចហើយក៏ដោយ នៅរសៀលថ្ងៃទី២៦ កញ្ញា នៅឯក្រសួងមហាផ្ទៃ។
2014-09-26
ក្រុមហ៊ុនខ្មែរមួយដែលកំពុងប្រកបរបររកកម្រៃពីភ្ញៀវទេសចរ ដែលទៅទស្សនាបឹងទន្លេសាប នៅសង្កាត់ចុងឃ្នៀស ក្រុងសៀមរាប និងនៅឃុំកំពង់ភ្លុក ស្រុកប្រាសាទបាគង កំពុងធ្វើឱ្យប្រជាពលរដ្ឋជាអ្នករត់ទូក កាណូតជាច្រើន មានការមិនសប្បាយចិត្ត។
2014-09-26
កម្មកររោងចក្រស្បែកជើង ជូហួយ (JUHUI) ប្រមាណ ២.០០០នាក់ នៅឃុំខ្នុរដំបង ស្រុកជើងព្រៃ ខេត្តកំពង់ចាម បាននាំគ្នាធ្វើកូដកម្មនៅមុខរោងចក្រ ដើម្បីទាមទារលក្ខខណ្ឌការងារ និងដើម្បីឱ្យរោងចក្រចេញមុខដោះស្រាយរឿងបញ្ឈប់កម្មករ ក្នុងកំឡុងពេលធ្វើកូដកម្ម។
2014-09-26
កិច្ចប្រជុំរបស់គណៈកម្មការប្រឹក្សាការងារ ស្ដីពីការចរចារឿងប្រាក់ឈ្នួលអប្បបរមារបស់កម្មករកាត់ដេរ និងស្បែកជើងនៅកម្ពុជា នៅល្ងាចថ្ងៃទី២៦ កញ្ញា បានបញ្ចប់ដោយមិនទាន់មានលទ្ធផលសម្រេច។ កិច្ចប្រជុំនេះលើកពេលទៅចរចានៅខែក្រោយទៀត។
2014-09-26
ពលរដ្ឋមកពីសហគមន៍មួយចំនួនដែលរងគ្រោះដោយបញ្ហាដីធ្លី បណ្ដាញព្រះសង្ឃឯករាជ្យ និងក្រុមយុវជនជាង ១០០នាក់ នៅថ្ងៃទី២៦ ខែកញ្ញា បានប្រមូលផ្ដុំគ្នាយកញត្តិដាក់ស្ថាប័នចំនួន៣ ដើម្បីបដិសេធចំពោះការទទួលយករបស់រដ្ឋាភិបាលនូវជនភៀសខ្លួន ដែលសុំសិទ្ធិជ្រកកោននៅប្រទេសអូស្ត្រាលី មកកម្ពុជា។
2014-09-26
ខណៈជនជាតិព្នង នៅឃុំប៊ូស្រា កំពុងតវ៉ាទាមទារឲ្យអាជ្ញាធរមូលដ្ឋាន និងស្ថាប័នថ្នាក់ជាតិ ដោះស្រាយការរំលោភសិទ្ធិដីធ្លី ព្រៃឈើ វប្បធម៌ ប្រពៃណីជនជាតិដើមភាគតិច មានសភាពកាន់តែធ្ងន់ធ្ងរឡើងនោះ មានសេចក្តីរាយការណ៍ថា ព្រៃឈើសហគមន៍ប៊ូស្រាថ្មីទៀត ត្រូវគេទន្ទ្រានកាប់រានបន្ថែម ដើម្បីយកដី។
2014-09-26
មន្ត្រីស្ថាប័នពាក់ព័ន្ធខេត្តព្រះសីហនុ បានអះអាងថា ចំនួនភ្ញៀវទេសចរចូលទស្សនាខេត្តនេះក្នុងអំឡុងពេលពិធីបុណ្យភ្ជុំបិណ្ឌឆ្នាំនេះ កើនឡើងខ្ពស់។ កំណើននេះ ដោយសារខេត្តនេះមានតំបន់ឆ្នេរសមុទ្រ និងតំបន់កោះ មានបរិស្ថានអនាម័យ និងមានសន្តិសុខសុវត្ថិភាពល្អ ជាដើម។
2014-09-26
រាជរដ្ឋាភិបាលកម្ពុជា ស្នើសុំឲ្យបណ្ដាប្រទេសមានឧស្សាហកម្មជឿនលឿន ផ្តល់វិភាគទានគាំទ្រហិរញ្ញវត្ថុចំនួន ១០០ពាន់លានដុល្លារក្នុងមួយឆ្នាំ ដល់បណ្ដាប្រទេសក្រីក្រ ឬប្រទេសមានការអភិវឌ្ឍតិចតួច ដែលងាយរងគ្រោះដោយសារការបំផុលបរិស្ថាន សម្រាប់ចូលរួមដោះស្រាយបញ្ហាប្រែប្រួលអាកាសធាតុ។
2014-09-26
ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) ប្រចាំកម្ពុជា ដែលជាម្ចាស់ជំនួយធំបំផុតមួយ បានព្យាករកំណើនសេដ្ឋកិច្ចកម្ពុជា ថានឹងមានកំណើនដល់ ៧,៣% នៅក្នុងឆ្នាំ២០១៥។
2014-09-26
បុគ្គលិកផ្នែកផ្ទះបាយ និងចុងភៅបម្រើការនៅក្រុមហ៊ុនឋានសួគ៌បូកគោ ចំនួន ២០នាក់ យល់ព្រមបញ្ចប់ការតវ៉ា និងបាននាំគ្នាត្រឡប់ចូលធ្វើការវិញ បន្ទាប់ពីមន្ត្រីនៃមន្ត្រីការងារខេត្តកំពត ដោះស្រាយបញ្ចប់ជម្លោះ។ ក្នុងនោះ ភាគីក្រុមហ៊ុនសន្យាថានឹងដោះស្រាយតាមការទាមទាររបស់បុគ្គលិក។