ប័ណ្ណសារព័ត៌មាន
2014-09-26
តារាសម្ដែងម្នាក់ដែលគាំទ្រគណបក្សសង្គ្រោះជាតិ យ៉ាងចេញមុខ បានមកសម្ដែងនៅសហរដ្ឋអាមេរិក បានជិតមួយខែហើយ។ ការសម្ដែងរបស់ សុភ័ណ្ឌ ឡារី ក្នុងប៉ុន្មានកម្មវិធីកន្លងមកនេះ មានការគាំទ្រមិនចាញ់តារាល្បីៗប៉ុន្មានទេ។
2014-09-26
ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងមហាផ្ទៃ លោក ស ខេង និងរដ្ឋមន្ត្រីក្រសួងអន្តោប្រវេសន៍ និងកិច្ចការពារព្រំដែនអូស្ត្រាលី លោក ស្កុត ម៉ូរីសុន (Scott Morrison) គ្រោងចុះហត្ថលេខាលើអនុសារណៈយោគយល់គ្នាក្នុងការបញ្ជូនជនភៀសខ្លួន ដែលស្វែងរកសិទ្ធិជ្រកកោននៅប្រទេសអូស្ត្រាលី មកប្រទេសកម្ពុជា នៅថ្ងៃសុក្រ ទី២៦ ខែកញ្ញា នេះ។
2014-09-26
ពលរដ្ឋប្រមាណ៥០នាក់រស់នៅក្នុងឃុំបឹងប្រាំ ស្រុកបវេល ខេត្តបាត់ដំបង កំពុងជួបប្រជុំគ្នានៅក្បែរសាលាខេត្តបាត់ដំបង នៅព្រឹកថ្ងៃទី ២៦ កញ្ញា។ ពួកគេមានគម្រោងទៅតវ៉ានៅមុខស្នាក់ការសមាគមអាដហុក (Adhoc) និងមុខសាលាខេត្ត ទៅតាមការរៀបចំរបស់មេឃុំបឹងប្រាំ លោក ឈា នី ដែលអះអាងថា លោកបានគៀងគរពលរដ្ឋប្រមាណ ៥០០នាក់ អោយមកចូលរួមការតវ៉ានេះ។
2014-09-26
លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ប្រកាសជាសាធារណៈកាលពីថ្ងៃព្រហស្បតិ៍ ទី២៥ កញ្ញា ថា លោកបានផ្តាច់ឈប់ជក់បារីហើយ បន្ទាប់ពីលោកបានព្យាយាមអស់រយៈពេលជាង ១៤ឆ្នាំមក។
2014-09-25
បុណ្យភ្ជុំបិណ្ឌទើបតែបញ្ចប់ទៅបានពីរថ្ងៃ នៅឯវត្តសិរីសន្ធាយ ខេត្តព្រៃវែង មានព្រះសង្ឃ ពលរដ្ឋ និងសិស្សនិស្សិតប្រមាណ ១ រយអង្គ និងនាក់ នាំគ្នាប្រារព្ធធ្វើពិធីរាប់បាត្រដល់ព្រះសង្ឃ ដើម្បីរំឭកគុណូបការៈដល់សម្ដេចព្រះសង្ឃរាជ ជួន ណាត នៅព្រឹកថ្ងៃទី ២៥ កញ្ញា។
2014-09-25
លោក ឈាង វុន ប្រធានគណៈកម្មការកិច្ចការបរទេស សហប្រតិបត្តិការអន្តរជាតិ ឃោសនាការ និងព័ត៌មាន ឬហៅថា គណៈកម្មការទី៥រដ្ឋសភា ប្រកាសរៀបចំច្បាប់ស្ដីពីការគ្រប់គ្រងប្រព័ន្ធអ៊ីនធឺណិត (Cyber Crime Law or Internet Law) ឲ្យបាននៅក្នុងសភាអាណត្តិទី៥នេះ។
2014-09-25
ទាក់ទងនឹងគម្រោងទទួលយកជនភៀសខ្លួន ដែលស្វែងរកសិទ្ធិជ្រកកោននៅប្រទេសអូស្ត្រាលី អោយមកតាំងទីលំនៅនៅកម្ពុជា ក្រុមព្រះសង្ឃ យុវជន និស្សិត រួមទាំងអ្នកតវ៉ារឿងដីធ្លី មានអ្នកបឹងកក់ បុរីកីឡា ឡពាង និងអ្នកស្រុកគាស់ក្រឡ នឹងប្រមូលផ្តុំគ្នាធ្វើបាតុកម្មនៅព្រឹកថ្ងៃទី២៦ កញ្ញា មុខស្ថានទូតអូស្ត្រាលី ប្រចាំកម្ពុជា និងបន្តដើរឆ្ពោះទៅមុខរដ្ឋសភា ហើយនឹងបញ្ចប់នៅមុខក្រសួងមហាផ្ទៃ។
2014-09-25
ប្រជាពលរដ្ឋនៅឃុំដំរីផុង ស្រុកឆ្លូង ខេត្តក្រចេះ ជាង ១០០នាក់ តំណាងឱ្យពលរដ្ឋជាង ៤០០គ្រួសារ ដែលមានបញ្ហាដីធ្លីជាមួយក្រុមហ៊ុនដូយទៀងកម្ពុជា (Doy Teing Cambodia) នាំគ្នាឡើងទៅមុខសាលាខេត្តនៅថ្ងៃទី២៥ កញ្ញា។
2014-09-25
លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានប្រកាសជាសាធារណៈថា នឹងដំឡើងប្រាក់បៀវត្សដល់មន្ត្រីរាជការចំនួនពីរក្របខ័ណ្ឌ ដែលមានចំនួន ១៣ម៉ឺននាក់នៅឆ្នាំ២០១៥។ មន្ត្រីរាជការទាំងពីរក្របខ័ណ្ឌនោះរួមមាន មន្ត្រីរាជការក្នុងផ្នែកអប់រំ និងមន្ត្រីរាជការផ្នែកសុខាភិបាល។
2014-09-25
ក្រុមការងារអង្គការសង្គមស៊ីវិលដើម្បីសិទ្ធិទទួលបានព័ត៌មាន ទាមទារឲ្យរដ្ឋាភិបាលកម្ពុជា និងស្ថាប័នសាធារណៈ បើកចំហព័ត៌មានបន្ថែមទៀតដល់ប្រជាពលរដ្ឋខ្មែរ ជុំវិញការបង្កើត និងការអនុវត្តគោលនយោបាយរបស់ខ្លួន។ ការទាមទារនេះ ដោយសារក្រុមអង្គការសង្គមស៊ីវិល មើលឃើញថា ប្រទេសកម្ពុជា នៅមិនទាន់មានវប្បធម៌បើកចំហព័ត៌មានឲ្យបានទូលំទូលាយនៅឡើយ។
2014-09-25
ជំពូកទី១៥ថ្មីនៃរដ្ឋធម្មនុញ្ញ និងសេចក្ដីស្នើច្បាប់នៃសេចក្ដីព្រាងច្បាប់ ស្ដីពីការរៀបចំ និងការប្រព្រឹត្តទៅនៃគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) គណៈកម្មការអចិន្ត្រៃយ៍នៃរដ្ឋសភានឹងពិនិត្យមើលនៅថ្ងៃទី២៦ កញ្ញា មុននឹងបញ្ជូនឲ្យអង្គសភាអនុម័តក្នុងពេលឆាប់ៗនេះ។
2014-09-25
លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន អំពាវនាវឲ្យក្រសួងធនធានទឹក និងឧតុនិយម ព្យាយាមព្យាករឲ្យបានសុក្រឹតពីស្ថានភាពទឹកជំនន់ទន្លេមេគង្គ ដើម្បីជូនដំណឹងជាក់លាក់ដល់ប្រជាកសិករ ដែលទន្ទឹងទឹកធ្វើស្រែ។
2014-09-25
នៅក្នុងពិធីចែកសញ្ញាប័ត្រដល់និស្សិតនៅមជ្ឈមណ្ឌលកោះពេជ្រ ថ្ងៃទី២៥ កញ្ញា នោះដែរ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន មានគម្រោងបើកស្ពានមិត្តភាពកម្ពុជា-ចិន ឬស្ពានជ្រោយចង្វារថ្មី ដើម្បីពលរដ្ឋបានឆ្លងកាត់លេងបុណ្យអុំទូកនៅឆ្នាំនេះ។
2014-09-25
ពលរដ្ឋនៅឃុំមៀន ស្រុកព្រៃឈរ ខេត្តកំពង់ចាម ប្រមាណ ១០០នាក់ តំណាងពលរដ្ឋប្រមាណជិត ១០០គ្រួសារ នៅព្រឹកថ្ងៃទី២៥ កញ្ញា នាំគ្នាមកសាលាស្រុកដើម្បីសុំឱ្យអាជ្ញាធរស្រុកបើកការស៊ើបអង្កេតជាថ្មីជុំវិញការជ្រើសរើសមេភូមិការពីពេលកន្លងទៅ។
2014-09-25
មន្ត្រីជាន់ខ្ពស់ក្រសួងមហាផ្ទៃ បានបង្ហើបថា កម្ពុជានឹងសាកល្បងទទួលយកជនភៀសខ្លួនដែលស្វែងរកសិទ្ធិជ្រកកោននៅប្រទេសអូស្ត្រាលីមកកម្ពុជា មួយចំនួនសិន មុននឹងអាចទទួលយកចំនួនច្រើនរយនាក់។