ប័ណ្ណសារព័ត៌មាន
2014-09-23
ចាស់ព្រឹទ្ធាចារ្យនិងប្រជាពលរដ្ឋក្នុងខេត្តកំពង់ឆ្នាំង ចង់ឲ្យមានការប្រណាំងទូកអុំនៅអំឡុងពេលនៃពិធីបុណ្យភ្ជុំបិណ្ឌឡើងវិញ បន្ទាប់ពីហាក់ខានជាង ១០ឆ្នាំមក។
2014-09-23
នៅក្នុងពិធីបុណ្យដាក់បិណ្ឌនិងភ្ជុំបិណ្ឌនេះ ពលរដ្ឋខ្មែរនៅក្រុងភ្នំពេញ ជាច្រើននាំគ្នាសម្រុកទៅកាន់ស្រុកកំណើតតាមខេត្តនានា ដើម្បីជួបជុំញាតិសន្ដានរៀងៗខ្លួន។ សម្រាប់ពលរដ្ឋខ្មែរក្រោមមួយចំនួននៅភ្នំពេញ ក៏បានធ្វើដំណើរទៅស្រុកកំណើតនៅកម្ពុជាក្រោម ដើម្បីជួបជុំញាតិមិត្តរបស់ពួកគេដែរ។
2014-09-23
ក្នុងឱកាលបុណ្យភ្ជុំបិណ្ឌឆ្នាំនេះរាជរដ្ឋាភិបាលយកចិត្តទុកដាក់បើកប្រាក់ខែជូនមន្ត្រីរាជការមុនពេលកំណត់សូម្បីតាមស្ថាប័នឯកជននានា ក៏ក្រសួងពាក់ព័ន្ធស្នើសុំឲ្យនិយោជកបើកប្រាក់ ៥០ភាគរយនៃប្រាក់ខែឲ្យកម្មករនិយោជិតខ្ចីដើម្បីធ្វើបុណ្យទានតាមប្រពៃណីដូចគ្នាដែរ។
2014-09-23
នៅក្នុងឱកាសពិធីបុណ្យកាន់បិណ្ឌ និងបុណ្យភ្ជុំបិណ្ឌ ពលរដ្ឋនៅខេត្តកំពង់ចាម ភាគច្រើននាំគ្នាទៅធ្វើបុណ្យនៅកន្លែងប្រវត្តិសាស្រ្តមួយកន្លែង គឺវត្តនគរបាជ័យ ឬ ប្រាសាទវត្តនគរបាជ័យ។
2014-09-23
នៅក្នុងរដូវបុណ្យភ្ជុំបិណ្ឌជារៀងរាល់ឆ្នាំ តាំងពីបរមបុរាណមក ដូនតាខ្មែរតែងតែវេចនំយកទៅវត្តផង ទុកទទួលទានផង និងចែកញាតិជិតខាងហូបផង។ នំដែលគេតែងតែវេចនោះ មានជាអាទិ នំអន្សមចេក អន្សមជ្រូក នំគម និងនំបត់ជាដើម។
2014-09-23
ពាក្យចាស់តែងពោលថា ធ្វើបុណ្យទាន់ខែភ្លឺ។ ពាក្យនេះសំដៅទៅលើការទូន្មានប្រៀនប្រដៅចំពោះកូនចៅទាំងឡាយឲ្យធ្វើបុណ្យ ឬតបស្នងសងគុណមាតាបិតា ជីដូនជីតា ទាន់លោកអ្នកមានគុណទាំងនោះនៅមានជីវិត កុំចាំទាល់តែលោកស្លាប់ចែកឋានទៅទើបនឹកឃើញធ្វើបុណ្យ។
2014-09-23
ក្នុងអំឡុងពេល ១៥ថ្ងៃ នៃពិធីបុណ្យកាន់បិណ្ឌ និងភ្ជុំបិណ្ឌ ពុទ្ធបរិស័ទពលរដ្ឋក្មេងចាស់ប្រុសស្រីតែងប្រជុំគ្នាកាន់វេនដាក់បិណ្ឌជារៀងរាល់ថ្ងៃចាប់ពីបិណ្ឌ១ រហូតដល់បិណ្ឌ១៤ លើកលែងតែថ្ងៃភ្ជុំបិណ្ឌ។
2014-09-23
ក្រុមគ្រូបង្រៀន និងសិស្សសាលាមួយចំនួនប្រតិកម្មប្រឆាំងការសម្រេចរបស់នាយិកានៃវិទ្យាល័យសិរីសោភ័ណ ក្នុងខេត្តបន្ទាយមានជ័យ។ ការបង្ហាញការមិនពេញចិត្តនេះ នៅបន្ទាប់ពីនាយិកានៃវិទ្យាល័យសិរីសោភ័ណ តម្រូវឲ្យសិស្សដែលសិក្សានៅវិទ្យាល័យនេះទាំងអស់ត្រូវកាត់ឯកសណ្ឋានតាមបែបថ្មី ក្រៅពីសំលៀកបំពាក់ដែលពួកគេកំពុងប្រើប្រាស់សព្វថ្ងៃបន្ថែមទៀត។
2014-09-23
រដូវភ្ជុំបិណ្ឌឆ្នាំនេះប្រារព្ធឡើងក្នុងពេលដែលស្ថានការណ៍នយោបាយនៅកម្ពុជា ល្អប្រសើរ។ នៅមុនភ្ជុំ គណបក្សជាប់ឆ្នោតទាំងពីរឯកភាពគ្នាបញ្ចប់ទំនាស់នយោបាយ និងប្រើប្រាស់យន្តការសភាដើម្បីដោះស្រាយបញ្ហាជាតិ។ អ្នកនយោបាយទាំងសងខាងក៏ថ្លែងការណ៍ផ្ញើសារៀងៗខ្លួនទៅកាន់ប្រជាពលរដ្ឋខ្មែរ ដើម្បីធានាភាពសុខសាន្តក្នុងសង្គមទៀតផង។
2014-09-22
ករណីគ្រោះថ្នាក់ចរាចរណ៍មុនថ្ងៃភ្ជុំឆ្នាំនេះ មានការថយចុះបើប្រៀបធៀបឆ្នាំទៅ។ ក៏ប៉ុន្តែមន្ត្រីជំនាញចរាចរណ៍ទស្សន៍ទាយថា ចំនួនមនុស្សស្លាប់និងរបួស នៅតែខ្ពស់ដូចមុនដដែល ដោយសារអ្នកបើកបរមិនផ្លាស់ប្ដូរឥរិយាបថ។
2014-09-22
ប្រជាពលរដ្ឋនៅស្រុកមេសាង ធ្វើដំណើរតាមផ្លូវជាតិលេខ១ ពីភ្នំពេញ ទៅខេត្តព្រៃវែង ចោទប្រកាន់មន្ត្រីប្រចាំការសាឡាងនៅកំពង់ចម្លងអ្នកលឿងថា បានយកលុយពីអ្នកដំណើរក្នុងរដូវបុណ្យភ្ជុំបិណ្ឌខ្ពស់ហួសហេតុ ខុសពីថ្ងៃធម្មតា។
2014-09-22
មន្ត្រីជំនាញនៃគណៈកម្មការទី១នៃរដ្ឋសភា គ្រោងចុះទៅស្រាវជ្រាវករណីជម្លោះដីធ្លីរវាងលោកស្រី ជា ខេង ភរិយារដ្ឋមន្ត្រីក្រសួងរ៉ែនិងថាមពល លោក ស៊ុយ សែម ជាមួយអ្នកភូមិឡពាង ខេត្តកំពង់ឆ្នាំង ក្រោយពេលពិធីបុណ្យភ្ជុំបិណ្ឌរួច។
2014-09-22
ក្នុងពេលដែលប្រជាពលរដ្ឋខ្មែរនៅទូទាំងប្រទេសកំពុងនាំគ្នាប្រារព្ធពិធីបុណ្យកាន់បិណ្ឌ និងជិតដល់ថ្ងៃភ្ជុំបិណ្ឌទៅហើយ នៅឯវត្តពោធិលង្កា សង្កាត់ស្លក្រាម ក្រុងសៀមរាប ឯណេះវិញ ក៏កំពុងកើតមានជម្លោះរវាងព្រះសង្ឃ ១ក្រុម ជាមួយព្រះចៅអធិការវត្តដែរ។
2014-09-22
គ្រួសារខ្មែរនៅសហរដ្ឋអាមេរិក ជាពិសេសស្ត្រី តែងតែខិតខំថែរក្សាវប្បធម៌ ប្រពៃណីខ្មែរ ទាំងការស្លៀកពាក់ និងការទៅចូលរួមក្នុងពិធីបុណ្យធំៗ រួមមានបុណ្យចូលឆ្នាំខ្មែរ បុណ្យភ្ជុំបិណ្ឌជាដើម នៅតាមទីវត្តអារាម។
2014-09-22
ទោះបីរស់នៅទីណាក៏ដោយ ពលរដ្ឋខ្មែរតែងគោរពប្រតិបត្តិជំនឿសាសនាប្រពៃណីវប្បធម៌ និងទំនៀមទម្លាប់របស់ខ្លួនជាប់ជានិច្ច។