ប័ណ្ណសារព័ត៌មាន
2015-12-30
មន្ត្រីសង្ឃទូទាំងប្រទេស ស្នើឲ្យរដ្ឋាភិបាលចេញមុខអន្តរាគមន៍ទប់ស្កាត់ប្រធានគណបក្សសម្ព័ន្ធដើម្បីប្រជាធិបតេយ្យ លោក ខឹម វាសនា ដែលកំពុងធ្វើចលនាបំផ្លាញសាសនារបស់រដ្ឋ។
2015-12-30
គណបក្សសង្គ្រោះជាតិ ប្រកាសពីគោលដៅនៃដំណើរឆ្ពោះទៅរកការបោះឆ្នោតដើម្បីនាំមកនូវការផ្លាស់ប្ដូរ។
2015-12-30
ប្រជាពលរដ្ឋ និងសង្គមស៊ីវិលសាទរនឹងចំណាត់ការរបស់រដ្ឋាភិបាល ដែលប្រកាសពន្យារពេលធ្វើប័ណ្ណបើកបរជាបណ្ដោះអាសន្ន ខណៈការអនុវត្តច្បាប់ចរាចរណ៍ថ្មី កាន់តែខិតជិតដល់នៅដើមឆ្នាំ២០១៦នេះ។
2015-12-30
កូនប្រុសរបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន គឺលោក ហ៊ុន ម៉ានី និយាយថា លោកមានក្ដីសុបិនមួយ គឺចង់ក្លាយជានាយករដ្ឋមន្ត្រីដែរ។ ស្របពេលដែលព័ត៌មានស្ដីពីការចង់ឡើងធ្វើជាប្រមុខរដ្ឋាភិបាលនេះ អង្គការសង្គមស៊ីវិលយល់ឃើញថា វាពុំមែនជារឿងចម្លែកឡើយ។
2015-12-30
តំណាងក្រសួងព័ត៌មាន ឲ្យដឹងថា បណ្ដាស្ថានីយទូរទស្សន៍ក្នុងស្រុកទាំងអស់នឹងបញ្ឈប់ការចាក់ផ្សាយភាពយន្តបរទេសនៅពីចន្លោះម៉ោង ៧ ដល់ម៉ោង ៩យប់ ដោយត្រូវអនុវត្តចាប់ពីថ្ងៃទី១ ខែមករា ឆ្នាំ២០១៦ តទៅ។
2015-12-30
គណៈកម្មការចំពោះកិច្ចដែលត្រូវបានបង្កើតឡើងដោយគណបក្សនយោបាយទាំងពីរ នឹងជួបពិគ្រោះយោបល់លើសេចក្តីព្រាងច្បាប់ស្ដីពីសហជីព នាវិមានរដ្ឋសភា នៅព្រឹកថ្ងៃទី៣១ ធ្នូ។
2015-12-30
ក្រសួងសុខាភិបាល ក្រុមយុវជន រួមនឹងអង្គការមិនមែនរដ្ឋាភិបាល ប្រារព្ធទិវាពន្យារកំណើតពិភពលោកលើកដំបូងនៅកម្ពុជា ដោយផ្ដោតការផ្សព្វផ្សាយពីមធ្យោបាយពន្យារកំណើតក្នុងចំណោមយុវជន។
2015-12-30
ប្រជាពលរដ្ឋរស់នៅឃុំស្រែខ្ទុំ ស្រុកកែវសីមា ខេត្តមណ្ឌលគិរី ចោទប្រកាន់មន្ត្រីប៉ូលិសស្រុកមួយរូប ថាបានធ្វើទារុណកម្មលើរាងកាយបង្ខំឲ្យគាត់ឆ្លើយសារភាពកំហុស និងបង្ខំឲ្យសងសំណងជាប្រាក់ដល់ស្ត្រីម្នាក់ដែលបានប្ដឹងប្រជាពលរដ្ឋនោះ ថាបានវាយដំនាង។
2015-12-30
អតីតអ្នកបើកបររថយន្តឲ្យក្រុមហ៊ុនរថយន្តក្រុងកាពីតូល (CAPITOL) មកពីទូទាំងប្រទេសប្រមាណ ៥០នាក់ នាំគ្នាតវ៉ានៅរាជធានីភ្នំពេញនៅព្រឹកថ្ងៃទី៣០ ធ្នូ ដោយទាមទារឲ្យក្រុមហ៊ុនគោរពច្បាប់ស្ដីពីការងារ និងទទួលយកពួកគេចូលធ្វើការវិញ។
2015-12-30
អាជ្ញាធរខេត្តរតនគិរី រៀបចំលម្អសោភណភាពក្រុងបានលុង ត្រៀមអបអរសាទរបុណ្យចូលឆ្នាំសកលខាងមុខនេះ ដើម្បីទាក់ទាញភ្ញៀវទេសចរ។
2015-12-30
ចៅក្រមស៊ើបសួរនៃសាលាដំបូងខេត្តសៀមរាប បានសម្រេចបញ្ជូនចៅសង្កាត់ម្នាក់របស់គណបក្ស សម រង្ស៊ី ទៅឃុំខ្លួននៅក្នុងពន្ធនាគារជាបណ្ដោះអាសន្ន កាលពីរសៀលថ្ងៃពុធ ទី៣០ ខែធ្នូ។
2015-12-30
ប្រជាពលរដ្ឋរស់នៅឃុំជាំ ស្រុកមេមត់ ខេត្តត្បូងឃ្មុំ បារម្ភពីការបាត់បង់ដើមត្នោតកាន់តែច្រើននៅតាមតំបន់ព្រំដែនកម្ពុជា-វៀតណាម។ ការបារម្ភនេះ ក្រោយពេលពលរដ្ឋទាំងនោះឃើញមានសកម្មភាពទិញដើមត្នោតខ្មែរពីតំបន់ផ្សេងៗ យកទៅស្តុកទុកនៅក្បែរប៉ុស្តិ៍ព្រំដែនវៀតណាម ជាប់ជាមួយភូមិបឹងជ្រោង ស្រុកមេមត់។
2015-12-30
ប្រធានមជ្ឈមណ្ឌលសិក្សា និងអភិវឌ្ឍន៍កសិកម្មកម្ពុជា ហៅថា សេដាក (CEDAC) លោក យ៉ង សាំងកុមារ ដែលកំពុងមានប្រជាប្រិយភាពក្នុងចំណោមកសិករ នឹងឈានជើងចូលប្រឡូកក្នុងជីវិតនយោបាយនៅឆ្នាំ២០១៦។
2015-12-30
អង្គការមជ្ឈមណ្ឌលព័ត៌មានមូល្លីមកម្ពុជា ហៅកាត់ថា ខេម (CAMM) បានចេញសេចក្ដីថ្លែងការណ៍សុំឲ្យអ្នកសារព័ត៌មានជាតិ និងអន្តរជាតិ ប្រើប្រាស់ពាក្យពេចន៍ឲ្យបានត្រឹមត្រូវ និងផ្អែកលើការពិត។
2015-12-30
មន្ត្រីសង្ឃលើកឡើងថា ការឃោសនា និងចលនានយោបាយរបស់ប្រធានគណបក្សសម្ព័ន្ធដើម្បីប្រជាធិបតេយ្យ (LDP) លោក ខឹម វាសនា គឺចង់ផ្ដួលរំលំព្រះពុទ្ធសាសនាដែលជាសាសនារបស់រដ្ឋ។ ការលើកឡើងនេះ ធ្វើឡើងក្នុងកិច្ចប្រជុំមន្ត្រីសង្ឃទូទាំងប្រទេសប្រចាំឆ្នាំ នៅថ្ងៃទី២៩ ខែធ្នូ។