ប័ណ្ណសារព័ត៌មាន
2015-12-30
ប្រជាសហគមន៍នេសាទត្រើយកោះ ខេត្តកំពត ជាញឹកញាប់តែងប្រឈមមុខនឹងអ្នកនេសាទវៀតណាម ដែលចូលមកនេសាទដោយខុសច្បាប់ក្នុងដែនទឹកកម្ពុជា ដោយមិនញញើតអាជ្ញាធរ។
2015-12-30
បណ្ណាល័យសម្រាប់កម្មកររោងចក្រកាត់ដេរ ត្រូវបានដាក់ឲ្យប្រើប្រាស់ជាលើកទី១ នៅកម្ពុជា នៅក្នុងតំបន់សេដ្ឋកិច្ចពិសេសភ្នំពេញ ដើម្បីឲ្យកម្មករកម្មការិនី ចូលអានសៀវភៅ ឬស្រាវជ្រាវឯកសារនៅពេលទំនេរពីការងារ។
2015-12-29
សហព័ន្ធខ្មែរកម្ពុជាក្រោម កាលពីសប្ដាហ៍មុនបានបើកកិច្ចប្រជុំប្រចាំឆ្នាំនៅទីក្រុងតាកូម៉ា (Tacoma) រដ្ឋវ៉ាស៊ីនតោន ដើម្បីជជែកបូកសរុបការងារឆ្នាំ២០១៥ និងផែនការសម្រាប់ឆ្នាំ២០១៦។ សមាជិកសាខាសហព័ន្ធខ្មែរកម្ពុជាក្រោមជុំវិញពិភពលោកប្រមាណជា ១០០នាក់បានចូលរួមកិច្ចប្រជុំនោះ។
2015-12-29
លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បញ្ជាឲ្យផ្អាកធ្វើប័ណ្ណបើកបរយានយន្តគ្រប់ប្រភេទជាបណ្ដោះអាសន្ន ដើម្បីរកដំណោះស្រាយសមរម្យជូនពលរដ្ឋចំពោះតម្លៃសេវា។
2015-12-29
ក្រុមសហជីពចំនួន២ ដែលមាននិន្នាការខុសគ្នា គឺសហជីពដែលគាំទ្ររដ្ឋាភិបាល និងក្រុមសហជីពមួយផ្សេងទៀត ដែលតែងតវ៉ារកអត្ថប្រយោជន៍ឲ្យកម្មករ បានជួបពិភាក្សានៅវិមានរដ្ឋសភា និងពិគ្រោះលើសេចក្ដីព្រាងច្បាប់ស្ដីពីសហជីព។
2015-12-29
មន្ត្រីគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) ឲ្យដឹងថា គណៈកម្មាធិការនេះនៅមិនទាន់បានពិនិត្យសម្រេចជ្រើសរើសបេក្ខជន សម្រាប់កាន់មុខតំណែងជាអគ្គលេខាធិការ និងអគ្គលេខាធិការរងនៅឡើយទេ រហូតមកដល់ថ្ងៃអង្គារ ទី២៩ ធ្នូ។
2015-12-29
រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ លោក ស ខេង ជំរុញឲ្យអភិបាលខេត្តស្ទឹងត្រែង ដែលទើបតែងតាំងថ្មី ពង្រឹងយន្តការទប់ស្កាត់បទល្មើសព្រៃឈើ គ្រឿងញៀន និងចោរកម្ម។ ការលើកឡើងនេះ ក្នុងពិធីប្រកាសតែងតាំងអភិបាលរងខេត្ត លោក មុំ សារឿន ឲ្យទទួលតួនាទីជាអភិបាលខេត្តថ្មី។
2015-12-29
អាជ្ញាធរខេត្តបាត់ដំបង រៀបចំពិធីឆ្លងឆ្នាំសកលឆ្នាំ២០១៥-២០១៦ ដ៏ធំមួយរយៈពេល ១០យប់ ១០ថ្ងៃ គឺចាប់ពីថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០១៥ ដល់ថ្ងៃទី៧ ខែមករា ឆ្នាំ២០១៦។ នៅក្នុងពិធីនេះ នៅពេលយប់មានការប្រគំតន្ត្រី សម្ដែងសៀក បាញ់កាំជ្រួច និងបង្ហោះគោមនៅមុខផ្សារណាត់ក្រុងបាត់ដំបង ដើម្បីឲ្យប្រជាពលរដ្ឋបានទស្សនារៀងរាល់រាត្រី។
2015-12-29
ប្រធានគណបក្សយុត្តិធម៌ជាតិខ្មែរ នៅថ្ងៃទី២៩ ធ្នូ ផ្ញើលិខិតថ្វាយព្រះមហាក្សត្រ ដើម្បីស្នើឲ្យរដ្ឋសភាកោះប្រជុំវិសាមញ្ញលុបចោលដីសម្បទាននៅតាមបណ្ដោយព្រំដែន ដែលរដ្ឋាភិបាលកម្ពុជា ផ្ដល់ឲ្យក្រុមហ៊ុនវៀតណាម។
2015-12-29
ប្រជាពលរដ្ឋ និងអាជ្ញាធរឃុំមានរិទ្ធ ស្រុកសណ្ដាន់ ខេត្តកំពង់ធំ នៅតែបារម្ភចំពោះវាសនាព្រៃឡង់នៅតំបន់ខេត្តមួយនេះ។ ការបារម្ភរបស់ពួកគាត់ បន្ទាប់ពីសកម្មភាពដឹកជញ្ជូនឈើខុសច្បាប់ចេញពីតំបន់ព្រៃឡង់ ចូលមកតំបន់រោងចក្រកែច្នៃឈើមួយចំនួន ព្រមទាំងដឹកចេញទៅតំបន់ផ្សេងៗជារៀងរាល់យប់ ដោយមិនមានការទប់ស្កាត់។
2015-12-29
អភិបាលខេត្តព្រះសីហនុ ស្នើឲ្យក្រុមប្រតិបត្តិករទេសចរណ៍ ឬក្រុមអាជីវករ ត្រូវកំណត់តម្លៃសេវាទេសចរណ៍របស់ខ្លួនឲ្យបានត្រឹមត្រូវ ដើម្បីទាក់ទាញកំណើនភ្ញៀវទេសចរ និងអ្នកវិនិយោគទុនឲ្យចូលមកទស្សនា និងវិនិយោគទុនតំបន់ទេសចរណ៍ខែត្រជាប់មាត់សមុទ្រឲ្យបានច្រើនថែមទៀត។
2015-12-29
ក្រុមជនជាតិដើមភាគតិចកួយ ជាច្រើនគ្រួសារ នៅឃុំប្រមេរ ស្រុកត្បែងមានជ័យ បានលើកគ្នាទៅតវ៉ានៅខាងមុខសាលាខេត្តព្រះវិហារ ជាថ្មីទៀត ដើម្បីឱ្យអាជ្ញាធរពន្លឿនគោលនយោបាយចុះបញ្ជីដីធ្លីជាសមូហភាពឱ្យពួកគេបានឆាប់រហ័ស។
2015-12-29
លោកបណ្ឌិត ហង់ ជួនណារ៉ុន អនុប្រធានប្រចាំការនៃឧត្ដមក្រុមប្រឹក្សាសេដ្ឋកិច្ចជាតិ និងជារដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា សម្ពោធសៀវភៅមួយក្បាលមានចំណងជើងថា «សេដ្ឋកិច្ចកម្ពុជា៖ មាគ៌ាឆ្ពោះទៅអនាគតដ៏ភ្លឺស្វាង វឌ្ឍនភាព បញ្ហាប្រឈម និងទស្សនវិស័យទៅអនាគត»។
2015-12-29
ពលរដ្ឋខេត្តស្ទឹងត្រែង រំពឹងថា អភិបាលខេត្តឡើងកាន់តំណែងថ្មី នឹងយកចិត្តទុកដាក់ដោះស្រាយបញ្ហាជូនពលរដ្ឋ ដូចជា ជម្លោះដីធ្លី និងបញ្ហាសេដ្ឋកិច្ច ដើម្បីលើកស្ទួយជីវភាពពួកគាត់ឲ្យបានប្រសើរជាងមុន។
2015-12-29
ស្នងការនគរបាលខេត្តព្រះសីហនុ លោក ជួន ណារិន្ទ ប្រាប់វិទ្យុអាស៊ីសេរីថា នៅម៉ោងប្រមាណ២ ជិតភ្លឺ ព្រឹកថ្ងៃអង្គារ ទី២៩ ខែធ្នូ មានករណីឃាតកម្មមួយកើតឡើង ដោយជនមិនស្គាល់មុខ បានចូល ទៅកាប់ ប៉ុនប៉ងសម្លាប់ជនរងគ្រោះមួយគ្រួសារ ឲ្យរងរបួសមនុស្សក្មេងចាស់ចំនួន ៦នាក់។