ប័ណ្ណសារព័ត៌មាន
2015-01-01
ការតវ៉ារបស់ប្រជាពលរដ្ឋព្នងនៅភូមិចក់ចារ ឈានដល់អំពើហិង្សាហើយ។ ប្រជាពលរដ្ឋជាង ៧០នាក់បានបង្ខំរឹបអូសគ្រឿងចក្រក្រុមហ៊ុន ប៊ិញ ភឿក១ (Binh Phouek) ទុកជាចំណាប់ខ្មាំងខណៈក្រុមហ៊ុននៅតែបន្តឈូសឆាយព្រៃ។
2015-01-01
ព្រឹត្តិការណ៍សំខាន់ទាក់ទងនឹងសុខភាពនៅប្រទេសកម្ពុជា ក្នុងឆ្នាំ២០១៤ នេះ គឺមានការផ្ទុះឡើងនៃការឆ្លងរាលដាលមេរោគអេដស៍នៅភូមិរកា ឃុំរកា ស្រុកសង្កែ ខេត្តបាត់ដំបង។
2015-01-01
វេទិកាសាធារណៈរបស់ក្រុមប្រឹក្សាខេត្តក្រចេះ ដែលរៀបចំឡើងក្នុងគោលបំណងរកដំណោះស្រាយជូនពលរដ្ឋ និងផ្សព្វផ្សាយការងារ នៅថ្ងៃទី៣១ ខែធ្នូ បានដោះស្រាយបញ្ហាតិចតួចដែលកើតឡើងក្នុងសហគមន៍។
2015-01-01
តំណាងសហជីពនៅរោងចក្រមេនហាតធេន ឬមេតថេក (Medtec) ព្រមទាំងសកម្មជនសហជីពផង មិនទាន់អាចចូលធ្វើការនៅក្នុងរោងចក្របាន និងមិនទាន់ទទួលសំណងតាមសេចក្តីបង្គាប់របស់ក្រុមប្រឹក្សាអាជ្ញាកណ្ដាលនៅឡើយ។ សហជីពយល់ថា ភាគីរោងចក្រកំពុងរំលោភច្បាប់ការងារទាំងស្រុង។
2015-01-01
ប្រជាពលរដ្ឋ និងអាជ្ញាធរមូលដ្ឋានមួយចំនួននៅស្រុកកំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង អះអាងថា បទល្មើសនេសាទឆក់ និងដាក់លូស្បៃមុងក្នុងរដូវទឹកស្រកកើនឡើងទ្វេដង នៅឃុំអំពិលទឹក និងឃុំកំពង់ត្រឡាច។ អាជ្ញាធរ និងមន្ត្រីជំនាញជលផល ចុះបង្ក្រាបពុំមានប្រសិទ្ធភាពទេ ហើយពេលខ្លះអ្នកដែលហ៊ានទម្លាយរឿងរ៉ាវបទល្មើសរងនូវការគំរាមទៀតផង។