ប័ណ្ណសារព័ត៌មាន
2015-12-29
ប្រជាពលរដ្ឋចិញ្ចឹមសត្វជ្រូកជាលក្ខណៈគ្រួសារនៅខេត្តកំពង់ចាម ត្អូញត្អែរពីតម្លៃជ្រូកកាន់តែចុះថោកនាពេលបច្ចុប្បន្ន។ ពួកគាត់អះអាងថា ការប្រកបរបរចិញ្ចឹមជីវិតរបស់កសិករ ចេះតែជួបបញ្ហាប្រឈមផ្សេងៗ ជាហេតុធ្វើឲ្យប៉ះពាល់ដល់ជីវភាពរស់នៅរបស់ពលរដ្ឋ។
2015-12-29
លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានប្រកាសជាសាធារណៈថា ច្បាប់ចរាចរណ៍ផ្លូវគោកថ្មីដែលនឹងត្រូវអនុវត្តជាផ្លូវការនៅថ្ងៃទី១ ខែមករា ឆ្នាំ២០១៦ មិនមែនជាច្បាប់ដែលគាបសង្កត់ប្រជាពលរដ្ឋនោះទេ តែគឺជាច្បាប់មួយជួយការពារអាយុជីវិតប្រជាពលរដ្ឋទៅវិញ។
2015-12-29
ក្រសួងការបរទេសកម្ពុជា ក្នុងឆ្នាំ២០១៥ នេះ ធ្វើកំណត់ទូតស្នើសុំទិដ្ឋាការជូនពលករកម្ពុជា ទៅធ្វើការនៅប្រទេសថៃ ចំនួនរហូតដល់ជិត ៧ម៉ឺននាក់ (៦៨.១៧៤នាក់) តាមសំណើរបស់ក្រសួងការងារកម្ពុជា។
2015-12-28
ដើមបណ្ដឹងរឿងគ្រោះថ្នាក់ចរាចរណ៍នៅខេត្តស្វាយរៀង អះអាងថា ក្រុមហ៊ុនរថយន្តក្រុងវៀតណាម ព្រមផ្ដល់សំណងតាមសាលក្រមរបស់សាលាដំបូងខេត្តស្វាយរៀង ហើយ ប៉ុន្តែសំណងនេះក្រុមហ៊ុននឹងផ្ដល់ជូនជាពីរដំណាក់កាល។
2015-12-28
តំណាងរាស្ត្រគណបក្សប្រឆាំងពីររូបដែលបានរងរបួសធ្ងន់ធ្ងរដោយអំពើហិង្សាពីសំណាក់ក្រុមអង្គរក្សរបស់លោក ហ៊ុន សែន កាលពីខែតុលា អះអាងថា ពួកគេនឹងស្វែងរកយុត្តិធម៌ពីតុលាការសហព័ន្ធរបស់អាមេរិក ដើម្បីវែកមុខជនដៃដល់យកមកផ្ដន្ទាទោសតាមផ្លូវច្បាប់បន្ថែមទៀត។
2015-12-28
ក្រុមយុវជន ព្រះសង្ឃ មន្ត្រីអង្គការសង្គមស៊ីវិល ព្រមទាំងសមាជិកសភាសរុបជាង ១០០អង្គ និងនាក់ ជួបជុំគ្នានៅព្រឹកថ្ងៃទី២៨ ធ្នូ ដើម្បីស្វែងយល់ និងផ្សព្វផ្សាយពីផលប៉ះពាល់នៃគ្រឿងស្រវឹង។
2015-12-28
អ្នកវិភាគពន្យល់ថា ការប្រកាសបែបនេះ ជារឿងយក ឈ្នះចាញ់ ពោលគឺអ្នកនយោបាយខ្មែរកំពុងប្រើប្រាស់នយោបាយសងសឹកគ្នា។
2015-12-28
កម្មករអូសរទេះប្រុសស្រីចំនួន ២នាក់នៅក្រុងប៉ោយប៉ែត ចូលខ្លួនបំភ្លឺតាមដីកាកោះហៅរបស់ចៅក្រមអមសាលាដំបូងខេត្តបន្ទាយមានជ័យ ដើម្បីឆ្លើយបំភ្លឺរឿងធ្វើបាតុកម្មតវ៉ា ដែលបណ្ដាលឲ្យខូចខាតទ្រព្យសាធារណៈ នៅទីស្នាក់ការគយ និងរដ្ឋាករប៉ោយប៉ែត កាលពីខែឧសភា កន្លងទៅ។
2015-12-28
មេធាវីការពារក្ដីរបស់តំណាងរាស្ត្របក្សជំទាស់ បានដាក់ពាក្យបណ្ដឹងបន្ថែមទៀតចូលទៅតុលាការក្រុងភ្នំពេញ ពាក់ព័ន្ធសំណុំរឿងហិង្សានៅខាងមុខវិមានរដ្ឋសភា ដែលក្រុមបាតុករវាយតំណាងរាស្ត្រគណបក្សសង្គ្រោះជាតិ ពីររូបឲ្យរងរបួសធ្ងន់។
2015-12-28
ប្រាសាទគោកចក ដែលសម័យបុរាណហៅឈ្មោះថាជាព្រៃវិស្ណុគ្រាម ស្ថិតនៅក្នុងសង្កាត់គោកចក កណ្ដាលទីក្រុងសៀមរាប គឺមានអាយុកាលជាង ១.១៣០ឆ្នាំហើយ គិតមកដល់ឆ្នាំ២០១៥។
2015-12-28
ក្រុមកម្មករក្នុងវិស័យសេវាកម្ម ដឹកនាំដោយក្រុមការងារថ្នាក់ជាតិកម្ពុជា នៃក្រុមប្រឹក្សាសហជីពសេវានិយោជិកអាស៊ាន លើកឡើងថា យន្តការរបស់អាស៊ានដែលមានស្រាប់នៅពេលបច្ចុប្បន្ន មិនទាន់គ្រប់គ្រាន់សម្រាប់ការពារសិទ្ធិការងាររបស់កម្មករនៅក្នុងតំបន់អាស៊ានទាំងមូលនៅឡើយ។
2015-12-28
សារនយោបាយបែបសច្ចាមួយរបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន នៅចុងឆ្នាំ២០១៥ គឺការកាត់ដៃចោល បើលោកចុះហត្ថលេខាលើលិខិតស្នើសុំលើកលែងទោសដល់ លោក សម រង្ស៊ី។ ប៉ុន្តែមន្ត្រីគណបក្សសង្គ្រោះជាតិ មើលឃើញថា ស្ថានការណ៍នយោបាយនៅកម្ពុជា តែងមិនទៀងទាត់។
2015-12-28
រដ្ឋបាលខេត្តព្រះសីហនុ និងសភាពាណិជ្ជកម្មខេត្តនេះ សហការគ្នាបង្កើតព្រឹត្តិការណ៍ប្រគំតន្ត្រី និងតាំងពិព័រណ៍ទំនិញរាប់រយប្រភេទរយៈពេល ៣ថ្ងៃ នៅឆ្នេរអូរឈើទាល ដើម្បីផ្តល់ភាពសប្បាយរីករាយជូនភ្ញៀវទេសចរក្នុងពិធីឆ្លងឆ្នាំសកល ២០១៥-២០១៦។
2015-12-28
អ្នកភូមិក្បែរខាងផ្ទះក្មេងប្រុសម្នាក់អាយុ ១៣ឆ្នាំនៅក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ មានការសង្វេគក្នុងចិត្តជាខ្លាំង បន្ទាប់ពីក្មេងនោះចងកសម្លាប់ខ្លួនឯងកាលពីថ្ងៃទី២៣ ធ្នូ កន្លងទៅ។
2015-12-28
លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ប្រកាសបញ្ឈប់ឲ្យក្រុមហ៊ុនយកប្រាក់ពីពលរដ្ឋទូទៅជិះឆ្លងកាត់ផ្លូវវ៉េងស្រេង ចាប់ពីថ្ងៃទី២៨ ធ្នូ នេះតទៅ។