ប័ណ្ណសារព័ត៌មាន
2015-12-27
ក្រុមយុវជន និងអង្គការមិនមែនរដ្ឋាភិបាលដែលធ្វើការលើវិស័យទំនប់វារីអគ្គិសនីដនសាហុង (Don Sahong) ព្រមានធ្វើយុទ្ធនាការមិនប្រើប្រាស់រាល់ផលិតផលរបស់ក្រុមហ៊ុនស្រាបៀអង្គរ។
2015-12-27
មន្ត្រីអង្គការសង្គមស៊ីវិល ចង់ឃើញរដ្ឋាភិបាលកម្ពុជា ពិសេសក្រសួងការងារ យកចិត្តទុកដាក់បន្ថែមក្នុងការរកដំណោះស្រាយជូនកម្មករនៃវិស័យសេដ្ឋកិច្ចក្រៅប្រព័ន្ធ ដែលកំពុងត្រូវបានរំលោភបំពានពីសំណាក់និយោជក។
2015-12-27
អ្នកភូមិ និងសង្កាត់ត្រពាំងរាំង ខណ្ឌសែនសុខ រាជធានីភ្នំពេញមួយក្រុមមានគ្នាជិត ៥០នាក់ នាំគ្នាតវ៉ាឈ្មួញដែលបិទផ្លូវសាធារណៈ និងទាមទារឲ្យបើកផ្លូវនោះឡើងវិញ។ អាជ្ញាធរដែនដីនៅមិនចាត់វិធានការបើកផ្លូវវិញទេ បើទោះជាបានវាស់វែងរយៈពេល ៦ខែមកហើយ។
2015-12-27
ក្រុមបណ្ដាញសកម្មភាពដើម្បីសហគមន៍ (CNA) នៅខេត្តព្រះវិហារ សម្ដែងការខកចិត្ត នៅពេលរដ្ឋាភិបាលផ្ដល់ដីសម្បទានសេដ្ឋកិច្ចកាន់តែច្រើនឡើងៗទៅឲ្យក្រុមហ៊ុនឯកជន ធ្វើឲ្យការកាប់បំផ្លាញព្រៃឈើ និងការរុករករ៉ែធម្មជាតិនៅក្រោមដីបែបអនាធិបតេយ្យ កាន់តែកើតមាន ហើយអាជ្ញាធរហាក់បង្ក្រាបយឺតយ៉ាវនោះ។
2015-12-27
ក្រសួងមហាផ្ទៃ ប្រកាសផ្ទេរភារកិច្ច និងតែងតាំងមុខតំណែងអភិបាលថ្មីនៃខេត្តស្ទឹងត្រែង នៅចុងឆ្នាំ២០១៥ នេះ។ អ្នកនាំពាក្យក្រសួងមហាផ្ទៃ បញ្ជាក់ថា ការផ្ទេរមុខតំណែងអភិបាលខេត្តស្ទឹងត្រែង នឹងធ្វើឡើងនៅថ្ងៃទី២៩ ធ្នូ ក្រោមអធិបតីភាពរដ្ឋមន្ត្រីក្រសួងមហាផ្ទៃ លោក ស ខេង។
2015-12-27
មជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា (CCHR) ស្នើឲ្យរដ្ឋាភិបាលបង្កើតយន្តការថ្នាក់ជាតិ ដើម្បីធានាសិទ្ធិសេរីភាពឲ្យបានពេញលេញដល់ស្ត្រីដែលប្រឡូកក្នុងសកម្មភាពការពារសិទ្ធិមនុស្ស។
2015-12-27
រដ្ឋបាលខេត្តព្រះសីហនុ បើកយុទ្ធនាការចុះពង្រឹងគុណភាពសេវាកម្មទេសចរណ៍ ការផ្តល់បដិសណ្ឋារកិច្ច និងការកំណត់តម្លៃសេវាកម្មទេសចរណ៍ឲ្យបានច្បាស់លាស់ ដើម្បីផ្តល់ជម្រើសដល់ភ្ញៀវទេសចរឲ្យចូលមកកម្សាន្តខេត្តនេះបានកាន់តែច្រើន។
2015-12-27
តំណាងយុវជនជនជាតិដើមភាគតិចមកពីខេត្តចំនួន៨ និងរាជធានីភ្នំពេញ មានគ្នាសរុបជាង ៥០នាក់ បានជួបជុំគ្នាប្រារព្ធមហាសន្និបាតសមាគមលើកទី៤ ដើម្បីបូកសរុបលទ្ធផលអនុវត្តការងារសមាគម ការធ្វើវិសោធនកម្មមាត្រាខ្លះនៃលក្ខន្តិកៈសមាគម និងជ្រើសរើសប្រធានសមាគមអាណត្តិទី៤។
2015-12-27
អង្គការក្ដីករុណា គ្រោងនឹងចាក់ផ្សាយខ្សែវីដេអូឯកសារដែលមានចំណងជើងថា «សំណាត់» នៅថ្ងៃទី២៩ ខែធ្នូ នៅសណ្ឋាគារអ៊ីមភើរៀល (Imperial) ក្នុងរាជធានីភ្នំពេញ។
2015-12-27
ពលរដ្ឋរស់នៅឃុំព្រែកមាស ស្រុកសៀមប៉ាង ខេត្តស្ទឹងត្រែង ស្នើអាជ្ញាធរខេត្តផ្តល់សិទ្ធិគ្រប់គ្រងដីព្រៃសហគមន៍ជាថ្មី បន្ទាប់ពីអ្នកភូមិប្រមាណជាង ២០០នាក់ បានបោះឆ្នោតបង្កើតជាសហគមន៍ការពារព្រៃឈើកាលពីថ្ងៃទី៨ ធ្នូ។
2015-12-26
មន្ត្រីជាន់ខ្ពស់នៃគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត ហៅកាត់ថា គ.ជ.ប អះអាងថា នឹងផ្ដល់លទ្ធផលជ្រើសរើសបេក្ខភាពអគ្គលេខាធិការ និងអគ្គលេខាធិការរងដែលជាប់ជាស្ថាពរ នៅចន្លោះថ្ងៃទី១ ដល់ថ្ងៃទី១៥ ខែមករា ឆ្នាំ២០១៦។
2015-12-26
អភិបាលរាជធានីភ្នំពេញ ថា លោកគ្មានកំហុសដែលត្រូវសុំទោសដោយសារការលុបគំនូរស្ត្រីកាន់ម្ជុលដេរប៉ាក់នៅលើជញ្ជាំងអគារប៊ូឌីង នោះទេ។ លោក ប៉ា សុជាតិវង្ស នៅតែអះអាងថា ចំណាត់ការរបស់សាលារាជធានីដើម្បីឲ្យសណ្ដាប់ធ្នាប់សាធារណៈមានរបៀបរៀបរយ។
2015-12-26
នាយករដ្ឋមន្ត្រីកម្ពុជា សម្រេចបង្កើតគណៈកម្មការថ្មីមួយ ដើម្បីសម្របសម្រួលដោះស្រាយវិវាទព្រំដែនរវាងប្រទេសកម្ពុជា និងវៀតណាម។ សមាសភាពនៅក្នុងគណៈកម្មការថ្មីនេះ មានតំណាងទីស្ដីការគណៈរដ្ឋមន្ត្រី ក្រសួងមហាផ្ទៃ ក្រសួងការបរទេស ក្រសួងការពារជាតិ និងស្ថាប័នរដ្ឋមួយចំនួនទៀត។
2015-12-26
និស្សិតខ្មែរកម្ពុជាក្រោមប្រមាណ ១០០នាក់ គ្រោងជួបជុំគ្នានៅល្ងាចថ្ងៃអាទិត្យ ទី២៧ ខែធ្នូ ដើម្បីរកដំណោះស្រាយនូវបញ្ហានានា ដែលពួកគេជួបប្រទះក្នុងការរស់នៅ និងការសិក្សារបស់និស្សិតខ្មែរកម្ពុជាក្រោម។
2015-12-26
ប្រមុខរាជរដ្ឋាភិបាលព្រះរាជាណាចក្រកម្ពុជា លោក ហ៊ុន សែន និងប្រមុខរដ្ឋាភិបាលសាធារណរដ្ឋសង្គមនិយមវៀតណាម លោក ង្វៀង តាន់យុង (Nguyen Tan Dung) ជំរុញឲ្យបន្តបោះបង្គោលព្រំដែនគោកនៃប្រទេសទាំងពីរឲ្យបានចប់សព្វគ្រប់នៅពេលខាងមុខ ដើម្បីបន្តបោះបង្គោលព្រំដែនទឹកនៃប្រទេសទាំងពីរបន្តទៀត។