ប័ណ្ណសារព័ត៌មាន
2015-12-26
លោក ឈូក បណ្ឌិត អតីតអភិបាលក្រុងបាវិត ខេត្តស្វាយរៀង ដែលជាទណ្ឌិតក្នុងសំណុំរឿងបាញ់កម្មកររោងចក្រកៅវ៉េ ៣នាក់ឲ្យរបួស ត្រូវបានគេបញ្ជូនមកសម្រាកព្យាបាលជំងឺនៅមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត ឬហៅថា មន្ទីរពេទ្យ រុស្ស៊ី។
2015-12-26
អ្នកភូមិបណ្ដែតទឹកដែលភាគច្រើនជាជនជាតិវៀតណាម នៅខេត្តកំពង់ឆ្នាំង ប្រកាសថា ខ្លួននឹងឡើងតាំងទីលំនៅលើគោកតាមកាលកំណត់របស់រដ្ឋាភិបាល។ ប៉ុន្តែពួកគាត់ខ្លះកំពុងប្រឈមនឹងបញ្ហាមួយចំនួន ហើយស្នើឲ្យអាជ្ញាធរមានសមត្ថកិច្ចជួយដោះស្រាយ។
2015-12-26
កម្ពុជាគឺជាប្រទេសមួយដែលទើបតែទទួលបានលទ្ធិប្រជាធិបតេយ្យ សេរីពហុបក្សក្នុងរយៈពេលជាង ២០ឆ្នាំមកនេះ បន្ទាប់ក្រុមជម្លោះខ្មែរ ៤ភាគី សុខចិត្តចរចាបញ្ចប់សង្គ្រាមស៊ីវិល ហើយមានការបោះឆ្នោតបង្កើតបានរដ្ឋាភិបាលចម្រុះមួយកាលពីឆ្នាំ១៩៩៣ មក។
2015-12-26
អភិបាលរាជធានីភ្នំពេញ មិនអនុញ្ញាតឲ្យមានពិធីដង្ហែក្បួនគោរពវិញ្ញាណក្ខន្ធ លោក ជា វិជ្ជា នោះទេ។ ថ្លែងប្រាប់អ្នកសារព័ត៌មាន បន្ទាប់ពីសម្ពោធសាលាសង្កាត់ និងប៉ុស្តិ៍នគរបាលស្ពានថ្ម ខណ្ឌដង្កោ កាលពីព្រឹកថ្ងៃទី២៦ ខែធ្នូ លោក ប៉ា សុជាតិវង្ស ថា ការសម្ដែងមតិមិនមែនផ្ដោតសំខាន់លើការដង្ហែក្បួនទេ។
2015-12-26
នាយកប្រតិបត្តិនៃវិទ្យាស្ថានបណ្ដុះបណ្ដាល និងស្រាវជ្រាវដើម្បីអភិវឌ្ឍន៍កម្ពុជា បណ្ឌិត ឆែម រិទ្ធី បានផ្ដល់បទសម្ភាសន៍មួយ ថាតើវិទ្យាសាស្ត្រ និងបច្ចេកវិទ្យាសំខាន់យ៉ាងណាខ្លះនៅក្នុងការអភិវឌ្ឍជាតិ?
2015-12-26
ពលរដ្ឋរស់នៅសង្កាត់សាមគ្គី ក្រុងស្ទឹងត្រែង ២១គ្រួសារ មានជម្លោះដីធ្លីជាមួយយោធាសាលាពលទាហានទី១ ចំណុះឲ្យភូមិភាគ១ អំពាវនាវឲ្យរដ្ឋាភិបាល និងស្ថាប័នពាក់ព័ន្ធពន្លឿនការដោះស្រាយឲ្យបានឆាប់។
2015-12-25
ចំនួនអ្នកភូមិ បានបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យបង្អែកស្រុកបាកាន ខេត្តពោធិ៍សាត់ កើនដល់ជិត៥០នាក់ បន្ទាប់ពីមានអាការពុលដែលគេសង្ស័យថា បណ្ដាលមកពីទទួលទានអាហារ និងភេសជ្ជៈក្នុងពិធីសែនព្រេនមួយកាលពីថ្ងៃទី២១ ខែធ្នូ។
2015-12-25
គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត ហៅកាត់ថា គ.ជ.ប បានប្រកាសថា ខ្លួននឹងបង្ហាញពីនីតិវិធីនៃការជ្រើសរើសអគ្គលេខាធិការ និងអគ្គលេខាធិការរង បន្ទាប់ពីបញ្ចប់ការទទួលពាក្យពីបេក្ខជនប្រឡង។
2015-12-25
សាលាដំបូងរាជធានីភ្នំពេញ ចេញដីកាកោះហៅតំណាងរាស្ត្រគណបក្សសង្រ្គោះជាតិ ២រូប គឺលោក ញ៉យ ចំរើន និងលោក គង់ សភា ឲ្យចូលបំភ្លឺនៅតុលាការនៅថ្ងៃទី២៨ ធ្នូ ពាក់ព័ន្ធព្រឹត្តិការណ៍ហិង្សានៅមុខមន្ទីររដ្ឋសភា កាលពីចុងខែតុលា។
2015-12-25
ប្រជាពលរដ្ឋនៅឃុំរាយប៉ាយ ដែលមានស្រូវស្រែប្រាំងស្ថិតនៅក្រៅតំបន់មេទឹក ឬ ក្រៅប្រភពទឹក នៃបឹងមួយ ហៅបឹងបាក់អង្រុត សម្រេចដាក់ពាក្យប្ដឹងទៅអាជ្ញាធរឃុំដើម្បីស្នើឱ្យជួយដោះស្រាយបញ្ហាទឹករបស់ពួកគាត់។
2015-12-25
នាយករដ្ឋមន្ត្រីកម្ពុជា និងសមភាគីវៀតណាម នឹងសម្ពោធបង្គោលព្រំដែនចំនួនពីរ នៅថ្ងៃទី២៦ ធ្នូ។ មន្ត្រីរដ្ឋាភិបាល អះអាងថា ការចូលរួមរបស់ប្រមុខរដ្ឋាភិបាលទាំងពីរនេះ នឹងជួយពន្លឿនការបោះបង្គោលព្រំដែនរវាងប្រទេសទាំងពីរ។
2015-12-25
ក្រុមការងារចំពោះកិច្ចពិនិត្យ និងផ្ដល់យោបល់លើសេចក្ដីព្រាងច្បាប់សហជីព មានសមាជិក ទាំងអស់១០រូប គឺ៥រូបមកពីគណបក្សប្រជាជនកម្ពុជា និង៥រូបមកពីគណបក្សសង្គ្រោះជាតិ។
2015-12-25
សាកលលោកទាំងមូលបានប្រើប្រាស់ឆ្នាំកំណើតព្រះយេស៊ូវគ្រីស្ទ រាប់ជាឆ្នាំសាកល។ ជាមួយគ្នានេះ ឲ្យតែដល់ខែធ្នូ ប្រទេសជាច្រើននៅលើពិភពលោកបាននាំគ្នាប្រារព្ធពិធីបុណ្យគ្រីស្ទម៉ាស ឬបុណ្យនូអែល យ៉ាងសប្បាយរីករាយ។
2015-12-25
សាលាដំបូងខេត្តស្វាយរៀង សម្រេចឃុំខ្លួនអ្នកបើកឡានដឹកកម្មករទៅធ្វើការនៅតំបន់សេដ្ឋកិច្ចពិសេសមេនហាតធេន (Manhattan) និងតាយសេង (Tai Seng) ចំនួន៦នាក់ និងកម្មការនីម្នាក់ទៀត នៅក្នុងពន្ធនាគារ នៅថ្ងៃទី២៥ ខែធ្នូ។
2015-12-24
សមាជិកសភាទាំង១២៣រូប នៃនីតិកាលទី៥ រួមទាំងលោក សម រង្ស៊ី ដែលសព្វថ្ងៃជាទណ្ឌិតផងនោះ ត្រូវបានព្រះមហាក្សត្រ ព្រះបាទបរមនាថ នរោត្តម សីហមុនី ប្រទានគ្រឿងឥស្សរិយយស នារសៀលថ្ងៃទី២៤ ខែធ្នូ នៅមន្ទីររដ្ឋសភា។