ប័ណ្ណសារព័ត៌មាន
2015-12-24
ប្រធានអង្គជំនុំជម្រះសាលាដំបូងនៃសាលាក្ដីខ្មែរក្រហម លោក និល ណុន បានសម្រេចសង្ខេបមួយ បដិសេធចោលសំណើកោះហៅលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន មកធ្វើជាសាក្សី ក្នុងសំណុំរឿង០០២ វគ្គ០២ ដែលធ្វើដោយជនជាប់ចោទ លោក នួន ជា។
2015-12-24
សេចក្តីព្រាងច្បាប់ស្ដីពីឧក្រិដ្ឋកម្មលើប្រព័ន្ធអ៊ីនធឺណិត នៅតែមានភាពចម្រូងចម្រាស និងជាក្ដីព្រួយបារម្ភរបស់អង្គការសង្គមស៊ីវិល ដែលធ្វើការទាក់ទងនឹងការការពារសិទ្ធិមនុស្ស និងអ្នកធ្វើការលើប្រព័ន្ធផ្សព្វផ្សាយ។
2015-12-24
ដីខ្មែរនៅតាមបណ្ដោយព្រំដែនកម្ពុជាវៀតណាម ប្រមាណ៤ម៉ឺនហិកតារ ត្រូវគេរកឃើញថា គ្រប់គ្រងដោយទាហានវៀតណាម ដែលមានឈ្មោះជាផ្លូវការថា កងទ័ពប្រជាជនវៀតណាម។
2015-12-24
ប្រជាពលរដ្ឋនៅស្រុកបាណន់ ខេត្តបាត់ដំបង ព្រួយបារម្ភបញ្ហាការទន្ទ្រានព្រៃសហគមន៍ពីសំណាក់អ្នកមានទ្រព្យធន។ ពលរដ្ឋបញ្ជាក់ថា ការកាប់រានព្រៃយកដីធ្វើជាកម្មសិទ្ធិ កើតឡើងបន្តបន្ទាប់។ ចំណែកឯអាជ្ញាធរ ទប់ស្កាត់ពុំមានប្រសិទ្ធភាពនោះទេ។
2015-12-24
អង្គការមូលនិធិបង្ការរបួសអាស៊ី ហៅកាត់ថា អេ.អាយ.ភី (AIP) បង្ហាញការព្រួយបារម្ភជាថ្មីទៀតចំពោះអត្រាស្លាប់ និងរងរបួសក្បាលធ្ងន់ធ្ងរនៅកម្ពុជា ដោយសារគ្រោះថ្នាក់ចរាចរណ៍ក្នុងឆ្នាំ២០១៥។
2015-12-24
សហគមន៍ជនជាតិដើមភាគតិចព្នង ភូមិចក់ចារ ឃុំស្រែឈូក ស្រុកកែវសីមា ខេត្តមណ្ឌលគិរី អំពាវនាវឲ្យអាជ្ញាធរខេត្ត ជួយទប់ស្កាត់ និងស៊ើបអង្កេតករណីលួចកាប់ដើមឈើផលិតជ័រទឹក ឬដើមច្បោះរបស់អ្នកភូមិ។
2015-12-24
អ្នកបើកបរឡានដឹកជញ្ជូនកម្មករទៅធ្វើការរោងចក្រនៅតំបន់សេដ្ឋកិច្ចពិសេសមេនហាតធេន (MANHATTAN) និងតាយសេង (Tai Seng) ចំនួន ៦នាក់ ត្រូវបានអាជ្ញាធរខេត្តស្វាយរៀង ចាប់ខ្លួនបញ្ជូនទៅបំភ្លឺនៅតុលាការ នៅថ្ងៃទី២៤ ខែធ្នូ ពាក់ព័ន្ធនឹងការដឹកកម្មករធ្វើកូដកម្ម។
2015-12-24
ប្រជាកសិករមួយចំនួននៅឃុំកាហែង ក្នុងស្រុកសំរោងទង ខេត្តកំពង់ស្ពឺ លើកឡើងថា ការប្រើប្រាស់ជីគីមី ទោះជាជួយឲ្យផលដំណាំកសិកម្មទទួលបានច្រើន ប៉ុន្តែជីគីមីអាចធ្វើឲ្យប៉ះពាល់យ៉ាងខ្លាំងដល់សុខភាពមនុស្ស គុណភាពដី និងជីវចម្រុះ។
2015-12-24
ប្រធានក្រុមប្រឹក្សាជំនុំជម្រះសាលាឧទ្ធរណ៍ សម្រេចបន្តឃុំខ្លួន លោកឧកញ៉ា ថោង សារ៉ាត់ ដោយតម្កល់សាលក្រមរបស់សាលាដំបូងរាជធានីភ្នំពេញ ទុកជាបានការដដែល។
2015-12-24
ក្រុមហ៊ុនកូរ៉េខាងជើងមួយដែលជាប្រទេសកំពុងតែប្រកាន់របបនយោបាយកុម្មុយនីស្តតឹងរ៉ឹង បានចំណាយទឹកប្រាក់វិនិយោគប្រមាណ ២៤លានដុល្លារសហរដ្ឋអាមេរិក ដើម្បីសាងសង់សារមន្ទីរមួយឈ្មោះ សព្វទស្សន៍អង្គរ នៅក្នុងទឹកដីខេត្តសៀមរាប។
2015-12-24
ប្រជាពលរដ្ឋចំនួន ២៦គ្រួសារនៅក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ចោទប្រកាន់អាជ្ញាធរក្រុងនេះថា មិនផ្ដល់ប័ណ្ណកម្មសិទ្ធិដីធ្លីឲ្យពួកគាត់រស់នៅស្របច្បាប់នោះទេ។ អ្នកភូមិបញ្ជាក់ថា អាជ្ញាធរមិនចេញប័ណ្ណកម្មសិទ្ធិនេះ អាចជាការខឹងសម្បា ដោយសារពួកគាត់មិនលក់ដីនោះទៅឲ្យក្រុមហ៊ុនកាស៊ីណូត្រូពីកាណា។
2015-12-24
យុវជនមួយក្រុម ប្រកាសបង្កើតគណបក្សនយោបាយថ្មីមួយសម្រាប់ជួយខ្លួនឯង បន្ទាប់ពីមើលឃើញថា គណបក្សដទៃមិនសូវយកចិត្តទុកដាក់ដល់ខ្លួន។ គណបក្សប្រជាជនកម្ពុជា ស្វាគមន៍ចំពោះគណបក្សថ្មីនេះ។
2015-12-23
លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ព្រមានកាត់ភ្លើងចេញពីផ្ទះអ្នកបរិស្ថាន ដែលលោកហៅថាអ្នកបរិស្ថានជ្រុលនិយម ដោយផ្តល់ភ្លើងចន្លុះជំនួសវិញម្តង។ ប៉ុន្តែប្រសាសន៍របស់ លោក ហ៊ុន សែន នៅពេលនេះ ទទួលបានការរិះគន់ពីគណបក្សប្រឆាំង និងសង្គមស៊ីវិល។
2015-12-23
លោកនាយករដ្ឋមន្ត្រីបានអះអាងថា កម្ពុជា សព្វថ្ងៃ គឺមានសន្តិភាពពេញលេញ ដែលផ្ទុយពីមនុស្សមួយក្រុមចាត់ទុកថា កម្ពុជា កំពុងមានវិបត្តិនយោបាយ។ ការដៀមដាមជាថ្មីទៀតដោយមិនសំដៅចំឈ្មោះនេះ ទំនងជាលោកនាយករដ្ឋមន្ត្រីចង់ថាឲ្យគណបក្សជំទាស់ និងអ្នកវិភាគនយោបាយ។
2015-12-23
អ្នកដឹកនាំចលនាបាតុកម្មទម្លាក់អនុប្រធានគណបក្សសង្គ្រោះជាតិ លោក កឹម សុខា ចេញពីតំណែងអនុប្រធានទី១ នៃរដ្ឋសភា កាលពីខែតុលា កន្លងទៅ ត្រូវបានលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន តែងតាំងជាជំនួយការរបស់លោក។