ប័ណ្ណសារព័ត៌មាន
2015-01-31
មន្ត្រីសង្គមស៊ីវិល បន្តរិះគន់គម្រោងការបង្កើតច្បាប់រក្សាការសម្ងាត់ជាតិ។ ការរិះគន់នេះ គឺបន្ទាប់ពីមន្ត្រីជាន់ខ្ពស់អគ្គស្នងការនគរបាលជាតិនៅសប្ដាហ៍នេះ បញ្ជាក់ថា សេចក្តីព្រាងច្បាប់រក្សាការសម្ងាត់ជាតិ នឹងត្រូវចងក្រងឡើងដោយក្រសួងមហាផ្ទៃ ក្រោមជំនួយឧបត្ថម្ភពីប្រទេសវៀតណាម ហើយគ្រោងនឹងដាក់ឲ្យគណៈមន្ត្រីអនុម័តនាពេលដ៏ខ្លីខាងមុខ។
2015-01-31
គណៈកម្មការទី១០នៃរដ្ឋសភា ទទួលបន្ទុកអង្កេត និងប្រឆាំងអំពើពុករលួយ គ្រោងនឹងកោះហៅអាជ្ញាធរអប្សរា មកឆ្លើយបំភ្លឺនៅរដ្ឋសភា ឬក៏ចុះទៅអង្កេតមើលជាក់ស្តែងដល់កន្លែង ពីចំណូលនានារបស់អាជ្ញាធរអប្សរា។
2015-01-31
ក្រុមប្រឹក្សាយុវជនឯកអគ្គរដ្ឋទូតអាមេរិក និងអង្គការសម្ព័ន្ធភាពសត្វព្រៃ នៅល្ងាចថ្ងៃសៅរ៍ ទី៣១ មករា នេះ បានរៀបចំការប្រគំតន្ត្រីមួយស្ដីអំពីព្រៃនៃជីវិត។
2015-01-31
សាលាដំបូងខេត្តសៀមរាប កាលពីរសៀលថ្ងៃទី៣១ ខែមករា កាត់ទោសជនជាតិបារាំង ៣នាក់ដែលបាននាំគ្នាថតរូបអាក្រាតនៅប្រាសាទបន្ទាយក្តី កាលពីថ្ងៃទី២៩ មករា ឲ្យជាប់ពន្ធនាគារក្នុងម្នាក់ ៦ខែ និងមិនឲ្យចូលក្នុងប្រទេសកម្ពុជា រយៈពេល ៤ឆ្នាំ។
2015-01-31
បន្ទាប់ពីក្រុមចរចាកំណែទម្រង់ការបោះឆ្នោតរបស់គណបក្សប្រជាជនកម្ពុជា និងគណបក្សសង្គ្រោះជាតិ ខកខានមិនបានជួបគ្នាអស់មួយសប្ដាហ៍រួចមក ពួកគេគ្រោងនឹងជួបគ្នាជាថ្មីនៅមន្ទីររដ្ឋសភានៅថ្ងៃច័ន្ទ ដើមសប្ដាហ៍ក្រោយ គឺក្នុងមួយសប្ដាហ៍ពីរដងដូចមុន គឺរសៀលថ្ងៃច័ន្ទ និងរសៀលថ្ងៃសុក្រ។
2015-01-31
ចលនាបណ្ដាញសង្គមមានឈ្មោះថា ខ្មែរដើម្បីខ្មែរ ដែលមានមេដឹកនាំសង្គមស៊ីវិលមួយក្រុមជាអ្នកផ្ដួចផ្ដើម បានបង្កើតវេទិកាបញ្ជ្រាបការយល់ដឹងដល់អ្នកគាំទ្រ ប្រជាពលរដ្ឋ និងសិស្សនិស្សិត ដើម្បីឈានទៅបង្កើតគណបក្សតាមភូមិ ឬគណបក្សមូលដ្ឋាននាថ្ងៃអនាគត។
2015-01-31
ក្រុមគ្រួសារជនរងគ្រោះដែលត្រូវអាជ្ញាធរបាញ់ស្លាប់ដោយសារការបង្ក្រាបកន្លែងជល់មាន់នៅឃុំច័ន្ទមូល ស្រុកមេមត់ ខេត្តត្បូងឃ្មុំ នៅតែទទឹងចាំយុត្តិធម៌ បើទោះពេលខ្លះពួកគាត់យល់ថា អាជ្ញាធរហាក់មិនមានបំណងស៊ើបអង្កេតរឿងនេះក៏ដោយ។
2015-01-31
សកម្មជនឃ្លាំមើលបញ្ហាព្រៃឈើ និងមន្ត្រីមូលដ្ឋានឃុំស្រែគរ ស្រុកសេសាន ខេត្តស្ទឹងត្រែង អំពាវនាវសុំឲ្យអាជ្ញាធរថ្នាក់ជាតិ ជាពិសេសក្រសួងកសិកម្ម ស៊ើបអង្កេតសកម្មភាពកាប់យកឈើមានតម្លៃពីតំបន់ព្រៃស្រោង នៅជាប់នឹងតំបន់អាងស្តុកទឹកនៃគម្រោងសាងសង់ទំនប់វារីអគ្គិសនីសេសានក្រោមពីរ។
2015-01-31
ព្រះអង្គម្ចាស់ ស៊ីសុវត្ថិ ធម្មិកោ មន្ត្រីជាន់ខ្ពស់គណបក្សសង្គ្រោះជាតិ ត្រូវបានថ្នាក់ដឹកនាំបក្សចាត់តាំងព្រះអង្គជាបេសកជន ដើម្បីពន្យល់សកម្មជនបក្សនៅសហរដ្ឋអាមេរិក អំពីការវិវឌ្ឍនយោបាយចុងក្រោយរបស់គណបក្សប្រឆាំង។
2015-01-31
សាលារាជធានីភ្នំពេញ គ្រោងនឹងបិទចរាចរលើស្ពានជ្រោយចង្វារ ឬស្ពានមិត្តភាពកម្ពុជា-ជប៉ុន មួយរយៈ បន្ទាប់ពីស្ពាននេះបានចាស់ទ្រុឌទ្រោម និងត្រូវការជួសជុល។
2015-01-31
អាជ្ញាធរខេត្តកំពង់ធំ អះអាងថានឹងមិនមានការឈូសឆាយ ឬកាយព្រំដីណាមួយកើតឡើងទេ ប្រសិនបើមិនបានដោះស្រាយបញ្ហាជាមួយពលរដ្ឋជាមុននោះ។
2015-01-31
ប្រធានគណៈកម្មការទី១០នៃរដ្ឋសភា បានអះអាងថា ស្ថាប័ននេះមិនទាន់មានជំនឿទៅលើរបាយការណ៍ផ្តល់ជូនដោយថ្នាក់ដឹកនាំស្ថាប័នកំពង់ផែអន្តរជាតិស្វយ័ត និងសាខាគយ និងរដ្ឋាករកំពង់ផែអន្តរជាតិក្រុងព្រះសីហនុ ទេ នៅក្នុងបេសកកម្មចុះពិនិត្យការគ្រប់គ្រង និងប្រមូលពន្ធរបស់ស្ថាប័ននេះ កាលពីថ្ងៃទី២៧ ខែមករា។
2015-01-31
អ្នកភូមិរកា ពីរនាក់ក្នុងគ្រួសារពីរដាច់ដោយឡែកពីគ្នា ក្នុងចំណោមអ្នកផ្ទុកមេរោគអេដស៍ជាង ២០០នាក់ នៅឃុំរកា ខេត្តបាត់ដំបង បានស្លាប់កាលពីពេលថ្មីៗនេះ។
2015-01-30
អតីតអ្នកកាសែតភ្នំពេញប៉ុស្តិ៍និយាយថា លោក ហ៊ុន សែន មិនបានប្រើប្រាស់តួនាទី និងអំណាចរបស់លោកក្នុងនាមជានាយករដ្ឋមន្ត្រីមួយរូបឲ្យបានពេញលេញត្រឹមត្រូវឡើយ។ មិនបានប្រើតួនាទីជានាយករដ្ឋមន្ត្រីឈរលើនយោបាយអភិបាលកិច្ចល្អនោះ គឺដោយសារតែលោកអនុវត្តវប្បធម៌ "ឯងជួយអញ អញជួយឯង"។
2015-01-30
គណបក្សប្រជាជនកម្ពុជា ចាប់ផ្ដើមមហាសន្និបាតផ្ទៃក្នុងជាលើកដំបូង បន្ទាប់ពីការបោះឆ្នោត។ កិច្ចប្រជុំដែលមានសមាជិកគណបក្សទូទាំងប្រទេសចូលរួមចំនួនជាង ១.៣០០នាក់ នឹងប្រព្រឹត្តទៅរយៈពេលពីរថ្ងៃកន្លះ គឺចាប់ពីរសៀលថ្ងៃទី៣០ ខែមករា រហូតដល់ល្ងាចថ្ងៃទី១ ខែកុម្ភៈ។