ប័ណ្ណសារព័ត៌មាន
2015-10-31
មន្ត្រីជាន់ខ្ពស់នៃគណបក្សប្រជាជនកម្ពុជា បញ្ជាក់ថា គណបក្សប្រជាជននៅតែទុកតំណែងអនុប្រធានទី១សភាឲ្យគណបក្សសង្គ្រោះជាតិ រហូតបោះឆ្នោតអាណត្តិថ្មី នៅឆ្នាំ២០១៨។
2015-10-31
អង្គការមិនមែនរដ្ឋាភិបាលខកចិត្តចំពោះច្បាប់បោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់ថ្មី ដែលទើបត្រូវរដ្ឋសភាសម្រេចបោះឆ្នោតអនុម័តកាលពីថ្ងៃទី៣០ ខែតុលា។
2015-10-31
ស្នងការនគរបាលខេត្តព្រះសីហនុ បានអះអាងថា កម្លាំងជំនាញអគ្គនាយកដ្ឋានអន្តោប្រវេសន៍នៃក្រសួងមហាផ្ទៃ សហការជាមួយកម្លាំងជំនាញនគរបាលខេត្តនេះ ចុះឆែកឆេរកាស៊ីណូ និងភូមិគ្រឹះដែលជនជាតិចិន ធ្វើការ និងស្នាក់នៅចំនួន ២ទីតាំង ដើម្បីត្រួតពិនិត្យបទល្មើសចាប់ជំរិតឆ្លងដែនតាមប្រព័ន្ធអ៊ីនធឺណិត (Internet)។
2015-10-31
អង្គការឃ្លាំមើលសិទ្ធិមនុស្សអន្តរជាតិ យូមែន រ៉ៃត៍ វ៉ច្ឆ (Human Rights Watch) លើកឡើងថា ការប្រើហិង្សាលើតំណាងរាស្ត្រគណបក្សសង្គ្រោះជាតិ ២រូបនៅមុខរដ្ឋសភានៅថ្ងៃទី២៦ ខែតុលា ធ្វើឲ្យគេនឹកដល់ព្រឹត្តិការណ៍វាយប្រហារគ្រាប់បែកដៃដែលប៉ុនប៉ងសម្លាប់លោក សម រង្ស៊ី នៅមុខរដ្ឋសភាចាស់ កាលពីឆ្នាំ១៩៩៧។
2015-10-31
បណ្ដាញសហគមន៍ការពារព្រៃឡង់ ខេត្តកំពង់ធំ ជិត ៣០នាក់ ដែលបានចុះល្បាតព្រៃនៅចំណុចឃុំដងកាំបិត ស្រុកសណ្ដាន់ គ្រោងនឹងបញ្ជូនរបាយការណ៍បទល្មើសព្រៃឈើក្នុងស្រុកសណ្ដាន់ ដាក់ជូនអាជ្ញាធរ។
2015-10-31
តុលាការខេត្តសៀមរាប បានសម្រេចដោះលែងយុវជនម្នាក់ ដែលគំរាមសម្លាប់លោក ស ខេង ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ឱ្យចេញពីពន្ធនាគារវិញហើយ កាលពីថ្ងៃសុក្រ ទី៣០ ខែតុលា កន្លងទៅ។
2015-10-31
រដ្ឋាភិបាលកម្ពុជា សម្រេចផ្អាកការប្រារព្ធព្រះរាជពិធីបុណ្យអុំទូក បណ្ដែតប្រទីប សំពះព្រះខែ និងអកអំបុក ក្នុងឆ្នាំ២០១៥ នេះ។
2015-10-31
មន្ត្រីផ្នែកច្បាប់មានការិយាល័យនៅខេត្តរតនគិរី អំពាវនាវសុំឲ្យក្រសួងយុត្តិធម៌ ស៊ើបអង្កេតភាពមិនប្រក្រតីក្នុងការអនុវត្តសាលក្រមបង្ខំរុះរើផ្ទះប្រជាពលរដ្ឋ ២គ្រួសារ តាមរយៈប្រធានតុលាការខេត្តដែលធ្វើឡើងមិនត្រឹមត្រូវតាមក្រមនីតិវិធីរដ្ឋប្បវេណី និងសេចក្ដីណែនាំរបស់ក្រសួងយុត្តិធម៌។
2015-10-31
មន្ត្រីសិទ្ធិមនុស្ស និងជនសង្ស័យដែលជាសកម្មជនបក្សប្រឆាំងក្នុងសំណុំរឿងកាប់រុករានដីព្រៃបម្រុងទុក ឬព្រៃសហគមន៍ រិះគន់ចៅក្រមសាលាដំបូងខេត្តពោធិ៍សាត់ មានភាពមិនប្រក្រតី។
2015-10-31
គណបក្សនយោបាយមិនមានអាសនៈក្នុងរដ្ឋសភាមានការយល់ឃើញប្លែកៗពីគ្នា ចំពោះការដកលោក កឹម សុខា ចេញពីតួនាទីអនុប្រធានទី១ រដ្ឋសភា។
2015-10-30
បក្សប្រឆាំងសម្រេចមិនស្នើបេក្ខជនថ្មីជំនួសលោក កឹម សុខា សម្រាប់តំណែងអនុប្រធានទី១រដ្ឋសភា ដែលទើបតែត្រូវបានបក្សកាន់អំណាចបោះឆ្នោតទម្លាក់នេះឡើយ។
2015-10-30
ក្រោយពីសមាជិករដ្ឋសភានៃគណបក្សប្រជាជនកម្ពុជា ដែលជាបក្សកាន់អំណាច បានបោះឆ្នោតទម្លាក់អនុប្រធានគណបក្សសង្គ្រោះជាតិ លោក កឹម សុខា ពីតំណែងអនុប្រធានទីមួយនៃរដ្ឋសភានោះ ប្រជាពលរដ្ឋ និងអ្នកប្រើបណ្ដាញសង្គមហ្វេសប៊ុក (Facebook) មួយចំនួនបានបង្ហាញការខកចិត្ត និងបញ្ចេញទស្សនៈផ្សេងៗគ្នាជុំវិញរឿងនេះ។
2015-10-30
ក្រុមអង្គការសង្គមស៊ីវិល ប្រតិកម្មចំពោះគណៈកម្មការអចិន្ត្រៃយ៍នៃរដ្ឋសភា និងសម័យប្រជុំពេញអង្គរដ្ឋសភា ដែលបានអនុម័តដកលោក កឹម សុខា ពីតំណែងអនុប្រធានទី១នៃរដ្ឋសភា នៅថ្ងៃទី៣០ ខែតុលា ឆ្នាំ២០១៥។ ពួកគេយល់ឃើញថា ការសម្រេចដកនេះ គឺជារឿងខុសនីតិវិធី។
2015-10-30
គណបក្សសង្គ្រោះជាតិ ចាត់ទុកការដកតំណែងលោក កឹម សុខា ចេញពីអនុប្រធានទី១ រដ្ឋសភាដោយតំណាងរាស្ត្រគណបក្សប្រជាជនកម្ពុជា ថាជាការរំលោភរដ្ឋធម្មនុញ្ញ និងរំលោភកិច្ចព្រមព្រៀងនយោបាយរវាងគណបក្សទាំង២។
2015-10-30
មេដឹកនាំគណបក្សសង្គ្រោះជាតិ លោក សម រង្ស៊ី បានបដិសេធថា លោកមិនបានចោទប្រកាន់លោក ហ៊ុន សែន ថា ដឹកនាំបែបរបបហ្វាស៊ីស (Fascism) នោះទេ។