ប័ណ្ណសារព័ត៌មាន
2015-11-30
អង្គជំនុំជម្រះសាលាដំបូងនៃសាលាក្ដីខ្មែរក្រហម បានធ្វើសវនាការរបស់ខ្លួនឡើងវិញហើយ នៅថ្ងៃច័ន្ទ ទី៣០ វិច្ឆិកា។ សវនាការនេះ គឺស្ដាប់ការសួរដេញដោលរបស់សហព្រះរាជអាជ្ញាលើសាក្សីមិនបង្ហាញឈ្មោះមួយរូប ដែលពាក់ព័ន្ធនឹងអង្គហេតុធ្វើការងារដោយបង្ខំនៅការដ្ឋានទំនប់ត្រពាំងថ្ម ក្នុងខេត្តបន្ទាយមានជ័យ។
2015-11-30
ប្រធានក្រុមប្រឹក្សាជំនុំជម្រះនៃសាលាឧទ្ធរណ៍ សម្រេចទម្លាក់ចោលបណ្ដឹងទាស់របស់មេធាវីការពារក្ដីឲ្យ លោក ហុង សុខហួរ ដោយពុំបានបញ្ជាក់ពីមូលហេតុណាមួយនោះទេ។
2015-11-30
ក្រុមការងារចំពោះកិច្ចនៃគណបក្សសង្គ្រោះជាតិ ដឹកនាំដោយតំណាងរាស្ត្រមណ្ឌលភ្នំពេញ លោក សុន ឆ័យ និងលោក ម៉ៅ មុនីវណ្ណ បំពេញបេសកកម្មនៅខេត្តរតនគិរី នៅថ្ងៃទី៣០ វិច្ឆិកា។
2015-11-30
សមាជិកសភាអាស៊ានផ្នែកសិទ្ធិមនុស្ស សម្ដែងក្តីព្រួយបារម្ភចំពោះការវិវឌ្ឍស្ថានការណ៍នយោបាយនៅកម្ពុជា ដែលរួមមាន ការតាមចាប់ខ្លួន លោក សម រង្ស៊ី ការដកតំណែង លោក កឹម សុខា អំពើហិង្សាលើអ្នកតំណាងរាស្ត្រ និងការចាប់ខ្លួនសកម្មជនគណបក្សប្រឆាំង។
2015-11-30
គណបក្សប្រឆាំង និងអង្គការសង្គមស៊ីវិល រិះគន់ចំពោះគម្រោងបង្កើនថវិកាជាតិសម្រាប់វិស័យនីមួយៗក្នុងឆ្នាំ២០១៦ ថាមិនសូវមានតម្លាភាព និងមិនសូវមានប្រសិទ្ធភាពនោះទេ។
2015-11-30
តំណាងក្រុមភាគច្រើន និងក្រុមភាគតិចនៃរដ្ឋសភា មិនបានជួបគ្នាចរចាអំពីស្ថានការណ៍នយោបាយវិវឌ្ឍចុងក្រោយ ដូចការគ្រោងទុកនោះទេនៅថ្ងៃច័ន្ទ ទី៣០ វិច្ឆិកា ដោយគេបានពន្យារពេលជួបគ្នាមួយរយៈ។
2015-11-30
ប្រជាពលរដ្ឋដែលមានវ័យចំណាស់រស់នៅក្រុងស្ទឹងសែន ខេត្តកំពង់ធំ នាំគ្នាផ្ដួចផ្ដើមយកវត្ថុធាតុដើមដែលគេបោះបង់ចោល កែច្នៃទៅជារបស់របរវត្ថុអនុស្សាវរីយ៍ ដើម្បីដាក់តាំងលំអ។
2015-11-30
ប្រជាពលរដ្ឋប្រមាណ ១០០នាក់ក្នុងចំណោម ៣០០គ្រួសារ នៅស្រុករុក្ខគិរី ខេត្តបាត់ដំបង នៅព្រឹកថ្ងៃទី៣០ វិច្ឆិកា នាំគ្នាតវ៉ានៅមុខសាលាខេត្ត ដើម្បីឲ្យអាជ្ញាធរដោះស្រាយបញ្ឈប់ការទន្ទ្រានព្រៃសហគមន៍យកដីធ្វើជាកម្មសិទ្ធិ។
2015-11-30
នៅថ្ងៃទី៣០ វិច្ឆិកា មជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជារៀបចំវេទិកាជួបអ្នកប្រើប្រាស់អ៊ីនធឺណិត (Internet) ដែលពិភាក្សាអំពីអនាគតនៃសិទ្ធិបច្ចេកវិទ្យានៅកម្ពុជា។
2015-11-30
មន្ត្រីអាជ្ញាធរអប្សរា បានជូនដំណឹង ព្រមទាំងបង្ហាញកាតថ្មីមួយប្រភេទជំនួសឲ្យលិខិតអនុញ្ញាត សម្រាប់ផ្ដល់ជូនក្រុមអ្នកសារព័ត៌មានណាដែលចង់ចូលទៅថតយករូបភាពប្រាសាទបុរាណនានា នៅក្នុងតំបន់នៃឧទ្យានអង្គរក្នុងរយៈពេលខ្លី។
2015-11-30
ប្រជាកសិករចិញ្ចឹមទានៅស្រុកបាធាយ ខេត្តកំពង់ចាម កំពុងខាតបង់ប្រាក់ជារៀងរាល់ថ្ងៃពីការចិញ្ចឹមទាយកពង។ ពួកគាត់ត្រូវខាតបង់ដោយសារតែតម្លៃពងទាលក់នៅលើទីផ្សារ កាន់តែចុះថោកទៅៗ ដែលនាំឲ្យកសិករស្ទើរតែមិនមានលទ្ធភាពបន្តមុខរបរនេះទៀតបាន។
2015-11-30
ប្រជាពលរដ្ឋរាប់ពាន់គ្រួសាររស់នៅអមដងស្ទឹងសង្កែប៉ែកខាងក្រោម នៅស្រុកឯកភ្នំ ខេត្តបាត់ដំបង បង្ហាញការព្រួយបារម្ភផលប៉ះពាល់ពីគម្រោងសាងសង់ទំនប់ទឹកស្ទឹងសង្កែទី២ ដែលអាជ្ញាធរត្រៀមសាងសង់ក្នុងពេលឆាប់ៗខាងមុខនេះ។
2015-11-30
អ្នកភូមិលាងដៃ ឃុំលាងដៃ នៃស្រុកអង្គរធំ មិនឆ្ងាយប៉ុន្មានពីតំបន់អង្គរ ខេត្តសៀមរាប នាំគ្នាធ្វើពិធីបែបបុរាណដែលបានបន្សល់ទុក ដោយមានការបួងសួងសុំឆ្លងផ្លូវ ស្ពាន ព្រមទាំងមានពិធីក្រុងពាលី សែនព្រេនជូនម្ចាស់ទឹកដី ហើយនិងមានបញ្ចូលរូបទៅតាមទំនៀមទម្លាប់ដែលមនុស្សសម័យថ្មីកម្របានឃើញ។
2015-11-30
យុវជននៃសភាយុវជនត្រាប់ ធ្វើសន្និសីទយុវជនស្ដីពីអនុសាសន៍របស់យុវជន ក្នុងការជំរុញឲ្យអនុម័តសេចក្តីព្រាងច្បាប់ស្ដីពី “ការគ្រប់គ្រងផលិតផលគ្រឿងស្រវឹង” នៅថ្ងៃទី២៩ វិច្ឆិកា ក្រុងភ្នំពេញ ដើម្បីជំរុញឲ្យរដ្ឋាភិបាលពន្លឿនការអនុម័តសេចក្តីព្រាងច្បាប់នេះឲ្យបានឆាប់។
2015-11-29
មន្ត្រីគណបក្សសង្គ្រោះជាតិ ប្រកាសមិនចូលប្រជុំសភានៅថ្ងៃទី៣០ ខែវិច្ឆិកា ដោយសារពុំមានជំនួបកំពូលរវាងគណបក្សទាំងពីរនៅមុនថ្ងៃប្រជុំសភាពេញអង្គ។