ប័ណ្ណសារព័ត៌មាន
2015-02-28
ក្រុមការងារគណបក្សកាន់អំណាចដឹកនាំដោយ លោក ស ខេង និងក្រុមការងារបក្សប្រឆាំងដឹកនាំដោយលោក សម រង្ស៉ី បានជួបចរចាគ្នា ដើម្បីបញ្ចប់ការខ្វែងគំនិតគ្នាលើសេចក្ដីព្រាងច្បាប់បោះឆ្នោតថ្មីកាលពីល្ងាចថ្ងៃទី២៨ ខែកុម្ភៈ តែនៅមិនទាន់បញ្ចេញលទ្ធផល។
2015-02-28
ក្រុមគ្រូពេទ្យជំនាញរកឃើញថា ពលរដ្ឋខ្មែរជាច្រើនបានស្លាប់ដោយជំងឺដែលមិនបង្កដោយមេរោគ រួមមានជំងឺបេះដូង ជំងឺដាច់សរសៃឈាមខួរក្បាល ជំងឺមហារីក ជាដើម។ ដើម្បីការពារជំងឺទាំងនោះ វេជ្ជបណ្ឌិតជប៉ុន ណែនាំពីការថែទាំសុខភាព និងការទទួលទានអាហារឲ្យត្រូវតាមបច្ចេកទេស ដោយជ្រើសរើសអាហារគ្មានសារធាតុគីមី។
2015-02-28
យុវជនជិត ២០០នាក់ បានទៅដល់តំបន់អារ៉ែង ក្នុងខេត្តកោះកុង ជាបន្តបន្ទាប់ចាប់ពីថ្ងៃទី២៧ ខែកុម្ភៈ។ គោលបំណងនៃដំណើរនោះ គឺដើម្បីសិក្សាស្វែងយល់អំពីសារប្រយោជន៍ និងសម្បតិ្តធម្មជាតិនៅតំបន់នោះ ហើយយកព័ត៌មានមកផ្សព្វផ្សាយបន្តឲ្យប្រជាពលរដ្ឋផ្សេងទៀតបានដឹង។
2015-02-28
ក្រុមការងារតាក់តែងសេចក្តីស្នើច្បាប់ស្ដីពីភតិសន្យាពិសេសក្នុងវិស័យសង្គមកិច្ច ឬច្បាប់ស្ដីពីកិច្ចសន្យាជួល ត្រូវបានបង្កើតឡើងហើយដោយថ្នាក់ដឹកនាំតំណាងរាស្ត្រនៃគណបក្សប្រជាជនកម្ពុជា និងគណបក្សសង្គ្រោះជាតិ។
2015-02-28
សាក្សីដែលបានឃើញហេតុការណ៍ផ្ទាល់ភ្នែកអះអាងថា ជនភៀសខ្លួនម៉ុងតាញ៉ា ចំនួន ៣៦នាក់ ត្រូវប៉ូលិសក្នុងខេត្តរតនគិរី ចាប់ខ្លួននៅតាមផ្លូវចេញពីខេត្តនេះឆ្ពោះទៅរាជធានីភ្នំពេញ។
2015-02-28
គណៈកម្មការទី១០ នៃរដ្ឋសភា ដែលបានបញ្ចប់ការចុះត្រួតពិនិត្យបឋមនៅតំបន់មួយចំនួនក្នុងខេត្តត្បូងឃ្មុំ និងខេត្តកំពង់ចាម រកឃើញថា កន្លងមកអាជ្ញាធរខេត្តទាំងពីរនេះ បំពេញការងារមួយចំនួនមិនទាន់បានត្រឹមត្រូវ ឬខ្វះតម្លាភាព ស្របពេលដែលពួកគេបានខិតខំដោះស្រាយបញ្ហានានាដែលកើតមានឡើង រួមទាំងការអភិវឌ្ឍផង។
2015-02-27
តួលេខដែលផ្ដល់ដោយក្រសួងយុត្តិធម៌ បង្ហាញថា ស្ត្រីដែលកំពុងជាប់ឃុំក្នុងពន្ធនាគារដោយមានកូនតូចរស់នៅជាមួយ និងស្ត្រីកំពុងមានផ្ទៃពោះ សរុបទូទាំងប្រទេសមានចំនួនជាង ៤០នាក់។
2015-02-27
ថ្មីៗនេះ គណបក្សប្រជាជនកម្ពុជា បានបញ្ចូលយុវជនជំនាន់ក្រោយ ដែលជាកូនចៅរបស់មេដឹកនាំនៃគណបក្សមួយចំនួនធំ ទៅក្នុងសមាសភាពគណៈកម្មាធិការកណ្ដាលនៃគណបក្សនេះ។ នេះ គឺជាការបញ្ចូលឈាមថ្មីដ៏គួរឲ្យកត់សម្គាល់មួយទៅក្នុងសរសៃឈាមចាស់របស់គណបក្ស។
2015-02-27
ក្រុមការងារកែទម្រង់ច្បាប់បោះឆ្នោតថ្មី បានបន្តជួបពិភាក្សាគ្នាទៀតនៅរសៀលថ្ងៃទី២៧ កុម្ភៈ នៅវិមានរដ្ឋសភា។ ក្នុងជំនួបនាដំណាក់កាលនេះ តំណាងភាគីទាំងពីរ គឺគណបក្សប្រជាជនកម្ពុជា និងគណបក្សសង្គ្រោះជាតិ នៅតែមានការខ្វែងគំនិតគ្នាដដែល។
2015-02-27
សមត្ថកិច្ចខេត្តព្រះសីហនុ កំពុងស៊ើបអង្កេតបទល្មើសផ្ទុះអាវុធ កាលពីម៉ោងជាង ១១យប់ ថ្ងៃទី២៦ ខែកុម្ភៈ នៅម្តុំរង្វល់មូលតោពីរ ដែលគេសង្ស័យថាមានជាប់ពាក់ព័ន្ធនឹងជនបរទេសពីរក្រុម។ ក្នុងហេតុការណ៍ផ្ទុះអាវុធនោះ បណ្ដាលឲ្យបុរសជនជាតិខ្មែរម្នាក់រស់នៅក្បែរនោះរងរបួសធ្ងន់។
2015-02-27
មន្ត្រីជាន់ខ្ពស់គណបក្សហ៊្វុនស៊ិនប៉ិច អះអាងថា គណបក្សរាជានិយមមួយនេះអាចប្រឈមនឹងការបែកបាក់ជាថ្មីទៀត ប្រសិនបើថ្នាក់ដឹកនាំកំពូលៗរបស់គណបក្សនេះ មិនមានឆន្ទៈពិតប្រាកដក្នុងការបង្រួបបង្រួមផ្ទៃក្នុងបក្សនោះទេ។
2015-02-27
មន្ត្រីឃ្លាំមើលសិទ្ធិមនុស្សខេត្តរតនគិរី អំពាវនាវសុំឲ្យអាជ្ញាធរស៊ើបអង្កេតករណីបាត់ខ្លួនម៉ុងតាញ៉ា ៣៦នាក់ បន្ទាប់ពីពួកគេត្រូវបានអ្នកភូមិជួយទំនុកបម្រុងជម្លៀសចេញពីកន្លែងលាក់ខ្លួន ហើយធ្វើដំណើរតាមរថយន្តបំណងស្វែងរកកិច្ចសង្គ្រោះពីអង្គការសិទ្ធិមនុស្សអង្គការសហប្រជាជាតិ នៅទីក្រុងភ្នំពេញ។
2015-02-27
អាជីវករផ្សារកំពង់ត្រាច ខេត្តកំពត មួយចំនួន តវ៉ាអាជ្ញាធរដែលបានបណ្ដេញពួកគាត់មិនឲ្យលក់ដូរ ក៏ប៉ុន្តែអាជ្ញាធរស្រុកកំពង់ត្រាច ឆ្លើយថា ជាការរៀបចំសណ្ដាប់ធ្នាប់សាធារណៈ និងដើម្បីបញ្ចៀសគ្រោះថ្នាក់ចរាចរណ៍។
2015-02-27
លោក ប៉ែន សុវណ្ណ ត្រូវបានក្រុមគ្រួសារនាំយកទៅសម្រាកនៅស្រុកកំណើត របស់លោកក្នុងខេត្តតាកែវ វិញហើយ។
2015-02-27
ពលរដ្ឋនៅឃុំសាលាវិស័យ ស្រុកប្រាសាទបល្ល័ង្គ ខេត្តកំពង់ធំ បានលើកឡើងពីផលប៉ះពាល់ដោយផ្សែងចេញពីឡធ្យូង នៅក្នុងភូមិជាង ១០កន្លែង បណ្ដាលឲ្យប្រជាពលរដ្ឋនៅក្នុងភូមិ ពិសេសក្មេងៗមានជំងឺ។ យ៉ាងណា អាជ្ញាធរបញ្ជាក់ថា នឹងចាត់វិធានការដល់ម្ចាស់អាជីវកម្មទាំងនោះបន្ថែមទៀត។