ប័ណ្ណសារព័ត៌មាន
2015-04-01
តំណាងសហគមន៍ជនជាតិដើមភាគតិចនៅភូមិចំនួន៤ ក្នុងឃុំញ៉ាង ស្រុកអណ្ដូងមាស ខេត្តរតនគិរី ធ្វើពហិការដើរចេញពីកិច្ចប្រជុំផ្សព្វផ្សាយ ស្ដីពីគោលការណ៍ស្វែងរកដំណោះស្រាយជម្លោះដីធ្លីរវាងអ្នកភូមិ និងក្រុមហ៊ុនសម្បទាន ៧មករា ផារី (7 Makara Phary)។
2015-03-31
ប្រធានអង្គការលីកាដូ (Licadho) អ្នកស្រី ពុង ឈីវកេក នៅថ្ងៃទី៣១ ខែមីនា បានចេញសេចក្ដីថ្លែងការណ៍មួយ បដិសេធតំណែងជាសមាជិកគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) ដែលគណបក្សនយោបាយឈ្នះឆ្នោតទាំងពីរបានប្រកាសកន្លងទៅថាប្រគល់ជូនអ្នកស្រី។
2015-03-31
អនុប្រធានទី១រដ្ឋសភា និងជាអនុប្រធានគណបក្សសង្គ្រោះជាតិ លោក កឹម សុខា នៅមិនទាន់សម្រេចថាយ៉ាងណានៅឡើយ បន្ទាប់ពីទទួលបានដីកាកោះរបស់តុលាការ ដែលតម្រូវឲ្យលោកចូលទៅបំភ្លឺនៅសាលាដំបូងនៅថ្ងៃទី៨ ខែមេសា ខាងមុខ។
2015-03-31
ក្រុមអង្គការសង្គមស៊ីវិលដែលធ្វើកិច្ចការលើប្រព័ន្ធបោះឆ្នោត រកឃើញថា គណបក្សប្រជាជនកម្ពុជា ដែលកាន់អំណាចរដ្ឋាភិបាល បានរំលោភអំណាចធ្ងន់ធ្ងរជាងគេក្នុងចំណោមគណបក្សនយោបាយផ្សេងទៀត។ ក៏ប៉ុន្តែមន្ត្រីរដ្ឋាភិបាលវិញ បានច្រានចោលការចោទប្រកាន់នេះ ហើយអះអាងថា រដ្ឋាភិបាលដែលកំពុងដឹកនាំប្រទេស មិនបានប្រព្រឹត្តដូចការរកឃើញនេះឡើយ។
2015-03-31
សមត្ថកិច្ចខេត្តក្រចេះ កំពុងសាកសួរអ្នកបើកបររថយន្តដើម្បីរកម្ចាស់ឡានកែច្នៃដែលមានគ្រោះថ្នាក់ក្រឡាប់ស្លាប់កម្មករ ៨នាក់ និងរបួស ១២នាក់ ឲ្យទទួលខុសត្រូវលើរឿងនេះ។ សមត្ថកិច្ចថា ម្ចាស់រថយន្តនោះគឺជាអ្នកទទួលខុសត្រូវលើផ្នែកសំណង ព្រោះជាអ្នកប្រមូលកម្មករ។
2015-03-31
មន្ត្រីនគរបាលនៃស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ បានឲ្យដឹងថា បទល្មើស ឬគ្រោះថ្នាក់ទូទៅដែលកើតមាននៅត្រីមាសទី១ ឆ្នាំ២០១៥ នាខេត្តទេសចរណ៍មួយនេះ បានកើតមាន ៧៦ករណី ប៉ុន្តែបទល្មើសនេះបានថយចុះជាងឆ្នាំមុន។
2015-03-31
មន្ត្រីយោធា និងអាជ្ញាធរខេត្តសៀមរាប កំពុងសហការជាមួយអាជ្ញាធរខេត្តតៃនិញ នៃប្រទេសវៀតណាម ដើម្បីបើកកិច្ចសហប្រតិបត្តិការតាមរកអដ្ឋិធាតុទាហានវៀតណាម ជាច្រើន ដែលបានស្លាប់ក្នុងសម័យសង្គ្រាមនៅកម្ពុជា ចាប់ពីឆ្នាំ១៩៧០ រហូតមកដល់ឆ្នាំ១៩៨៩។
2015-03-31
អាជ្ញាធរខេត្តមណ្ឌលគិរី ប្រើប្រាស់កម្លាំងប្រដាប់អាវុធប្រមាណ ៥០នាក់ អមដោយរថយន្តបាញ់ទឹក រុះរើរោងប្រក់កៅស៊ូរបស់អ្នកភូមិចក់ចារ ឃុំស្រែឈូក ស្រុកកែវសីមា ខេត្តមណ្ឌលគិរី ដែលធ្វើការតវ៉ាទាមទារដីពីក្រុមហ៊ុនសម្បទានវៀតណាម ឈ្មោះ ប៊ិញ ភឿក១។ អ្នកភូមិហៅទង្វើអាជ្ញាធរថា ប្រើអំពើឃោរឃៅ រំលោភសិទ្ធិរស់នៅរបស់ពលរដ្ឋ។
2015-03-31
ពលរដ្ឋនៅឃុំត្រពាំងព្រីង ស្រុកតំបែរ ខេត្តត្បូងឃ្មុំ ជិត ១០គ្រួសារ ទាមទារឲ្យអ្នករត់ការជួលដីនៅក្នុងភូមិពីរនាក់ សងប្រាក់ពួកគាត់វិញ បន្ទាប់ពីពួកគាត់បានជួលដីពីអ្នកកួកជេទាំងនោះតាំងពីចុងឆ្នាំ២០១៤ ប៉ុន្តែពលរដ្ឋមិនបានទទួលដីទេ។
2015-03-31
កម្មកររោងចក្រ គ័នថេក ខេមបូឌា ខបភើរ៉េហ្សិន (Kauntech Cambodia Cooperation Limited) ឬ ខេថេក (Ktec) ស្ថិតនៅតាមដងផ្លូវជាតិលេខ៣ ក្បែរស្ទឹងស្លាគូ ក្នុងស្រុកត្រាំកក់ ខេត្តតាកែវ ប្រមាណ ៣០នាក់ បានដួលសន្លប់នៅព្រឹកថ្ងៃទី៣១ មីនា ដោយសង្ស័យថា ពុលក្លិនសំរាមដែលអ្នកបោសសម្អាតរោងចក្រដុតនៅក្បែររោងចក្រ។
2015-03-31
ក្នុងរាជ្យលើកទី១ របស់ព្រះជ័យចេស្ដាអង្គស៊ូ និងព្រះនារាយណ៍រាមាធិបតីព្រះអង្គយ៉ង។ គឺនៅក្នុងរាជ្យលើកទី១ របស់ព្រះជ័យចេស្ដាអង្គស៊ូ នេះហើយ ដែលជនជាតិចិន ជាច្រើនដែលបានភៀសខ្លួនចូលមកបោះទីតាំងរស់នៅក្នុងដែនដីខ្មែរភាគខាងក្រោមយ៉ាងច្រើន។
2015-03-31
ប្រជាកសិករដែលប្រកបរបរដាំដំឡូងមីនៅស្រុកកំរៀង ខេត្តបាត់ដំបង ត្អូញត្អែរចំពោះតម្លៃផលិតផលកសិកម្មដែលផលិតបានហើយ តែលក់ពុំទទួលផលកម្រៃទេ ដោយសារតម្លៃដំឡូងមីធ្លាក់ចុះប្រមាណមួយខែមកហើយ។
2015-03-31
ប្រជាពលរដ្ឋ និងមន្ត្រីអង្គការក្រៅរដ្ឋាភិបាលជាច្រើន តវ៉ាថា ក្រុមហ៊ុនដែលផ្សាយពាណិជ្ជកម្មជ្រើសរើសពលករខ្មែរទៅធ្វើការនៅបរទេសមួយចំនួន បានបោកប្រាក់ពីពលករក្រីក្រជាបន្តបន្ទាប់។ ចំណែករដ្ឋាភិបាល មិនបានចាត់វិធានការតាមច្បាប់ចាប់ម្ចាស់ក្រុមហ៊ុនបោកប្រាស់ទាំងនោះ ទៅផ្ដន្ទាទោសទេ។
2015-03-31
មន្ទីរទេសចរណ៍ខេត្តកំពង់ឆ្នាំង គ្រោងដាក់មន្ត្រីរបស់ខ្លួនចុះរៀបចំសន្តិសុខ សណ្ដាប់ធ្នាប់ និងសោភ័ណភាពនៅតាមរមណីយដ្ឋាន និងទីវត្តអារាមមួយចំនួនក្នុងថ្ងៃបុណ្យចូលឆ្នាំប្រពៃណីជាតិ។
2015-03-31
ទោះបីក្រសួងរ៉ែ និងថាមពល មិនទាន់អនុញ្ញាតឲ្យធ្វើអាជីវកម្មខ្សាច់ ដោយមិនទាន់មានការសិក្សាជាថ្មីពីផលប៉ះពាល់សេដ្ឋកិច្ច បរិស្ថាន និងសង្គម យ៉ាងណាក្តី ក៏សកម្មភាពកាយ ជីក និងដឹកខ្សាច់ចេញពីស្រុកកណ្ដាលស្ទឹង តាមផ្លូវជាតិលេខ៣ នៅតែគគ្រឹកគគ្រេង។