ប័ណ្ណសារព័ត៌មាន
2015-04-30
នៅថ្ងៃទី១ ឧសភា ក្រុមសហជីពកម្មករមួយចំនួន បានត្រៀមរៀបចំកម្មវិធីអបអរទិវាពលកម្មអន្តរជាតិខួបលើកទី១២៩។ ក្រៅពីការជួបប្រជុំដែលផ្ដល់ឱកាសឲ្យកម្មករនិយោជិតសម្ដែងមតិរួមគ្នា ក្រុមសហជីពនឹងដាក់ញត្តិទាមទារទៅស្ថាប័នជាតិ និងអន្តរជាតិសំខាន់ៗមួយចំនួន។
2015-04-30
ក្រុមពលរដ្ឋដែលរងផលប៉ះពាល់ដោយការសាងសង់ទំនប់វារីអគ្គិសនីសេសានក្រោម២ ខេត្តស្ទឹងត្រែង ដែលសុទ្ធសឹងជាជនជាតិដើមភាគតិច នាំគ្នាដាក់ញត្តិនៅរដ្ឋសភា ដើម្បីសុំឲ្យផ្អាកការសាងសង់បណ្ដោះអាសន្ន និងប្រឆាំងរបាយការណ៍របស់អាជ្ញាធរខេត្តស្ទឹងត្រែង ដែលអះអាងថា ពលរដ្ឋ ៧០ភាគរយយល់ព្រមទទួលយកសំណងផលប៉ះពាល់។
2015-04-30
អង្គការឃ្លាំមើលសិទ្ធិមនុស្សអន្តរជាតិ យូមែន រ៉ៃត៍ វ៉ច្ឆ (Human Rights Watch) នៅថ្ងៃទី៣០ មេសា ជំរុញឲ្យរដ្ឋាភិបាលកម្ពុជា កុំទទួលយកជនភៀសខ្លួនដែលបានស្នើសុំសិទ្ធិជ្រកកោននៅប្រទេសអូស្ត្រាលី មកកម្ពុជា។ យូមែន រ៉ៃត៍ វ៉ច្ឆ អះអាងថា កម្ពុជា នៅមានសមត្ថភាពទាប និងមានកំណត់ត្រាមិនល្អទាក់ទងការផ្តល់ក្តីសុខដល់ជនភៀសខ្លួន។
2015-04-30
ប្រធានគណៈកម្មការទី១ នៃរដ្ឋសភា នឹងកោះហៅ លោក សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងបរិស្ថាន ទៅឆ្លើយបំភ្លឺនៅរដ្ឋសភា ជុំវិញទំនាស់ដីធ្លីរវាងប្រជាពលរដ្ឋ ៥ឃុំនៅខេត្តកោះកុង ជាមួយក្រុមហ៊ុនចិន យូញៀន ឌីវីឡុបមែន គ្រុប (Union Development Group) ព្រោះសង្កេតឃើញទំនាស់បានបន្តកើតមាន និងមិនទាន់មានដំណោះស្រាយ។
2015-04-30
ពលរដ្ឋមួយគ្រួសារនៅស្រុកបារាយណ៍ ខេត្តកំពង់ធំ សម្រេចដាក់ពាក្យប្ដឹងទៅតុលាការ និងអង្គការក្រៅរដ្ឋាភិបាល ចំពោះករណីប៉ូលិសនគរបាលប៉ុស្តិ៍ម្នាក់ដែលរងការចោទថា បានប្រើហិង្សាធ្ងន់ធ្ងរមកលើកូនរបស់ខ្លួនកាលពីថ្ងៃទី១៨ មេសា។ យ៉ាងណា ប៉ូលិសរូបនោះបដិសេធចំពោះការចោទប្រកាន់នេះ។
2015-04-30
មជ្ឈដ្ឋានទូទៅតែងសង្កេតឃើញថា ស្ថានភាពនយោបាយនៅក្រោយការបោះឆ្នោត តែងតែមានជម្លោះ និងធ្វើឲ្យជាប់គាំងដំណើរការអភិវឌ្ឍប្រទេសជាតិ ដោយសារតែគណបក្សនយោបាយមួយចំនួនមិនទទួលយកលទ្ធផលបោះឆ្នោតនោះ។
2015-04-30
អាជ្ញាធរខេត្តបន្ទាយមានជ័យ បានដាក់កម្លាំងសមត្ថកិច្ចប្រមាណ ៨០០នាក់ ចុះទៅជួយប្រជាពលរដ្ឋដែលរងផលប៉ះពាល់ពីគ្រោះធម្មជាតិនៅក្នុងខេត្តនេះ។
2015-04-30
គោលនយោបាយសម្របសម្រួលកាត់ចេញដីទីទូលសុវត្ថិភាពពីក្រុមហ៊ុនសម្បទានសេដ្ឋកិច្ច ហ័ង អាញ លំផាត់ (Hoang Anh Lumphat) មិនទទួលបានជោគជ័យផ្ដល់ឲ្យអ្នកភូមិនៅស្រុកលំផាត់ ខេត្តរតនគិរី ទេ។ អ្នកភូមិអះអាងថា ក្រុមហ៊ុនបានព្យាយាមចូលកាន់កាប់ដីនោះមិនប្រគល់ឲ្យប្រជាពលរដ្ឋតាមការសម្របសម្រួលគ្នាឡើយ។
2015-04-30
ភ្ញៀវទេសចរជាតិអន្តរជាតិ និងមន្ត្រីសង្គមស៊ីវិល បន្តរិះគន់ថ្នាក់ដឹកនាំខេត្ត និងមន្ត្រីពាក់ព័ន្ធនៅតាមមន្ទីរនានាក្នុងខេត្តព្រះសីហនុ ថាមិនទាន់គ្រប់គ្រងកាកសំណល់រឹងរាវឲ្យមានអនាម័យត្រឹមត្រូវ។
2015-04-30
ក្រុមអង្គការសង្គមស៊ីវិល ដែលធ្វើការងារលើប្រព័ន្ធផ្សព្វផ្សាយ បានរកឃើញថា អ្នកបំពេញកិច្ចការលើវិស័យសារព័ត៌មាននៅតែពុំទាន់មានភាពឯករាជ្យពេញលេញ ក្នុងអាជីពរបស់ខ្លួននៅឡើយ។
2015-04-30
កាលពីដើមខែមីនា ឆ្នាំ២០១៥ សហចៅក្រមស៊ើបអង្កេតអន្តរជាតិ នៃសាលាក្តីខ្មែរក្រហម ដោយមិនមានការយល់ព្រមពីសហភាគីចៅក្រមជាតិ បានដាក់ជនសង្ស័យបីរូបដែលជាអតីតមេដឹកនាំខ្មែរក្រហម ឲ្យឋិតក្រោមការត្រួតពិនិត្យកំបាំងមុខ ដោយជាប់សង្ស័យថាពាក់ព័ន្ធក្នុងឧក្រិដ្ឋកម្មមួយចំនួនដែលបានប្រព្រឹត្តឡើងក្នុងរបបកម្ពុជាប្រជាធិបតេយ្យ។
2015-04-30
អង្គការឃ្លាំមើលសេរីភាពពិភពលោក ហ្វ្រីដឹម ហៅស៍ (Freedom House) ដែលមានមូលដ្ឋានក្នុងសហរដ្ឋអាមេរិក នៅឆ្នាំ២០១៥ នេះ បានឲ្យពិន្ទុកម្ពុជា ៦៩ ក្នុងចំណោមពិន្ទុ ១០០ គឺមានន័យថា កម្ពុជាឈរក្នុងលំដាប់លេខរៀង ១៥៤ ក្នុងចំណោមជាប្រទេសដែលគ្មានសេរីភាពទាំង ១៩៩ ដែលអង្គការនេះបានស្រាវជ្រាវ។
2015-04-30
គណៈកម្មការទី១ទទួលបន្ទុកអង្កេត សិទ្ធិមនុស្ស និងពាក្យបណ្ដឹងនៃរដ្ឋសភា គ្រោងកោះហៅអភិបាលខេត្តក្រចេះ ទៅឆ្លើយបំភ្លឺទាក់ទងការដោះស្រាយជម្លោះដីធ្លីនៅក្នុងខេត្តនេះ។ មន្ត្រីសង្គមស៊ីវិល ពលរដ្ឋមានជម្លោះដីធ្លីស្វាគមន៍ចំណាត់ការនេះ។ ចំណែកអភិបាលខេត្តថា មិនទាន់សម្រេចយ៉ាងនោះទេ ដោយរង់ចាំអនុញ្ញាតពីក្រសួងមហាផ្ទៃ ជាមុនសិន។
2015-04-29
មន្ត្រីនាំពាក្យរបស់គណបក្សសង្គ្រោះជាតិ បានប្រកាសថា ខ្លួននៅតែបន្តគាំទ្រឲ្យមានវប្បធម៌សន្ទនា និងមានគោលនយោបាយមិនងាករេឡើយ។ ការប្រកាសជំហរដូចនេះរបស់គណបក្សប្រឆាំង ធ្វើឡើងបន្ទាប់ពី លោក ហ៊ុន សែន ព្រមានលុបវប្បធម៌សន្ទនានេះចោល។
2015-04-29
សមាជិករដ្ឋសភាមកពីគណបក្សប្រឆាំង សុំឲ្យក្រសួងការបរទេសកម្ពុជា ចាត់ការលើបញ្ហាកងកម្លាំង និងពលរដ្ឋវៀតណាម បាញ់ថ្នាំពុលបំផ្លាញផលដំណាំពលរដ្ឋខ្មែរនៅស្រុកមេមត់ ខេត្តត្បូងឃ្មុំ។