ប័ណ្ណសារព័ត៌មាន
2015-05-31
សមត្ថកិច្ចកំពុងស៊ើបអង្កេតចំពោះករណីស្លាប់សិស្សថ្នាក់ទី១២ នៅក្នុងកម្មវិធីលេងល្បែងប្រកួតពណ៌នៃការប្រគំតន្ត្រីក្រុមហ៊ុនមេតហ្វូន (Metfone) កាលពីរាត្រីថ្ងៃទី៣០ ឧសភា នៅកោះពេជ្រនោះ នៅឡើយ។ គ្រួសារជនរងគ្រោះទាមទារឲ្យក្រុមហ៊ុនមេតហ្វូន ទទួលខុសត្រូវលើករណីស្លាប់យុវជននេះ តែខាងក្រុមហ៊ុនវិញមិនទទួលខុសត្រូវនោះឡើយ។
2015-05-31
សហជីពគ្រោងនឹងផ្ញើលិខិតទៅកាន់ក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ នៅដើមសប្ដាហ៍ក្រោយ ដើម្បីស្នើឲ្យក្រសួងមួយនេះបញ្ឈប់ការធ្វើសេចក្ដីព្រាងច្បាប់ស្ដីពីសហជីព។
2015-05-31
ព្រះសង្ឃនិងពលរដ្ឋខ្មែរក្រោមនៅទីក្រុងអាឌែលឡេដ (Adelaide) ប្រទេសអូស្ត្រាលី (Australia) ជួបជុំគ្នានៅថ្ងៃទី៣១ ខែឧសភា ដើម្បីប្រារព្ធពិធីរម្លឹកខួបលើកទី៦៦ ថ្ងៃដែលបារាំង បានកាត់ទឹកដីកម្ពុជាក្រោមទៅឲ្យវៀតណាម កាន់កាប់កាលពីថ្ងៃទី៤ ខែមិថុនា ឆ្នាំ១៩៤៩។ ចំណែកនៅប្រទេសកម្ពុជាវិញ ពិធីនេះនឹងត្រូវអង្គការ-សមាគមខ្មែរកម្ពុជាក្រោម រៀបចំឡើងនៅថ្ងៃទី៤ ខែមិថុនា ខាងមុខ។
2015-05-31
ទិវារត់ប្រណាំងភ្នំពេញពាក់កណ្ដាលម៉ារ៉ាតុងអន្តរជាតិលើកទី៥ ត្រូវបានប្រារព្ធឡើងនៅមុខព្រះបរមរាជវាំង រាជធានីភ្នំពេញ នៅថ្ងៃទី៣១ ខែឧសភា ក្នុងបំណងស្វែងថវិកាជួយមន្ទីរពេទ្យគន្ធបុប្ផា ជាពិសេសដើម្បីទាក់ទាញចំណាប់អារម្មណ៍មនុស្សក្នុងពិភពលោកឲ្យងាកមកកម្សាន្តនៅប្រទេសកម្ពុជា។
2015-05-31
ប្រជាពលរដ្ឋខ្មែរ រួមនិងជនជាតិចាម ប៉ះទង្គិចគ្នាជាមួយប៉ូលិសការពារព្រំដែនវៀតណាម និងពលរដ្ឋវៀតណាម មួយរយៈពេលខ្លី នៅចំណុចដីមានជម្លោះ ១៦ហិកតារ នាភូមិជើង ឃុំជាំ ស្រុកមេមត់ ខេត្តត្បូងឃ្មុំ។
2015-05-31
មុខវិជ្ជាទស្សនវិជ្ជាត្រូវបានក្រសួងអប់រំ មិនដាក់បញ្ចូលក្នុងកម្មវិធីអប់រំនៅថ្នាក់វិទ្យាល័យទេកន្លងមក ដោយគេជំនួសមកវិញនូវមុខវិជ្ជាពលរដ្ឋវិទ្យា។ បញ្ហានេះ អ្នកជំនាញខាងទស្សនវិជ្ជាលើកឡើងថា មុខវិជ្ជាទស្សនវិជ្ជាសំខាន់ណាស់ ដែលក្រសួងអប់រំ ត្រូវតែដាក់បញ្ចូលក្នុងកម្មវិធីអប់រំឡើងវិញ ព្រោះថា មុខវិជ្ជាសីលធម៌ និងពលរដ្ឋវិជ្ជា គ្រាន់តែជាផ្នែកមួយនៃមុខវិជ្ជាទស្សនវិជ្ជាតែប៉ុណ្ណោះ។
2015-05-31
មន្ត្រីសង្គមស៊ីវិល និងមន្ត្រីគណបក្សប្រឆាំង ខេត្តព្រះសីហនុ បានរិះគន់សកម្មភាពជីកកាយដីឧទ្យានជាតិរាម និងដីភ្នំ ដើម្បីចាក់លុបព្រែកអូរ និងឆ្នេរសមុទ្រជាដើម នាំឲ្យប៉ះពាល់ដល់បរិស្ថាន ពិសេសវិស័យទេសចរណ៍។
2015-05-31
ក្រុមហ៊ុនលក់បេតុង សង្ឃឹមថា ខ្សាច់អាចនឹងធ្លាក់តម្លៃខ្លះមកវិញ។ ប៉ុន្តែក្រុមអ្នកធ្វើអាជីវកម្មខ្សាច់អះអាងថា ខ្សាច់មិនអាចចុះថ្លៃបានទេ បើទោះបីមានការប្រកួតប្រជែងដេញថ្លៃផ្គត់ផ្គង់ខ្សាច់ដោយក្រសួងរ៉ែ និងថាមពល នៅដើមខែក្រោយនេះក៏ដោយ។
2015-05-30
ចាប់ពីព្រឹកថ្ងៃទី២ ដល់ថ្ងៃទី៣ ខែមិថុនា សាលារាជធានីភ្នំពេញ នឹងបិទបណ្ដោះអាសន្ននូវកំណាត់ផ្លូវមួយចំនួនក្បែរព្រះបរមរាជវាំង ដើម្បីសម្រួលដល់ព្រះរាជពិធីដង្ហែព្រះរាជបរមងារកិត្តិយស ព្រះស្រីលោកធម្មិករាជ ថ្វាយព្រះមហាក្សត្រ។
2015-05-30
សម្ដេចក្រុមព្រះនរោត្តម រណឫទ្ធិ ព្រះប្រធានគណបក្សរាជានិយមហ៊្វុនស៊ិនប៉ិច បានរិះគន់សាជាថ្មីទៅកាន់ លោក សម រង្ស៊ី ប្រធានគណបក្សសង្គ្រោះជាតិ ចំពោះការចូលរួមបង្កើត និងប្រើប្រាស់វប្បធម៌សន្ទនាជាមួយគណបក្សប្រជាជនកម្ពុជា។
2015-05-30
ក្រុមយុវជនមកពីសាកលវិទ្យាល័យមួយចំនួន បានខកចិត្តចំពោះមន្ត្រីសាលារាជធានីភ្នំពេញ ដែលមិនអនុញ្ញាតឲ្យពួកគេជួបជុំគ្នាថ្ងៃទិវាបរិស្ថានពិភពលោក នៅថ្ងៃទី៥ ខែមិថុនា ជិះកង់ផ្សព្វផ្សាយពីផលប៉ះពាល់ដោយសារគម្រោងសាងសង់ទំនប់វារីអគ្គិសនីដនសាហុង (Don Sahong) ប្រទេសឡាវ។
2015-05-30
ពលរដ្ឋជាង ៣០០នាក់ រស់នៅស្រុកស្វាយជ្រុំ ខេត្តស្វាយរៀង នៅព្រឹកថ្ងៃទី៣០ ខែឧសភា បន្តជួបជុំគ្នាក្នុងបរិវេណវត្ត តវ៉ារារាំងមិនឲ្យមានការបណ្ដេញព្រះចៅអធិការវត្តអង្គឫស្សី ចេញពីវត្ត។
2015-05-30
ឧបការីរងក្រសួងការបរទេសសហរដ្ឋអាមេរិក ទទួលបន្ទុកផ្នែកលទ្ធិប្រជាធិបតេយ្យ សិទ្ធិមនុស្ស និងការងារ លោក ស្កត់ បឺសប៊ី (Scott Busby) នឹងបំពេញទស្សនកិច្ចនៅកម្ពុជា ចាប់ពីថ្ងៃទី១ ដល់ថ្ងៃទី២ ខែមិថុនា ខាងមុខ។
2015-05-30
គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) នឹងបញ្ជូនសេចក្តីព្រាងបឋមស្ដីពីបទបញ្ជា និងនីតិវិធីនៃការចុះឈ្មោះបោះឆ្នោត ទៅកាន់ប្រតិភូសហភាពអឺរ៉ុប ប្រចាំកម្ពុជា និងភាគីជប៉ុន ដើម្បីត្រួតពិនិត្យ និងផ្តល់យោបល់នៅសប្ដាហ៍ក្រោយ។
2015-05-30
អ្នកភូមិជនជាតិដើមភាគតិចព្នង នៅខេត្តមណ្ឌលគិរី អះអាងថា ដើមឈើផលិតជ័រទឹកដែលគេនិយមហៅដើមច្បោះរបស់ពួកគាត់ប្រមាណ ៤០ដើម ត្រូវគេលួចអាររំលំច្រៀកជាឈើជ្រុងពីក្នុងព្រៃសហគមន៍អភិរក្ស។