ប័ណ្ណសារព័ត៌មាន
2015-07-01
មន្ត្រីនគរបាលខេត្តស្ទឹងត្រែង មួយរូបសុំមិនបញ្ចេញឈ្មោះឲ្យដឹងនៅថ្ងៃទី៣០ មិថុនា ថា ប្រធាននាយកដ្ឋានកណ្ដាលយុត្តិធម៌ នៃអគ្គស្នងការដ្ឋាននគរបាលជាតិនៃក្រសួងមហាផ្ទៃ លោក ម៉ក់ ជីតូ និងព្រះរាជអាជ្ញាខេត្តស្ទឹងត្រែង រួមទាំងកងកម្លាំងនគរបាលខេត្ត បានចុះឆែកឆេរទីតាំង ៤កន្លែង។
2015-06-30
រដ្ឋាភិបាលវៀតណាម មិនបានឆ្លើយតបចំពោះកំណត់ទូតរបស់រដ្ឋាភិបាលកម្ពុជា ទាក់ទងនឹងការបង្ខិតព្រំដែនចូលមកទឹកដីកម្ពុជា របស់វៀតណាម នោះទេ ទោះបីជាក្រសួងការបរទេសកម្ពុជា បានផ្ញើលិខិតកំណត់ទូតជាច្រើនលើកទៅរដ្ឋាភិបាលវៀតណាម នោះក៏ដោយ។
2015-06-30
ប្រធានគណបក្សប្រឆាំង ស្នើឲ្យរដ្ឋាភិបាលបន្ថែមកញ្ចប់ថវិការបស់ជាតិទៅរដ្ឋបាលថ្នាក់ក្រោមជាតិ ឬថ្នាក់ខេត្ត ស្រុក ឃុំ។ ដូចគ្នាទៅនឹងការលើកឡើងរបស់ លោក សម រង្ស៊ី នេះ មន្ត្រីសង្គមស៊ីវិល និងអាជ្ញាធរថ្នាក់មូលដ្ឋានលើកឡើងថា ថវិកាជាតិដែលរដ្ឋាភិបាលផ្តល់ឲ្យកន្លងមក មិនដែលប្រើគ្រប់តម្រូវការនោះទេ។
2015-06-30
តំណាងរាស្ត្រគណបក្សសង្គ្រោះជាតិ ធ្វើពហិការមិនបោះឆ្នោតគាំទ្រលើសេចក្ដីព្រាងច្បាប់នេះ សូម្បីមួយសំឡេងឡើយ ខណៈដែលតំណាងរាស្ត្រមកពីគណបក្សគ្រប់គ្រងអំណាច បោះឆ្នោតគាំទ្រ ៦៧សំឡេងក្នុងចំណោមសមាជិកសភាដែលបានចូលរួមប្រមាណ ១០១នាក់។
2015-06-30
មន្ត្រីសាខាពន្ធដារខេត្តព្រះសីហនុ បានអះអាងថា ឆមាសទី១ ឆ្នាំ២០១៥ បានប្រមូលពន្ធពីផ្នែកពាក់ព័ន្ធ ឬប្រជាពលរដ្ឋ កើនជាងឆ្នាំកន្លងទៅ ដោយសារមានការចូលរួមពីប្រជាពលរដ្ឋ និងមន្ត្រីស្ថាប័ននេះធ្វើការងារមានវិជ្ជាជីវៈ។
2015-06-30
ប្រជាពលរដ្ឋនៅស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ រិះគន់សមត្ថកិច្ចខ្មែរតំបន់ព្រំដែនស្រុកនេះ ថាបណ្ដោយឲ្យតម្រួតថៃ ជាង ១០នាក់ ចូលក្នុងទឹកដីខ្មែររារាំងសកម្មភាពពលរដ្ឋមិនឲ្យដាំដុះ និងអភិវឌ្ឍនៅជុំវិញតំបន់បង្គោលឡាក់លេខ៤៣ កាលពីព្រឹកថ្ងៃទី៣០ មិថុនា។
2015-06-30
អភិបាលនៃគណៈអភិបាលខេត្តពោធិ៍សាត់ អះអាងថា លោកបានដោះស្រាយបញ្ហាប្រើឧបករណ៍អួននេសាទក្នុងដែនអភិរក្សជលផលជាមួយក្រសួងកសិកម្មរួចហើយ។ ការអះអាងនេះ គឺបន្ទាប់ពីក្រសួងបានចេញលិខិតក្រើនរំលឹកអភិបាលខេត្ត និងមានសារព័ត៌មានក្នុងស្រុកចុះផ្សាយពីភាពខុសឆ្គងរបស់អភិបាលខេត្ត និងមន្ត្រីក្រោមឱវាទទាក់ទងរឿងចាប់ត្រីក្នុងដែនអភិរក្ស។
2015-06-30
ទំនាស់ដីធ្លីរវាងប្រជាពលរដ្ឋជាច្រើនឃុំនៅក្នុងស្រុកឆែប ខេត្តព្រះវិហារ ជាមួយក្រុមហ៊ុនចិន ឈ្មោះ រួយ ហ្វេង (Ruy Feng) បានកើតមានរយៈពេល ២-៣ឆ្នាំមកហើយ ចាប់តាំងពីក្រុមហ៊ុនបរទេសមួយនេះ ទទួលបានដីសម្បទានសេដ្ឋកិច្ចដាំអំពៅពីរដ្ឋាភិបាល ហើយឈូសរំលោភលើដីស្រែចម្ការរបស់អ្នកភូមិជាញឹកញាប់។
2015-06-30
ក្រុមអង្គការសង្គមស៊ីវិល និងសកម្មជនដីធ្លី ជួបជុំសម្ដែងមតិមិនគាំទ្រការអនុម័តច្បាប់ស្ដីពីសមាគម និងអង្គការក្រៅរដ្ឋាភិបាល នៅមុខរដ្ឋសភាដោយជោគជ័យ បន្ទាប់ពីអាជ្ញាធររាំងខ្ទប់ប្រមាណជាង ២ម៉ោង នៅតាមដងផ្លូវ។
2015-06-30
សមត្ថកិច្ចខេត្តតាកែវដោះលែងតំណាងសហជីពនិងកម្មករនៃរោងចក្រគ័នថិក(Kuan Tech)១០នាក់មកវិញហើយ បន្ទាប់ពីឃុំខ្លួនប្រមាណ៥ម៉ោង ក្រោយចាប់ខ្លួន កាលពីរសៀលថ្ងៃទី៣០ ខែមិថុនា នៅពេលពួកគេតវ៉ានៅមុខរោងចក្រ ដើម្បីទាមទារឲ្យថៅកែរោងចក្រគោរពច្បាប់ការងារ។
2015-06-30
ប្រជាសហគមន៍មានទំនាស់ដីធ្លីដែលអូសបន្លាយជាយូរឆ្នាំមកហើយ នៅខេត្តត្បូងឃ្មុំ លើកឡើងថា អាជ្ញាធរខេត្តមួយនេះហាក់មិនមានឆន្ទៈដោះស្រាយបញ្ហាដីធ្លីរបស់ពួកគាត់ឡើយ។ ការអះអាងបែបនេះ ក្រោយពេលពួកគេសង្កេតឃើញថា ទំនាស់ដីធ្លីដែលកើតឡើងមិនឃើញការដោះស្រាយឲ្យបានដាច់ស្រេចជូនពលរដ្ឋទេ។
2015-06-30
មន្ត្រីរដ្ឋាភិបាលនិងមន្ត្រីសង្គមស៊ីវិលសោកស្ដាយចំពោះការប៉ះទង្គិចគ្នានៅតំបន់ព្រំដែននៅខេត្តស្វាយរៀង កាលពីថ្ងៃទី២៨ ខែមិថុនា រវាងពលរដ្ឋខ្មែរ និងវៀតណាម ពេលពលរដ្ឋខ្មែរចុះពិនិត្យព្រំដែន។
2015-06-30
ក្រុមកម្មករជាង ៣០០នាក់ បានព្យាយាមតវ៉ាជាង ១០ថ្ងៃហើយនៅមុខរោងចក្រ រីជែន (Regence) ក្នុងឃុំបែកចាន ស្រុកអង្គស្នួល ខេត្តកណ្តាល ប៉ុន្តែពុំទាន់មានដំណោះស្រាយនៅឡើយ ហើយប្រឈមនឹងថៅកែលុបឈ្មោះចេញពីបញ្ជីការងារទៀត។
2015-06-30
នៅដើមសតវត្សទី១៨ នៅពេលដែលប្រទេសសៀម កាន់តែពង្រឹងឥទ្ធិពលរបស់ខ្លួនបានខ្លាំងជាងនគរយួន ព្រះរាជាខ្មែរដែលឡើងគ្រងរាជ្យលើកទីពីរនាពេលនោះ គឺព្រះកែវហ្វាអង្គអឹម បានយល់ព្រមដាក់ប្រទេសខ្មែរឲ្យទៅជាចំណុះប្រទេសសៀម។
2015-06-30
មន្ត្រីក្រសួងសុខាភិបាលអះអាងនៅថ្ងៃប្រារព្ធទិវាជំងឺគ្រុនឈាម ២៩ មិថុនា ថា ករណីជំងឺគ្រុនឈាមនៅកម្ពុជា ក្នុងឆ្នាំ២០១៥ នេះ កើនឡើងបើប្រៀបធៀបនឹងឆ្នាំ២០១៤។ ប៉ុន្តែអត្រានេះគឺទាបជាងប្រទេសដទៃទៀតក្នុងតំបន់អាស៊ាន រួមមាន ថៃ វៀតណាម ជាដើម។