ប័ណ្ណសារព័ត៌មាន
2015-07-31
គណបក្សសង្គ្រោះជាតិ កំពុងសិក្សាលើទិដ្ឋភាពពីរដើម្បីជួយសកម្មជនរបស់ខ្លួន ១១នាក់ ដែលកំពុងជាប់ឃុំក្នុងពន្ធនាគារព្រៃស ជាង ១០ថ្ងៃមកហើយ។ នីតិវិធីទាំងពីរនោះ គឺព្យាយាមស្វែងរកកិច្ចចរចាតាមផ្លូវនយោបាយ និងប្ដឹងទៅក្រុមប្រឹក្សានៃអង្គចៅក្រមអោយសើរើឡើងវិញចំពោះការកាត់ក្តីមួយដែលបក្សប្រឆាំងចាត់ទុកថា មានភាពមិនប្រក្រតី។
2015-07-31
ជនជាតិវៀតណាមចំនួន ១៤នាក់ ដែលគេសង្ស័យថា ជាជនភៀសខ្លួនម៉ុងតាញ៉ា ត្រូវបានបញ្ជូនចេញពីខេត្តរតនគិរី ទៅប្រគល់ឲ្យអាជ្ញាធរវៀតណាម បន្ទាប់ពីពួកគេស្ម័គ្រចិត្តវិលត្រឡប់ទៅភូមិកំណើតវិញ។
2015-07-31
មជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា (CCHR) ចេញលិខិតចំហមួយថ្វាយព្រះមហាក្សត្រព្រះករុណាព្រះបាទសម្ដេចព្រះបរមនាថ នរោត្តម សីហមុនី កាលពីថ្ងៃទី៣០ ខែកក្កដា។
2015-07-31
បុរសចំនួន ១៨នាក់ ដែលមេខ្យល់ជនជាតិចិន ប៉ុនប៉ងនាំទៅប្រទេសចិន បញ្ជាក់ថា ពួកគេទើបដឹងថា ត្រូវមេខ្យល់បោកប្រាស់ក្រោមរូបភាពសន្យាទៅធ្វើជាពលករចំណាកស្រុក នៅពេលប៉ូលិសនៅអាកាសយានដ្ឋានឃាត់ខ្លួន។ ពួកគេបានសម្រេចថា នឹងធ្វើជាសាក្សីក្នុងសំណុំរឿងជួញដូរមនុស្សនេះ មុនពេលអាជ្ញាធរអនុញ្ញាតឲ្យត្រឡប់ទៅផ្ទះវិញ។
2015-07-31
ក្រុមប្រឹក្សាជំនុំជម្រះសាលាឧទ្ធរណ៍ នៅរសៀលថ្ងៃទី៣១ ខែកក្កដា ប្រកាសតម្កល់សាលក្រមសាលាដំបូងរាជធានីភ្នំពេញ លើករណីរបស់ជនជាប់ចោទចំនួន ៧នាក់ ដែលរដ្ឋាភិបាលលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ចោទប្រកាន់ថា បានចូលរួមជាមួយចលនារណសិរ្សរំដោះជាតិខ្មែរ ដើម្បីផ្ដួលរំលំរដ្ឋាភិបាលកាលពីពេលកន្លងមក។
2015-07-31
ប្រជាពលរដ្ឋជាង ៣០០នាក់ ក្នុងចំណោម ៥៤៧គ្រួសារ រស់នៅលើអគារបូឌីញ ក្នុងសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ បានជួបប្រជុំគ្នាតទល់ចំពោះមុខអាជ្ញាធរខណ្ឌ និងមន្ត្រីជំនាញភូមិបាល ក្នុងវេទិកាសាធារណៈនៅថ្ងៃទី៣១ ខែកក្កដា។
2015-07-31
កញ្ញា ស៊ិនចាន់ ពៅរ៉ូហ្ស៊ិត ចៅសង្កាត់រងទី២ នៃសង្កាត់អូរចារ ពីខាងគណបក្សសង្គ្រោះជាតិ ប្រចាំខេត្តបាត់ដំបង ដែលមានវ័យក្មេងជាងគេក្នុងចំណោមអ្នកនយោបាយផ្សេងទៀត។ ក្រៅពីការងារផ្នែកនយោបាយ កញ្ញាវ័យ ២៨ឆ្នាំរូបនេះ ក៏ជាសកម្មជនមួយរូបដែលសកម្មខាងផ្នែកមនុស្សធម៌ផងដែរ។
2015-07-31
ប្រជាសហគមន៍នេសាទត្រើយកោះ នៅខេត្តកំពត កំពុងទន្ទឹងរង់ចាំចំណាត់ការផ្លូវច្បាប់ពីសំណាក់អាជ្ញាធរទៅលើអ្នកនេសាទជនជាតិវៀតណាម ដែលបានសម្លាប់កម្មករទូកនេសាទម្នាក់កាលពីយប់ថ្ងៃទី២៦ ខែកក្កដា កន្លងទៅ។
2015-07-31
ថ្មីៗនេះ អគ្គមេបញ្ជាការរងកងយោធពលខេមរភូមិន្ទ លោក ជា តារា មានប្រសាសន៍ជាសាធារណៈថា កងយោធពលខេមរភូមិន្ទ គឺជាកងទ័ពរបស់គណបក្សប្រជាជនកម្ពុជា។ ការលើកឡើងរបស់ឧត្ដមសេនីយ៍យោធារូបនេះ បានធ្វើអោយមានប្រតិកម្មជាច្រើនពីមជ្ឈដ្ឋាននានា។
2015-07-31
ក្រុមកម្មករនិងសហជីពរិះគន់ថា សេចក្ដីព្រាងច្បាប់ស្ដីពីការគ្រប់គ្រងសហជីព នឹងនាំឲ្យប៉ះពាល់ដល់សិទ្ធិសេរីភាពរបស់សហជីព ដែលបំពេញការងារជួយការពារប្រយោជន៍កម្មករ និយោជិត ប្រសិនបើច្បាប់នេះត្រូវបានអនុម័តមែននោះ។
2015-07-30
ជនភៀសខ្លួនម៉ុងតាញ៉ា-វៀតណាម ពីរក្រុម ត្រូវបានគេរាយការណ៍ថា មួយក្រុមមានគ្នា ១៣នាក់ បានភៀសខ្លួនចេញពីប្រទេសវៀតណាម ចូលមកដល់រាជធានីភ្នំពេញនៅថ្ងៃទី៣០ ខែកក្កដា។ ចំណែកមួយក្រុមទៀត មានគ្នា ១៦នាក់ ត្រូវបានបញ្ជូនពីរាជធានីភ្នំពេញឲ្យត្រឡប់ទៅស្រុកកំណើតវិញ។
2015-07-30
មន្ត្រីអង្គការលីកាដូ (Licadho) ប្រតិកម្មការចោទប្រកាន់របស់ លោក ផៃ ស៊ីផាន មកលើអង្គការលីកាដូ ដែលអះអាងថា ស្ថាប័នក្រៅរដ្ឋាភិបាលមួយនេះបានសារភាពកំហុស ជុំវិញការចេញផ្សាយរបាយការណ៍រឿងវិវាទដីធ្លីនៅកម្ពុជា។
2015-07-30
អង្គជំនុំជម្រះសាលាដំបូងនៃសាលាក្ដីខ្មែរក្រហម នៅថ្ងៃទី៣០ កក្កដា បានបញ្ចប់សវនាការស្ដាប់សាក្សី ២រូប ទាក់ទងនឹងអង្គហេតុការដ្ឋានការងារដោយបង្ខំនៅការដ្ឋានធ្វើវាលយន្តហោះខេត្តកំពង់ឆ្នាំង និងទំនប់ ១មករា ខេត្តកំពង់ធំ។
2015-07-30
អតីតព្រះចៅអធិការវត្តភ្នំខ្ពស់ នៅស្រុកបាណន់ ខេត្តបាត់ដំបង ដែលគាំទ្រគណបក្សប្រឆាំង ចោទប្រកាន់ព្រះសង្ឃដែលគាំទ្រគណបក្សប្រជាជនកម្ពុជា និងបក្ខពួក ថាបានប្រើប្រាស់អំណាចបណ្ដេញព្រះអង្គចេញពីសាលាឆាន់ មិនឲ្យសូត្រមន្តចូលព្រះវស្សានោះទេ។
2015-07-30
ក្រុមហ៊ុនចិន ឈ្មោះ សូភើណែត (Super Net) ប្រកាសដាក់ឲ្យប្រើប្រាស់សាកល្បងនូវទូរទស្សន៍អនឡាញ (Online TV) ឬទូរទស្សន៍តាមប្រព័ន្ធអ៊ីនធឺណិត (Internet) លើកដំបូងនៅកម្ពុជា នៅថ្ងៃទី៣០ កក្កដា។