ប័ណ្ណសារព័ត៌មាន
2015-08-31
តំណាងរាស្ត្រគណបក្សសង្គ្រោះជាតិ គ្រោងនឹងប្រមូលហត្ថលេខាពីតំណាងរាស្ត្រផ្សេងទៀត ឲ្យបាន ៣០រូប ដើម្បីធ្វើលិខិតស្តីបន្ទោសរដ្ឋមន្ត្រីក្រសួងមហាផ្ទៃ។
2015-08-31
មន្ត្រីនាំពាក្យក្រសួងមហាផ្ទៃ បញ្ជាក់ថា នឹងចាត់វិធានការផ្លូវច្បាប់ប្រឆាំងការគំរាមសម្លាប់អនុប្រធានលេខាធិការដ្ឋានអចិន្ត្រៃយ៍នៃអាជ្ញាធរជាតិទទួលបន្ទុកកិច្ចការព្រំដែន អ្នកស្រី កុយ ពិសី និងប្រធានក្រុមស្រាវជ្រាវកិច្ចការព្រំដែននៃរាជបណ្ឌិត្យសភា គឺលោកបណ្ឌិត សុខ ទូច។
2015-08-31
មន្ត្រីសមាគមការពារសិទ្ធិមនុស្សអាដហុក (ADHOC) ខេត្តបន្ទាយមានជ័យ បើកការស៊ើបអង្កេតករណីមន្ត្រីប៉ូលិសក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ចាប់ជនសង្ស័យលួចម៉ូតូ ដោយបាញ់សម្លាប់នៅកន្លែងកើតហេតុ។
2015-08-31
អង្គជំនុំជម្រះសាលាដំបូងនៃសាលាក្ដីខ្មែរក្រហម នឹងបន្តសវនាការស្ដាប់ការថ្លែងទុក្ខសោករបស់ជនរងគ្រោះ ទាក់ទងនឹងការដ្ឋានការងារដោយបង្ខំចំនួន៣ នៅក្នុងសំណុំរឿង០០២ វគ្គ២។ ទន្ទឹមគ្នានេះ ក៏បញ្ចប់នីតិវិធីប្រឆាំងនឹងជនជាប់ចោទ អៀង ធីរិទ្ធ អតីតរដ្ឋមន្ត្រីក្រសួងសង្គមកិច្ចកម្ពុជាប្រជាធិបតេយ្យ ដែរ។
2015-08-31
តុលាការខេត្តស្វាយរៀង សម្រេចឃុំខ្លួនជនជាតិចិន ចំនួន ២២នាក់ នៅថ្ងៃទី៣១ ខែសីហា នេះ ក្រោយចោទប្រកាន់ចំនួន ៥បទល្មើស បន្ទាប់ពីចាប់ឃាត់ខ្លួនកាលពីថ្ងៃទី២៩ ខែសីហា ទាក់ទងការលួចប្រើប្រព័ន្ធប្រព្រឹត្តិកម្មទូរគមនាគមន៍របស់ក្រសួងប្រៃសណីយ៍ ក្នុងបំណងដើម្បីជំរិតទារប្រាក់តាមអ៊ីនធឺណិត។
2015-08-31
គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) បានប្រកាសផ្សព្វផ្សាយតារាងឈ្មោះឃុំសង្កាត់ និងចំនួនភូមិ សម្រាប់ចុះឈ្មោះបោះឆ្នោតសាកល្បងតាមប្រព័ន្ធកុំព្យូទ័រចាប់ពីដើមខែវិច្ឆិកា ឆ្នាំ២០១៥។ បន្ទាប់ពីការចុះឈ្មោះសាកល្បងនេះ គ.ជ.ប នឹងធ្វើការដើម្បីកែសម្រួល និងចែងនៅក្នុងនីតិវិធីនៃការចុះឈ្មោះរៀបចំបញ្ជីថ្មី។
2015-08-31
សាលាដំបូងខេត្តកោះកុង បានចេញដីកាសម្រេចមិនឲ្យសកម្មជនបរិស្ថាន ៣នាក់ ដែលជាសមាជិកចលនាមាតាធម្មជាតិ នៅក្រៅឃុំ។ មន្ត្រីជាន់ខ្ពស់អង្គការលីកាដូ (LICADHO) លោក អំ សំអាត ថ្លែងនៅថ្ងៃទី៣១ ខែសីហា ថា តុលាការខេត្តកោះកុង មានហេតុផលសំខាន់ចំនួន៣ ដែលសម្រេចមិនឲ្យពួកគេនៅក្រៅឃុំ។
2015-08-31
មន្ទីរទេសចរណ៍ខេត្តសៀមរាប កំពុងសហការជាមួយក្រុមហ៊ុនមួយនៃប្រទេសកូរ៉េខាងត្បូង ចាប់ផ្ដើមបង្រៀនភាសាអង់គ្លេស និងភាសាកូរ៉េ និងជំនាញបដិសណ្ឋារកិច្ចភ្ញៀវទេសចរ ដល់យុវជនដែលជាអ្នកអុំទូកជាច្រើននាក់ រស់នៅក្នុងសហគមន៍បឹងទន្លេសាបនៃសង្កាត់ចុងឃ្នៀស។
2015-08-31
ក្រុមសមត្ថកិច្ចចម្រុះរបស់សាលារាជធានីភ្នំពេញ ចុះរុះរើផ្ទះពលរដ្ឋ ២ខ្នងនៅសង្កាត់ព្រែកព្នៅ ខណ្ឌព្រែកព្នៅ រសៀលថ្ងៃទី៣១ ខែសីហា។ ការរុះរើនេះ ព្រោះអាជ្ញាធរអះអាងថា ផ្ទះពីរខ្នងនេះប៉ះពាល់ការពង្រីកផ្លូវជាតិលេខ៥។
2015-08-31
ពលការិនីនៅឃុំបាធាយ ស្រុកបាធាយ ខេត្តកំពង់ចាម ដែលបានត្រឡប់មកពីធ្វើការនៅប្រទេសម៉ាឡេស៊ី ស្នើឲ្យស្ថាប័នពាក់ព័ន្ធ ចាត់វិធានការលើក្រុមហ៊ុននាំពលករ និងភ្នាក់ងារទទួលពលករនៅប្រទេសម៉ាឡេស៊ី។ ការស្នើនេះ បន្ទាប់ពីពួកគាត់ទៅធ្វើការនៅទីនោះជាច្រើនឆ្នាំ ប៉ុន្តែពួកគេមិនបានផ្តល់ប្រាក់ខែឲ្យឡើយ។
2015-08-31
ជំទប់ទី២ ឃុំព្រែកនរិន្ទ ស្រុកឯកភ្នំ ខេត្តបាត់ដំបង ចោទប្រកាន់នាយប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំ ថាចិញ្ចឹមត្រីឆ្ដោជាង ១ម៉ឺនក្បាលក្នុងស្រះទឹក ពុំមានសមត្ថកិច្ចណាចុះទៅបង្ក្រាបទប់ស្កាត់នៅឡើយទេ។ ប៉ុន្តែនាយប៉ុស្តិ៍នគរបាលបញ្ជាក់ថា ការចិញ្ចឹមត្រីឆ្ដោនោះ ធ្វើឡើងជាលក្ខណៈតូចតាចសម្រាប់ដោះស្រាយនៅក្នុងអង្គភាពប៉ូលិសទេ។
2015-08-31
ប្រជានេសាទនៅឃុំពោធិ៍ ស្រុកកំពង់លែង ខេត្តកំពង់ឆ្នាំង ត្អូញត្អែររឿងដាក់មង និងចងសន្ទូចលែងបានត្រី ដោយសារមានបទល្មើសរបាំងព្រួលដាក់លបច្រើននៅក្នុងមូលដ្ឋានរបស់ពួកគាត់។ បញ្ហានេះ នាយខណ្ឌរដ្ឋបាលជលផលកំពង់ឆ្នាំង អះអាងថា ក្រុមមន្ត្រីជំនាញនឹងចុះបង្ក្រាបបទល្មើសទាំងនោះ។
2015-08-31
ឪពុកម្តាយរបស់យុវជន ខឹម សូផាត បាត់ខ្លួននៅក្នុងហេតុការណ៍កងកម្លាំងសមត្ថកិច្ចបង្ក្រាបបាតុករ កាលពីថ្ងៃទី៣ ខែមករា ឆ្នាំ២០១៤ នៅផ្លូវវ៉េងស្រេង ទទូចដល់អាជ្ញាធរកម្ពុជា និងអង្គការក្រៅរដ្ឋាភិបាលជាតិ អន្តរជាតិ ស៊ើបអង្កេតរកកូនរបស់ពួកគាត់ បើទោះបីស្លាប់ក៏ត្រូវស្វែងរកឲ្យឃើញនូវសាកសពដែរ។
2015-08-30
អង្គការកម្មវិធីអភិវឌ្ឍន៍ធនធានយុវជន បានរកឃើញថា ស្ថានភាពសិទ្ធិការងាររបស់យុវជនក្នុងវិស័យសេដ្ឋកិច្ចក្រៅប្រព័ន្ធ មិនទាន់មានលក្ខណៈល្អនៅឡើយ។ យុវជនជាកម្មករសេដ្ឋកិច្ចក្រៅប្រព័ន្ធ មានបញ្ហាប្រឈមជាច្រើន ដូចជា ការរំលោភបំពានរាងកាយ និងផ្លូវភេទ ការរើសអើងពីសំណាក់និយោជក និងមិនមានកិច្ចសន្យាការងារ។
2015-08-30
សាលាឧទ្ធរណ៍ នឹងបើកសវនាការលើការសុំនៅក្រៅឃុំរបស់សមាជិកព្រឹទ្ធសភាមកពីគណបក្សប្រឆាំង លោក ហុង សុខហួរ នៅព្រឹកថ្ងៃទី២ ខែកញ្ញា ខាងមុខ។ លោក ហុង សុខហួរ កំពុងជាប់ឃុំនៅពន្ធនាគារព្រៃស បន្ទាប់ពីសមត្ថកិច្ចចាប់ខ្លួនលោកនៅថ្ងៃទី១៥ សីហា។