ប័ណ្ណសារព័ត៌មាន
2015-09-30
សាក្សីនៅសាលាក្ដីខ្មែរក្រហម នៅថ្ងៃច័ន្ទ ទី៣០ កញ្ញា ជម្រាបអង្គជំនុំជម្រះសាលាដំបូង អំពីការសម្លាប់មនុស្សនៅការដ្ឋានទំនប់អាងត្រពាំងថ្ម ខេត្តបន្ទាយមានជ័យ។
2015-09-30
អង្គការមិនមែនរដ្ឋាភិបាលដែលឃ្លាំមើលការអនុវត្តច្បាប់ចរាចរណ៍ផ្លូវគោក យល់ឃើញថា បម្រាមដែលក្រសួងមហាផ្ទៃ ចេញចំពោះយានយន្តដែលប្រើប្រាស់ស្លាកលេខ ន.ប និង ខ.ម នៅតែពុំមានប្រសិទ្ធភាព ឬមិនអាចប្រើប្រាស់ជាផ្លូវការនោះទេ។
2015-09-30
មន្ត្រីគណៈកម្មការរៀបចំបាតុកម្មប្រឆាំងវត្តមានលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន នៅក្នុងកិច្ចប្រជុំកំពូលអង្គការសហប្រជាជាតិ កាលពីចុងសប្ដាហ៍ ស្នើឲ្យមន្ត្រីជាន់ខ្ពស់ក្រសួងការបរទេសកម្ពុជា ធ្វើការកែតម្រូវព័ត៌មានដែលលើកឡើងថា ពលរដ្ឋខ្មែរ-អាមេរិកាំង មានតែចំនួនពីរ ឬបីនាក់ប៉ុណ្ណោះ ដែលធ្វើបាតុកម្មនៅមុខអគារអង្គការសហប្រជាជាតិ។
2015-09-30
ក្រុមគ្រួសាររបស់យុវជនឈ្មោះ តៅ សាវឿន ទទួលស្គាល់ថា កូនប្រុសរបស់គាត់ពិតជាបានសរសេរនៅលើបណ្ដាញសង្គមហ្វេសប៊ុក (Facebook) គំរាមសម្លាប់លោក ស ខេង ដែលជាឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ពិតមែន។
2015-09-30
គណបក្សសំបុកឃ្មុំសង្គមប្រជាធិបតេយ្យ ដែលទើបតែបានរៀបចំរចនាសម្ព័ន្ធដឹកនាំឡើងវិញ មិនទាន់បានមួយខែផង ឥឡូវ គណបក្សនេះកំពុងតែបែកបាក់ថ្នាក់ដឹកនាំកំពូលរបស់ខ្លួន បន្ទាប់ពីបានប្រកាសជ្រើសរើសកាលពីដើមខែកញ្ញា នោះ។
2015-09-30
ពលរដ្ឋជាច្រើនសិបនាក់រស់នៅក្នុងភូមិតេជោអន្លង់ក្មេងលេង ស្រុកឈូក ខេត្តកំពត នៅតែប្រកាន់ជំហរមិនឲ្យមានការឈូសឆាយណាមួយ នៅលើដីទំនាស់ទំហំជាង ៦ហិកតារ ខណៈក្រុមយោធានៃកងពលតូចលេខ៣១ បន្តប្រើគ្រឿងចក្រឈូសឆាយដដែល។
2015-09-30
មន្ត្រីក្រសួងមហាផ្ទៃ បញ្ជាក់នៅល្ងាចថ្ងៃទី៣០ កញ្ញា ថា មិនទាន់ទទួលបានឯកសារផ្លូវការពីស្ថានទូតភូមា ឬមីយ៉ាន់ម៉ា ដែលថានឹងព្រមទទួលយកជនភៀសខ្លួនរ៉ូហ៊ីងយ៉ា ទៅកាន់ប្រទេសដើមវិញនៅឡើយទេ។
2015-09-30
ក្រសួងការងារប្រកាសជូនដំណឹងឲ្យកម្មករនិយោជិត សម្រាកពីការងារចំនួន៤ថ្ងៃ ក្នុងឱកាសបុណ្យភ្ជុំបិណ្ឌ ចាប់ពីថ្ងៃទី១១ ដល់ថ្ងៃទី១៤ តុលា ដោយលើកថ្ងៃអាទិត្យ១ថ្ងៃ។
2015-09-30
វេទិកាពិភាក្សាជាសាធារណៈរបស់សហគមន៍ភូមិពាក់ ឃុំយ៉ាទុង ស្រុកអូរយ៉ាដាវ ខេត្តរតនគិរី ដំណាក់កាលទី២ ស្ដីពីគម្រោងធ្វើអាជីវកម្មរ៉ែមាសរបស់ក្រុមហ៊ុន មេសស្កូ ហ្គូល (MESCO Gold) បង្ហាញថា អ្នកភូមិតិចតួចនៅបារម្ភពីផលប៉ះពាល់ដល់ប្រជាពលរដ្ឋ។
2015-09-30
លោកឧកញ៉ា ម៉ុង ឫទ្ធី មានប្រសាសន៍ថា លោកនឹងសង់រោងសម្រាប់អង្គុយរង់ចាំនៅខាងក្រៅមន្ទីរពេទ្យគន្ធបុប្ផា មួយចំនួនឱ្យរួចមុនថ្ងៃបុណ្យភ្ជុំបិណ្ឌ ជូនប្រជាពលរដ្ឋដែលរង់ចាំទទួលសេវាពិនិត្យព្យាបាលជំងឺនៅមន្ទីរពេទ្យគន្ធបុប្ផា។
2015-09-30
ការសិក្សាស្រាវជ្រាវរបស់អង្គការដែលកំពុងធ្វើការលើវិស័យអប់រំ រកឃើញថា កុមារដែលបោះបង់ការសិក្សា ឬនៅក្រៅសាលារៀន នៅតែមានតួលេខខ្ពស់នៅក្នុងប្រទេសកម្ពុជា។
2015-09-30
កំពង់ឆ្នាំង គឺជាខេត្តមួយជាប់បឹងទន្លេសាបក្នុងចំណោមខេត្តចំនួន៦ របស់ប្រទេសកម្ពុជា។ ខេត្តនេះមានកប៉ាល់ទេសចរណ៍ឆ្លងកាត់ជាច្រើនគ្រឿងក្នុងមួយឆ្នាំៗ ជាពិសេសនៅរដូវវស្សាទឹកទន្លេឡើង។
2015-09-30
ក្រុមប្រឹក្សាជំនុំជម្រះនៃសាលាដំបូងខេត្តពោធិ៍សាត់ ប្រកាសបិទសវនាការសួរដេញដោលលើសកម្មជនគណបក្សសង្គ្រោះជាតិ និងជាសមាជិកសមាគមគ្រូបង្រៀនកម្ពុជាឯករាជ្យម្នាក់ ឈ្មោះ សោម សារាវុត នៅឃុំស្នាអន្សា ស្រុកក្រគរ នៅម៉ោងជាង ៦ល្ងាច ថ្ងៃទី២៩ ខែកញ្ញា បន្ទាប់ពីសវនាការអស់រយៈពេលជាងបីម៉ោង។
2015-09-30
យុវសិស្សក្រីក្រជាប់និទ្ទេសអេ (A) ម្នាក់ក្នុងការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ឬបាក់ឌុប នៅខេត្តស្វាយរៀង កំពុងជួបការលំបាកអំពីបញ្ហាជីវភាពប្រចាំថ្ងៃនៅពេលមកស្នាក់នៅភ្នំពេញ ដើម្បីបន្តការសិក្សានៅមហាវិទ្យាល័យ។
2015-09-30
អ្នកជំនាញផ្នែកទេសចរណ៍បានសម្លឹងឃើញតំបន់ចំការឈើគ្រញូង និងវាលផ្កាព្រៃ ទំហំជិត ២ពាន់ហិកតារ នៅជាប់ព្រំប្រទល់ស្រុកបន្ទាយស្រី និងស្រុកស្វាយលើ ខេត្តសៀមរាប ថាជាកន្លែងទេសចរណ៍ធម្មជាតិថ្មីមួយទៀត ដែលអាចមានសក្ដានុពលទាក់ទាញភ្ញៀវទេសចរនៅពេលអនាគត។