ប័ណ្ណសារព័ត៌មាន
2016-12-30
អ្នកជំនាញសេដ្ឋកិច្ចលើកឡើងថា អស្ថិរភាពនយោបាយធ្វើឲ្យប៉ះពាល់កំណើនសេដ្ឋកិច្ច ទោះបីជាកម្ពុជា នៅតែរក្សាកំណើនសេដ្ឋកិច្ចក្នុងឆ្នាំ២០១៦ បានប្រមាណ ៧% ក្ដី ក៏អ្នកសេដ្ឋកិច្ចលើកឡើងថា កំណើនសេដ្ឋកិច្ចនៅតែធ្វើឲ្យចន្លោះរវាងគម្លាតអ្នកមាន និងអ្នកក្រនៅឆ្ងាយពីគ្នាដដែល។
2016-12-29
លោក ប៊្រែដ អាដាម (Brad Adams) នាយកប្រតិបត្តិនៃអង្គការឃ្លាំមើលសិទ្ធិមនុស្ស យូមែន រ៉ៃត៍ វ៉ច្ឆ (Human Rights Watch) ទទួលបន្ទុកផ្នែកអាស៊ី អះអាងថា ប្រទេសកម្ពុជា នៅតែគ្មានប្រជាធិបតេយ្យ និងជាប្រទេសផ្ដាច់ការ ដែលដឹកនាំដោយមនុស្សតែម្នាក់ និងបក្សតែមួយ។
2016-12-29
ពលរដ្ឋរស់នៅឃុំកំពង់ចាម ស្រុកសំបូរ ខេត្តក្រចេះ ត្អូញត្អែរពីស្ថានភាពស្ពានយោលមួយកន្លែងថា មានសភាពចាស់ទ្រុឌទ្រោម និងបង្កគ្រោះថ្នាក់ដល់អ្នកដំណើរជាហូរហែ ហើយកុមារ និងមនុស្សចាស់គឺជាអ្នកដែលប្រឈមខ្លាំង។
2016-12-29
រដ្ឋមន្ត្រីក្រសួងការងារ លោក អ៊ិត សំហេង ចាត់ទុកថា របាយការណ៍របស់អង្គការសង្គមស៊ីវិលមួយចំនួនដែលរកឃើញថា មានពលកម្មកុមារ គឺធ្វើឡើងគ្មានវិជ្ជាជីវៈ និងធ្វើឱ្យសង្គមអាប់ឱនកិត្តិយស។
2016-12-29
ការបង្កើតទូរទស្សន៍ព្រះអាទិត្យរបស់បក្សប្រឆាំង ស្ថិតក្នុងភាពស្រពិចស្រពិលនៅឡើយ បើទោះជាគណបក្សនេះធ្លាប់សន្យាថា នឹងបង្កើតទូរទស្សន៍នេះនៅចុងឆ្នាំ២០១៦ ក្តី។ មន្ត្រីបក្សកាន់អំណាចយល់ថា ទោះបក្សប្រឆាំងមាន ឬគ្មានទូរទស្សន៍ ក៏គ្មានអ្វីចម្លែកដែរ ព្រោះប្រព័ន្ធផ្សព្វផ្សាយមួយចំនួន តែងតែផ្តល់សំឡេងឲ្យបក្សប្រឆាំងទៅហើយ។
2016-12-29
អ្នកភូមិចុងកោះ សង្កាត់ផ្សារឆ្នាំង ក្រុងកំពង់ឆ្នាំង ដែលមានផ្ទះជាប់មាត់ទន្លេ កំពុងខ្វល់ចិត្តរឿងអាជ្ញាធរតម្រូវឲ្យពួកគេរុះរើផ្ទះសម្បែង ទៅតាំងទីលំនៅកន្លែងថ្មី ដើម្បីយកដីទៅអភិវឌ្ឍច្រាំងទន្លេ និងសួនច្បារ។ អាជ្ញាធរបញ្ជាក់ថា ការរុះរើផ្ទះទៅកន្លែងថ្មី គឺធ្វើឡើងដោយស្ម័គ្រចិត្ត និងចង់ឲ្យពលរដ្ឋរស់នៅមានសណ្ដាប់ធ្នាប់ និងជីវភាពគ្រាន់បើជាងនេះ។
2016-12-29
នៅថ្ងៃទី២៩ ខែធ្នូ លោក ម៉ម ប៊ុនហេង បានចូលឆ្លើយបំភ្លឺនៅក្នុងរដ្ឋសភា តាមការកំណត់ដែលស្នើដោយអ្នកតំណាងរាស្ត្រគណបក្សប្រឆាំង។ រដ្ឋមន្ត្រីក្រសួងសុខាភិបាល រូបនេះ ឆ្លើយតបចំពោះការរិះគន់ពីការរុះរើអគារសុខាភិបាល ឬមន្ទីរសុខាភិបាល ជាពិសេសរឿងការដេញថ្លៃថ្នាំពេទ្យមិនមានតម្លាភាពជាដើមនោះថា គឺក្រសួងតែងអនុវត្តទៅតាមនីតិវិធីរបស់រដ្ឋប៉ុណ្ណោះ។
2016-12-29
រដ្ឋបាលខេត្តព្រះសីហនុ សហការជាមួយសភាពាណិជ្ជកម្ម បានរៀបចំកម្មវិធីកម្សាន្ត និងតាំងពិព័រណ៍ទំនិញទាំងផលិតក្នុងស្រុក និងក្រៅស្រុករាប់រយស្តង់ ជូនភ្ញៀវទេសចរទស្សនាកម្សាន្តនាឱកាសពិធីបុណ្យឆ្លងឆ្នាំសកលឆ្នាំ២០១៦-២០១៧។
2016-12-29
សហគមន៍ការពារព្រៃឈើទាំងបួនខែត្រ បណ្ដាញព្រះសង្ឃឯករាជ្យ យុវជន និងមន្ត្រីបរិស្ថាន បានរួមគ្នាធ្វើយុទ្ធនាការចុះល្បាតព្រៃទ្រង់ទ្រាយធំរយៈពេល ៤យប់ ៥ថ្ងៃ ដើម្បីតាមដានពីទិដ្ឋភាពព្រៃឈើក្នុងតំបន់ព្រៃឡង់ និងទប់ស្កាត់បទល្មើសគ្រប់ប្រភេទ រួមទាំងការបរបាញ់សត្វព្រៃដោយខុសច្បាប់ផង។
2016-12-29
តុលាការកំពូល ប្រកាសសាលដីកាតម្កល់ការសម្រេចរបស់សាលាឧទ្ធរណ៍ទុកជាបានការដដែល ពោលគឺផ្ដន្ទាទោសយុវជន គង់ រ៉ៃយ៉ា ដាក់ពន្ធនាគារ ១ឆ្នាំ ៦ខែ ករណីប្រកាសធ្វើបដិវត្តន៍ពណ៌តាមបណ្ដាញសង្គមហ្វេសប៊ុក (Facebook)។
2016-12-29
សកម្មជនសិទ្ធិមនុស្សអាដហុក (ADHOC) ប្រចាំភូមិដីឡូត៍ ឃុំជ័យឧត្ដម ស្រុកលំផាត់ ខេត្តរតនគិរី រិះគន់មន្ត្រីភូមិ ឃុំ និងស្រុកមួយចំនួនថា មិនបានយល់ត្រឹមត្រូវពីការផ្សព្វផ្សាយសិទ្ធិអ្នកបោះឆ្នោតដែលរៀបចំដោយសមាគមអាដហុក ដើម្បីអប់រំប្រជាពលរដ្ឋ អាជ្ញាធរមូលដ្ឋានចូលរួមអនុវត្តនីតិវិធីបោះឆ្នោតតាមគោលការណ៍របស់គណៈកម្មការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប)។
2016-12-29
យុវជន ស្រី ចំរើន ដែលគេស្គាល់ថាជាអ្នកចេញមុខយ៉ាងសកម្មដឹកនាំការតវ៉ាប្រឆាំងនឹង លោក កឹម សុខា ប្រធានស្ដីទីគណបក្សសង្រ្គោះជាតិកាលពីពេលកន្លងទៅ ចេញមុខបដិសេធ ចំពោះព័ត៌មានដែលបង្ហោះនៅទំព័រហ្វេសប៊ុក ឈ្មោះរបស់លោកថា លោកមានគេចង់សម្លាប់បំបិទមាត់នោះ ជារឿងមិនពិតឡើយ។
2016-12-29
ក្រុមពលរដ្ឋលក់ដូរបន្លែតាមកញ្ច្រែងតិចតួចនៅម្ដុំផ្សារដើមគ រិះគន់សារាចររបស់លោក ហ៊ុន សែន ដែលប្រកាសលុបចោលការយកភាស៊ីពីអ្នកលក់ដូរតាមកញ្ច្រែងថា គ្មានប្រសិទ្ធភាព។
2016-12-28
អាជ្ញាធរហៅតំណាងក្រុមអ្នកតវ៉ាចំនួន ៥នាក់ធ្វើកិច្ចសន្យាឲ្យបញ្ឈប់ការតវ៉ានៅថ្ងៃក្រោយទៀត កាលពីរសៀលថ្ងៃទី២៩ ធ្នូ។ ក្រុមអ្នកគាំទ្រលោក ឌិន ពុទ្ធី ប្រធានសមាគមពង្រឹងសេដ្ឋកិច្ចក្រៅប្រព័ន្ធកម្ពុជា ប្រមាណ ៥០នាក់ តវ៉ាបិទផ្លូវច្រកទ្វារអន្តរជាតិក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ដើម្បីទាមទារឲ្យតុលាការទម្លាក់ការចោទប្រកាន់លើលោក ឌិន ពុទ្ធី។
2016-12-28
សហគមន៍ជនជាតិដើមភាគតិចព្នង ឃុំប៊ូស្រា ស្រុកពេជ្រាដា ខេត្តមណ្ឌលគិរី ប្រមាណ ៣០នាក់ បានចុះទៅពិនិត្យកន្លែងកាប់រានព្រៃឈើក្នុងដែនជម្រកសត្វព្រៃណាំលៀ ជាលើកទីពីរដើម្បីកំណត់ពីទំហំផលប៉ះពាល់ស្ដីពីការកាប់រានព្រៃឈើនេះ។