ប័ណ្ណសារព័ត៌មាន
2016-12-28
ប្រជាពលរដ្ឋនៅស្រុករមាសហែក ខេត្តស្វាយរៀង បានផ្ទុះការតវ៉ាជាថ្មីឡើងវិញ ក្នុងបំណងទាមទារកាន់កាប់ដីដែលរដ្ឋាភិបាលបានសម្បទានឲ្យក្រុមហ៊ុនរបស់ឥណ្ឌា ដាំអំពៅតាំងពីឆ្នាំ២០១០ សម្រាប់បង្កបង្កើនផលចិញ្ចឹមជីវិត។
2016-12-28
គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) ប្រកាសលុបឈ្មោះដែលខុសប្រក្រតីជាង ៨ពាន់នាក់ចេញពីបញ្ជីឈ្មោះបោះឆ្នោតថ្មី ខណៈស្ថាប័នបោះឆ្នោតនេះរកឃើញឈ្មោះស្ទួនជិត ២ម៉ឺននាក់ និងឈ្មោះខុសជាង ២៣ម៉ឺននាក់។
2016-12-28
រហូតមកដល់ពេលនេះ ប្រធានគណបក្សសង្គ្រោះជាតិ លោក សម រង្ស៊ី ដែលត្រូវបានរដ្ឋាភិបាលហាមមិនឲ្យវិលចូលស្រុក កំពុងជាប់បណ្ដឹងសរុបនៅក្នុងតុលាការចំនួន ៥ករណី។
2016-12-28
សម្ដេច ស៊ីសុវត្ថិ ជីវ័នមុនីរក្ស ឧត្ដមប្រឹក្សានៃអង្គព្រះមហាក្សត្រ បានចូលទិវង្គតនៅវេលាម៉ោងប្រមាណ ១០ និង ៤៥នាទីព្រឹកថ្ងៃពុធ ទី២៨ ខែធ្នូ ឆ្នាំ២០១៦ ក្នុងព្រះជន្ម ៨០ព្រះវស្សា ដោយរោគាពាធ នារាជធានីភ្នំពេញ។
2016-12-28
អនុប្រធានរាជបណ្ឌិត្យសភាកម្ពុជា លោក សុខ ទូច ចំអកឲ្យអ្នកនយោបាយដែលមិនសំដៅចំឈ្មោះថាចង់បានអំណាច ដែលអំពាវនាវឲ្យពលរដ្ឋនៅក្នុងប្រទេសកម្ពុជា ក្រោកឈរឡើង ហើយធ្វើបដិវត្តន៍ប្រឆាំងរដ្ឋាភិបាល។
2016-12-28
រដ្ឋាភិបាលកម្ពុជាបានចេញអនុក្រឹត្យដំឡើងឋានៈមន្ត្រី ២នាក់នៃកងអង្គរក្សលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ដែលអ្នកទាំង២នោះទើបចេញពីពន្ធនាគារពីបទព្រួតគ្នាវាយអ្នកតំណាងរាស្ត្រគណបក្សប្រឆាំង ២រូប។ មន្ត្រីទាំង ២នាក់នោះកំពុងអនុវត្តទោសនៅក្រៅពន្ធនាគារដោយការព្យួរទោស។
2016-12-28
ប្រជាសហគមន៍ការពារព្រៃឡង់ នៅស្រុកសណ្ដាន់ ខេត្តកំពង់ធំ ព្រួយបារម្ភចំពោះវាសនាសត្វព្រៃ ថានឹងអាចថយចុះបន្តិចម្តងៗ ហើយនឹងឈានទៅផុតពូជនៅពេលខាងមុខ ដោយសារពួកគេប្រទះឃើញអន្ទាក់ដាក់សត្វព្រៃរាប់រយខ្សែ ព្រមទាំងឃើញអាវុធកែច្នៃកាន់តែច្រើននៅពេលចុះល្បាតតំបន់ព្រៃការពារមួយនេះ។
2016-12-28
អ្នកភូមិបង្កន នៅស្រុករវៀង ចោទប្រកាន់ក្រុមហ៊ុនដីសម្បទានសេដ្ឋកិច្ចឈ្មោះ ភី.អិន.ធី (PNT) ថា បានប្រើគ្រឿងចក្រទៅឈូសរំលោភយកដីស្រែចម្ការរបស់ពួកគេ ព្រមទាំងបង្ខំឱ្យពលរដ្ឋជាម្ចាស់ដីផ្ដិតមេដៃប្រគល់ដីទៅឱ្យក្រុមហ៊ុនផង។
2016-12-28
សាលាដំបូងរាជធានីភ្នំពេញ សម្រេចបិទបញ្ចប់ការស៊ើបសួរសំណុំរឿងឃាតកម្មបណ្ឌិត កែម ឡី។ សេចក្តីជូនដំណឹងរបស់ចៅក្រមស៊ើបសួរនៃសាលាដំបូងរាជធានីភ្នំពេញ លោក សេង លាង ចេញផ្សាយកាលពីថ្ងៃទី២៣ ធ្នូ ឲ្យដឹងថា សាលាដំបូងរាជធានីភ្នំពេញ បានស៊ើបសួរ និងប្រមូលភស្តុតាងទាក់ទងនឹងសំណុំរឿងនេះហើយ។
2016-12-28
អតីតអ្នកជាប់ឃុំនៅពន្ធនាគារខេត្តកំពង់ធំ ឱ្យដឹងថា ពន្ធនាគារខេត្តមួយនេះ ពុំមែនជាកន្លែងដើម្បីកែប្រែមនុស្សឱ្យប្រសើរឡើងទេ ប៉ុន្តែជាកន្លែងមួយប្រៀបដូចឋាននរកទៅវិញ។ ពួកគេថា មានបញ្ហាជាច្រើនដែលបង្កឡើងដោយអនុប្រធានការិយាល័យម្នាក់នៅទីនោះ រួមមានការរំលោភផ្លូវភេទអ្នកជាប់ឃុំបុរស ប្រើប្រាស់អំពើហិង្សាលើអ្នកទោស និងប្រព្រឹត្តអំពើពុករលួយជាដើម។
2016-12-28
សង្គមស៊ីវិល និងសហគមន៍ព្រៃឈើ ព្រួយបារម្ភថា ព្រៃឈើ និងជីវចម្រុះដ៏សម្បូរបែបក្នុងប្រទេសកម្ពុជា នឹងអាចវិនាសហិនហោចក្នុងរយៈពេល ៤-៥ឆ្នាំខាងមុខ បើសិនរដ្ឋាភិបាលនៅតែមិនអាចការពារព្រៃនេះពីការកាប់បំផ្លាញរបស់ក្រុមឈ្មួញ។
2016-12-28
ឮភរិយារបស់មន្ត្រីសមាគមអាដហុក (ADHOC) និងមន្ត្រីអគ្គលេខាធិការរង គ.ជ.ប ចង់ឱ្យតំណាងគណបក្សនយោបាយទាំងពីរដែលមានអាសនៈក្នុងរដ្ឋសភាជួបពិភាក្សាគ្នាឱ្យបានឆាប់ ជាពិសេសនៅចុងខែធ្នូ នេះតែម្ដង ដើម្បីបានដោះលែងប្ដីរបស់ពួកគាត់មកវិញ។
2016-12-28
ចំនួនអ្នកប្រើប្រាស់គ្រឿងញៀននៅកម្ពុជា បានបន្តកើនឡើងជាលំដាប់ពីមួយឆ្នាំទៅមួយឆ្នាំ។ របាយការណ៍របស់អាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន បង្ហាញថា អ្នកប្រើបំពានគ្រឿងញៀននៅទូទាំងប្រទេសនៅឆ្នាំ២០១៦ កើនឡើងជាង ២ពាន់នាក់ បើប្រៀបធៀបនឹងឆ្នាំ២០១៥។
2016-12-28
អយ្យការអមសាលាដំបូងខេត្តបន្ទាយមានជ័យ ចេញសេចក្ដីសន្និដ្ឋានបឋមថា នាយរងប៉ុស្តិ៍ច្រកទ្វារព្រំដែនអន្តរជាតិប៉ោយប៉ែត លោក ឈាន ពិសិដ្ឋ ពិតជារងរបួសនៅជើងស្តាំ រហូតដួលសន្លប់ ដោយសារលោក ឌិន ពុទ្ធី មន្ត្រីរបស់គណបក្សប្រឆាំងបើករថយន្តបុក។
2016-12-27
នៅព្រឹកថ្ងៃទី២៧ ធ្នូ ប្រធានក្រុមប្រឹក្សាជំនុំជម្រះនៃតុលាការក្រុងភ្នំពេញ លោក លាង សំណាត់ បានសម្រេចផ្ដន្ទាទោសលោក សម រង្ស៊ី និងជំនួយការពីរនាក់ទៀត ដាក់ពន្ធនាគារក្នុងម្នាក់ៗ ៥ឆ្នាំ។ ប៉ុន្តែក្នុងចំណោមទាំង ៣នាក់ដែលតុលាការផ្ដន្ទាទោសនេះ គឺជំនួយការ ២នាក់របស់លោក សម រង្ស៊ី អនុវត្តទោសក្នុងពន្ធនាគារ ៣ឆ្នាំ ហើយទោសដែលសល់ត្រូវព្យួរ។