ប័ណ្ណសារព័ត៌មាន
2016-12-25
អ្នកវិភាគលើកឡើងថា សហរដ្ឋអាមេរិក អាចពិចារណាលុបបំណុលដែលកម្ពុជា ជំពាក់ ប្រសិនបើរដ្ឋាភិបាលបច្ចុប្បន្នធ្វើខ្លួនឲ្យល្អជាមុនសិន ដូចជាការប្រកាន់ខ្ជាប់នូវលទ្ធិប្រជាធិបតេយ្យ និងគោរពសិទ្ធិមនុស្ស ជាដើម។
2016-12-25
គិតមកដល់ថ្ងៃទី២៤ ធ្នូ យុទ្ធនាការចុះល្បាតព្រៃឡង់ទ្រង់ទ្រាយធំរបស់សហគមន៍ការពារព្រៃឡង់ទាំងបួនខេត្ត មានខេត្តក្រចេះ ស្ទឹងត្រែង កំពង់ធំ និងខេត្តព្រះវិហារ មានរយៈពេល ៣យប់ ៤ថ្ងៃហើយ។
2016-12-25
ព្រះសង្ឃ សិស្ស និស្សិត និងបញ្ញវន្តជាង ៣០០អង្គ និងអ្នក បានជួបជុំគ្នាចូលរួមសិក្ខាសាលាស្ដីពី «ភាពជាអ្នកដឹកនាំក្នុងទស្សនវិជ្ជាពុទ្ធសាសនា» នៅរសៀលថ្ងៃទី២៤ ខែធ្នូ នៅមជ្ឈមណ្ឌលសហប្រតិបត្តិការកម្ពុជា-ជប៉ុន។
2016-12-25
ក្រសួងការពារជាតិ រៀបចំការប្រឡងជ្រើសរើសនាយទាហានជំនាន់ថ្មីចំនួន ៣វគ្គ គឺវគ្គនាយទាហានសកម្មជំនាន់ទី២១ វគ្គនាយទាហានទ័ពជើងគោកជំនាន់ទី៩ និងវគ្គនាយទាហានបន្តវេនជំនាន់ទី១០ នៅទូទាំងប្រទេស ចាប់ពីថ្ងៃទី២៥ ដល់ថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០១៦។
2016-12-25
មន្ត្រីសាខាកាំកុងត្រូលខេត្តព្រះសីហនុ ព្រមានចាត់វិធានការតាមផ្លូវច្បាប់ទៅលើប្រជាពលរដ្ឋ ឬអាជីវករទាំងឡាយណាដែលប្រើប្រាស់សារធាតុគីមីទៅលើសាច់ស្រស់ និងចំណីអាហារខុសច្បាប់ នាំឲ្យប៉ះពាល់ដល់សុខភាពអ្នកទទួលទាន។
2016-12-25
មន្ត្រីសាលារាជធានីភ្នំពេញ សម្រេចផ្អាកការសាងសង់ផ្លូវកាត់វិហារឥស្លាម ឬវិហារអាល់សាកាល់ ដែលស្ថិតនៅតំបន់បឹងកក់ជាបណ្ដោះអាសន្នសិន ដើម្បីទុកពេលវេលាឲ្យក្រុមសាសនិកឥស្លាមទាំងពីរក្រុម ព្រមព្រៀងគ្នាសិន មុនពេលជជែកជាមួយនឹងសាលារាជធានីភ្នំពេញជាថ្មីម្តងទៀត។
2016-12-25
អ្នកស្លាប់ និងអ្នករបួសដោយសារគ្រោះថ្នាក់ចរាចរណ៍ នៅតែមានតួលេខខ្ពស់ បើទោះជាអត្រាស្លាប់ និងរបួសធ្លាក់ចុះជាងមុន។ បច្ចុប្បន្ននេះ តួលេខគ្រោះថ្នាក់ចរាចរណ៍កើតច្រើនចំពោះក្រុមកម្មកររោងចក្រកាត់ដេរ ដែលបង្កការព្រួយបារម្ភកាន់តែខ្លាំង។
2016-12-24
ក្រុមការងារផលិតវីដេអូឯកសាររបស់មជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា (CCHR) ចំនួន ៤នាក់ បានធ្វើដំណើរដល់ខេត្តកោះកុងហើយ នៅព្រលប់ថ្ងៃទី២៤ ខែធ្នូ ក្រោយមានមនុស្ស ១ក្រុមស្លៀកពាក់ឯកសណ្ឋានជាមន្ត្រីបរិស្ថាន ចុះឃាត់ខ្លួនពួកគេក្នុងទឹកដីខេត្តពោធិ៍សាត់។ អាជ្ញាធរបដិសេធថា ពុំមានស្ថាប័នណាមួយចាត់តាំងឲ្យឃាត់ខ្លួនមន្ត្រីសិទ្ធិមនុស្សទាំងនេះឡើយ។
2016-12-24
អតីតសកម្មជនគណបក្សហ៊្វុនស៊ិនប៉ិច ចំនួន បីនាក់ដែលបានចាកចេញពីគណបក្សរាជានិយមជាមួយគ្នា ហើយទៅចូលជាសមាជិកគណបក្សបីផ្សេងគ្នា កើតមានជម្លោះដណ្ដើមដីទីស្នាក់ការ និងជម្លោះវាយស្លាកសញ្ញាគណបក្ស។ សកម្មជនទាំងបី អះអាងដូចគ្នាថា នេះជាទំនាស់បុគ្គលមិនទាក់ទិនបញ្ហានយោបាយ។
2016-12-24
ជាទម្លាប់មេដឹកនាំបក្សប្រឆាំង តែងចុះតាមមូលដ្ឋានដើម្បីចុះជួបសកម្មជនរបស់ខ្លួន។ ការប្រើប្រាស់វេទិកាអ្នកតំណាងរាស្ត្រជួបជាមួយពលរដ្ឋនេះ ត្រូវបានអង្គការសង្គមស៊ីវិលមើលឃើញថា បក្សប្រឆាំងតែងអនុវត្តបានញឹកញាប់ជាងបក្សនយោបាយដទៃទៀត។
2016-12-24
ករណីអ្នកប្រើប្រាស់ហ្វេសប៊ុក (Facebook) កាត់តរូបភាពដែលជាការប្រមាថដល់អង្គព្រះមហាក្សត្រ កំពុងស្ថិតក្នុងដៃសមត្ថកិច្ចជំនាញក្រសួងមហាផ្ទៃ ស៊ើបអង្កេតហើយ។ ចំណែកអ្នកវិភាគ និងសង្គមស៊ីវិល គាំទ្រការប្រកាសចំណាត់ការរបស់សមត្ថកិច្ចនៅពេលនេះ។
2016-12-24
លោកព្រឹទ្ធាចារ្យ ឆេង ផុន ត្រូវបានសិស្ស និស្សិត នៃសាកលវិទ្យាល័យភូមិន្ទវិចិត្រសិល្បៈ ជាច្រើនជំនាន់ និងអ្នកសិក្សាស្រាវជ្រាវផ្នែកវប្បធម៌ អរិយធម៌ បានចាត់ទុកជាព្រឹទ្ធាចារ្យដ៏ឆ្នើមក្នុងការអប់រំ បណ្ដុះឆន្ទៈសិល្បករឲ្យស្រឡាញ់សិល្បៈ វប្បធម៌ ដែលជាដួងព្រលឹងរបស់ខ្មែរ។
2016-12-23
ពលរដ្ឋរស់នៅអគារស ឬដែលគេស្គាល់ជាទូទៅថា អគារប៊ូឌីញ ភាគច្រើនទទួលបានប័ណ្ណកម្មសិទ្ធិលំនៅឋានពីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ហើយ។ ប៉ុន្តែពលរដ្ឋមួយចំនួនរអ៊ូរទាំពីការបាត់ទំហំផ្ទះក្រោយការវាស់វែងរបស់ក្រសួង។
2016-12-23
អ្នកសិក្សាអំពីរឿងរ៉ាវខ្មែរក្រហមនិយាយថា ចម្លើយសារភាពរបស់អ្នកទោសវៀតណាម មិនមែនជាចម្លើយបញ្ជាក់ពីការពិតទេ។ ការអះអាងនេះ គឺធ្វើឡើងក្នុងកម្មវិធីបាឋកថាសាធារណៈរបស់អ្នកវិភាគឯកសារនៃមជ្ឈមណ្ឌលសោតទស្សន៍បុប្ផាណា គឺលោក ជុំ ម៉ាប់ នៅសារមន្ទីរទួលស្លែង កាលពីរសៀលថ្ងៃទី២៣ ខែធ្នូ។
2016-12-23
អភិបាលរងខេត្តស្វាយរៀង អះអាងថា ការបោះបង្គោលព្រំដែនថ្មីលេខ១៤៦ នៅស្រុករំដួល គឺធ្វើឡើងដោយមានការព្រមព្រៀងរវាងប្រទេសទាំងពីរ (កម្ពុជា-វៀតណាម) និងសាងសង់នៅលើបង្គោលចាស់តែប៉ុណ្ណោះ មិនមានការបាត់បង់ទឹកដីទៅប្រទេសវៀតណាម ទេ។