ប័ណ្ណសារព័ត៌មាន
2016-12-23
គណៈកម្មការទី៧ នៃរដ្ឋសភា នឹងសាកសួររដ្ឋមន្ត្រីក្រសួងធម្មការ និងសាសនា នៅរសៀលថ្ងៃ ទី១០ ខែមករា ឆ្នាំ២០១៧ ខាងមុខ។
2016-12-23
ប្រធានសមាគមពង្រឹងសេដ្ឋកិច្ចក្រៅប្រព័ន្ធកម្ពុជា លោក ម៉ង់ ពុទ្ធី ត្រូវបាននគរបាលបញ្ជូនទៅតុលាការខេត្តបន្ទាយមានជ័យ នៅល្ងាចថ្ងៃទី២៣ ខែធ្នូ។ មន្ត្រីសិទ្ធិមនុស្សកំពុងស៊ើបអង្កេតករណីមន្ត្រីប៉ូលិសពាក់ស័ក្ដិបួនម្នាក់ នៅច្រកទ្វារអន្តរជាតិប៉ោយប៉ែត ដែលដួលសន្លប់មុខឡានរបស់លោក ម៉ង់ ពុទ្ធី នេះ។
2016-12-23
ក្រសួងការបរទេសកម្ពុជា បានធ្វើជាប្រធានដឹកនាំកិច្ចប្រជុំក្រុមរដ្ឋមន្ត្រីការបរទេសនៃប្រទេសអនុតំបន់ទន្លេមេគង្គចំនួន៥ ជាមួយនឹងចិន ស្ដីពីកិច្ចសហប្រតិបត្តិការមេគង្គ-ឡានឆាង លើកទី២ នៅខេត្តសៀមរាប ចាប់តាំងពីថ្ងៃទី២២ រហូតដល់ថ្ងៃទី២៣ ខែធ្នូ។
2016-12-23
ប្រធានគណបក្សដែលកំពុងនិរទេសខ្លួននៅក្រៅប្រទេស លោក សម រង្ស៊ី បានបង្ហោះសារផ្លែផ្កាតាមហ្វេសប៊ុក (Facebook) របស់ខ្លួនទៅអ្នកវិភាគនយោបាយថា កំសាក និងមានចិត្តចង្អៀតចង្អល់។
2016-12-23
នៅថ្ងៃទី២៣ ខែធ្នូ តុលាការជាន់ខ្ពស់ទាំងពីរ គឺតុលាការកំពូល និងឧទ្ធរណ៍ បានបើកការជំនុំជម្រះរឿងក្ដីពីរផ្សេងគ្នា។ សភាស៊ើបសួរសាលាឧទ្ធរណ៍ បើកសវនាការជុំវិញបណ្ដឹងតំណាងរាស្ត្ររបស់បក្សប្រឆាំង គឺលោក អ៊ុំ សំអាន។ ដោយឡែកតុលាការកំពូលឯណោះវិញ ក៏បើកការជំនុំជម្រះដែរ លើសំណុំរឿងលោក គង៉ រ៉ៃយ៉ា ដែលត្រូវចោទប្រកាន់ក្នុងរឿងបដិវត្តន៍ពណ៌។
2016-12-23
លំហាត់នាគមាសលើកទី១ បានបិទនៅថ្ងៃទី២៣ ខែធ្នូ នៅវិទ្យាស្ថានកងទ័ពជើងគោក ខេត្តកំពង់ស្ពឺ។ រដ្ឋាភិបាលកម្ពុជា និងចិន លើកឡើងថា ទំនាក់ទំនងផ្នែកយោធាទ្វេភាគីកំពុងរីកចម្រើនដល់ចំណុចថ្មីមួយ។ ភាគីទាំងពីរប្ដេជ្ញាពង្រឹងចំណងការទូតយោធានេះ ឲ្យកាន់តែរឹងមាំថែមទៀត។
2016-12-23
អភិបាលរងរាជធានីភ្នំពេញ អះអាងថា នៅពេលនេះ សាលារាជធានីភ្នំពេញ បានប្រមូលទិន្នន័យរបស់ពលរដ្ឋរស់តាមបណ្ដោយផ្លូវរថភ្លើងគ្រប់គ្រាន់ហើយ ដើម្បីឆ្ពោះទៅការផ្ដល់ដំណោះស្រាយជូនក្រុមពលរដ្ឋប៉ះពាល់ក្នុងតំបន់។
2016-12-23
អគ្គលេខាធិការនៃគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា ឲ្យដឹងថា មានកីឡាជាង ១០ប្រភេទ ចូលរួមសំដែង និងប្រកួតជូនភ្ញៀវទេសចរជាតិ អន្តរជាតិ ទស្សនានៅក្នុងពិធីបុណ្យសមុទ្រឆ្នាំនេះ។
2016-12-23
ពេលបច្ចុប្បន្ន កសិករខ្មែរជាច្រើនមានបញ្ហារឿងជំពាក់បំណុលដោយសារតែខ្ចីប្រាក់មកធ្វើដើមទុននៃការផលិតស្រូវ ដូចជាទិញជីបាចស្រែ និងថ្លៃឈ្នួលភ្ជួររាស់ដកស្ទូងជាដើម។ ក៏ប៉ុន្តែនៅពេលដែលស្រូវផលិតបាន បែរជាលក់ក្នុងតម្លៃថោកទៅវិញនោះ គឺការជំពាក់បំណុលកាន់តែដាក់បន្ទុកធ្ងន់ឡើងៗ ដែលធ្វើឱ្យកសិករជាច្រើនអស់សង្ឃឹម។
2016-12-23
សាសនិកឥស្លាម រាប់រយនាក់នាំគ្នាវាយកម្ទេចរបងបាំងសម្រាប់គ្រឿងចក្រឈូសឆាយធ្វើផ្លូវកាត់ក្នុងបរិវេណវិហារបឹងកក់ នៅថ្ងៃសុក្រ ទី២៣ ខែធ្នូ បន្ទាប់ពីថ្វាយបង្គំវេលាម៉ោងជាង ១២ថ្ងៃត្រង់នៅវិហារអាល់សាកាល់ ក្នុងតំបន់បឹងកក់ ដែលខាងសាលារាជធានីភ្នំពេញ បានធ្វើរបងបាំងនេះកាលពីថ្ងៃទី១៩ ខែធ្នូ មក។
2016-12-22
ប្រជានេសាទនៅស្រុកកំពង់ស្វាយ និងនៅឃុំពាមបាង ស្រុកស្ទោង ខេត្តកំពង់ធំ លើកឡើងថា អាជ្ញាធរ ព្រមទាំងមន្ត្រីជំនាញមិនបានចាត់វិធានការបទល្មើសនេសាទធំៗ ដូចជាឆក់ត្រជាក់ អូសយ៉ាំងកៅ និងដាក់រ៉ាវសាច់ប្រវែងរាប់រយម៉ែត្រឱ្យមានប្រសិទ្ធភាពឡើយ។
2016-12-22
រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងជាប្រធានដឹកនាំយុទ្ធនាការប្រយុទ្ធប្រឆាំងគ្រឿងញៀន លោក ស ខេង ប្រកាសផ្តល់រង្វាន់ដល់អ្នកមានស្នាដៃក្នុងការបង្ក្រាបគ្រឿងញៀន ដែលជាវិធានការសរសើរ និងលើកទឹកចិត្ត។ ប៉ុន្តែអ្នកឃ្លាំមើលស្ថានការណ៍សង្គម យល់ថា ដើម្បីអាចបង្ក្រាបគ្រឿងញៀនបាន លុះត្រាបង្ក្រាបឈ្មួញធំមានអំណាចនៅពីក្រោយ។
2016-12-22
អង្គការ-សមាគមខ្មែរកម្ពុជាក្រោមនៅកម្ពុជា ចង់ឃើញការអនុវត្តកិច្ចព្រមព្រៀងស្ដីពីកិច្ចសហប្រតិបត្តិការរវាងក្រសួងធម្មការ និងសាសនាកម្ពុជា ជាមួយប្រទេសវៀតណាម ឲ្យបានជាប្រយោជន៍ដល់ព្រះពុទ្ធសាសនានៅដែនដីកម្ពុជាក្រោម។
2016-12-22
លោកព្រឹទ្ធាចារ្យ ឆេង ផុន អតីតរដ្ឋមន្ត្រីក្រសួងវប្បធម៌ និងក៏ជាអតីតប្រធានគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) បានទទួលមរណភាពនៅវេលាម៉ោង ១រសៀល ថ្ងៃទី២២ ខែធ្នូ នេះ ក្នុងជន្មាយុ ៨៦ឆ្នាំ ដោយសាររោគាពាធ។
2016-12-22
ក្រសួងសេដ្ឋកិច្ចកម្ពុជា បញ្ជាក់ថា រដ្ឋាភិបាលកម្ពុជា គិតត្រឹមដំណាច់ឆ្នាំ២០១៥ ជំពាក់បំណុលបរទេសចំនួន ៥,៦ពាន់លានដុល្លារសហរដ្ឋអាមេរិក។ រយៈពេលដូចគ្នានេះ វិស័យឯកជនបានខ្ចីប្រាក់ពីបរទេសចំនួនជិត ៤ពាន់លានដុល្លារ។ ជាសរុប ប្រទេសកម្ពុជា ជំពាក់បំណុលបរទេសជិត ១០ពាន់លានដុល្លារ។