ប័ណ្ណសារព័ត៌មាន
2016-01-31
ប្រជាពលរដ្ឋនៅខេត្តប៉ៃលិន មួយចំនួនរិះគន់ប្រធានមន្ទីរបរិស្ថាន និងមន្ត្រីពាក់ព័ន្ធខេត្តនេះថា មិនចាត់វិធានការមន្ត្រីប៉ូលិសអន្តោប្រវេសន្តច្រកទ្វារអន្តរជាតិព្រំ ទន្ទ្រានព្រៃភ្នំយកដីធ្វើកម្មសិទ្ធិផ្ទាល់ខ្លួននោះទេ។
2016-01-31
អតីតមន្ត្រីជាន់ខ្ពស់គណបក្សហ៊្វុនស៊ិនប៉ិច និងជាអតីតរដ្ឋមន្ត្រីក្រសួងព័ត៌មាន លោក លឺ ឡាយស្រេង លើកឡើងថា ជម្លោះផ្ទៃក្នុងរបស់គណបក្សហ៊្វុនស៊ិនប៉ិច នឹងឈានទៅដល់ការបែកបាក់រវាងសម្ដេចក្រុមព្រះ នរោត្តម រណឫទ្ធិ ជាព្រះប្រធាន និងលោក ញឹក ប៊ុនឆៃ ជាអនុប្រធានគណបក្ស។
2016-01-31
អ្នកឃ្លាំមើលបញ្ហាព្រំដែន និងគណបក្សប្រឆាំង យល់ឃើញថា ប្រតិកម្មរបស់អភិបាលខេត្តតាកែវ ប្រឆាំងអ្នករិះគន់ថាដីនៅបរិវេណថ្ម ៣ដុំ ក្នុងខេត្តតាកែវ ត្រូវបានគេរកឃើញថា ត្រូវបានវៀតណាម គ្រប់គ្រងទៅហើយនោះ ថាជារបៀបគ្រប់គ្រងអំណាចនិយម និងផ្ទុយពីច្បាប់។
2016-01-31
អនុប្រធានទី២ គណបក្សហ៊្វុនស៊ិនប៉ិច បានស្នើឲ្យថ្នាក់ដឹកនាំគណបក្ស រៀបចំសិក្ខាសាលាមួយដោះស្រាយការចោទប្រកាន់គ្នាទៅវិញទៅមក។ ការស្នើនេះ បន្ទាប់ពីសម្ដេចក្រុមព្រះ នរោត្តម រណឫទ្ធិ បានចោទប្រកាន់មន្ត្រីរបស់ខ្លួនថា ជាអ្នកស៊ីបាយបោកឆ្នាំង។
2016-01-31
តំណាងសហជីពកម្មកររោងចក្រកាត់ដេរឈ្មោះ ធាន ធាន (Thien Thien) នៅខេត្តកណ្ដាល ដែលថៅកែរត់ចោល នឹងចូលបំភ្លឺនៅតុលាការខេត្តកណ្ដាល នៅថ្ងៃទី៣ ខែកុម្ភៈ សប្ដាហ៍ក្រោយ អំពីបណ្ដឹងទាមទារប្រាក់ខែកម្មករ។
2016-01-31
ពលរដ្ឋមួយចំនួននៃស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង នៅបន្តកាន់កាប់ និងដាក់ស្លាកលក់ដីជើងភ្នំក្រាំងដីមាស នៅឡើយ ខណៈអាជ្ញាធរមិនទាន់មានវិធានការទប់ស្កាត់។ អាជ្ញាធរឃុំឲ្យដឹងថា គេបានធ្វើរបាយការណ៍ពីចំនួនប្រជាពលរដ្ឋដែលនៅតែបន្តកាន់កាប់ និងចង់លក់ដូរដីនៅតំបន់នោះហើយ។
2016-01-31
ពលរដ្ឋ ៧គ្រួសារ រស់នៅភូមិសំអាង ឃុំសំអាង ស្រុកថាឡាបរិវ៉ាត់ ខេត្តស្ទឹងត្រែង បារម្ភពីគម្រោងអភិវឌ្ឍន៍របស់អាជ្ញាធរ ដែលតម្រូវបណ្ដេញពួកគាត់ចេញពីលំនៅឋាន បន្ទាប់ពីពួកគាត់បានសាងសង់ទីលំនៅតាំងពីឆ្នាំ២០០១។ ពួកគាត់ចាត់ទុកការបណ្ដេញចេញរបស់អាជ្ញាធរ ថាជារឿងអយុត្តិធម៌។
2016-01-31
បទល្មើសនេសាទដោយប្រើកម្លាំងទូកម៉ាស៊ីន កំពុងកើតមានច្រើននៅតាមភូមិមួយចំនួននៃឃុំអំពិលទឹក ស្រុកកំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង។ ក្រុមពលរដ្ឋ និងតំណាងបណ្ដាញអ្នកនេសាទ ឲ្យដឹងថា សកម្មភាពល្មើសនេះកើតមានតាំងពីពាក់កណ្ដាលខែវិច្ឆិកា ឆ្នាំ២០១៥។
2016-01-31
ប្រជាពលរដ្ឋ បានរិះគន់អាជ្ញាធរស្ថាប័នពាក់ព័ន្ធដែលបណ្តោយឲ្យមានភាពអនាធិបតេយ្យនៃការចតយានយន្តគ្រប់ប្រភេទ ពិសេសរថយន្តក្រុង និងរថយន្តដឹកទំនិញធំៗ តាមផ្លូវសាធារណៈ បង្កឲ្យមានការកកស្ទះ និងប៉ះពាល់ដល់សណ្ដាប់ធ្នាប់សាធារណៈនាកណ្ដាលក្រុងនៃខេត្តព្រះសីហនុ។
2016-01-31
មេដឹកនាំដែលឆ្លាត ជាមេដឹកនាំដែលរៀបចំជណ្ដើរដើរចុះចេញពីតំណែងនៅពេលដែលខ្លួននៅមានអំណាច និងមានប្រជាប្រិយភាពបំផុត។ ការធ្វើបែបនេះ ជាមធ្យោបាយដែលចុះចេញពីអំណាចដោយសន្តិវិធីសមស្រប មានឯកភាពជាតិ និងមានភាពថ្លៃថ្នូរ។
2016-01-31
ពលរដ្ឋរស់នៅឃុំព្រែកមាស ស្រុកសៀមប៉ាង អះអាងថា ក្រុមហ៊ុន ទ្រី ភាព ពិតជាជាប់ពាក់ព័ន្ធបទល្មើសព្រៃឈើនៅតំបន់ឧទ្យានជាតិវីរៈជ័យ តាំងពីឆ្នាំ២០១៣។
2016-01-31
មន្ត្រីជាន់ខ្ពស់ក្រសួងរ៉ែ និងថាមពល រួមទាំងសមាជិករដ្ឋសភា គ្រោងបំពេញទស្សនកិច្ចនៅការដ្ឋានក្រុមហ៊ុន មេស្កូ ហ្គោល (Mesco Gold) ដែលបានស្នើសុំអាជ្ញាប័ណ្ណធ្វើអាជីវកម្មរ៉ែមាសនៅភូមិពាក់ ឃុំយ៉ាទុង ស្រុកអូរយ៉ាដាវ ខេត្តរតនគិរី។
2016-01-31
សម្ព័ន្ធខ្មែរ-អាមេរិកាំង នឹងដឹកនាំបាតុករប្រមាណពី ៣០០នាក់ទៅ ៥០០នាក់ ធ្វើបាតុកម្មប្រឆាំងវត្តមានលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ដែលគ្រោងនឹងចូលរួមកិច្ចប្រជុំកំពូលមេដឹកនាំអាមេរិក និងអាស៊ាន នៅថ្ងៃទី១៥ ខែកុម្ភៈ ខាងមុខនេះ។
2016-01-31
ក្រសួងសុខាភិបាលកម្ពុជា ប្រកាសឲ្យប្រជាពលរដ្ឋកម្ពុជា ត្រូវប្រុងប្រយ័ត្នចំពោះជំងឺហ្ស៊ីកា (Zika) តាមរយៈការការពារកុំឲ្យមូសខ្លាខាំ ទោះបីកម្ពុជា មិនទាន់មានផ្ទុះឡើងនូវជំងឺនេះក៏ដោយ។
2016-01-30
របាយការណ៍បណ្ដោះអាសន្នរបស់អង្គការខុមហ្វ្រែល (COMFREL) បង្ហាញថា ពលរដ្ឋជាង ២០០នាក់ ដែលក្នុងនោះភាគច្រើនជាយុវជន បង្ហាញការពេញចិត្តខ្លះចំពោះការអនុវត្តការងាររបស់រដ្ឋាភិបាលក្នុងឆ្នាំ២០១៥។