ប័ណ្ណសារព័ត៌មាន
2016-11-01
កូនស្រីរបស់លោក ប៉ែន សុវណ្ណ បដិសេធចំពោះមតិរបស់អ្នកនយោបាយ ឬសារព័ត៌មានមួយចំនួនដែលលើកឡើងថា ម្ដាយរបស់នាងជាកូនស្រីរបស់អតីតនាយករដ្ឋមន្ត្រីវៀតណាម លោក ផាំ វ៉ាន់ដុង (Pham Van Dong) នោះ មិនមែនជាការពិតឡើយ។
2016-10-31
ក្រសួងសាធារណការ និងដឹកជញ្ជូន ចាត់វិធានការលើក្រុមហ៊ុនសាងសង់ផ្លូវជាតិលេខ៦ ខុសបច្ចេកទេស និងគ្មានគុណភាព ហើយបង្គាប់ឲ្យក្រុមហ៊ុនទទួលបន្ទុកធ្វើផ្លូវនេះត្រូវជួសជុលឡើងវិញ។ សមាជិកសភាបក្សប្រឆាំងសាទរចំណាត់ការនេះ ប៉ុន្តែទាមទារឲ្យបង្កើនតម្លាភាព និងបំបាត់អំពើពុករលួយក្នុងការសាងសង់ផ្លូវ។
2016-10-31
សាលាក្ដីខ្មែរក្រហមប្រកាសថា អង្គជំនុំជម្រះសាលាដំបូង នៅថ្ងៃច័ន្ទ ទី៣១ ខែតុលា ធ្វើសវនាការស្ដាប់សាក្សី ជាអតីតមេបញ្ជាការខ្មែរក្រហមនៅភូមិភាគនិរតីមួយរូប ឈ្មោះ អៀង ផាន។
2016-10-31
មន្ត្រីបរិស្ថានខេត្តព្រះវិហារ ឃាត់ខ្លួនអ្នកកាប់ឈើ ៥នាក់បញ្ជូនទៅតុលាការពីបទកាប់ឈើខុសច្បាប់ក្នុងតំបន់អភិរក្សព្រៃព្រះរកា។ ការឃាត់ខ្លួននេះ ខណៈមន្ត្រីមន្ទីរបរិស្ថានខេត្តព្រះវិហារ និងបណ្ដាញព្រះសង្ឃឯករាជ្យ និងសហគមន៍ រួមគ្នាចុះល្បាតព្រៃព្រះរកា ចាប់ផ្ដើមកាលពីថ្ងៃទី២៩ តុលា។
2016-10-31
នៅថ្ងៃទី៣១ ខែតុលា នេះ គឺជាថ្ងៃទីពីរនៃពិធីបុណ្យសពលោក ប៉ែន សុវណ្ណ។ លោក ប៉ែន សុវណ្ណ អតីតនាយករដ្ឋមន្ត្រីនៅក្នុងរបបសាធារណរដ្ឋប្រជាមានិតកម្ពុជា ធ្លាប់ជាប់ពន្ធនាគារងងឹតនៅក្រុងហាណូយ អស់ពេលជាង ១០ឆ្នាំ។
2016-10-31
ប្រជាពលរដ្ឋនៅឃុំចន្ទ្រា ស្រុកចន្ទ្រា ខេត្តស្វាយរៀង ចោទមន្ត្រីកងរាជអាវុធហត្ថម្នាក់ឈ្មោះ ស៊ឹម ឈាន ថាបានរំលោភយកដីពួកគាត់ ហើយជួលដីបន្តឲ្យជនជាតិវៀតណាម ធ្វើស្រែនៅលើដីទំនាស់នោះ។
2016-10-31
អ្នកនាំពាក្យសាលាដំបូងរាជធានីភ្នំពេញ លោក លី សុផាណា ឲ្យអាស៊ីសេរីដឹងនៅថ្ងៃទី៣១ តុលា ថា សំណុំរឿងចៅសង្កាត់ព្រែកប្រា វាយសន្តិសុខម្នាក់ឲ្យរងរបួសធ្ងន់ កាលពីយប់ថ្ងៃទី២៤ តុលា កំពុងស្ថិតក្រោមនីតិវិធីរបស់តុលាការ។
2016-10-31
អ្នកជំនាញកិច្ចការព្រំដែន ស្នើឲ្យរដ្ឋាភិបាលប្រើយន្តការអន្តរជាតិ ដើម្បីបញ្ឈប់វៀតណាម សាងសង់សំណង់នៅតំបន់ស នៃព្រំដែនកម្ពុជា-វៀតណាម នៅខេត្តរតនគិរី។ បក្សប្រឆាំង និងសង្គមស៊ីវិល ក៏គាំទ្រមធ្យោបាយនេះដែរ។
2016-10-31
មន្ត្រីកងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យ ឃាត់ខ្លួនមនុស្ស ៩នាក់ ក្នុងនោះជនជាតិថៃ ចំនួន ៦នាក់ និងពលរដ្ឋខ្មែរ ៣នាក់ ពាក់ព័ន្ធនឹងការឆបោកប្រាក់ពីពលរដ្ឋខ្មែរជាង ៥០ម៉ឺនដុល្លារ ក្នុងករណីធ្វើអាជីវកម្មបញ្ចុះបញ្ចូលឲ្យអតិថិជនយកប្រាក់ទៅដាក់សន្សំ ហើយទទួលបានការប្រាក់ខ្ពស់។
2016-10-31
អ្នកសារព័ត៌មានក្នុងស្រុកនៅខេត្តកំពង់ធំ ចំនួនបីនាក់ បានចូលទៅបំភ្លឺតាមការកោះហៅរបស់ព្រះរាជអាជ្ញាខេត្តកំពង់ធំ នៅព្រឹកថ្ងៃទី៣១ តុលា។ ចំណែកម្នាក់ទៀត គឺបានទៅបំភ្លឺកាលពីថ្ងៃទី២៨ តុលា ជុំវិញសំណុំរឿងបរិហារកេរ្តិ៍តាមសារព័ត៌មានដូចគ្នា។
2016-10-31
ពលរដ្ឋមួយគ្រួសាររស់នៅឃុំកោះព្រះ ស្រុកសៀមបូក ខេត្តស្ទឹងត្រែង ចោទនគរបាល ៣រូប និងប្រជាការពារភូមិម្នាក់ ថាបានប្រើហិង្សាដោយចេតនាលើយុវជនម្នាក់របួសធ្ងន់កាលពីយប់ថ្ងៃទី២៩ តុលា។ ក្រុមគ្រួសារជនរងគ្រោះ កំពុងដង្ហោយរកយុត្តិធម៌។
2016-10-31
អ្នកបឹងកក់ និងអ្នកបុរីកីឡាប្រមាណ ៣០នាក់ ប្រមូលផ្ដុំគ្នាធ្វើយុទ្ធនាការថ្ងៃច័ន្ទពណ៌ខ្មៅសាជាថ្មីនៅសហគមន៍បឹងកក់ ក្នុងគោលបំណងទាមទារឲ្យតុលាការដោះលែងសកម្មជនដីធ្លី មន្ត្រីការពារសិទ្ធិមនុស្ស និងមន្ត្រី គ.ជ.ប នៅខណៈពន្លឺយុត្តិធម៌សម្រាប់អ្នកជាប់ឃុំនៅមិនទាន់លេចចេញជារូបរាង។
2016-10-31
ប្រជាពលរដ្ឋនៅឃុំសង្កែ២ នៃស្រុកឆែប អំពាវនាវសុំឲ្យអាជ្ញាធរ និងសមត្ថកិច្ចខេត្តព្រះវិហារ ជួយជ្រោមជ្រែង ព្រមទាំងបើកឲ្យពួកគេបានចូលទៅច្រូតកាត់ផលស្រូវដែលដាំដុះនៅលើដីទំហំ ២៥ហិកតារ កំពុងមានទំនាស់ជាមួយក្រុមហ៊ុនចិន ឈ្មោះ ហេង យូ (Heng Yu)។
2016-10-31
សពព្រះតេជព្រះគុណ ព្រះធម្មវិបស្សនា សំ ប៊ុនធឿន ដែលត្រូវឃាតកបាញ់សម្លាញ់កាលពីជាង១០ឆ្នាំមុន នឹងត្រូវបូជារំលាយព្រះកាយ នៅដើមខែធ្នូ ឆ្នាំ២០១៦។
2016-10-31
ប្រជាកសិកររាប់រយគ្រួសារនៅស្រុករុក្ខគិរី ខេត្តបាត់ដំបង អះអាងថា ឈ្មួញកណ្ដាលរួមគ្នាទិញស្រូវពីប្រជាកសិករឲ្យតម្លៃថោក ធ្វើឲ្យពួកគាត់លក់ស្រូវមិនបានប្រាក់ចំណេញដោះស្រាយជីវភាពគ្រួសារ។ អភិបាលស្រុករុក្ខគិរី បញ្ជាក់ថា ឈ្មួញទិញស្រូវទៅតាមតម្លៃទីផ្សារ។