ប័ណ្ណសារព័ត៌មាន
2016-11-30
ចលនាយុវជនគណបក្សសង្គ្រោះជាតិ អំពាវនាវឱ្យអាជ្ញាធរអនុវត្តច្បាប់ឈរលើស្តង់ដារតែមួយ ករណីបែកធ្លាយកិច្ចសន្ទនាតាមបណ្ដាញសង្គមហ្វេសប៊ុក (Facebook) របស់កូនប្រុសលោក ហ៊ុន សែន គឺលោក ហ៊ុន ម៉ានិត និងអតីតអ្នកគាំទ្រគណបក្សប្រឆាំងកញ្ញា ធី សុវណ្ណថា។
2016-11-30
អាជ្ញាធរមានសមត្ថកិច្ចខេត្តកំពង់ធំ កំពុងស្ទាក់ចាប់ឈ្មួញ និងអ្នករកស៊ីកាប់ឈើក្នុងតំបន់ព្រៃឡង់ រយៈពេលបីថ្ងៃជាប់ៗគ្នាមកហើយ គិតមកត្រឹមថ្ងៃព្រហស្បតិ៍នេះ។
2016-11-30
ប្រជាពលរដ្ឋរាប់រយនាក់បន្តសម្រុកទៅចុះឈ្មោះបោះឆ្នោតនៅថ្ងៃចុងក្រោយ នៅការិយាល័យសង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។ លេខាធិការដ្ឋានគណៈកម្មការរៀបចំការបោះឆ្នោតខេត្តបន្ទាយមានជ័យ (គ.ធ.ខ.ប) បានបញ្ជូនម៉ាស៊ីនកុំព្យូទ័រចំនួន ៣គ្រឿងបន្ថែមទៀតទៅឲ្យការិយាល័យសង្កាត់នេះ ដើម្បីសម្រួលដល់ការចុះឈ្មោះឲ្យបានឆាប់រហ័ស។
2016-11-30
អ្នកនាំពាក្យគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) បញ្ជាក់ថា ក្នុងករណីនៅតែមានពលរដ្ឋនៅបរិវេណការិយាល័យចុះឈ្មោះ ក្រុមចុះឈ្មោះបោះឆ្នោតនឹងបន្តការងាររបស់ខ្លួនរហូតដល់ម៉ោង ១២យប់ថ្ងៃទី៣០ ខែវិច្ឆិកា។
2016-11-30
គ.ជ.ប បានប្រកាសថាមិនអាចបន្ថែមពេលវេលាឲ្យពលរដ្ឋទៅចុះឈ្មោះបោះឆ្នោតបានទេ។ ការលើកឡើងនេះ នៅក្រោយពេលដែលសង្គមស៊ីវិល និងគណបក្សប្រឆាំងយល់ថា ការសម្រេចបន្ថែមមួយថ្ងៃឲ្យពលរដ្ឋចុះឈ្មោះបោះឆ្នោតនៅទូទាំងប្រទេស នៅថ្ងៃទី៣០ ខែវិច្ឆិកា គឺជាការបន្ថែមដ៏តិចតួចពេក។
2016-11-30
ប្រធានគណៈកម្មការរៀបចំការបោះឆ្នោតខេត្តសៀមរាប ឲ្យដឹងថា រហូតដល់ម៉ោង ៣រសៀលថ្ងៃពុធ ទី៣០ ខែសីហា បើទោះបីជា គ.ជ.ប បានបន្ថែមមួយថ្ងៃទៀតឲ្យប្រជាពលរដ្ឋដែលមិនទាន់បានចុះឈ្មោះបោះឆ្នោតក្នុងបញ្ជីថ្មីមកចុះឈ្មោះក៏ដោយ ក៏ចំនួនអ្នកមកចុះឈ្មោះពេលនេះ គឺបានតែ ៨២% ប៉ុណ្ណោះ។
2016-11-30
អ្នកសារព័ត៌មាននៅខេត្តប៉ែកឦសានប្រទេសកម្ពុជា សំណូមពរឲ្យក្រសួងព័ត៌មាន និងមន្ត្រីអង្គការសង្គមស៊ីវិលដែលកំពុងពិភាក្សាសេចក្ដីព្រាងច្បាប់ស្ដីពីសិទ្ធិទទួលព័ត៌មានកែសម្រួលមាត្រាមួយចំនួនក្នុងសេចក្ដីព្រាងច្បាប់នេះ។ ពួកគេថា វាមានលក្ខណៈរឹតបន្តឹងសេរីភាពអ្នកសារព័ត៌មាន និងធ្វើឲ្យអ្នកសារព័ត៌មានប្រឈមទៅនឹងឧបសគ្គក្នុងវិជ្ជាជីវៈ។
2016-11-30
អាជ្ញាធរខេត្តកំពង់ចាម ផ្ដាំផ្ញើទៅមន្ត្រីនគរបាលដែលទទួលបានវគ្គបណ្តុះបណ្តាលជំនាញផ្សេងៗថា ពួកគេគប្បីត្រូវយកចំណេះដឹងរបស់ខ្លួនទៅបម្រើប្រយោជន៍ប្រជាពលរដ្ឋប្រកបដោយក្រមសីលធម៌ និងអនុវត្តទៅតាមច្បាប់។
2016-11-30
ក្រុមអង្គការសង្គមស៊ីវិលជាតិ និងអន្តរជាតិ ព្រមទាំងសហគមន៍ដីធ្លី សហគមន៍បរិស្ថាន ប្រមាណជាង ៥០ស្ថាប័នលើកឡើងថា ស្ថានភាពអយុត្តិធម៌នៅកម្ពុជា កាន់តែមានស្ថានភាពធ្ងន់ធ្ងរ។ ទន្ទឹមគ្នានេះ ក្រុមសង្គមស៊ីវិល និងសហគមន៍ បានជំរុញឲ្យស្ថាប័នពាក់ព័ន្ធ ពង្រឹងភាពយុត្តិធម៌ឡើងវិញ ដើម្បីធានាដល់ការគោរពសិទ្ធិមនុស្ស និងការអភិវឌ្ឍប្រកបដោយចីរភាពនៅកម្ពុជា។
2016-11-30
អ្នកធ្វើការចុះឈ្មោះបោះឆ្នោតនៅខេត្តស្ទឹងត្រែង ឲ្យដឹងនៅថ្ងៃទី២៩ ខែវិច្ឆិកា ថា ពលរដ្ឋរាប់រយនាក់នៅសង្កាត់ស្ទឹងត្រែង បានសម្រុកទៅចុះឈ្មោះបោះឆ្នោតនៅការិយាល័យចុះឈ្មោះបោះឆ្នោត សង្កាត់ស្ទឹងត្រែង ខុសពីថ្ងៃធម្មតា។
2016-11-30
យុទ្ធនាការចុះឈ្មោះបោះឆ្នោតតាមប្រព័ន្ធទំនើបដែលប្រព្រឹត្តទៅចាប់ពីថ្ងៃទី១ ខែកញ្ញា រហូតដល់ថ្ងៃទី២៩ ខែវិច្ឆិកា ត្រូវបានមន្ត្រីគណៈកម្មាធិការដើម្បីការបោះឆ្នោតដោយសេរី និងយុត្តិធម៌នៅកម្ពុជា ហៅកាត់ថាខុមហ្វែ្រល (COMFREL) ប្រចាំខេត្តរតនគិរី លោក ជួន ភិនដារ៉ា រកឃើញមូលហេតុសំខាន់ៗដែលធ្វើឲ្យប្រជាពលរដ្ឋខកខានមិនបានចុះឈ្មោះបោះឆ្នោត។
2016-11-30
តុលាការកំពូលចេញសាលដីកាច្រានចោលបណ្ដឹងសាទុក្ខរបស់ក្រុមមេធាវីការពារមន្ត្រីការពារសិទ្ធិមនុស្សនៃសមាគមអាដហុក (ADHOC) និងអគ្គលេខាធិការរង គ.ជ.ប រឿងសុំនៅក្រៅបណ្ដោះអាសន្ន។ អ្នកជាប់ឃុំថា ការសម្រេចនេះ ជាការសម្រេចដែលរងឥទ្ធិពលពីអ្នកនយោបាយ។
2016-11-29
ថ្ងៃទី២៩ ខែវិច្ឆិកា ជាថ្ងៃដែលពលរដ្ឋគិតថា ជាពេលវេលាចុងក្រោយនៃការចុះឈ្មោះបោះឆ្នោតដើម្បីរៀបចំបញ្ជីអ្នកបោះឆ្នោតឆ្នាំ២០១៦។ ការិយាល័យមួយចំនួននៅខេត្តកំពង់ឆ្នាំង ពលរដ្ឋបានទៅចុះឈ្មោះច្រើនជាងថ្ងៃធម្មតា។
2016-11-29
អ្នកតាមដានកិច្ចការព្រំដែនសម្ដែងក្ដីព្រួយបារម្ភចំពោះគម្រោងបម្លែងផែនទីបោន (Bonne) ខ្នាត ១ លើ ១០០ពាន់ ទៅជាផែនទី យូ.ធី.អឹម (UTM) ខ្នាត ១ លើ ៥០ពាន់ សម្រាប់ប្រើប្រាស់ក្នុងការកំណត់ព្រំដែនកម្ពុជា និងវៀតណាម ថានឹងធ្វើឱ្យកម្ពុជា ខាតបង់ប្រយោជន៍ និងជាការរំលោភរដ្ឋធម្មនុញ្ញ។
2016-11-29
នៅប៉ុន្មានថ្ងៃចុងក្រោយនៃការចុះឈ្មោះបោះឆ្នោតនៅក្នុងរាជធានីភ្នំពេញ ក្រុមពលរដ្ឋបានសម្រុកទៅចុះឈ្មោះបោះឆ្នោតច្រើន នៅថ្ងៃទី២៩ ខែវិច្ឆិកា បើធៀបទៅនឹងរយៈពេលចុះឈ្មោះកន្លងទៅ។ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) សម្រេចពន្យារពេលចុះឈ្មោះបោះឆ្នោត ១ថ្ងៃទៀតនៅគ្រប់ការិយាល័យ។