ប័ណ្ណសារព័ត៌មាន
2016-02-29
អង្គជំនុំជម្រះសាលាដំបូង នៅថ្ងៃទី២៩ ខែកុម្ភៈ បានស្ដាប់ការថ្លែងទុក្ខសោករបស់ដើមបណ្ដឹងរដ្ឋប្បវេណី ៣រូប ដែលរងផលប៉ះពាល់ដោយរបបកម្ពុជាប្រជាធិបតេយ្យ។ ដើមបណ្ដឹងរដ្ឋប្បវេណីទាំងនេះ គឺជាអ្នករងទុក្ខដោយការប្រព្រឹត្តរបស់ក្រុមខ្មែរក្រហម ទៅលើក្រុមមនុស្សដែលគេកំណត់ជាគោលដៅជាក់លាក់ គឺជនជាតិចាម និងវៀតណាម។
2016-02-29
គណៈកម្មការទី៨ នៃរដ្ឋសភា បានដាក់លិខិតមួយតាមរយៈប្រធានរដ្ឋសភា ជំរុញឲ្យរដ្ឋមន្ត្រីក្រសួងសុខាភិបាល លោក ម៉ម ប៊ុនហេង បង្ហាញពីមូលហេតុនៃការឆ្លងរីករាលដាលនៃមេរោគអេដស៍ជំងឺអេដស៍ ដែលបានផ្ទុះឡើងនៅឃុំសំបួរមាស ស្រុកមុខកំពូល ខេត្តកណ្ដាល។
2016-02-29
តំណាងរាស្ត្រគណបក្សប្រឆាំងមានជំនឿថា សកម្មជនទាំង ១៥នាក់ដែលកំពុងជាប់ឃុំនៅក្នុងគុកព្រៃស អាចបាននៅក្រៅឃុំបណ្ដោះអាសន្ន នៅក្រោយថ្ងៃសវនាការ ដើមខែមីនា ខាងមុខនេះ។ អ្នកវិភាគសង្គមវិញយល់ឃើញថា ការជួយឲ្យសកម្មជនទាំង ១៥នាក់នេះបាននៅក្រៅឃុំ នឹងមិនអាចបានយូរឡើយ។
2016-02-29
អាជ្ញាធរពាក់ព័ន្ធ បានបើកការចរចារឿងជម្លោះដីវត្តគោកបញ្ជាន់ នៅថ្ងៃទី២៩ កុម្ភៈ ក្នុងគ្រាដែលពលរដ្ឋរាប់រយនាក់ បន្តតវ៉ាបណ្ដេញចៅអធិការចេញពីវត្ត។ ការចរចារកដំណោះស្រាយនេះ បានចូលរួមពីសំណាក់អភិបាលរងខណ្ឌពោធិ៍សែនជ័យ លោក ឃឹម សុដា។
2016-02-29
ក្រសួងអប់រំ យុវជន និងកីឡា កំពុងតាមដាន និងពិនិត្យដោះស្រាយករណីការប្រគំតន្ត្រីរបស់ក្រុមហ៊ុនស្រាបៀលីអូ (LEO) ក្នុងបរិវេណអនុវិទ្យាល័យគគីរ ឋិតក្នុងឃុំគគីរ ស្រុកកៀនស្វាយ ខេត្តកណ្ដាល តាមសំណើរបស់ក្រុមគ្រូបង្រៀន។
2016-02-29
អាជ្ញាធរខេត្តសៀមរាប បានប្រកាសឲ្យដឹងយ៉ាងម៉ឺងម៉ាត់ថា ខេត្តដែលមានសក្ដានុពលទាក់ទាញភ្ញៀវទេសចរបរទេសឲ្យមកទស្សនាប្រាសាទបុរាណរាប់លាននាក់ក្នុងមួយឆ្នាំៗនេះ គឺមិនអនុញ្ញាតឲ្យមានកន្លែងកាស៊ីណូ ឬក៏វង់ល្បែងស៊ីសងណាមួយជាដាច់ខាត។
2016-02-29
មន្ត្រីប៉ូលិសនៃស្នងការដ្ឋាននគរបាលខេត្តព្រះវិហារ បានលុបចោលការសង្ស័យទៅលើបញ្ហាដែលថា អាចនឹងមានអ្នកលួចដុតបំផ្លាញឈើអាររាប់រយម៉ែត្រគូប និងឈើកំណាត់រាប់ពាន់ដុំរបស់ក្រុមហ៊ុនឯកជនឈ្មោះ គ្រីន ខនទ្រី ជេ.អេស.ស៊ី (Green Country JSC) នោះហើយ។
2016-02-29
អង្គការសង្គមស៊ីវិលមួយក្រុម នៅថ្ងៃទី២៩ ខែកុម្ភៈ បង្ហាញពីគំនិតផ្ដួចផ្ដើមថ្មីមួយស្ដីពីការជំរុញឲ្យមេដឹកនាំអង្គការសង្គមស៊ីវិល ចូលរួមក្នុងយុទ្ធនាការប្រកាសទ្រព្យសម្បត្តិជាសាធារណៈដោយស្ម័គ្រចិត្ត។
2016-02-29
មន្ត្រីសម្របសម្រួលនៃអង្គការលីកាដូ និងមន្ត្រីសមាគមការពារសិទ្ធិមនុស្សអាដហុក នៅព្រឹកថ្ងៃទី២៩ ខែកុម្ភៈ ចូលខ្លួនបំភ្លឺក្នុងឋានៈជាសាក្សី តាមដីកាកោះរបស់សាលាដំបូងខេត្តបន្ទាយមានជ័យ ពាក់ព័ន្ធនឹងរឿងតវ៉ារបស់ប្រជាពលរដ្ឋដែលមានទំនាស់ដីធ្លីនៅក្រុងប៉ោយប៉ែត កាលពីពេលកន្លងទៅ។
2016-02-29
មន្ត្រីយោធិនចូលនិវត្តន៍ប្រមាណ ២៥០គ្រួសារ ដែលរដ្ឋាភិបាលកាត់រំសាយ ហើយបញ្ជូនពួកគាត់ឲ្យទៅរស់នៅឃុំបឹងប្រាំ ស្រុកបវេល ខេត្តបាត់ដំបង កំពុងជួបបញ្ហាជីវភាពគ្រួសារខ្វះខាតប្រចាំថ្ងៃ។
2016-02-29
មន្ត្រីជាន់ខ្ពស់នៃមជ្ឈមណ្ឌលប្រជាពលរដ្ឋដើម្បីអភិវឌ្ឍន៍ និងសន្តិភាព ដែលហៅកាត់ជាភាសាអង់គ្លេសថា ភី.ឌី.ភី (PDP) សម្ដែងការព្រួយបារម្ភខ្លាចក្រែងយុវជនខ្មែរជាច្រើន មិនចាប់អារម្មណ៍ និងឈឺឆ្អាលទៅបោះឆ្នោតជ្រើសរើសមេដឹកនាំ សម្រាប់ការអភិវឌ្ឍសង្គម និងប្រទេសជាតិនៅពេលខាងមុខ។
2016-02-29
លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ថ្លែងនៅថ្ងៃទី២៩ កុម្ភៈ ការពារពេទ្យខ្មែរ ថាមិនអន់ដល់ថ្នាក់ក្នុងចំណោម១០០នាក់ មាន៩៩នាក់ ខ្វះវិជ្ជាជីវៈនោះទេ ហើយមិនចាំបាច់ធ្វើបដិវត្តដូចការលើកឡើងរបស់អ្នកវិភាគខ្លះនោះដែរ។
2016-02-28
នៅព្រឹកថ្ងៃទី២៨ កុម្ភៈ សហគមន៍រងផលប៉ះពាល់ពីទំនប់វារីអគ្គិសនីសេសានក្រោម២ មកពីឃុំចំនួនបី គឺឃុំស្រែគរ ឃុំក្បាលរមាស និងឃុំភ្លុក បានប្រារព្ធពិធីសែនព្រេនជាន់អារក្សអ្នកតាក្រហមក ប្រចាំឆ្នាំ ដែលផ្ដោតសំខាន់លើសំណងផលប៉ះពាល់ពីទំនប់វារីអគ្គិសនីសេសានក្រោម២។
2016-02-28
គ្រូបង្រៀន និងសិស្សានុសិស្សដែលកំពុងបង្រៀន និងរៀននៅអនុវិទ្យាល័យគគីរ ក្នុងឃុំគគីរ ស្រុកកៀនស្វាយ ខេត្តកណ្ដាល ជាង ៤០០នាក់ នាំគ្នាតវ៉ាការប្រគំតន្ត្រីរបស់ក្រុមហ៊ុនស្រាបៀលីអូ (LEO) នៅក្នុងបរិវេណសាលា។ ទោះជាមានការតវ៉ាយ៉ាងនេះក្ដី ក៏កម្មវិធីប្រគំតន្ត្រី នៅតែបន្តចូលដល់ថ្ងៃទីពីរ។
2016-02-28
គណបក្សប្រជាធិបតេយ្យមូលដ្ឋាន បានសម្រេចធ្វើសមាជដែលរៀបចំឡើងពីថ្នាក់ក្រោមជាតិមកវិញ។ សមាជគណបក្សដែលដំណើរការជាលើកដំបូង ក្រោយពីក្រសួងមហាផ្ទៃ ទទួលស្គាល់ជាផ្លូវការ និងចុះក្នុងបញ្ជីឈ្មោះស្ដីពីគណបក្សនយោបាយកាលពីឆ្នាំ២០១៥ រួចមកនេះ ត្រូវបានមន្ត្រីគណបក្សអះអាងថា ជាការអនុវត្តតាមបែបប្រជាធិបតេយ្យ។