ប័ណ្ណសារព័ត៌មាន
2016-03-31
មេធាវីការពារក្ដីជនជាប់ចោទ នួន ជា និង ខៀវ សំផន ស្នើសុំអង្គជំនុំជម្រះសាលាដំបូងនៃសាលាក្ដីខ្មែរក្រហម ឱ្យពន្យារពេលធ្វើសវនាការស្ដាប់សក្ខីកម្មទាក់ទងនឹងមន្ទីរសន្តិសុខ ស២១ រហូតដល់ក្រោយបុណ្យចូលឆ្នាំខ្មែរ។
2016-03-31
ព្រះរាជអាជ្ញារងនៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ ចេញដីកាកោះហៅ ស្រីមុំ សាកសួរនៅថ្ងៃទី៨ ខែមេសា។ ព្រះរាជអាជ្ញារងបានថ្លែងនៅក្នុងដីកាចេញថ្ងៃទី២២ មីនា ថា កញ្ញា ស្រីមុំ ត្រូវចូលបំភ្លឺនៅតុលាការ បន្ទាប់ពីរបាយការណ៍របស់សមត្ថកិច្ច ថា មានករណីផ្ដល់សក្ខីកម្មក្លែង និងមានអំពើពេស្យាចារ។
2016-03-31
និស្សិតសាកលវិទ្យាល័យភូមិន្ទវិចិត្រសិល្បៈ រៀបចំពិធីតាំងពិព័រណ៍ដែលមានឈ្មោះថា "មរតកផ្ទះខ្ញុំ" ដើម្បីបង្ហាញពីសិល្បៈវប្បធម៌ខ្មែររយៈពេល ៣ថ្ងៃ ចាប់ពីថ្ងៃទី៣១ ខែមីនា ដល់ថ្ងៃទី២ ខែមេសា ពីម៉ោង ៨ព្រឹក ដល់ម៉ោង ៨យប់។
2016-03-31
អង្គការសង្គមស៊ីវិលប្រចាំខេត្តព្រៃវែង រិះគន់អាជ្ញាធរ ថាហាក់មិនបំពេញតួនាទីរបស់ខ្លួនឲ្យបានត្រឹមត្រូវឡើយ ពោលគឺពួកគេហាក់អសកម្មច្រើនក្នុងរឿងព្រហ្មទណ្ឌមួយចំនួន ដែលបណ្ដាលឲ្យជនបង្ករួចខ្លួនពីសំណាញ់ច្បាប់ ឬសម្របសម្រួលបញ្ចប់រឿងមុនដល់ដៃតុលាការ។
2016-03-31
អ្នករាយការណ៍ពិសេសរបស់អង្គការសហប្រជាជាតិ (អ.ស.ប) ទទួលបន្ទុកសិទ្ធិមនុស្សប្រចាំកម្ពុជា អ្នកស្រី រ៉ូណា ស្មីត (Rhona Smith) នៅថ្ងៃទី៣១ ខែមីនា នេះ សម្ដែងក្ដីបារម្ភអំពីស្ថានការណ៍នយោបាយនៅកម្ពុជា ដែលអ្នកស្រីថា កំពុងខិតទៅជិតចំណុចកំពូលនៃគ្រោះថ្នាក់។
2016-03-31
ប្រជាពលរដ្ឋមានវិវាទដីធ្លីជាច្រើនសហគមន៍នៅខេត្តត្បូងឃ្មុំ សង្ឃឹមជាថ្មីថា បញ្ហាដីធ្លីរបស់ពួកគាត់នឹងអាចត្រូវបានដោះស្រាយ។ ក្តីសង្ឃឹមនេះ ក្រោយពេលប្រជាសហគមន៍ទាំងនោះរៀបរាប់ពីទុក្ខលំបាករបស់ខ្លួន ប្រាប់ទៅមន្ត្រីគណៈកម្មាធិការទី១ ព្រឹទ្ធសភា ដែលចុះអង្កេត និងប្រមូលពាក្យបណ្ដឹងពីពលរដ្ឋនៅព្រឹកថ្ងៃទី៣១ មីនា។
2016-03-31
មន្ត្រីប៉ូលិសនៃអធិការដ្ឋានស្រុកវ៉ារិន ឱ្យដឹងថា គេបានបញ្ជូនសំណល់ត្រីក្រពតខ្លះ ទៅឱ្យគ្រូពេទ្យពិនិត្យរកជាតិពុល ថាតើវាបណ្ដាលមកពីមូលហេតុអ្វី?
2016-03-31
ក្រុមគ្រួសារសកម្មជនអង្គការចលនាមាតាធម្មជាតិ ៣រូប ដែលកំពុងជាប់ពន្ធនាគារក្នុងខេត្តកោះកុង ខកចិត្តចំពោះកងកម្លាំងសមត្ថកិច្ចជាច្រើននាក់ដែលបានរារាំងពួកគាត់មិនឲ្យធ្វើដំណើរដោយថ្មើរជើងទៅកាន់ផ្ទះលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន។
2016-03-31
ក្រសួងពាណិជ្ជកម្ម បានជួបជាមួយដៃគូម្ចាស់ជំនួយនៅថ្ងៃទី៣១ មីនា ដើម្បីស្វែងរកការគាំទ្រផ្នែកហិរញ្ញវត្ថុ ក្នុងការអនុវត្តផែនការរយៈពេលមធ្យមសម្រាប់ពាណិជ្ជកម្ម (MTP) រយៈពេល ៥ឆ្នាំ (២០១៦-២០២០)។ ក្រសួងពាណិជ្ជកម្ម ថ្លែងប្រាប់ដៃគូម្ចាស់ជំនួយថា គម្រោងនេះត្រូវការថវិកាប្រមាណ ៣០លានដុល្លារអាមេរិក។
2016-03-31
អង្គភាពប្រឆាំងអំពើពុករលួយ រងការរិះគន់យ៉ាងខ្លាំងពីសំណាក់អង្គការសង្គមស៊ីវិលមួយចំនួន និងមានការទិតៀនយ៉ាងចាស់ដៃពីអ្នកប្រើប្រាស់បណ្ដាញសង្គមហ្វេសប៊ុក (Facebook) បន្ទាប់ពីអង្គភាពមួយនេះទទួលពាក្យបណ្ដឹងពីយុវជនមួយក្រុម ប្ដឹងទាក់ទងទៅនឹងរឿងរ៉ាវស្នេហារបស់ប្រធានស្តីទីគណបក្សសង្គ្រោះជាតិ លោក កឹម សុខា។
2016-03-31
ការបើកបង្ហូរទឹកពីទំនប់វារីអគ្គិសនីពីប្រទេសចិន ធ្វើឲ្យចរន្តទឹកឡើងខុសប្រក្រតីចាប់ពីសប្ដាហ៍មុនរហូតបច្ចុប្បន្ន ធ្វើឲ្យកសិករដាំដំណាំតាមដងទន្លេជួបផលវិបាក។ អ្នកភូមិអំពាវនាវសុំឲ្យអាជ្ញាធរពាក់ព័ន្ធផ្ដល់ព័ត៌មានគ្រប់គ្រាន់មុនពេលបើកបង្ហូរទឹកពីតំបន់ខ្សែទឹកខាងលើ ដើម្បីកសិករត្រៀមខ្លួនការពារផលវិបាក ខណៈទឹកឡើងខុសធម្មតា។
2016-03-31
ក្រុមហ៊ុន ម៉ុង ឬទ្ធី គ្រុប ចាត់ទុកដំណាំស្វាយជាប្រភេទដំណាំដែលប្រជាកសិករកម្ពុជា និយមដាំដុះច្រើន បើធៀបនឹងដំណាំដទៃ ប៉ុន្តែកន្លងមក ទីផ្សារផ្លែស្វាយមិនទាន់ទូលំទូលាយនៅឡើយទេ។ ទន្ទឹមគ្នានេះ ក្រុមហ៊ុនគ្រោងនឹងពង្រីកទីផ្សារនាំចេញផ្លែស្វាយកែវរមៀត ទៅកាន់ទីផ្សារអឺរ៉ុប ជាង ២០០តោននៅក្នុងឆ្នាំ២០១៦ នេះ។
2016-03-31
ប្រជាពលរដ្ឋរកស៊ីដឹកផ្លែឈើពីប្រទេសថៃ មកកម្ពុជា តាមច្រកអន្តរជាតិដូង ស្រុកកំរៀង ខេត្តបាត់ដំបង ចោទប្រកាន់មន្ត្រីគយប៉ុស្តិ៍អូរដា ស្រុកនេះ ថាយកប្រាក់ពីពលរដ្ឋដឹកទំនិញដោយពុំមានចេញវិក្កយបត្របង់ពន្ធត្រឹមត្រូវ។ ប្រធានការិយាល័យច្រកដូង បដិសេធចំពោះការចោទប្រកាន់នេះ។
2016-03-31
ដំណោះស្រាយសំណងផលប៉ះពាល់ប្រជាពលរដ្ឋទាក់ទិនគម្រោងសាងសង់ទំនប់វារីអគ្គិសនីសេសានក្រោម២ ឋិតនៅជាបញ្ហាចោទនៅឡើយ ខណៈការសាងសង់ទំនប់ គ្រោងនឹងបញ្ចប់នៅចុងឆ្នាំ២០១៧។
2016-03-31
ពលរដ្ឋរស់នៅស្រុកមេមត់ ខេត្តត្បូងឃ្មុំ ទាំងម្ចាស់ដើមកៅស៊ូ និងពលរដ្ឋធ្លាប់មានមុខរបរដឹកជញ្ជូនដើមកៅស៊ូ ឬស្វាយចន្ទី ទៅលក់នៅប្រទេសវៀតណាម នៅតែទទូចឲ្យរាជរដ្ឋាភិបាល ឬមន្ត្រីពាក់ព័ន្ធ ធ្វើយ៉ាងណាសម្រួលឲ្យពួកគាត់អាចដឹកជញ្ជូនឧសទាំងនោះទៅលក់នៅប្រទេសវៀតណាម ដូចដើមឡើងវិញ។