ប័ណ្ណសារព័ត៌មាន
2016-04-30
អាជ្ញាធររារាំងប្រជាពលរដ្ឋរស់នៅតាមផ្លូវរថភ្លើង ក្នុងខណ្ឌទួលគោក មិនឲ្យដាក់បដាសុំអន្តរាគមន៍ពីលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ខណៈដែលលោកធ្វើដំណើរតាមរថភ្លើងទៅក្រុងព្រះសីហនុ នៅព្រឹកថ្ងៃទី៣០ ខែមេសា នេះ។
2016-04-30
ក្រសួងបរិស្ថាន និងអាជ្ញាធរទន្លេសាប បានចេញសេចក្ដីប្រកាសរួមគ្នាមួយនៅថ្ងៃទី៣០ ខែមេសា បញ្ជាក់ពីមូលហេតុដែលនាំអោយមានត្រីងាប់នៅក្នុងបឹងអភិរក្សទន្លេឆ្មា និងភ្លើងឆេះព្រៃនៅតាមមាត់បឹងទន្លេសាប។
2016-04-30
ក្រុមអាជីវករផ្សារស្ទឹងត្រែង ជាង ១ពាន់គ្រួសារដែលរងគ្រោះដោយភ្លើងឆេះផ្សារស្ទឹងត្រែង កាលពីថ្ងៃទី៧ ខែមេសា បារម្ភពីវិធានការសាងសង់ផ្សារថ្មីរបស់អាជ្ញាធរ ដែលអាចធ្វើអោយប៉ះពាល់ដល់ការលក់ដូររបស់ពួកគេ។ ទន្ទឹមនឹងនេះ ក្រុមអាជីវកររាប់រយនាក់នោះនៅតែទទូចទាមទារឲ្យអាជ្ញាធរកសាងផ្សារថ្មី ផ្អែកតាមឆន្ទៈរបស់ពួកគេ។
2016-04-30
មន្ត្រីជំនាញសុខាភិបាលកំពុងវិភាគលើសរសៃនំបញ្ចុក បន្លែ និងគ្រឿងទេសសម្រាប់ស្លទឹកនំបញ្ចុក ដែលគេសង្ស័យថា ជាមូលហេតុនាំឲ្យមនុស្សក្មេងចាស់ចំនួន ១១នាក់ នៅស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង មានអាការៈពុលធ្ងន់ធ្ងរ។
2016-04-30
ដីភូមិចាស់របស់សហគមន៍ព្នងនៅខេត្តមណ្ឌលគិរី ត្រូវបានសមាជិកសហគមន៍ភាគច្រើនផ្ដិតមេដៃលក់ទៅឲ្យក្រុមហ៊ុនឯកជន និងមានការឯកភាពពីមន្ត្រីមូលដ្ឋានពាក់ព័ន្ធ។ ចំណែកសមាជិកសហគមន៍មួយភាគតិចបដិសេធមិនឲ្យលក់ដូរដីសហគមន៍នេះទេ ពីព្រោះសហគមន៍កំពុងអាស្រ័យផលលើដីនោះ។
2016-04-30
ពលរដ្ឋរស់នៅស្រុកកណ្ដៀង និងក្រុងពោធិ៍សាត់ ខ្លះ មិនពេញចិត្តចំពោះសកម្មភាពវាយកម្ទេចទំនប់ស្ទាក់ទឹកក្បាលហុង ដែលកសាងក្នុងរបប ប៉ុល ពត ដើម្បីអភិវឌ្ឍ។ អាជ្ញាធរបញ្ជាក់ថា ទំនប់ដែលបានកម្ទេចនោះមានសភាពទ្រុឌទ្រោមខ្លាំង ហើយការអភិវឌ្ឍទំនប់ថ្មី អាចជួយលើកកម្ពស់សោភ័ណភាពក្រុងផង និងសម្រួលដល់ការធ្វើដំណើរ ព្រមទាំងរក្សាទឹកប្រើប្រាស់។
2016-04-30
ពលរដ្ឋរស់នៅស្រុកថាឡាបរិវ៉ាត់ ខែត្រស្ទឹងត្រែង ដែលជួបគ្រោះរាំងស្ងួត បានជីកអណ្ដូងចម្រោះយកទឹកតាមអូរ ដើម្បីប្រើប្រាស់ក្នុងជីវភាពប្រចាំថ្ងៃ បន្ទាប់ពីទឹកអណ្ដូងភាគច្រើនរីងខះ ពុំមានទឹក។ អ្នកភូមិថា ការជីកអណ្ដូងតាមអូរច្រោះយកទឹក អាចប្រើប្រាស់បានមួយរយៈពេលខ្លីប៉ុណ្ណោះ។
2016-04-30
ក្រុមគ្រួសារ លោក ស៊ាង ចែត មេឃុំស្រក ស្រុកកំពង់សៀម ខេត្តកំពង់ចាម ព្រមទាំងប្រជាពលរដ្ឋនៅក្នុងភូមិ ហៅការនាំខ្លួនលោកមេឃុំរូបនេះពីសំណាក់អង្គភាពប្រឆាំងអំពើពុករលួយ ថាជារឿងអយុត្តិធម៌។
2016-04-30
អ្នកនាំពាក្យសាលាដំបូងរាជធានីភ្នំពេញ លោក លី សុផាណា ថ្លែងប្រាប់វិទ្យុអាស៊ីសេរី តាមបណ្ដាញទំនាក់ទំនងសង្គម ថា អយ្យការនឹងសាកសួរមន្ត្រីអាដហុក (ADHOC) ៤រូប និងមន្ត្រី គ.ជ.ប ១រូប នៅថ្ងៃទី១ ឧសភា ក្រោយទទួលសំណុំរឿងពីអង្គភាពប្រឆាំងអំពើពុករលួយ (ACU) នៅរសៀលនេះ។
2016-04-29
សាសនិកឥស្លាម ដែលភាគច្រើនបានចូលរួមថ្វាយបង្គំព្រះនៅវិហារបឹងកក់ បង្ហាញជំហរមិនគាំទ្រការធ្វើផ្លូវកាត់វិហារនេះ របស់សាលាក្រុងភ្នំពេញ។ ចំណែកមន្ត្រីសាលារាជធានីភ្នំពេញ អះអាងថា គម្រោងនេះ មានការយល់ព្រមពីថ្នាក់ដឹកនាំជនជាតិចាម ដែលជាម្ចាស់ដីរួចរាល់ហើយ។
2016-04-29
អង្គភាពប្រឆាំងអំពើពុករលួយ ហៅកាត់ថា (ACU) បញ្ជាក់ថា ការឃាត់ខ្លួនមន្ត្រីអាដហុក (ADHOC) ៤រូប និងមន្ត្រី គ.ជ.ប មួយរូប គិតចាប់ពីម៉ោង ៨យប់ កាលពីថ្ងៃទី២៨ ខែមេសា គឺពាក់ព័ន្ធជាមួយនឹងអំពើពុករលួយ តែពុំបានបញ្ជាក់ពីបទចោទអ្វីនោះទេ។ អ្នកច្បាប់យល់ថា នីតិវិធីឃាត់ខ្លួនរបស់ ACU នេះ ពុំត្រឹមត្រូវឡើយ។
2016-04-29
ខណៈទិវាសេរីភាពសារព័ត៌មានពិភពលោក កាន់តែខិតចូលមកដល់ អ្នកជំនាញក្នុងវិស័យប្រព័ន្ធផ្សព្វផ្សាយ នៅថ្ងៃទី២៩ ខែមេសា ក្នុងវេទិកាជជែកដេញដោលមួយក្នុងរាជធានីភ្នំពេញ នាំគ្នាលើកតម្កើងអ្នកសារព័ត៌មាន ថាបានតួនាទីយ៉ាងសំខាន់ដើម្បីរួមចំណែកពង្រឹងការអនុវត្តអភិបាលកិច្ចល្អនៅកម្ពុជា។
2016-04-29
ក្រសួងយុត្តិធម៌ស្នើទៅរដ្ឋាភិបាលឲ្យលើកលែងទោសទណ្ឌិត៣នាក់ និងបន្ធូរបន្ថយ ៧៧នាក់ នៅក្នុងឱកាសថ្ងៃពិសាខបូជាខាងមុខ។
2016-04-29
លោក ឱម យ៉ិនទៀង ប្រធានអង្គភាពប្រឆាំងអំពើពុករលួយ បានឆ្លើយតបចំពោះមតិរិះគន់កូនប្រុសពីរនាក់របស់លោកដែលព្រះមហាក្សត្រតែងតាំងជាឧបការីនៃអង្គភាពនេះ ថាឲ្យអ្នករិះគន់ទាំងនោះចូលប្រឡងប្រជែងនៅចំពោះមុខអ្នកសារព័ត៌មាន។
2016-04-29
មេដឹកនាំអង្គការសង្គមស៊ីវិលជាតិ និងអន្តរជាតិ ថ្កោលទោសអង្គភាពប្រឆាំងអំពើពុករលួយ ចំពោះចំណាត់ការរបស់អង្គភាពនេះទៅលើអ្នកការពារសិទ្ធិមនុស្សចំនួន ៩នាក់ ក្នុងនោះក៏មានបុគ្គលិកអង្គការសហប្រជាជាតិ មួយរូបផង។