ប័ណ្ណសារព័ត៌មាន
2016-05-31
អង្គការសម្ព័ន្ធមិត្តខ្មែរ-អាមេរិកាំង គ្រោងដឹកនាំធ្វើបាតុកម្មនៅមុខវិមានរដ្ឋសភាសហរដ្ឋអាមេរិក នៅរដ្ឋធានីវ៉ាស៊ីនតុន ដើម្បីទាមទារឲ្យរដ្ឋាភិបាលអាមេរិក ដាក់ទណ្ឌកម្មផ្នែកសេដ្ឋកិច្ច និងការទូតទៅលើរដ្ឋាភិបាលកម្ពុជា រហូតមានការដោះលែងអ្នកទោសនយោបាយ សកម្មជនការពារសិទ្ធិមនុស្ស និងសកម្មជនដទៃទៀតឲ្យមានសេរីភាព។
2016-05-31
លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ដាក់បទបញ្ជាឲ្យក្រសួងមហាផ្ទៃ ស្រាវជ្រាវនូវភាពត្រឹមត្រូវលើស្នាមមេដៃរបស់ប្រជាពលរដ្ឋដែលគណបក្សសង្គ្រោះជាតិ ប្រមូលថ្វាយព្រះមហាក្សត្រ កាលពីថ្ងៃទី៣០ ខែឧសភា។
2016-05-31
ប្រធានគណៈមេធាវីនៃព្រះរាជាណាចក្រកម្ពុជា លោក ប៊ុន ហុន បានថ្លែងប្រាប់វិទ្យុអាស៊ីសេរី នៅយប់ថ្ងៃទី៣១ ឧសភា ថា គណៈមេធាវីនឹងកោះប្រជុំក្រុមប្រឹក្សារបស់ខ្លួន ដើម្បីពិភាក្សាអំពីករណីឃាត់ខ្លួនលោក ពេជ រតនា ដោយអង្គភាពប្រឆាំងអំពើពុករលួយ។
2016-05-31
គណៈកម្មការជាយដែនថ្នាក់យោធភូមិភាគទី២ របស់ថៃ និងយោធភូមិភាគទី៤ របស់កម្ពុជា ចង់បង្កើតឲ្យមានគណៈកម្មាធិការចម្រុះមួយ ដើម្បីដោះស្រាយឲ្យទាន់ពេលវេលាចំពោះបញ្ហាបទល្មើសផ្សេងៗដែលកើតមានឡើងនៅក្រៅពីចំណុចច្រកព្រំដែននៃប្រទេសទាំងពីរ។
2016-05-31
ជនជាតិដើមភាគតិចព្នង ជិត ៦០នាក់ តំណាងឲ្យប្រជាពលរដ្ឋ ២១១គ្រួសាររស់នៅភូមិចក់ចារ ឃុំស្រែឈូក ស្រុកកែវសីមា ខេត្តមណ្ឌលគិរី ប្រមូលផ្តុំគ្នានៅមុខសាលាខេត្តមណ្ឌលគិរី សុំជួបអភិបាលខេត្ត ដើម្បីសុំឲ្យជួយដោះស្រាយការតវ៉ាទាមទារដីជិត ៤០០ហិកតារ ដែលអ្នកភូមិអះអាងថា ក្រុមហ៊ុនសម្បទានសេដ្ឋកិច្ចវៀតណាម ឈូសឆាយយក។
2016-05-31
សមាជិក និងអ្នកគាំទ្រគណបក្សសង្គ្រោះជាតិរាប់រយនាក់នៅតែបន្តប្រមូលផ្ដុំគ្នានៅទីស្នាក់ការកណ្ដាលរបស់គណបក្ស នៅសង្កាត់ចាក់អង្រែលើ រាជធានីភ្នំពេញ នៅថ្ងៃទី៣១ ឧសភា។
2016-05-31
គម្រោងវិនិយោគខ្នាតធំមួយរបស់ចិន ដែលប្រតិបត្តិការក្នុងវិស័យកសិឧស្សាហកម្មកម្ពុជា គឺគម្រោងវិនិយោគដំណាំអំពៅរបស់ក្រុមហ៊ុនចិន នៅខេត្តព្រះវិហារ។ កិច្ចសន្យានៃការផ្តល់ដីសម្បទានសេដ្ឋកិច្ចចំពោះការអនុវត្តគម្រោងនេះមានរយៈពេល ៧០ឆ្នាំ។
2016-05-31
លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានព្រមានបិទមណ្ឌលព្រៃស្ពឺ បើសិនជាគ្មានការកែលំអស្ថានភាព និងបញ្ហាដែលមណ្ឌលនេះតែងរងការរិះគន់ពីមជ្ឈដ្ឋាននានា កាលពីពេលកន្លងទៅ។
2016-05-31
មន្ត្រីអង្គការលីកាដូ (LICADHO) ព្រួយបារម្ភពីការកើនឡើងនៃករណីរំលោភសេពសន្ថវៈលើស្ត្រី និងកុមារីក្រោមអាយុ ១៥ឆ្នាំ នៅខេត្តពោធិ៍សាត់។
2016-05-31
ប្រជាពលរដ្ឋដែលមានបញ្ហាដីធ្លីនៅរាជធានីភ្នំពេញ មកពីសហគមន៍បុរីកីឡា និងភ្នំបាត ជាង ១០នាក់ បរាជ័យក្នុងការយកញត្តិជូនសាលាក្រុងភ្នំពេញនៅព្រឹកថ្ងៃទី៣១ ឧសភា។ បរាជ័យរបស់ក្រុមពលរដ្ឋនេះ ដោយសារតែកងកម្លាំងសន្តិសុខខណ្ឌ៧មករា និងកងនគរបាលរាជធានីភ្នំពេញ រារាំងពួកគាត់នៅខាងមុខសហគមន៍បុរីកីឡា។
2016-05-31
"ពោធិ៍សាត់" គឺជាខេត្តមួយក្នុងចំណោមខេត្ត-ក្រុង ចំនួន ២៥របស់កម្ពុជា។ ខេត្តនេះមានផ្ទៃដីសរុប ១២.៦៩២គីឡូម៉ែត្រការ៉េ ឋិតនៅភាគខាងលិចនៃប្រទេស មានព្រំប្រទល់ជាប់ខេត្តកំពង់ឆ្នាំង កំពង់ស្ពឺ កោះកុង និងខេត្តបាត់ដំបង។
2016-05-31
ប្រធានអង្គភាពប្រឆាំងអំពើពុករលួយ លោក ឱម យ៉ិនទៀង បានបញ្ជាក់ថា អង្គភាពរបស់លោកបានឃាត់ខ្លួនមេធាវីមួយរូបមកសាកសួរពាក់ព័ន្ធនឹងបញ្ហាអំពើពុករលួយ។ ការឃាត់ខ្លួននេះ ធ្វើឡើងនៅព្រឹកថ្ងៃទី៣១ ខែឧសភា។
2016-05-31
អ្នកភូមិនៅឃុំកៀនសង្កែ នៃស្រុកសូទ្រនិគម ខេត្តសៀមរាប ឱ្យដឹងថា ពួកគេកំពុងជួបបញ្ហាខ្វះខាតជីវភាព ដោយសារតែតម្លៃឥដ្ឋដែលផលិតបានជារៀងរាល់ថ្ងៃចុះថោកខ្លាំង។
2016-05-31
វីដេអូរយៈពេល ៣នាទី ផលិតដោយគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា របស់រដ្ឋាភិបាល ដែលរៀបរាប់អំពីផលវិបាកបង្កដោយការប្រើប្រាស់សិទ្ធិហួសហេតុនោះ រងការរិះគន់ពីមេដឹកនាំសង្គមស៊ីវិលផ្នែកសិទ្ធិមនុស្សថា មានចេតនាបំភិតបំភ័យពលរដ្ឋ មិនមែនអប់រំពលរដ្ឋឲ្យយល់ដឹងពីសិទ្ធិរបស់ខ្លួន ស្របតាមគោលការណ៍លទ្ធិប្រជាធិបតេយ្យឡើយ។
2016-05-31
គណៈប្រតិភូសហភាពអឺរ៉ុប ប្រចាំកម្ពុជា កាលពីយប់ថ្ងៃទី៣០ ខែឧសភា ចេញសេចក្ដីថ្លែងការណ៍សម្ដែងការសោកស្ដាយយ៉ាងជ្រាលជ្រៅបំផុត ចំពោះការធ្លាក់ចុះស្ថានការណ៍នយោបាយដ៏គ្រោះថ្នាក់ក្នុងរយៈពេលប៉ុន្មានថ្ងៃចុងក្រោយនេះ។