ប័ណ្ណសារព័ត៌មាន
2016-06-30
ប្រធានសមាគមគ្រូបង្រៀនកម្ពុជាឯករាជ្យ ខេត្តពោធិ៍សាត់ បារម្ភថា ការសិក្សា និងផ្លូវចិត្តរបស់សិស្សកម្រិតអនុវិទ្យាល័យ ឬវិទ្យាល័យអាចប៉ះពាល់ដោយសារការជ្រៀតជ្រែកផ្នែកនយោបាយរបស់គណបក្សកាន់អំណាចលើស្ថាប័នអប់រំ។ ការបារម្ភនេះ កើតមានក្រោយពីថ្នាក់ដឹកនាំវិទ្យាល័យពោធិ៍សាត់ ចែកអាវយឺតគណបក្សប្រជាជនកម្ពុជា ឲ្យសិស្សក្នុងម៉ោងសិក្សា។
2016-06-30
រដ្ឋសភាអនុម័តសេចក្តីព្រាងស្ដីពីការគ្រប់គ្រងលើការបរិច្ចាគ ការផ្សាំកោសិកា ជាលិកា និងសរីរាង្គមនុស្ស ដែលសេចក្តីព្រាងច្បាប់នោះក៏មានការប្រឆាំងជួញដូរក្រលៀនផងដែរ។ តែទោះយ៉ាងណាក្តី សេចក្តីព្រាងច្បាប់នេះ គ្រាន់តែជាការបើកផ្លូវឲ្យក្រសួងសុខាភិបាល ពិសោធការផ្សាំនោះប៉ុណ្ណោះ។
2016-06-30
ភាពយឺតយ៉ាវក្នុងការឆ្លើយតបលើគម្រោងអភិវឌ្ឍន៍ផ្លូវថ្នល់នៅពីលើគន្លងផ្លូវរថភ្លើងចាស់ ពីចំណុចស្ថានីយរថភ្លើង ទៅដល់ចំណុចគីឡូម៉ែត្រលេខ៦ ពីសំណាក់សាលារាជធានីភ្នំពេញ បានធ្វើឲ្យប្រជាពលរដ្ឋរស់នៅតំបន់នោះមានការខកចិត្តជាខ្លាំង។
2016-06-30
គណបក្សសង្គ្រោះជាតិ បានចេញសេចក្តីប្រកាសព័ត៌មាននៅរសៀលថ្ងៃទី៣០ មិថុនា ប្រាប់ពីកិច្ចប្រជុំរបស់ខ្លួននៅទីក្រុងម៉ានីល (Manila) ប្រទេសហ្វីលីពីន (Philippines) ដឹកនាំដោយប្រធានគណបក្ស លោក សម រង្ស៊ី ដែលមានថ្នាក់ដឹកនាំ និងសកម្មជនចំនួន ៥៧នាក់។
2016-06-30
អង្គភាពប្រឆាំងអំពើពុករលួយ (ACU) ប្រកាសថា សេចក្តីព្រាងច្បាប់ការពារសាក្សី និងបុគ្គលរាយការណ៍ អាចនឹងចេញនៅដំណាច់ឆ្នាំ២០១៦ ខាងមុខនេះ។ ការប្រកាសដូចនេះ គឺបន្ទាប់ពី ACU រៀបចំសិក្ខាសាលាពិគ្រោះយោបល់ស្ដីពីការរៀបចំសេចក្តីព្រាងច្បាប់ការពារសាក្សី និងបុគ្គលរាយការណ៍ រយៈពេលពីរថ្ងៃចាប់ពីថ្ងៃទី២៩-៣០ ខែមិថុនា។
2016-06-30
គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា របស់រដ្ឋាភិបាល កាលពីថ្ងៃទី២៩ មិថុនា បានផ្សព្វផ្សាយវីដេអូឃ្លីបដោយប្រៀបធៀបការបង្ក្រាបបាតុករនៅកម្ពុជា ទៅនឹងប្រទេសដទៃទៀត។ គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា បង្ហាញនៅក្នុងវីដេអូឃ្លីបថា កម្ពុជា មានកាតព្វកិច្ចអនុវត្តច្បាប់បង្ក្រាបបាតុករដូចប្រទេសដទៃដែរ។
2016-06-30
សាលាឧទ្ធរណ៍ នឹងប្រកាសសាលដីកាសំណុំរឿងសកម្មជនគណបក្សសង្គ្រោះជាតិ លោក អ៊ុក ពេជ្រសំណាង នៅថ្ងៃទី២០ កក្កដា។ សាលាឧទ្ធរណ៍ នៅព្រឹកថ្ងៃទី៣០ មិថុនា នេះ បើកសវនាការជំនុំជម្រះក្តីលោក អ៊ុក ពេជ្រសំណាង ដែលជាសកម្មជនរបស់គណបក្សសង្គ្រោះជាតិ ជុំវិញបទចោទថាបានបើកម៉ូតូកង់បីបុករបាំងដែករបស់សន្តិសុខខណ្ឌដូនពេញ។
2016-06-30
ប្រជាពលរដ្ឋនៅស្រុករុក្ខគិរី ខេត្តបាត់ដំបង ជាង ១០០គ្រួសារ បានដាក់ពាក្យប្ដឹងទៅសមាគមការពារសិទ្ធិមនុស្សអាដហុក (ADHOC) ឲ្យជួយអន្តរាគមន៍បញ្ឈប់មេឃុំមិនឲ្យលក់ដីបឹងសាធារណៈ ដើម្បីរក្សាបឹងទុកប្រើប្រាស់ជាសម្បត្តិរួម។
2016-06-30
ក្រុមតន្ត្រីមូលនិធិជនពិការដែលតែងប្រគំសម្ដែងតាមផ្សារ និងតាមដងផ្លូវសាធារណៈនោះ រិះគន់ចំពោះសាលារាជធានីភ្នំពេញ ដែលត្រៀមដាក់វិធានការរឹបអូសឧបករណ៍តន្ត្រីបញ្ឈប់សកម្មភាពពួកគេមិនឲ្យច្រៀងរៃអង្គាសថវិកាតាមទីសាធារណៈ។ ជនពិការត្អូញត្អែរថា វិធានការរបស់អាជ្ញាធរនេះ កំពុងក្លាយជាបញ្ហាប្រឈមខ្លាំងដល់ជីវភាពរស់នៅរបស់ពួកគេ។
2016-06-30
សហគមន៍អភិរក្សព្រៃឈើឃុំដាក់ដាំ ស្រុកអូររាំង ខេត្តមណ្ឌលគិរី អះអាងថា ដើមឈើនៅក្នុងព្រៃបម្រុងទុកចុះបញ្ជីជាព្រៃការពារសហគមន៍ រងការកាប់យកឈើធ្វើជន្លង់ម្រេចកាន់តែច្រើនឡើង។ សហគមន៍បារម្ភថា បើគ្មានការទប់ស្កាត់ជាក់លាក់ទេ ព្រៃបម្រុងទុកនេះវិនាសបាត់បង់នាពេលខាងមុខឆាប់ៗនេះ។
2016-06-30
លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ប្រកាសលុបចោលអនុក្រឹត្យរបស់ខ្លួនស្ដីពីការដកតំណែងលោកឧត្តមសេនីយ៍ឯក ម៉ម ស្រ៊ីមវណ្ណា ដែលរងការចោទថា បានប្រើពាក្យប្រមាថលើមន្ត្រីនគរបាលចរាចរណ៍ម្នាក់ដែលអនុវត្តច្បាប់ចរាចរណ៍លើរូបលោកឧត្តមសេនីយ៍។
2016-06-30
មន្ត្រីសង្គមស៊ីវិលខេត្តព្រះសីហនុ អះអាងថា អាជ្ញាធរខេត្តនេះយឺតយ៉ាវក្នុងការជួយដោះស្រាយវិវាទ ឬកង្វល់ដីធ្លីជូនប្រជាពលរដ្ឋនៅតាមសហគមន៍ជាង ២០សហគមន៍នាមូលដ្ឋាននេះ ដោយទំនាស់ខ្លះបានអូសបន្លាយពេលពី ៥ឆ្នាំដល់ជិត ២០ឆ្នាំ។
2016-06-30
ប្រជាកសិកររស់នៅសង្កាត់សំបួរមាស ក្រុងកំពង់ចាម នាំគ្នាប្រកបមុខរបរដាំបន្លែបង្ការនៅតាមគេហដ្ឋាន ចន្លោះដីដែលទំនេររបស់ពួកគាត់។ មុខរបរនេះធ្វើឱ្យប្រជាពលរដ្ឋមានប្រាក់ចំណូលផ្គត់ផ្គង់គ្រួសារបានដោយមិនចាំបាច់ទៅធ្វើការងារនៅឆ្ងាយពីផ្ទះ។
2016-06-30
សិស្សក្រីក្រនៃសហគមន៍ជនជាតិព្នង ភូមិពូតាំង និងក្រុមគ្រួសារជាង ២០០នាក់ បានទទួលជំនួយមនុស្សធម៌ពីក្រុមយុវជននគររាជ ដែលបានធ្វើដំណើរទេសចរណ៍មកកាន់ខេត្តមណ្ឌលគិរី។ ការផ្តល់ជំនួយមនុស្សធម៌នេះ គឺជាផ្នែកមួយនៃការពង្រឹងវិស័យអប់រំជូនដល់សិស្សានុសិស្សក្រីក្រឲ្យបានកាន់តែប្រសើរ។
2016-06-30
លោក ហ៊ុន សែន ពន្យល់ថា លោកមិនបានដណ្ដើមការងាររដ្ឋមន្ត្រីក្រសួងអប់រំ រឿងចែកសញ្ញាប័ត្រដល់និស្សិតនោះទេ។ ការថ្លែងពន្យល់បែបនេះ គឺបន្ទាប់ពីមានអ្នកចូលទៅបញ្ចេញយោបល់ (Comment) លើទំព័រហ្វេសប៊ុក (Facebook) ផ្លូវការរបស់លោកថា រដ្ឋមន្ត្រីក្រសួងអប់រំទៅធាក់ស៊ីក្លូហើយ ព្រោះនាយករដ្ឋមន្ត្រីទៅដណ្ដើមការងាររដ្ឋមន្ត្រីធ្វើ។