ប័ណ្ណសារព័ត៌មាន
2016-07-31
មន្ត្រីសង្គមស៊ីវិលឃ្លាំមើលការអភិវឌ្ឍសង្គម បានរិះគន់ថា សកម្មភាពការងាររបស់ថ្នាក់ដឹកនាំគណៈកម្មាធិការជាតិគ្រប់គ្រង និងអភិវឌ្ឍន៍តំបន់ឆ្នេរសមុទ្រកម្ពុជា ហាក់មានការយឺតយ៉ាវ ហើយគ្មានចំណាត់ការទៅលើម្ចាស់សំណង់រឹងមាំ ដែលសង់នៅជាប់ឆ្នេរសមុទ្រនោះទេ។
2016-07-31
អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា លោក សុខ ឥសាន មានប្រសាសន៍ប្រាប់អាស៊ីសេរី នៅល្ងាចថ្ងៃទី៣១ កក្កដា ថា ក្រុមអ្នកច្បាប់កំពុងពិនិត្យខ្លឹមសារច្បាប់ប្ដឹងអ្នកស្រី ថាក់ ឡានី ហើយអាចនឹងចូលដាក់ទៅតុលាការនៅថ្ងៃច័ន្ទ ឬថ្ងៃអង្គារ ទី២ ខែសីហា។ លោកបដិសេធចំពោះព័ត៌មានដែលថា អាជ្ញាធរបានបិទច្រកចេញរបស់អ្នកស្រីហើយនោះ។
2016-07-31
តំណាងសហគមន៍រងគ្រោះដីធ្លីតំបន់បឹងកក់ អ្នកស្រី ទេព វន្នី ឲ្យដឹងថា នៅថ្ងៃច័ន្ទ ទី១ សីហា សហគមន៍បឹងកក់ និងសហគមន៍រងគ្រោះដីធ្លីដទៃទៀតមានគ្នាចន្លោះពី ៣០នាក់ទៅ ១០០នាក់ នឹងធ្វើយុទ្ធនាការ «ថ្ងៃច័ន្ទពណ៌ខ្មៅ» បន្តទៀត ក្រោយពីផ្អាកកាលពីសប្ដាហ៍មុន។
2016-07-31
ពលរដ្ឋរស់នៅឃុំរលួស ស្រុកសំបូរ ខេត្តក្រចេះ អះអាងថា តំណាងអយ្យការខេត្តក្រចេះ ពុំទាន់ចាត់វិធានការច្បាប់លើជនល្មើសដែលប្រើកាំភ្លើងច្នៃបាញ់បុរសម្នាក់ឲ្យរបួសធ្ងន់នៅឡើយទេ។ មន្ត្រីសង្គមស៊ីវិលមើលឃើញថា ការអូសបន្លាយពេលអនុវត្តច្បាប់ករណីនេះ បង្កឲ្យពលរដ្ឋបាត់បង់ទំនុកចិត្ត និងបង្ហាញការកើនឡើងនៃវប្បធម៌និទ្ទណ្ឌភាព។
2016-07-31
ម្ចាស់រថយន្តដឹកឧសឆ្លងកាត់ស្ថានីយជញ្ជីងនៅឃុំជាលា ស្រុកបាធាយ ខេត្តកំពង់ចាម ចោទប្រកាន់មន្ត្រីនៅស្ថានីយនេះថាបំពេញការងារមានភាពមិនត្រឹមត្រូវ។ ការចោទប្រកាន់នេះ ក្រោយពេលរថយន្តរបស់ពួកគាត់ ត្រូវបានមន្ត្រីស្ថានីយជញ្ជីងឃាត់ទុក ហើយទាមទារឲ្យបង់ប្រាក់ពិន័យ ១លានរៀល ក្រោមហេតុផលថាដឹកលើសទម្ងន់។
2016-07-31
រដ្ឋលេខាធិការក្រសួងសង្គមកិច្ច លោក អះម៉ាត់ យ៉ះយ៉ា និងជាប្រធានសមាគមអភិវឌ្ឍន៍ខ្មែរឥស្លាមកម្ពុជា ឲ្យដឹងថា លោកនឹងចូលខ្លួនទៅក្នុងសវនាការនៃសាលាដំបូងរាជធានីភ្នំពេញដោយគ្មានមេធាវី នៅថ្ងៃទី២ សីហា តាមការកោះហៅរបស់តុលាការ។
2016-07-31
អាជ្ញាធរខេត្តព្រះសីហនុ អំពាវនាវដល់ម្ចាស់សត្វចិញ្ចឹមទាំងអស់នាមូលដ្ឋានខេត្តជាប់ឆ្នេរសមុទ្រមួយនេះ ឲ្យចូលរួមមើលថែសត្វពាហនៈរបស់ខ្លួន កុំលែងឲ្យដើរអនាធិបតេយ្យនៅតាមផ្លូវសាធារណៈ នាំឲ្យប៉ះពាល់ដល់ការធ្វើដំណើរ និងប៉ះពាល់សតិអារម្មណ៍របស់ភ្ញៀវទេសចរជាតិ និងអន្តរជាតិដែលចូលមកទស្សនាខេត្តនេះ។
2016-07-31
អាជ្ញាធរខេត្តកំពង់ឆ្នាំង និងកម្លាំងសមត្ថកិច្ចចម្រុះ កំពុងពន្លឿនការរៀបចំសណ្ដាប់ធ្នាប់ និងកែលំអសោភ័ណភាពផ្សារមួយចំនួននៅក្នុងខេត្ត ដើម្បីត្រៀមប្រកួតប្រជែងទីផ្សារស្អាត ដែលនឹងរៀបចំដោយក្រសួងទេសចរណ៍ នៅឆ្នាំ២០១៦។ ក្រុមអាជីវករសាទរចំពោះចំណាត់ការរបស់អាជ្ញាធរនេះ ប៉ុន្តែពួកគេមិនសង្ឃឹមថា នឹងអាចយកឈ្នះទីផ្សារនៅខេត្តដទៃទេ។
2016-07-31
សាស្ត្រាចារ្យ និងសិស្សានុសិស្សសាលាជម្ពូវ័ន ជាង ១០០នាក់ ធ្វើដំណើរទស្សនកិច្ចសិក្សានៅចម្ការបន្លែធម្មជាតិសរីរាង្គ (Eco Agri Farm) នៅក្នុងខេត្តព្រះសីហនុ នៅថ្ងៃទី៣១ កក្កដា។ ដំណើរទស្សនកិច្ចសិក្សានេះ ក្នុងបំណងជំរុញឲ្យយុវជនស្វែងយល់ពីការដាំដុះបន្លែដោយប្រើជី និងថ្នាំពុលធម្មជាតិសរីរាង្គ ដោយទទួលបានទិន្នផលខ្ពស់ និងមិនប៉ះពាល់សុខភាព។
2016-07-31
នៅខណៈសមត្ថកិច្ចក្រុងភ្នំពេញអះអាងថា ពុំមានតម្រុយអ្វីថ្មីក្នុងសំណុំរឿងឃាតកម្មគិតទុកជាមុនលើករណីបណ្ឌិត កែម ឡី ស្រាប់តែមានវីដេអូថ្មីមួយត្រូវបានបែកធ្លាយជាសាធារណៈ។ មន្ត្រីក្រសួងមហាផ្ទៃ ឆ្លើយតបថា នេះជាពន្លឺមួយបន្ថែមដែលអាចជួយដល់ការស្រាវជ្រាវរបស់សមត្ថកិច្ចដែលកំពុងមានភាពស្មុគស្មាញ។
2016-07-30
មន្ត្រីជាន់ខ្ពស់រដ្ឋាភិបាល និងតំណាងរាស្ត្របក្សកាន់អំណាចច្រានចោលការអំពាវនាវរបស់អតីតរដ្ឋមន្ត្រីការបរទេសអូស្ត្រាលី លោក ហ្គារ៉េត អេវ៉ាន (Gareth Evans) ដែលចង់អោយអន្តរជាតិដាក់សម្ពាធកម្ពុជា ដើម្បីអោយស្ថានភាពសិទ្ធិមនុស្សនៅកម្ពុជា បានប្រសើរ។
2016-07-30
អង្គភាពប្រឆាំងអំពើពុករលួយ (ACU) ឲ្យដឹងថា នៅក្នុងខែកក្កដា ឆ្នាំ២០១៦ នេះ អង្គភាពបានទទួលពាក្យបណ្ដឹងប្រមាណ ៦៤ករណី ក្នុងនោះមាន ១៧បណ្ដឹង មិនមានការពាក់ព័ន្ធនឹងករណីពុករលួយនោះទេ។ សង្គមស៊ីវិលយល់ថា ស្ថាប័ននេះនៅតែដោះស្រាយយឺតយ៉ាវ និងមិនទាន់មានយន្តការដោះស្រាយតាមផ្លូវច្បាប់ប្រសិទ្ធភាពនៅឡើយ។
2016-07-30
គណបក្សប្រឆាំងស្នើឲ្យគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) ជួយសម្រួលដល់ពលករចំណាកស្រុកឲ្យចុះឈ្មោះឲ្យបានច្រើន សម្រាប់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់ ពិសេសនៅពេលបុណ្យភ្ជុំបិណ្ឌខាងមុខនេះ។
2016-07-30
សមាជិកព្រឹទ្ធសភាគណបក្ស សម រង្ស៊ី អ្នកស្រី ថាក់ ឡានី បដិសេធថា អ្នកស្រីមិនបាននិយាយថា លោក ហ៊ុន សែន ជាអ្នកសម្លាប់លោកបណ្ឌិត កែម ឡី ទេ។ អ្នកស្រីបញ្ជាក់ថា វីដេអូឃ្លិប ដែលត្រូវបានគេបង្ហោះនៅលើប្រព័ន្ធផ្សព្វផ្សាយនោះ គឺជាការកាត់តសំឡេងដើម្បីទម្លាក់កំហុសលើអ្នកស្រី។
2016-07-30
ក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ ព្រមានលោក ស្រី ចំរើន និងកញ្ញា ធី សុណ្ណថា អោយបញ្ឈប់សកម្មភាពសហជីពដោយពុំស្របច្បាប់។