ប័ណ្ណសារព័ត៌មាន
2016-08-31
រដ្ឋមន្ត្រីក្រសួងការងារ លោក អ៊ិត សំហេង បានព្រមានចាត់វិធានការច្បាប់ទៅលើជនណាម្នាក់ ពិសេសថ្នាក់ដឹកនាំសហជីពណាដែលបានដឹកនាំឲ្យកម្មកររាប់ពាន់នាក់ឈប់ធ្វើការ ហើយបះបោរធ្វើបាតុកម្ម ដោយមិនបានសួរនាំយោបល់កម្មករជាមុន។
2016-08-31
តំណាងអយ្យការនៃតុលាការក្រុងភ្នំពេញ បានចេញដីកាថ្មីមួយទៀតបង្គាប់ឲ្យប្រធានគណបក្សប្រឆាំង លោក សម រង្ស៊ី ចូលខ្លួនឆ្លើយបំភ្លឺពីបទសមគំនិតក្នុងអំពើក្លែងបន្លំឯកសារសាធារណៈ ប្រើប្រាស់ឯកសារសាធារណៈក្លែង និងញុះញង់បង្កឲ្យមានភាពវឹកវរធ្ងន់ធ្ងរដល់សន្តិសុខសង្គមនៅថ្ងៃទី២៥ ខែវិច្ឆិកា ខាងមុខ។
2016-08-31
ជនរងគ្រោះដោយរបបខ្មែរក្រហមថ្លែងក្នុងសវនាការអង្គជំនុំជម្រះសាលាដំបូងនៃសាលាក្ដីខ្មែរក្រហម នៅថ្ងៃទី៣១ ខែសីហា ថា ខ្លួននៅតែរងការឈឺចាប់ដល់សព្វថ្ងៃ ព្រោះតែសមាជិកគ្រួសារត្រូវពួកខ្មែរក្រហមយកទៅសម្លាប់។ ជនរងគ្រោះនេះឈ្មោះ ជា ដៀប អតីតជាយុទ្ធនារីមួយរូបនៃកងទ័ពខ្មែរក្រហម។
2016-08-31
ប្រធានមន្ទីរសុខាភិបាល ខេត្តកំពង់ចាម ឲ្យដឹងថា ករណីព្រះសង្ឃ និងពលរដ្ឋដែលគង់នៅវត្តបារាយណ៍ព្រះជីវ៍ ស្ថិតនៅឃុំបារាយណ៍ ស្រុកស្រីសន្ធរ ពុលចំណីអាហារនោះ គឺអាជ្ញាធរមិនទាន់កំណត់មូលហេតុច្បាស់លាស់នៅឡើយ ប៉ុន្តែប្រធានមន្ទីរសុខាភិបាលខេត្តសន្និដ្ឋានថា អាចបណ្ដាលមកពីការបរិភោគជ្រក់ស្ពៃច្រើនជាង។
2016-08-31
ជម្លោះរវាងភិក្ខុ១អង្គ ប្រឆាំងនឹងគ្រូចៅអធិការដែលឡើងកាន់តំណែងថ្មីនៅវត្តព្រះឥន្ទកោសីយ៍ សង្កាត់ស្លក្រាម ក្រុងសៀមរាប បានឈានដល់កម្រិតតឹងតែង ដោយគ្មានភាគីណាអាចរំលត់បានទេ។ ជម្លោះនោះបានកើតឡើងជាច្រើនខែមកហើយ ដោយសារតែភិក្ខុ១អង្គ ពូកែខាងកសាងទីវត្តមិនសុខចិត្តឱ្យគ្រូសូត្រស្ដាំឡើងធ្វើជាចៅអធិការថ្មីទេ។
2016-08-31
អាជីវករលក់បាយម្ហូប និងបង្អែមទឹកក្រឡុកនៅផ្សារអគ្គៈថ្មី ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ប្រមាណ ២០នាក់ នៅព្រឹកថ្ងៃទី៣១ សីហា តវ៉ានៅមុខសាលាក្រុង ដើម្បីឲ្យអាជ្ញាធរបញ្ឈប់ថៅកែផ្សារនេះដំឡើងថ្លៃតូបលក់ដូរដល់ពួកគាត់បន្តទៀត។
2016-08-31
សមាគមការពារសិទ្ធិមនុស្សអាដហុក (ADHOC) ខេត្តត្បូងឃ្មុំ ចុះអប់រំប្រជាពលរដ្ឋខ្មែរដែលរស់នៅក្បែរព្រំដែនកម្ពុជា-វៀតណាម ក្នុងឃុំមួយចំនួននៅស្រុកមេមត់ អំពីសិទ្ធិ និងសកម្មភាពចូលរួមការបោះឆ្នោត។
2016-08-31
ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ កាលពីព្រឹកថ្ងៃអង្គារ ទី៣០ សីហា ធ្វើពិធីផ្សព្វផ្សាយរបាយការណ៍មួយព្យាករថា សេដ្ឋកិច្ចកម្ពុជា សម្រាប់ឆ្នាំ២០១៦ និងឆ្នាំ២០១៧ នឹងមានកំណើនប្រមាណ ៧ភាគរយ ដែលជាសន្ទុះសេដ្ឋកិច្ចដែលកម្ពុជា រក្សាបានជាច្រើនឆ្នាំជាប់ៗគ្នា។
2016-08-31
កងអន្តរាគមន៍ពិសេស មានទាំងផ្លូវគោក ផ្លូវអាកាស និងផ្លូវទឹក នាំគ្នាល្បាតជុំវិញទីស្នាក់ការកណ្ដាល គណបក្សសង្គ្រោះជាតិជាកន្លែងដែលលោក កឹម សុខា កំពុងស្នាក់នៅបណ្ដោះអាសន្នជាច្រើនខែមកហើយ។
2016-08-31
ប្រជាពលរដ្ឋមួយចំនួនរស់នៅក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ កំពុងព្រួយបារម្ភខ្លាចក្រែងមិនអាចទៅចុះឈ្មោះបោះឆ្នោតឃុំសង្កាត់បានទាន់ពេលកំណត់ ដោយសារគ្មានឯកសារគ្រប់គ្រាន់។ អ្នកភូមិបញ្ជាក់ថា ពួកគាត់បានព្យាយាមទៅធ្វើសំបុត្របញ្ជាក់កំណើតនៅសាលាសង្កាត់ជាច្រើនលើកមកហើយ ប៉ុន្តែពុំទទួលបានលទ្ធផល។
2016-08-31
ក្រសួងការបរទេសកម្ពុជា បញ្ជូនមន្ត្រីទូតឲ្យទៅអង្កេតពីករណីអាជ្ញាធរប្រទេសឥណ្ឌូនេស៊ី ចាប់កប៉ាល់នេសាទថៃ ពីបទចូលនេសាទខុសច្បាប់នៅក្នុងប្រទេសឥណ្ឌូនេស៊ី កាលពីពេលថ្មីៗនេះ។
2016-08-31
ព្រឹទ្ធសភានឹងបើកសម័យប្រជុំពេញអង្គនីតិកាលទី៣ លើកទី៩ ដើម្បីពិភាក្សាជុំវិញសំណើសុំដកអភ័យឯកសិទ្ធិសមាជិកព្រឹទ្ធសភាគណបក្ស សម រង្ស៊ី អ្នកស្រី ថាក់ ឡានី ដែលស្នើឡើងដោយអគ្គព្រះរាជអាជ្ញាអមសាលាឧទ្ធរណ៍។
2016-08-31
ថ្ងៃព្រហស្បតិ៍ ទី១ ខែកញ្ញា ស្អែកនេះ គឺជាថ្ងៃដំបូងនៃការចុះឈ្មោះឆ្នោតសម្រាប់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ ឆ្នាំ២០១៧។
2016-08-30
អង្គការអន្តរជាតិខាងការងារ ហៅកាត់ថា អាយឡូ (ILO) ផ្សាយព្រឹត្តិបត្រមួយស្តីពីវិស័យកាត់ដេរកម្ពុជា ដោយលើកពីបញ្ហាប្រឈមរបស់កម្មករពាក់ព័ន្ធនឹងលក្ខខណ្ឌការងារ និងប្រាក់ឈ្នួល។
2016-08-30
ព្រះតេជព្រះគុណ ប៊ុត ប៊ុនតិញ សមាជិកគណៈកម្មការរៀបចំបុណ្យសពលោកបណ្ឌិត កែម ឡី នឹងនិមន្តទៅកាន់សហរដ្ឋអាមេរិក នៅថ្ងៃទី៣ ខែកញ្ញា ខាងមុខនេះ ដើម្បីស្វែងការគាំទ្ររៀបចំបុណ្យ ១០០ថ្ងៃលោកបណ្ឌិត កែម ឡី។