ប័ណ្ណសារព័ត៌មាន
2016-09-30
ក្រុមសហជីព និងកម្មករមួយចំនួនយល់ថា ការកំណត់ប្រាក់ខែគោលកម្មករសម្រាប់ឆ្នាំ២០១៧ នៅមានចំនួនតិច មិនអាចធានាឲ្យកម្មកររស់នៅដោយសេចក្ដីថ្លៃថ្នូរឡើយ។ លទ្ធផលនៃកិច្ចប្រជុំគណៈកម្មការប្រឹក្សាការងារបានសម្រេចដំឡើងប្រាក់ខែកម្មករកាត់ដេរ និងផលិតស្បែកជើងសម្រាប់ឆ្នាំ២០១៧ ចំនួន ១៤៨ដុល្លារ ហើយរដ្ឋាភិបាលផ្ដល់ឲ្យ ៥ដុល្លារថែមទៀតសរុប ១៥៣ដុល្លារ។
2016-09-30
ប្រជាពលរដ្ឋ និងទេសចរ សាទររដ្ឋបាលខេត្តព្រះសីហនុ ពិសេសប្រមុខដឹកនាំរាជរដ្ឋាភិបាល ដែលអភិវឌ្ឍតំបន់ឆ្នេរសមុទ្រ ឈានដល់បើករបងហ៊ុមព័ទ្ធឆ្នេរសមុទ្រមួយចំនួន និងបើកស្ពានតេជោមរកត ឬស្ពានកោះពស់ ឲ្យពលរដ្ឋដើរឆ្លងកាត់ក្នុងពិធីបុណ្យភ្ជុំបិណ្ឌប្រពៃណីខ្មែរឆ្នាំនេះ។
2016-09-30
រដូវភ្ជុំបិណ្ឌចូលមកដល់ជាពេលវេលាសប្បាយរីករាយសម្រាប់ក្រុមគ្រួសារខ្មែរទូទៅត្បិតបានជួបជុំគ្រួសារ ប៉ុន្តែពេលវេលានេះនៅតែជាទុក្ខសោកសម្រាប់ក្រុមគ្រួសារអ្នកការពារសិទ្ធិមនុស្ស និងអគ្គលេខាធិការរងគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតដែលកំពុងជាប់ឃុំ។
2016-09-30
តំណាងពិសេសក្រសួងការបរទេសសហរដ្ឋអាមេរិក សម្រាប់កិច្ចការពលកម្មអន្តរជាតិ អ្នកស្រី សារ៉ា ហ្វក (Sarah Fox) គ្រោងបំពេញទស្សនកិច្ចមកកាន់កម្ពុជា ពីថ្ងៃទី៣ ដល់ទី៤ ខែតុលា។
2016-09-30
មេធាវីការពារក្តីមេឃុំបក្សប្រឆាំងឲ្យដឹងថា នីតិវិធីនៃដំណើរការក្តី និងបែបផែនរដ្ឋបាលរបស់តុលាការ គឺមិនអាចឲ្យលោកមេឃុំ ស៊ាង ចែត ចេញក្រៅឃុំបណ្ដោះអាសន្ននៅបុណ្យភ្ជុំបិណ្ឌតាមការធានារបស់តំណាងរាស្ត្របក្សប្រឆាំងទេ។ ចំណែកអ្នកតាមដាននយោបាយយល់ថា លោក ស៊ាង ចែត អាចនៅក្រៅឃុំបណ្ដោះអាសន្នបានលុះត្រាមានឆន្ទៈនយោបាយ។
2016-09-30
អ្នកតំណាងរាស្ត្រគណបក្សសង្គ្រោះជាតិ បានសម្ដែងការខកចិត្តខ្លាំងចំពោះការបដិសេធសំណើរបស់ខ្លួនដែលសុំតម្កល់រូបសំណាកលោកបណ្ឌិត កែម ឡី នៅទីលានប្រជាធិបតេយ្យ។
2016-09-30
នៅក្នុងថ្ងៃភ្ជុំបិណ្ឌនេះ ប្រមុខដឹកនាំគណបក្សនយោបាយ ហាក់មានទិសដៅស្របគ្នាក្នុងការស្វែងរកសន្តិភាព និងស្ថិរភាពសង្គម។ ទន្ទឹមនឹងនេះ ទាំងគណបក្សកាន់អំណាច និងគណបក្សប្រឆាំង បានអំពាវឲ្យពលរដ្ឋដែលធ្វើដំណើរទៅលេងស្រុកកំណើត ត្រូវគោរពច្បាប់ចរាចរណ៍ និងយោគយល់អធ្យាស្រ័យឲ្យគ្នាឲ្យបានខ្ពស់។
2016-09-30
ម៉ូតូរាប់សិបគ្រឿងក្នុងមួយថ្ងៃៗ ត្រូវបានប្រជាពលរដ្ឋប្រើប្រាស់សម្រាប់ដឹកជញ្ជូនឈើទៅលក់ឲ្យឈ្មួញវៀតណាម តាមច្រករបៀងប៉ុស្តិ៍នគរបាលការពារព្រំដែនផាតាម និងប៉ុស្តិ៍ផាសាវ ក្នុងឃុំញ៉ាង ស្រុកអណ្ដូងមាស ខេត្តរតនគិរី។
2016-09-30
ដូចពលរដ្ឋខ្មែរទូទៅនៅក្នុងប្រទេសកម្ពុជាដែរ ពលរដ្ឋខ្មែរនៅដែនដីកម្ពុជាក្រោមតែងប្រារព្ធពិធី បុណ្យភ្ជុំបិណ្ឌតាំងពីដើមរៀងមក។ ប៉ុន្តែភាពខុសគ្នានៅត្រង់ថា នៅប្រទេសកម្ពុជាពលរដ្ឋតែងហៅ ពិធីបុណ្យនេះថាពិធីបុណ្យភ្ជុំបិណ្ឌ ខណៈនៅដែនដីកម្ពុជាក្រោម ពលរដ្ឋខ្មែរតែង ហៅពិធីបុណ្យភ្ជុំបិណ្ឌថាបុណ្យដូនតាទៅវិញ។
2016-09-30
មន្ត្រីគណបក្សសំបុកឃ្មុំសង្គមសង្គមប្រជាធិបតេយ្យ ខេត្តពោធិ៍សាត់ កំពុងរៀបចំពាក្យបណ្ដឹងប្រឆាំងនឹងជនអនាមិកដែលបំផ្លាញស្លាកសញ្ញាគណបក្សមួយផ្ទាំង កាលពីយប់ថ្ងៃទី២៩ ខែកញ្ញា។
2016-09-30
អាជ្ញាធរខេត្តរតនគិរី បានរៀបចំសំអាត និងលម្អសោភ័ណភាពក្រុងដើម្បីអបអរពិធីបុណ្យភ្ជុំបិណ្ឌ ដូចធ្លាប់បានធ្វើរៀងរាល់ឆ្នាំ។ ជាពិសេសបានចាត់ចែងកងកម្លាំងយាមល្បាត នៅចំណុចគោលដៅសំខាន់ៗ និងតាមវត្តអារាមដើម្បីការពារសុវត្ថិភាព ជូនប្រជាពលរដ្ឋដែលនាំគ្នាធ្វើដំណើរ ទៅកាន់វត្តអារាមនានា។
2016-09-30
ជនជាតិដើមភាគតិចព្នងជាង ៤០គ្រួសារ ដែលបដិសេធមិនព្រមទទួលយកសំណងផលប៉ះពាល់ទំនប់វារីអគ្គិសនីសេសានក្រោមពីរ នៅឃុំក្បាលរមាស ស្រុកសេសាន នៅខេត្តស្ទឹងត្រែង បានប្រារព្ធពិធីកាន់បិណ្ឌ និងពិធីបុណ្យភ្ជុំបិណ្ឌដូចពលរដ្ឋខ្មែរដែរ។
2016-09-30
វត្តមួយនៅជាប់ព្រំដែនកម្ពុជា-វៀតណាម មិនសូវមានពុទ្ធបរិស័ទទៅចូលរួមកាន់បិណ្ឌច្រើនទេ នៅក្នុងរដូវកាន់បិណ្ឌ និងបុណ្យភ្ជុំបិណ្ឌនេះ។ ព្រះសង្ឃដែលគង់នៅវត្តខេមរៈរាជាការាម ហៅវត្តប៉ាក់ណាម ស្ថិតក្នុងស្រុកកោះធំ ខេត្តកណ្ដាល ខ្វះដាច់ចង្ហាន់ ព្រោះគ្មានពុទ្ធបរិស័ទទៅដាក់បិណ្ឌ។
2016-09-29
ខ្មែរក្រោមមួយចំនួនដែលកំពុងរស់នៅក្នុងខេត្តកំពង់ឆ្នាំង អះអាងថា កំពុងជួបការលំបាកដោយសារពុំបានរស់នៅដោយស្មើសិទ្ធិនឹងពលរដ្ឋខ្មែរទូទៅឡើយ។ មន្ត្រីសមាគមខ្មែរកម្ពុជាក្រោម និងអង្គការការពារសិទ្ធិជនជាតិភាគតិចនៅកម្ពុជា អះអាងថា ខ្មែរក្រោមពិតជារស់នៅក្នុងស្ថានភាពលំបាក និងរំលោភសិទ្ធិពីសំណាក់អាជ្ញាធរកម្ពុជា។
2016-09-29
ប្រជាពលរដ្ឋខ្មែរ-ឡាវ នៅក្នុងវត្តមួយ នាក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ នៅរក្សាប្រពៃណីទំនៀមទម្លាប់ ប្រារព្ធពិធីបុណ្យភ្នំបិណ្ឌ ដូចជា ពលរដ្ឋខ្មែរទូទៅដែរ។ ពួកគាត់បានយកបាយសម្លនំចំណី ទៅប្រគេនព្រះសង្ឃ នៅតាមទីវត្តអារាម ដើម្បីឧទ្ទិសកុសល ផលបុណ្យជូនដល់បុព្វការីជនដែលបានចែកឋានទៅហើយ តាមជំនឿព្រះពុទ្ធសាសនារៀងៗខ្លួន។