ប័ណ្ណសារព័ត៌មាន
2018-11-30
កម្ពុជា និងនេប៉ាល់បានចុះហត្ថលេខា លើកិច្ចព្រមព្រៀងអនុស្សរណៈយោគយល់គ្នាក្នុងកិច្ចសហប្រតិបត្តិការនៃប្រទេសទាំងពីរ លើវិស័យនយោបាយ សេដ្ឋកិច្ច វប្បធម៌ និងដឹកជញ្ជូនតាមផ្លូវអាកាស។
2018-11-30
អ្នកវិភាគ និងសង្គមស៊ីវិលយល់ថា ព្រឹត្តិការណ៍ «៤០គីឡូម៉ែត្រទៅកាន់ប្រវត្តិសាស្ត្រ» រៀបចំដោយលោក ហ៊ុន ម៉ានី កូនប្រុសពៅលោក ហ៊ុន សែន គឺមិនសូវមានប្រយោជន៍ដល់ជាតិ និងយុវជននោះទេ។
2018-11-30
អគ្គលេខាធិការសម្ព័ន្ធសហគមន៍កសិករកម្ពុជា លោក ថេង សាវឿន អះអាងថា ដំណោះស្រាយដ៏ល្អបំផុត ដើម្បីកុំឲ្យសហគមន៍អឺរ៉ុប ដាក់គំនាបឲ្យកម្ពុជាបង់ពន្ធលើការនាំអង្ករចេញទៅទីផ្សារអឺរ៉ុបនោះ គឺលោក ហ៊ុន សែន ត្រូវតែស្ដារលទ្ធិប្រជាធិបតេយ្យ និងការគោរពសិទ្ធិមនុស្សឡើងវិញ។
2018-11-30
កម្ពុជានាំចូលអំបិលបរទេសចំនួន ៣ ម៉ឺនតោន ដោយអះអាងថាដើម្បីបំពេញតម្រូវការក្នុងស្រុករយៈពេល ៣ខែនេះ មុនពេលកសិករខ្មែរអាចផលិតអំបិលបាន នៅដើមឆ្នាំ២០១៩ ខាងមុខ។
2018-11-30
អាជ្ញាធររាជធានីខេត្ត និងក្រុងមួយចំនួន បានបើកយុទ្ធនាការព្រមគ្នាបង្ក្រាបគ្រឿងញៀន និងពិនិត្យមើលនូវភាពស្របច្បាប់របស់ជនបរទេសដែលកំពុងស្នាក់នៅក្នុងប្រទេសកម្ពុជា នាចុងខែវិច្ឆិកានេះ។
2018-11-30
ក្រសួងការបរទេស មិនបង្ហាញព័ត៌មាន ដែលនាយករដ្ឋមន្ត្រីវៀតណាម លោក ង្វៀន សួនហ្វ៊ុក (Nguyen Xuan Phuc) បានបង្គាប់បញ្ជាឲ្យប្រមុខការទូតខ្មែរលោក ប្រាក់ សុខុន ដោះស្រាយការបំឡាស់ទីលំនៅរបស់ជនជាតិវៀតណាមពីតំបន់បឹងទន្លេសាប ក្នុងខេត្តកំពង់ឆ្នាំង ក្នុងសេចក្តីប្រកាសព័ត៌មានផ្លូវការ។
2018-11-29
ក្រសួងការងារ បង្គាប់ឲ្យថ្នាក់ដឹកនាំសហជីពដែលកំពុងជាប់បណ្ដឹងនៅតុលាការ ដាក់របាយការណ៍សំណុំរឿងក្ដីរៀងខ្លួន ទៅក្រសួងការងារឲ្យបាន មុនថ្ងៃទី១០ ខែធ្នូ ដើម្បីឲ្យក្រសួងការងារ សហការជាមួយក្រសួងយុត្តិធម៌ ផ្ដល់សេវាកម្មផ្នែកច្បាប់ ក្នុងដំណើរការនីតិវិធីតុលាការ ដើម្បីឈានទៅពន្លឿន និងបញ្ចប់សំណុំរឿងឲ្យបានឆាប់រហ័ស។
2018-11-29
រដ្ឋបាលខេត្តព្រះសីហនុ បញ្ជាឲ្យមន្ត្រីចុះស្រង់ស្ថិតិ និងតម្លៃបន្ទប់ជួលតាមសណ្ឋាគារ ផ្ទះសំណាក់ បឹងហ្គាឡូ និងរីហ្សត (Resort) នានា ក្នុងខេត្តព្រះសីហនុ ក្រោយរងការរិះគន់តាមបណ្ដាញសង្គមហ្វេសប៊ុក ថា បន្ទប់ជួលស្នាក់នៅ បានឡើងថ្លៃខ្លាំង នៅខណៈដែលម្ចាស់អាជីវកម្មភាគច្រើន ជាជនជាតិចិន។
2018-11-29
ការលើកឡើងរបស់លោក សម រង្ស៊ី នេះដោយសារតែ លោក ហ៊ុន សែន កាលពីថ្ងៃទី២៨វិច្ឆិកាបានលើកឡើងជាសាធារណៈថា លោកសោកស្ដាយ ដែលលោកមិនបានសម្លាប់មេដឹកនាំក្រុមបាតុករប្រឆាំងលោក កាលពីឆ្នាំ២០១៣ និងឆ្នាំ២០១៤។
2018-11-29
លោក ស ខេង រដ្ឋមន្ត្រីក្រសួងមហាផ្ទៃបង្កើតក្រុមការងារថ្មីមួយ ដើម្បីចូលរួមដោះស្រាយបញ្ហាចង្អៀតណែនក្នុងពន្ធនាគារ។ ក្រុមការងារនេះមានសមាសភាពជាមន្ត្រីជាន់ខ្ពស់ពីក្រសួងមហាផ្ទៃ ក្រសួងយុត្តិធម៌ អគ្គស្នងការនគរបាលជាតិ និងអគ្គនាយកដ្ឋានពន្ធនាគារ។
2018-11-29
ការខ្វែងយោបល់គ្នានេះ តម្រូវឲ្យខាងចៅក្រមខាងភាគីជាតិ ចេញដីកាដំណោះស្រាយមួយ ចំណែកឯចៅក្រមខាងភាគីអន្តរជាតិ ចេញដីកាដំណោះស្រាយមួយដាច់ដោយឡែក ដោយមានសម្អាងហេតុរៀងៗខ្លួន។
2018-11-29
ពួកគាត់អះអាងថា ជាច្រើនឆ្នាំកន្លងទៅនេះ អាជ្ញាធរមានការរើសអើង និងមានទំនោរទៅរកក្រុមហ៊ុន ដោយមិនបានយកចិត្តទុកដាក់ដោះស្រាយបញ្ហាដីធ្លីជូនពលរដ្ឋឡើយ។
2018-11-29
ធនាគារពិភពលោក ព្រមានថា កម្ពុជានឹងមិនអាចសម្រេចបានគោលដៅ ឬចក្ខុវិស័យអភវិវឌ្ឍន៍សេដ្ឋកិច្ច ដើម្បីក្លាយខ្លួនជាប្រទេសមានប្រាក់ចំណូលមធ្យម កម្រិតខ្ពស់ នៅឆ្នាំ ២០៣០ និងជាប្រទេសមានចំណូលខ្ពស់ នៅឆ្នាំ ២០៥០ ដូចតាមការអះអាង និងសុទ្ទិដ្ឋិនិយមរបស់របបក្រុងភ្នំពេញនោះទេ ប្រសិនបើកម្ពុជាបន្តរក្សាកំណើនសេដ្ឋកិច្ចក្នុងកម្រិតដូចពេលបច្ចុប្បន្ននេះ។
2018-11-29
អង្គការ យូណេស្កូ (UNESCO) ម្រេចទទួលស្គាល់ និងដាក់បញ្ចូលល្ខោនខោល ក្នុងបញ្ជីបេតិកភណ្ឌវប្បធម៌អរូបិយនៃមនុស្សជាតិ នៅក្នុងកិច្ចប្រជុំលើកទី១៣ នៃគណៈកម្មការអន្តររដ្ឋាភិបាល សម្រាប់ការការពារសម្បត្តិបេតិកភណ្ឌវប្បធម៌អរូបី របស់អង្គការ យូណេស្កូ កាលពីថ្ងៃពុធ ទី២៨ វិច្ឆិកា ឆ្នាំ២០១៨ នៅទីក្រុងព័រល្វី (Portlouis) នៃសាធារណៈរដ្ឋម៉ូរីស (Maurice)។
2018-11-29
លោក ហ៊ុន សែន ស្នើឲ្យកែលម្អសមត្ថភាពព្រលានយន្តហោះខេត្តព្រះសីហនុដើម្បីត្រៀមខ្លួនទទួលអ្នកទេសចរ រាប់លាននាក់ក្នុងមួយឆ្នាំៗ។