ប័ណ្ណសារព័ត៌មាន
2018-09-30
ក្នុងឱកាសដែលពលរដ្ឋកម្ពុជាកំពុងប្រារព្ធពិធីបុណ្យកាន់បិណ្ឌ ដែលមាន រយៈពេល ១៥ថ្ងៃ គេក៏សង្កេតឃើញថា នៅតាមវត្តអារាមនានា មានរៀបចំកន្លែងពូនភ្នំខ្សាច់ផងដែរ។ តើពលរដ្ឋខ្មែរមានជំនឿយ៉ាងណាក្នុងពិធីពូនភ្នំខ្សាច់នារដូវភ្ជុំនេះ?
2018-09-30
សហគមន៍ការពារព្រៃឈើខេត្តមណ្ឌលគិរីឲ្យដឹងថា ឈ្មួញមានងារជាឧកញ៉ាម្នាក់ និងជាមន្ត្រីអាវុធហត្ថផង គឺជាមេខ្លោងដឹកជញ្ជូនឈើតាមរថយន្តយីឌុប ទៅកាន់ប្រទេសវៀតណាម។ ឈើដឹកជញ្ជូនទាំងនោះ មានប្រភពពីដែនជម្រកសត្វព្រៃភ្នំព្រេច ក្នុងខេត្តមណ្ឌលគិរី ដែលឈ្មួញខ្ចីដៃពលរដ្ឋ ឲ្យចូលព្រៃកាប់ឈើដើម្បីលក់ឲ្យខ្លួន។
2018-09-30
ស្ថាបនិកបណ្ដាញព្រះសង្ឃឯករាជ្យ ព្រះតេជព្រះគុណ ប៊ុត ប៊ុនតិញ មានថេរដីកាថា លោក ហ៊ុន សែន បានថ្លែងការពាររបបរបស់លោក ទាំងបំពាន ដែលមិនឆ្លុះបញ្ចាំងពីការពិតជាក់ស្ដែង។
2018-09-30
ក្រុមសិទ្ធិមនុស្សអះអាងថា សេចក្ដីថ្លែងការណ៍លោក ហ៊ុន សែន នៅក្នុងមហាសន្និបាតលើកទី៧៣ របស់អង្គការសហប្រជាជាតិកាលពីថ្ងៃទី២៨ កញ្ញា នឹងមិនអាចស្វែងរកការគាំទ្ររបស់អន្តរជាតិទៅលើភាពស្របច្បាប់ នៃរបបថ្មីរបស់លោកនោះឡើយ។
2018-09-30
ក្រុមបាតុករពីរផ្សេងគ្នា នៅតែប្រឈមមុខដាក់គ្នាបន្តទៀតនៅថ្ងៃទី២ ដែលម្ខាងធ្វើបាតុកម្មគាំទ្ររបបលោក ហ៊ុន សែន និងម្ខាងទៀតបាតុកម្មប្រឆាំងលោក ហ៊ុន សែន នៅឯមុខស្នាក់ការអង្គការសហប្រជាជាតិនៅបុរីញូវយ៉ក កាលពីថ្ងៃទី២៩ កញ្ញា។
2018-09-29
ពលរដ្ឋរស់នៅឃុំស្តៅ ស្រុកសេសាន ខេត្តស្ទឹងត្រែង និងកម្មករក្រុមហ៊ុនទំនប់វារីអគ្គិសនីសេសានក្រោម ២ អំពាវនាវជាថ្មីទៀត ស្នើសុំឲ្យរបបក្រុងភ្នំពេញ ស៊ើបអង្កេតពីភាពមិនប្រក្រតីនៃអាជីវកម្មឈើទ្រង់ទ្រាយធំ ក្នុងតំបន់បាតអាងទំនប់វារីអគ្គិសនីសេសានក្រោម ២។
2018-09-29
មន្ត្រីរបបក្រុងភ្នំពេញ ថា តាមគោលការណ៍ច្បាប់ សមាជិកក្រុមប្រឹក្សាទាំងនោះ មិនទាន់ឈានចូលលក្ខខណ្ឌពិចារណា លើកលែងទោសឡើយទេ។
2018-09-29
មេដឹកនាំរបបក្រុងភ្នំពេញ លោក ហ៊ុន សែន បានថ្លែងការពារខ្លួននៅឯមហាសន្និបាតអង្គការសហប្រជាជាតិនៅបុរីញូវយ៉ក (New York) សហរដ្ឋអាមេរិកថា របបថ្មីឯកបក្សរបស់លោក កើតឡើងដោយការបោះឆ្នោតស្របតាមឆន្ទៈពលរដ្ឋខ្មែរ។
2018-09-29
ពលករខ្មែរធ្វើការនៅប្រទេសថៃរាប់រយនាក់ ដែលមិនបានត្រឡប់ទៅលេងស្រុកកំណើត បានសាមគ្គីគ្នាប្រារព្ធពិធីបុណ្យភ្ជុំបិណ្ឌ នៅវត្តមួយក្នុងខេត្តសាមុទប្រាកាណ ជាប់ទីក្រុងបាងកក ដើម្បីឧទ្ទិសកុសលផលបុណ្យជូនដល់វិញ្ញាណក្ខន្ធបុព្វការីជនដែលបានចែកឋាន ទៅកាន់លោកខាងមុខ។
2018-09-29
អ្នកវិភាគថា អ្នកនយោបាយគណបក្សនេះ អាចឈានដល់ផ្លូវបែកបាក់ ហើយបើទោះជាអ្នកនយោបាយ គណបក្សនេះ រួបរួមគ្នាឡើងវិញ ក៏មិនអាចស្ដារប្រជាប្រិយភាពបានដែរ។
2018-09-29
អ្នកដឹកនាំក្រុមបាតុករ ដែលតវ៉ាប្រឆាំងនឹងរបបលោក ហ៊ុន សែន បានព្រមានរបបនេះ ថាពួកគាត់គ្រោងនឹងស្នើឲ្យអង្គការសហប្រជាជាតិ ដាក់សម្ពាធ ដោយព្យួរអាសនៈកម្ពុជាមួយរយៈសិន រហូតទាល់កម្ពុជាស្ដារសិទ្ធិមនុស្ស និងប្រជាធិបតេយ្យនៅកម្ពុជាឡើងវិញ។
2018-09-29
នេះជាលើកទីមួយហើយ ដែលលោកមានវត្តមានទៅថ្លែងការណ៍នៅឯសាលប្រជុំមហាសន្និបាតរបស់អង្គការសហប្រជាជាតិ ក្រោយពីលោកបានរៀបចំព្រឹត្តិការណ៍បោះឆ្នោត ដែលរងការថ្កោលទោសពីជុំទិស និងជម្នះរៀបចំរដ្ឋសភា និងរបបថ្មីរួចមក។
2018-09-28
ពលរដ្ឋប្រមាណជាង១០នាក់ តំណាងឲ្យ២២គ្រួសាររស់នៅបឹងកក់ ប្រមូលផ្ដុំគ្នាមុខសាលារាជធានីភ្នំពេញ តវ៉ាទាមទារឲ្យមានការបើកផ្លូវ ដាក់ភ្លើងអគ្គិសនីប្រើប្រាស់ ខណៈពួកគាត់រងចាំដំណោះស្រាយនេះ ពីខាងសាលាក្រុង អស់ជាច្រើនឆ្នាំមកហើយ។
2018-09-28
អាជ្ញាធរមូលដ្ឋានអះអាងថា កំពុងតែត្រូតពិនិត្យករណីដីព្រៃសាធារណៈរបស់រដ្ឋជាច្រើនហិកតារនេះ ហើយនឹងដាក់ចេញវិធានការណ៍ជាក់លាក់ ក្រោយពេលប្រមូលបានព័ត៌មានគ្រប់គ្រាន់។