ប័ណ្ណសារព័ត៌មាន
2019-12-31
ព្រះមហាក្សត្រ ព្រះបាទបរមនាថ នរោត្តម សីហមុនី ប្រកាសឱ្យប្រើច្បាប់ថវិកាជាតិឆ្នាំ២០២០ ដែលមានខ្ទង់ចំណាយជាង ៨ពាន់លានដុល្លារ កើនឡើងជាង ២ពាន់លានដុល្លារ បើធៀបនឹងគម្រោងចំណាយឆ្នាំ២០១៩។ ព្រះរាជក្រមចុះថ្ងៃទី២០ ខែធ្នូ ដែលអាស៊ីសេរីទទួលបាន នៅថ្ងៃទី៣១ ធ្នូ បញ្ជាក់ថា ច្បាប់នេះត្រូវប្រកាសជាការប្រញាប់។
2019-12-31
សកម្មជនគណបក្សសង្គ្រោះជាតិថ្កោលទោស លោក នេត សាវឿន ដែលចេញសារគាំទ្រ និងកោតសរសើរដល់ការធ្វើទុក្ខបុកម្នេញលើអ្នកគាំទ្រគណបក្សប្រឆាំង។ ពួកគាត់ថា នេះជាសារផ្គាប់ចិត្តលោក ហ៊ុន សែន ដើម្បីឱ្យបានបន្តអំណាចរបស់ខ្លួនប៉ុណ្ណោះ។ ចំណែកអ្នកវិភាគយល់ថា នេះជាសារគ្មានប្រយោជន៍ដល់ជាតិ និងជាសារធ្វើឱ្យខ្មែរបែកបាក់គ្នា។
2019-12-31
មេដឹកនាំគណបក្សកាន់អំណាច និងប្រធានគណបក្សប្រឆាំង បានសរសេរសារជូនពរពលរដ្ឋនាឱកាសឆ្នាំថ្មីឆ្នាំសកល២០២០ តាមរយៈហ្វេសប៊ុករបស់ពួកគេ នៅថ្ងៃចុងក្រោយនៃឆ្នាំ ២០១៩ ប៉ុន្តែ ពួកគេមិនបានបង្ហាញការព្យាយាមបញ្ចប់វិបត្តិនយោបាយដែលអូសបន្លាយមួយឆ្នាំកន្លងមកនេះទេ។
2019-12-31
មេធាវីការពារក្ដីឱ្យសកម្មជនសិទ្ធិការងារ លោក រ៉ាត់ រត្នមុនី គឺលោក សំ ទិត្យសីហា ស្នើសុំឱ្យតុលាការកំពូលពន្លឿនសវនាការសំណុំរឿងកូនក្តីរបស់លោក ដើម្បីឱ្យគាត់ឆាប់បានទទួលយុត្តិធម៌។
2019-12-31
អ្នកនាំពាក្យគណបក្សកាន់អំណាចលើកឡើងថា គណបក្សប្រជាជនកម្ពុជាចិញ្ចឹមឆ្កែសម្រាប់ខាំក្បាលក្រុមចោរ និងក្រុមឧទ្ទាមក្រៅច្បាប់ដែលតែងតែមកយាយីបំផ្លាញប្រទេសជាតិខ្មែរ។ អ្នកវិភាគ និងមន្ត្រីបក្សប្រឆាំងថា នេះជាការសារភាពថា គណបក្សកាន់អំណាចពិតជាបានប្រព្រឹត្តទង្វើទុច្ចរិតលើមន្ត្រីគណបក្សសង្គ្រោះជាតិនាពេលកន្លងទៅ។
2019-12-30
ការដោះលែងនេះ ធ្វើឡើង៤ថ្ងៃក្រោយ សាលាឧទ្ធរណ៍សម្រេចឱ្យជនពិការរូបនេះ មានសេរីភាព ដោយកាត់តម្រឹមនិងព្យួរទោសនៅសល់។ លោក ភុន យុទ្ធ អះអាងថា លោកនឹងបន្តប្រើសិទ្ធិក្នុងការបញ្ចេញមតិលើកឡើងពីភាពអវិជ្ជមានក្នុងសង្គម ដើម្បីចូលរួមកែល្អសង្គមកម្ពុជាឱ្យបានល្អប្រសើរ។
2019-12-30
សហជីព និងកម្មករឱ្យដឹងថា រោងចក្រខ្លះ មិនទាន់បើកប្រាក់បំណាច់អតីតភាពការងារសម្រាប់ឆ្នាំ២០១៩ ឱ្យកម្មករនៅឡើយទេ។ សហជីពថា នេះជាការមិនអនុវត្តតាមប្រកាសរបស់ក្រសួងការងារ។
2019-12-30
ក្រសួងការងារសន្យាជួយដោះស្រាយវិវាទការងារក្នុងក្រុមហ៊ុនកាស៊ីណូ ណាហ្គា វើលដ៍ (Naga World) បន្ទាប់ពីមានជំនួបដាច់ដោយឡែកពីគ្នា ជាមួយតំណាងកម្មករនិយោជិក និងតំណាង ក្រុមហ៊ុនណាហ្គា វើលដ៍ នៅថ្ងៃទី៣០ ខែធ្នូ។
2019-12-30
កម្មកររោងសិប្បកម្មតម្បាញ ហុង ស៊ីង (Hong Xing) នៅខណ្ឌមានជ័យ រាជធានីភ្នំពេញ ឱ្យដឹងថា មន្ត្រីក្រសួងការងារ បាននាំអាជ្ញាធរមូលដ្ឋាន ទៅចាក់សោទ្វាររបងសិប្បកម្ម ចូលទៅពិនិត្យមើលសម្ភារៈនៅសេសសល់ក្នុងទីតាំងរួចហើយ នៅព្រឹកថ្ងៃទី៣០ ធ្នូ។
2019-12-30
តុលាការសម្រេចឃុំខ្លួនអតីតអគ្គកុងស៊ុលកម្ពុជា លោក គ្រុយ លឹមហេ ប្រចាំនៅទីក្រុងគុនមិញ (Kun Ming) ខែត្រយួណាន (Yunan) ប្រទេសចិន ជាផ្លូវការ ករណីពុករលួយ។
2019-12-30
ប្រធានចលនាប្រជាធិបតេយ្យសង្គ្រោះជាតិនៅប្រទេសកូរ៉េខាងត្បូង គឺលោក ពេញ ពណ្ណរាយ សម្រេចលាលែងពីតំណែង។ សេចក្តីជូនដំណឹង ចុះថ្ងៃទី២៩ ខែធ្នូ ផ្ដល់ហេតុផលថា ព្រោះលោក ពេញ ពណ្ណរាយ មានភារកិច្ចត្រូវធ្វើដំណើរចាកចេញពីប្រទេសកូរ៉េខាងត្បូង។
2019-12-30
អ្នកជំនាញផ្នែកប្រព័ន្ធផ្សព្វផ្សាយជំរុញឱ្យរដ្ឋាភិបាលពន្លឿនការបង្កើតច្បាប់ស្ដីពីសិទ្ធិទទួលបានព័ត៌មាន ដោយសារច្បាប់នេះមានសារៈសំខាន់ក្នុងការជួយលើកស្ទួយសិទ្ធិសេរីភាពនៅកម្ពុជា។
2019-12-30
មន្ត្រីព្រឹទ្ធសភាអាមេរិក ថា ច្បាប់ដាក់ទណ្ឌកម្មមន្ត្រីរបបលោក ហ៊ុន សែន ចំពោះការរំលោភសិទ្ធិមនុស្ស និងបំផ្លាញប្រជាធិបតេយ្យ ឬច្បាប់ស្ដីពីប្រជាធិបតេយ្យកម្ពុជាឆ្នាំ ២០១៩ ឬ H.R.526 នឹងត្រូវយកមកពិភាក្សាដេញដោល ពេលព្រឹទ្ធសភាចូលកងវិញ នៅដើមឆ្នាំ២០២០។ តើនីតិវិធីបន្ត ក្នុងការធ្វើច្បាប់នេះ ប្រព្រឹត្តទៅយ៉ាងដូចម្ដេចខ្លះ?
2019-12-30
ក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ ហៅតំណាងកម្មករនៃក្រុមហ៊ុនកាស៊ីណូ ណាហ្គា វើលដ៍(NAGA World) ដើម្បីជួបពិភាក្សានិងដោះស្រាយវិវាទការងារក្នុងក្រុមហ៊ុនកាស៊ីណូដ៏ធំ មួយនេះ បន្ទាប់ពីក្រុមបុគ្គលិកបានកំណត់ថៃ្ងធ្វើកូដកម្មចាប់ពីថ្ងៃទី៩ ខែមករា ឆ្នាំ២០២០។
2019-12-30
សាលាឧទ្ធរណ៍ប្រកាសសាលដីកា នៅថ្ងៃទី៣០ ខែធ្នូ ដោយចាត់ទុកសាលក្រមចាត់របៀបរបស់សាលាដំបូងរាជធានីភ្នំពេញទុកជាបានការដដែល ពាក់ព័ន្ធនឹងបទចោទ“ផលិតនិងកាន់កាប់រូបភាពអាសអាភាស” របស់អតីតអ្នកយកព័ត៌មានអាស៊ីសេរី។ មេធាវីនិង សង្គមស៊ីវិល ចាត់ទុកសេចក្ដីសម្រេចនេះថា ជារឿងអយុត្តិធម៌។