ប័ណ្ណសារព័ត៌មាន
2019-12-19
មន្ត្រីជាន់ខ្ពស់ប៉ូលិសជាតិឱ្យដឹងថា ចិនបានបង្កើតការិយាល័យសម្របសម្រួល ដើម្បីចាប់ជនជាតិចិនដែលប្រព្រឹត្តបទល្មើសនៅកម្ពុជា ហើយបញ្ជូនពួកគេទៅអនុវត្តទោសនៅប្រទេសចិន។
2019-12-19
ក្រសួងទេសចរណ៍អះអាងថា ភ្ញៀវទេសចរចិន មានការកើនឡើង ២៤.៤ភាគរយក្នុងរយៈពេល ១០ខែដើមឆ្នាំ ២០១៩នេះ បើធៀបទៅនឹងឆ្នាំ ២០១៨។ ប៉ុន្តែមន្ត្រីសមាគមមគ្គទេសទេសចរ ថា ទេសចរចិនមានចំនួនតិចនៅខេត្តសៀមរាប ហើយទេសចរចិនមិនបានផ្ដល់ចំណូលដល់ពលរដ្ឋខ្មែរនោះទេ។
2019-12-19
កងទ័ពកម្ពុជាវៀតណាម បានរៀបចំពិធីបើក និងបិទសមយុទ្ធសង្គ្រោះគ្រោះមហន្តរាយនៅតំបន់ព្រំដែនគោកក្នុងខេត្តស្វាយរៀង នៅថ្ងៃទី១៨ ខែធ្នូនេះ។ ប៉ុន្តែមន្ត្រីសង្គមស៊ីវិលនៅខេត្តនេះសង្កេតឃើញថា នៅខេត្តស្វាយរៀងកម្រជួបគ្រោះមហន្តរាយណាស់។
2019-12-18
ក្រុមតំណាងកសិករ នៅតាមសហគមន៍នៃបណ្ដាខេត្តនានា ជួបជុំគ្នាធ្វើសមាជ ២ថ្ងៃ និងជជែកពិភាក្សាគ្នាលើបញ្ហាប្រឈមតាមសហគមន៍របស់ពួកគេ។ សម្ព័ន្ធសមាគមកសិករ នឹងប្រមូលយកមតិកសិករ ហើយដាក់ញត្តិទាមទារឲ្យរដ្ឋាភិបាល ដោះស្រាយទុក្ខកង្វល់របស់កសិករទាំងនេះ។
2019-12-18
ប្រមុខរដ្ឋាភិបាលកម្ពុជា លោក ហ៊ុន សែន ព្រមានដកមន្ត្រីអសកម្ម ដែលចាំតែរាយការណ៍ និងបន្ទោសថ្នាក់ក្រោមទុកមួយកន្លែង ព្រោះលោកចាត់ទុកថា មន្ត្រីប្រភេទនេះ មិនអាចជួយអភិវឌ្ឍជាតិឱ្យរីកចម្រើនឡើយ។
2019-12-18
លោក ចាប ភក្តី មានដើមកំណើតនៅខេត្ត ព្រៃវែង។ លោកជាមនុស្សស្និទ្ធនឹង លោក គន់ គីម មន្ត្រីយោធាជាន់ខ្ពស់និងជាមនុស្សជំនិតរបស់លោក ហ៊ុន សែន ដែលជាអ្នកលើកតម្កើងលោក ចាប ភក្តីនៅក្នុងតួនាទីជាយោធា។ លោកបានក្លាយជាមន្ត្រីសំខាន់ម្នាក់ក្នុងវិស័យយោធា ក្រោយការបោះឆ្នោត ឆ្នាំ ១៩៩៣ មេបញ្ជារងនៃកងអន្តរាគមន៍ទី១។
2019-12-18
សហគមន៍អន្តរជាតិ ជាពិសេសសហរដ្ឋអាមេរិក និងសហភាពអឺរ៉ុប ក្នុងឆ្នាំ២០១៩ នេះ នៅតែមិនបន្ធូរដៃ ក្នុងការដាក់សម្ពាធលើរបបក្រុងភ្នំពេញ ដើម្បីទាមទារឱ្យស្ដារសិទ្ធិមនុស្ស និងប្រជាធិបតេយ្យឡើងវិញ។
2019-12-18
ក្រុមអង្គការសង្គមស៊ីវិលជាតិ និងអន្តរជាតិជាច្រើន បានចេញលិខិតរួមគ្នានៅថ្ងៃទី១៨ ធ្នូ ជូនលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ស្នើសុំឱ្យរដ្ឋាភិបាលកម្ពុជាកែប្រែស្ថានភាពសិទ្ធិការងារឱ្យបានប្រសើរជាងពេលបច្ចុប្បន្ន។
2019-12-18
ប្រជាពលរដ្ឋរស់នៅក្នុងអគារចាស់បុរីកីឡា ប្រមាណ ១១គ្រួសារ នាំគ្នាទៅដាក់ញត្តិ នៅអង្គភាពប្រឆាំងអំពើពុករលួយ នៅថ្ងៃទី១៨ ខែធ្នូ ស្នើសុំលោក ឱម យ៉ិនទៀង ផ្ដល់យុត្តិធម៌ដល់ពលរដ្ឋក្រីក្រ។
2019-12-18
អ្នកវិភាគលើកឡើងថា កម្ពុជានឹងបាត់បង់ប្រព័ន្ធអនុគ្រោះពន្ធពីសហភាពអឺរ៉ុប ដោយសារតែរដ្ឋាភិបាលមិនទាន់បង្ហាញឆន្ទៈកែប្រែស្ថានភាពសិទ្ធិមនុស្ស និងលទ្ធិប្រជាធិបតេយ្យ ដែលកំពុងធ្លាក់ចុះតាមសំណើរបស់គណៈកម្មការរបស់អឺរ៉ុប។
2019-12-18
នគរបាលខេត្តព្រះសីហនុ នៅថ្ងៃទី១៧ ខែធ្នូ បង្ហាញការឃាត់ខ្លួនមនុស្ស ៧នាក់ ក្នុងនោះមានជនជាតិចិន ៣នាក់ និងខ្មែរ ៤នាក់ ដោយសង្ស័យថា ពួកគេជាប់ពាក់ព័ន្ធនឹងក្រុមជនជាតិចិន ៧នាក់ ដែលនគរបាលចាប់ខ្លួនបាន កាលពីថ្ងៃទី៦ ខែធ្នូ ក្នុងករណីចាប់បង្ខាំងមនុស្ស និងកាន់កាប់អាវុធដោយខុសច្បាប់។
2019-12-18
ភរិយាលោក រ៉ាត់ រត្នមុនី គឺអ្នកស្រី ឡុង គីមហ៊ាង អំពាវនាវដល់តុលាការកំពូលឱ្យទម្លាក់ចោលការចោទប្រកាន់លើស្វាមី ក្រោយពេលមេធាវីបានដាក់បណ្ដឹងទាស់ទៅតុលាការជាន់ខ្ពស់មួយនេះ។
2019-12-17
សាច់ញាតិសកម្មជនគណបក្សប្រឆាំងដែលកំពុងជាប់ក្នុងពន្ធនាគារខេត្តពោធិ៍សាត់ គ្រោងប្រមូលផ្ដុំគ្នាតវ៉ានៅមុខសាលាដំបូងខេត្ត ដើម្បីទាមទារតុលាការឱ្យដោះលែងអ្នកទោសនយោបាយទាំងនោះឱ្យមានសេរីភាពឡើងវិញ ព្រោះពួកគាត់អះអាងថា ជាប់គុកដោយអយុត្តិធម៌ជាច្រើនខែមកហើយ។
2019-12-17
សេចក្ដីជូនដំណឹងរបស់រដ្ឋបាលសាលាក្រុងភ្នំពេញឲ្យដឹងថា អគារផ្សារអូរឫស្សី នៅសំណង់ឡៅតឿ មានសភាពប្រេះស្រាំដោយអន្លើ ហើយអាចបង្កគ្រោះថ្នាក់ ប្រសិនទុកយូរបន្តទៀត។
2019-12-17
សាលាឧទ្ធរណ៍គ្រោងបើកសវនាការសំណុំរឿងជនពិការមួយរូបដែលជាអ្នកគាំទ្រគណបក្សសង្គ្រោះជាតិ គឺលោក ភុន យុទ្ធ នៅថ្ងៃទី២៦ ធ្នូ សប្ដាហ៍ក្រោយនេះ។