ប័ណ្ណសារព័ត៌មាន
2019-12-17
បុគ្គលិកក្រុមហ៊ុន ណាហ្គា វើលដ៍ (Naga World) គ្រោងធ្វើបាតុកម្មនៅដើមខែមករា ឆ្នាំ២០២០ ដើម្បីទាមទារឲ្យក្រុមហ៊ុនកាស៊ីណូដ៏ធំមួយនេះ ទទួលយកប្រធានសហជីពម្នាក់ ឱ្យចូលធ្វើការវិញ និងដំឡើងប្រាក់ឈ្នួលសមរម្យដល់បុគ្គលិក។
2019-12-17
ប្រមុខរដ្ឋាភិបាលកម្ពុជា លោក ហ៊ុន សែន អំពាវនាវដល់គ្រូពេទ្យទាំងអស់ទាំងនៅមន្ទីរពេទ្យរដ្ឋ និងឯកជន ត្រូវគោរពក្រមសីលធម៌ និងវិជ្ជាជីវៈគ្រូពេទ្យឲ្យបានខ្ជាប់ខ្ជួន ក្នុងការពិនិត្យព្យាបាលអ្នកជំងឺទូទៅ ដោយមិនត្រូវរើសអើង និងគិតលុយជាធំជាងអាយុជីវិតមនុស្សនោះទេ។
2019-12-17
ឯកអគ្គរាជទូតប្រទេសណូវែលហ្សេឡង់ដ៍ (New Zealand) លើកឡើងថា រដ្ឋាភិបាលប្រទេសមួយនេះ នឹងបន្តតាមដានការវិវឌ្ឍ ចំពោះករណីប្រធានគណបក្សសង្គ្រោះជាតិ ដែលតុលាការរបបក្រុងភ្នំពេញ រំលាយចោល គឺលោក កឹម សុខា។
2019-12-17
លោក សម រង្ស៊ី បានអះអាងថា លោក ហ៊ុន សែន បានពឹងពាក់ប្រទេសវៀតណាម និង ចិន ដើម្បីឲ្យជួយរក្សា និងការពារអំណាច នៃទង្វើក្បត់ជាតិឲ្យខ្លួន។ មន្ត្រីរដ្ឋាភិបាលបដិសេធការចោទបែបនេះ ហើយថា លោក សម រង្ស៊ី ឃោសនាតាមរបៀបជនបរាជ័យ ក្រោយការអំពាវនាវ គ្មានអ្នកគាំទ្រ។
2019-12-17
ក្រុមតំណាងកម្មករចំនួន ៦នាក់ នៃសិប្បកម្មតម្បាញ ហុង ស៊ីង (Hong Xing) បាននាំគ្នា ដាក់ញត្តិ នៅសាលាខណ្ឌមានជ័យ នៅថ្ងៃទី១៧ ធ្នូ ដើម្បីទាមទារឲ្យតំណាងថៅកែសិប្បកម្ម ដោះស្រាយប្រាក់សំណង ជូនកម្មករ ករណីរត់ចោលកម្មករ ដោយមិនបានជូនដំណឹង និងមិនទាន់ទូទាត់សំណង។
2019-12-17
តំណាងសហគមន៍ខ្មែរនៅអូស្ត្រាលីបានទៅជួបតំណាងរាស្ត្រសហព័ន្ធនៃប្រទេសនេះ ដើម្បីជំរុញទៅរដ្ឋសភាឲ្យធ្វើច្បាប់ដាក់ទណ្ឌកម្មលើលោក ហ៊ុន សែន និងមន្ត្រីរបស់លោកដូចគ្នាទៅនឹងសហរដ្ឋអាមេរិក ដែលបានបង្កកទ្រព្យសម្បត្តិមន្ត្រីជំនិតរបស់លោក ហ៊ុន សែន។
2019-12-16
តំណាងសហជីពលើកឡើងថា កម្ពុជានឹងមានវិបត្តិសេដ្ឋកិច្ច និងសង្គមធ្ងន់ធ្ងរ បើសិនជារដ្ឋាភិបាលមិនគោរពលក្ខខណ្ឌរបស់ខ្លួនជាមួយសហភាពអឺរ៉ុប ដើម្បីរក្សាប្រព័ន្ធអនុគ្រោះពន្ធបន្ត EBA ទេនោះ។
2019-12-16
តុលាការក្រុងភ្នំពេញបានចាត់ចៅក្រមចំនួន ៣រួប ដើម្បីឲ្យចូលរួមបើកសវនាការរឿងករណីលោក កឹម សុខា ពីបទ «សន្និដ្ឋិភាពជាមួយបរទេសនៅថ្ងៃទី១៥ ខែមករា ឆ្នាំ២០២០ ខាងមុខនេះ។
2019-12-16
មន្ត្រីក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បានចុះទៅបិទលិខិតកោះហៅ ថៅកែសិប្បកម្មតម្បាញ ហុង ស៊ីន នៅរបងទ្វារសិប្បកម្ម ឲ្យចូលខ្លួន ដោះស្រាយជាមួយក្រសួងការងារយូរបំផុតត្រឹមថ្ងៃទី១៨ ធ្នូ ដើម្បីទូទាត់សំណងជូនកម្មករជិត ២០០នាក់។
2019-12-16
លោក សម រង្ស៊ី លើកឡើងថា លោក ហ៊ុន សែន កំពុងទ័លច្រកករណីកាត់ទោសលោក កឹម សុខា ពីបទក្បត់ជាតិ ។ ប៉ុន្តែអ្នកនាំពាក្យរដ្ឋាភិបាលថា អ្វីដែលលោក សម រង្ស៊ី លើកឡើង គឺគ្រាន់ចង់បញ្ចេញមតិ ដើម្បីទាញការចាប់អារម្មណ៍ តាមបណ្ដាញសារព័ត៌មានប៉ុណ្ណោះ។
2019-12-16
ក្រសួងទេសចរណ៍សម្រេចជ្រើសយកខេត្តបាត់ដំបង ជាទីក្រុងគំរូគ្មានផ្សែងបារីមុនគេ នៅតំបន់ទេសចរណ៍នៅចុងឆ្នាំ២០២០។
2019-12-16
លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន អះអាងនៅថ្ងៃទី១៦ ធ្នូថា ការធ្វើសមយុទ្ធយោធាជាមួយប្រទេសវៀតណាមក្នុងខេត្តស្វាយរៀង គឺដើម្បីសង្គ្រោះមហន្តរាយឆ្លងព្រំដែន។ លោកបញ្ជាក់ទៀតថា សមយុទ្ធនេះជាគំនិតផ្ដួចផ្ដើមរបស់លោកផ្ទាល់។
2019-12-16
មន្ត្រីជាន់ខ្ពស់របស់សហភាពអឺរ៉ុបទទូចឱ្យរដ្ឋាភិបាលកម្ពុជាស្ដារសិទ្ធិមនុស្ស និងលទ្ធិប្រជាធិបតេយ្យឡើងវិញ ដើម្បីរក្សាការអនុគ្រោះពន្ធ EBA។ សហជីពយល់ថា មកដល់ពេលនេះ ស្ថានភាពសិទ្ធិមនុស្ស និងប្រជាធិបតេយ្យនៅមិនទាន់មានការវិវឌ្ឍជាវិជ្ជមានគួរឱ្យកត់សម្គាល់នោះទេ។
2019-12-16
លោក ហ៊ុន សែន ប្រមុខរដ្ឋាភិបាលក្រុងភ្នំពេញ បានអះអាងថា មន្ទីរពេទ្យព្រះកេតុមាលា ឬពេទ្យទាហាន មានសមត្ថភាពវះកាត់ផ្លាស់ប្ដូរក្រលៀន សម្រាប់អ្នកខូចក្រលៀន ឬតម្រងនោម។
2019-12-16
ប្រជាពលរដ្ឋមានទំនាស់ដីធ្លីប្រមាណ ៤០០នាក់ តំណាងឱ្យពលរដ្ឋជិត ១ពាន់គ្រួសារ ធ្វើដំណើរមកពីក្រុងប៉ោយប៉ែតខេត្តបន្ទាយមានជ័យ ទៅតវ៉ានៅមុខក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ដើម្បីឱ្យជួយដោះស្រាយជូនពួកគាត់ នៅព្រឹកថ្ងៃទី១៦ធ្នូ។