ប័ណ្ណសារព័ត៌មាន
2019-12-15
ក្នុងពិព័រណ៍សៀវភៅនៅឆ្នាំនេះ អ្នកជំនាញលើកទឹកចិត្តឲ្យមានការអានឲ្យបានច្រើន ព្រមទាំងអំពាវនាវឲ្យរដ្ឋាភិបាលបង្កើតបណ្ណាល័យឲ្យបានច្រើននៅទូទាំងប្រទេស ដើម្បីបណ្តុះទម្លាប់ ការអានដូចនៅប្រទេសជឿនលឿនក្នុងពិភពលោក។
2019-12-15
តំណាងក្រុមពលករខ្មែរដែលធ្វើការនៅប្រទេសថៃប្រមាណ ៥០នាក់ នៅព្រឹកថ្ងៃទី១៦ ធ្នូ បានចូលរួមវគ្គអប់រំអំពីសិទ្ធិការងារនៅខេត្តជាប់ទីក្រុងបាងកក។
2019-12-15
សហគមន៍ការពារព្រៃព្រះរកាខេត្តព្រះវិហារ និងក្រុមយុវជន បង្ហាញក្តីកង្វល់ជាថ្មីទៀត ពីជោគវាសនាព្រៃព្រះរកា ដែលជាប្រភពសេដ្ឋកិច្ចរបស់ជនជាតិដើមភាគតិច។
2019-12-15
យុវជនគណបក្សប្រឆាំងជាច្រើននាក់នៅតែបន្តភៀសខ្លួននៅប្រទេសថៃ ដើម្បីត្រៀមចាំទទួលប្រធានស្ដីទីគណបក្សសង្គ្រោះជាតិលោក សម រង្ស៊ី ធ្វើមាតុភូមិនិវត្តន៍សាជាថ្មីនៅពេលខាងមុខ។
2019-12-15
មេធាវីការពារក្តីឱ្យ លោក រ៉ាត់ រត្នមុនី លោក សំ ទិត្យសីហា ឱ្យអាស៊ីសេរីដឹងថា លោកនឹងដាក់បណ្ដឹងទាស់សេចក្ដីសម្រេចរបស់សាលាឧទ្ធរណ៍ដែលបន្តផ្ដន្ទាទោសកូនក្តីរបស់លោក ទៅតុលាការកំពូលនៅថ្ងៃច័ន្ទ ទី១៦ ធ្នូ ស្អែកនេះ តាមសំណើរបស់កូនក្តី។
2019-12-15
កម្មករនៅសិប្បកម្មតម្បាញមួយកន្លែង ក្នុងខណ្ឌមានជ័យ ជិត ២០០នាក់ បន្តប្រមូលផ្ដុំគ្នាតវ៉ា ទាមទារសុំដំណោះស្រាយ ក្រោយពេលថៅកែសិប្បកម្មជាជនជាតិចិន បានរត់ចោល និងមិនទាន់បើកប្រាក់ឈ្នួលអស់។ សហជីពឃ្លាំមើលការតវ៉ា ប្រាប់ថា មន្ត្រីក្រសួងការងារសន្យាថា នឹងដោះស្រាយជូនកម្មករនៅថ្ងៃច័ន្ទ ដើមសប្ដាហ៍ក្រោយ។
2019-12-14
ព្រះសង្ឃ និងយុវជនចលនាមាតាធម្មជាតិ ដែលធ្វើពិធីបំបួសដើមឈើធំៗ ចំនួន ៩ដើម នៅក្នុងក្រុងព្រះសីហនុ ជួបការការរារាំងពីអាជ្ញាធរខេត្តនេះ នៅព្រឹកថ្ងៃទី១៥ ធ្នូ។
2019-12-14
មន្ត្រីអង្គការសង្គមស៊ីវិលនៅខេត្តបន្ទាយមានជ័យ ស្នើឱ្យសមត្ថកិច្ចចាត់វិធានការតាមច្បាប់ទៅលើជនជាតិចិនចំនួន ២៦នាក់ ដែលប៉ូលិសចាប់ខ្លួននៅក្រុងប៉ោយប៉ែត នៅរសៀលថ្ងៃទី១៣ ធ្នូ។
2019-12-14
ស្ត្រីសកម្មជនបក្សប្រឆាំងនៅភ្នំពេញម្នាក់ ដែលត្រូវជនមិនស្គាល់មុខពីរនាក់វាយធ្វើបាប កាលពីសប្ដាហ៍មុនថ្លែងថា សមត្ថកិច្ចព្រងើយកន្តើយក្នុងកាស្វែងរកយុត្តិធម៌សម្រាប់អ្នកស្រី។
2019-12-14
គណបក្សសង្គ្រោះជាតិបានជួបប្រជុំគ្នានៅទីក្រុង Lowell រដ្ឋ Massachusetts សហរដ្ឋអាមេរិក នៅថ្ងៃទី១៣ ខែធ្នូ ដែលមានលោក សម រង្ស៊ី ប្រធានស្ដីទីគណបក្សនេះដឹកនាំកិច្ចប្រជុំ។
2019-12-14
គណបក្សសង្គ្រោះជាតិប្រកាសថា គណបក្សនេះទទួលបានការគាំទ្រខ្លាំងពីសហគមន៍អន្តរជាតិ ដោយធ្វើឲ្យសហគមន៍អន្តរជាតិយកចិត្តទុកដាក់កាន់តែខ្លាំង ចំពោះវិបត្តិនយោបាយនៅកម្ពុជា រហូតដល់មានការដាក់ទណ្ឌកម្មលើបុគ្គលពុករលួយមួយចំនួននៃរដ្ឋាភិបាលលោក ហ៊ុន សែន ដែលរំលោភសិទ្ធិមនុស្ស។
2019-12-14
មន្ត្រីសង្គមស៊ីវិល និងពលរដ្ឋរស់នៅខេត្តកំពង់ស្ពឺ អះអាងថា បទល្មើសព្រៃឈើនៅតំបន់ជួរភ្នំក្រវាញកណ្ដាល ដែលឋិតនៅចន្លោះខេត្តកោះកុង ខេត្តពោធិ៍សាត់ និងខេត្តកំពង់ស្ពឺ នៅតែបន្តកើតមានយ៉ាងពេញទំហឹង។
2019-12-14
យុវជនអង្គការមាតាធម្មជាតិនឹងស្លៀកពាក់សំលៀកបំពាក់ពណ៌សក្នុងយុទ្ធនាការបំបួសដើមឈើនៅខេត្តព្រះសីហនុ នៅថ្ងៃទី១៥ ធ្នូស្អែកនេះ។ តាមគម្រោង ក្រុមយុវជនចលនាមាតាធម្មជាតិ នឹងចាប់ផ្ដើមពីម៉ោង ៩ព្រឹក ដោយដង្ហែក្បួនពីរង្វង់មូលវិមានឯករាជ្យ ជាកន្លែងត្រូវបំបួសដើមឈើចំនួន ៩ដើម ដែលដើមឈើទាំងនោះបានបន្សល់ទុកតាំងសម័យ សម្តេច សីហនុ។
2019-12-13
ប្រមុខរដ្ឋាភិបាលកម្ពុជា លោក ហ៊ុន សែន អះអាងអំពីភាពរឹងមាំនៃសេដ្ឋកិច្ចកម្ពុជា បន្ទាប់ពីបានដាក់របាយការណ៍ឆ្លើយតបទៅនឹងកង្វល់របស់គណៈកម្មការអឺរ៉ុបជុំវិញដំណើរការដកហូតប្រព័ន្ធអនុគ្រោះពន្ធ EBA។
2019-12-13
គណៈកម្មការអឺរ៉ុបបានទទួលសេចក្ដីឆ្លើយបំភ្លឺចុងក្រោយពីសំណាក់ភាគីកម្ពុជា ជុំវិញបញ្ហា EBA កាលពីម្សិលមិញ។ នេះបើតាមប្រភពពីមន្ត្រីគណៈកម្មការអឺរ៉ុប បញ្ជាក់ប្រាប់អាស៊ីសេរីតាមសារអេឡិចត្រូនិក។