ប័ណ្ណសារព័ត៌មាន
2019-10-30
មន្ត្រីជាន់ខ្ពស់ក្រសួងការពារជាតិគាំទ្រ ចំពោះគំនិតរបស់មន្រ្តីយោធាម្នាក់ ដែលប្រៀបធៀបលោក សម រង្ស៊ី ទៅនឹងដំប៉ៅមហារីកដែលត្រូវកាត់យកចេញនៅដើមខែវិច្ឆិកាខាងមុខ។
2019-10-30
អាជ្ញាធរខេត្តព្រះសីហនុរង់ចាំក្រុមហ៊ុនកាស៊ីណូជីនទីង (Jingding) សាងសង់អាគារថ្មីរួចរាល់ ទើបរុះរើអាគារចាស់ចេញពីទីតាំងឆ្នេរកោះរ៉ុងសន្លឹម។ សកម្មជនបរិស្ថានរិះគន់អាជ្ញាធរខេត្តព្រះសីហនុថា មិនយកច្បាប់ជាធំ។
2019-10-30
សកម្មជនគណបក្សប្រឆាំងនៅខេត្តឧត្ដរមានជ័យអះអាងថា អាជ្ញាធរខេត្តនេះកំពុងបង្កើនយុទ្ធនាការបង្ខិតបង្ខំដល់សកម្មជនគណបក្សសង្គ្រោះជាតិនៅតាមមូលដ្ឋានឱ្យចូលសារភាពពីទោសកំហុស និងឱ្យឈប់គាំទ្រនយោបាយរបស់លោក សម រង្ស៊ី ដើម្បីជាថ្នូរឱ្យរួចផុតពីការចាប់ចង។
2019-10-30
ប្រពន្ធជនពិការ ដែលនិយាយរិះគន់របបក្រុងភ្នំពេញ តាមបណ្ដាញសង្គមហ្វេសប៊ុក ហើយត្រូវសមត្ថកិច្ចចាប់ឃុំខ្លួនជាង ៣ខែមកនេះ អំពាវនាវដល់សាលាដំបូងខេត្តសៀមរាប ដោះលែងប្ដីគាត់ឲ្យមានសេរីភាពវិញ ដើម្បីបានវិលមកជួបជុំក្រុមគ្រួសារ និងមានឱកាសប្រកបរបរលក់វត្ថុអនុស្សាវរីយ៍ចិញ្ចឹមកូនស្រីនៅតូច។
2019-10-29
ក្រសួងយុត្តិធម៌មានគម្រោងបន្ធូរបន្ថយ និងលើកលែងអ្នកទោសចំនួន ៥១២នាក់ ក្នុងនោះមានស្ត្រីចំនួន ៥៨នាក់ នៅក្នុងពិធីបុណ្យអុំទូក បណ្តែតប្រទីប សំពះព្រះខែ និងអកអំបុក ដែលប្រព្រឹត្តទៅនៅថ្ងៃទី១០ ដល់ថ្ងៃទី១២ ខែវិចិ្ឆកា ឆ្នាំ២០១៩ ខាងមុខនេះ។
2019-10-29
អ្នកវិភាគនយោបាយមើលឃើញថា ការសោយរាជ្យរបស់ព្រះមហាក្សត្រ ១៥ឆ្នាំមកនេះ គឺស្ថិតក្រោមសម្ពាធលោក ហ៊ុន សែន គ្រប់ជំហាន ព្រោះរបបក្រុងភ្នំពេញមិនចង់ឲ្យព្រះអង្គ ធ្វើព្រះរាជសកម្មភាពចុះជួបប្រជារាស្ត្រ និងសម្របសម្រួលនយោបាយឡើយ។
2019-10-29
របបក្រុងភ្នំពេញបានបញ្ជូនកងទ័ព និងអាជ្ញាធរមានសមត្ថកិច្ចចម្រុះប្រដាប់អាវុធជាច្រើន ដើរល្បាតតាមបណ្តោយព្រំដែនកម្ពុជាថៃ ខណៈថ្ងៃកំណត់នៃមាតុភូមិនិវត្តន៍របស់លោក សម រង្ស៊ី កាន់តែខិតជិតចូលមកដល់។ អ្នកវិភាគថា សកម្មភាពនេះទំនងជាដើម្បីត្រៀមទប់ទល់ និងគំរាមកំហែងក្រុមពលករខ្មែរ ដែលគ្រោងវិលចូលស្រុក ដើម្បីអមដំណើរ លោក សម រង្ស៊ី។
2019-10-29
សកម្មជនបរិស្ថាន និងសហគមន៍ជនជាតិដើមភាគតិច នៅមិនទាន់ស្ងប់អារម្មណ៍ចំពោះការថយចុះទំហំព្រៃឈើជាបន្តបន្ទាប់ និងការបាត់បង់ឈើប្រណិតនៅតំបន់ព្រៃការពារធម្មជាតិគ្រប់តំបន់។ ពួកគេមើលឃើញថា ការអនុវត្តច្បាប់របស់អាជ្ញាធរពាក់ព័ន្ធ និងគណៈកម្មការជំនាញ មិនឈរលើគោលការណ៍រឹងមាំ និងច្បាស់លាស់នៅឡើយទេ។
2019-10-29
ខ្មែរនៅអូស្ត្រាលីនឹងធ្វើពិធីសាសនា ដើម្បីប្រសិទ្ធិពរជ័យដល់ការវិលចូលស្រុករបស់លោក សម រង្ស៊ី ខណៈដំណើរមាតុភូមិនិវត្តន៍នេះ នៅសល់តែ ១២ថ្ងៃទៀតប៉ុណ្ណោះនឹងដល់ពេលកំណត់។
2019-10-29
ទោះបីរដ្ឋាភិបាលចាប់ខ្លួនសកម្មជនគណបក្សប្រឆាំងជាបន្តបន្ទាប់ក៏ដោយ ក៏អ្នកនាំពាក្យគណៈកម្មការរៀបចំមាតុភូមិនិវត្តន៍របស់លោក សម រង្ស៊ី ថ្លែងបញ្ជាក់ថា លោក សម រង្ស៊ី និងអ្នកដឹកនាំគណបក្សសង្គ្រោះជាតិនៅក្រៅប្រទេស នៅតែរក្សាជំហរវិលចូលទៅប្រទេសកម្ពុជាវិញតាមការគ្រោងទុក។
2019-10-28
អ្នកតំណាងរាស្ត្រគណបក្សសង្គ្រោះជាតិ មិនទទួលយកសាលក្រមរបស់តុលាការកំពូល ដែលបានសម្រេចផ្ដល់សំណងចំនួន ៥០លានរៀលក្នុងម្នាក់ ក្នុងសំណុំរឿងប្រព្រឹត្តអំពើហិង្សាវាយដំទៅលើអ្នកតំណាងរាស្ត្រពីររូបកាលពី ៤ឆ្នាំមុន។
2019-10-28
សកម្មជនបរិស្ថាននៃចលនាមាតាធម្មជាតិ លោក ថុន រដ្ឋា ប្រាប់អាស៊ីសេរីថា ពួកលោកធ្វើដំណើរបាន ១៩១គីឡូម៉ែត្រហើយ ពោលគឺនៅសល់តែ ៣៥គីឡូម៉ែត្រទៀតទេនឹងទៅដល់គោលដៅហើយ។
2019-10-28
ភរិយាសកម្មជនគណបក្សប្រឆាំងខេត្តមណ្ឌលគិរីចោទមន្ត្រីប៉ូលិសខេត្តនេះថា ចាប់ស្វាមីរបស់លោកស្រីយកទៅឃុំខ្លួនដោយអយុត្តិធម៌ ព្រោះគាត់មិនទាន់ហូបបាយ និងមិនបានពាក់អាវផង។ លោកស្រីអំពាវនាវដល់អង្គការសង្គមស៊ីវិលជួយតាមដានរឿងនេះជាបន្ទាន់ ដើម្បីជំរុញដល់សមត្ថកិច្ចឱ្យដោះលែងស្វាមីមានសេរីភាពវិញ។
2019-10-28
ចលនាសង្គ្រោះជាតិនៅប្រទេសជប៉ុន ប្រកាសធ្វើបាតុកម្ម នៅថ្ងៃអាទិត្យ ទី៣ វិច្ឆិកាខាងមុខនេះ នៅខេត្តហ៊ីរ៉ូស៊ីម៉ា (Hiroshima) ដើម្បីកៀរគរ និងគាំទ្រដំណើរមាតុភូមិនិវត្តន៍ លោក សម រង្ស៊ី វិលចូលប្រទេសកម្ពុជា នៅថ្ងៃទី៩ វិច្ឆិកា។
2019-10-28
មេធាវីការពារក្តីឱ្យលោក រ៉ាត់ រត្នមុនី លោក សំ ទិត្យសីហា ឱ្យអាស៊ីសេរីដឹងនៅថ្ងៃទី២៨ តុលាថា ចៅក្រមជំនុំជម្រះតុលាការកំពូលបានសម្រេចឱ្យកូនក្តីរបស់លោកបន្តជាប់ឃុំ ក្រោមហេតុផលថា សំណុំរឿងនេះ បានបិទការស៊ើបសួរ និងបញ្ជូនទៅជំនុំជម្រះរួចហើយ ធ្វើឱ្យបណ្ដឹងសុំនៅក្រៅឃុំរបស់លោកលែងមានសុពលភាពតទៅទៀត។