ប័ណ្ណសារព័ត៌មាន
2019-10-02
រដ្ឋសភាឯកបក្ស កំពុងត្រៀមបើកសម័យប្រជុំលើកទី៣ នីតិកាលទី៦ នៅថ្ងៃទី៤ តុលា។ ក្នុងសម័យប្រជុំលើកទី៣នោះ រដ្ឋសភាឯកបក្ស នឹងដាក់របៀបវារៈចំនួន៧ ឱ្យសមាជិកពិភាក្សា និងអនុម័ត។ ក្នុងនោះ ក៏មានច្បាប់ស្ដីពីរបបសន្តិសុខសង្គមផងដែរ។
2019-10-01
ចលនាប្រជាធិបតេយ្យសង្គ្រោះជាតិបដិសេធថា ខ្លួនមិនបានបំបែកសំឡេងអ្នកគាំទ្រគណបក្សសង្គ្រោះជាតិនៅប្រទេសកូរ៉េឡើយ ហើយការបង្កើតក្រុមថ្មីនៅពេលនេះ គឺដើម្បីបំពេញចំណុចខ្វះខាតរបស់ចលនាយុវជនគណបក្សសង្គ្រោះជាតិនៅប្រទេសកូរ៉េ។
2019-10-01
ពលរដ្ឋមួយចំនួនរស់នៅខេត្តពោធិ៍សាត់មិនពេញចិត្ត ទង្វើរបស់អាជ្ញាធរមូលដ្ឋានដែលប្រកាសឱ្យពួកគេត្រូវសុំការអនុញ្ញាតពីអាជ្ញាធរភូមិជាមុនសិន បើមានមនុស្សប្លែកមុខ សុំស្នាក់នៅផ្ទះរបស់អ្នកភូមិណាមួយនោះ។ មន្ត្រីសង្គមស៊ីវិលចាត់ទុកទង្វើរបស់អាជ្ញាធរថា រំលោភរដ្ឋធម្មនុញ្ញ និងច្បាប់អន្តរជាតិ។
2019-10-01
សាលាដំបូងរាជធានីភ្នំពេញ នឹងបើកសវនាការជំនុំជម្រះសំណុំរឿងសកម្មជនបក្សប្រឆាំងលោក គង់ ម៉ាស់ នៅថ្ងៃទី២ ខែតុលា បន្ទាប់ពីសកម្មជនបក្សប្រឆាំងរូបនេះ បានជាប់ឃុំជិត ១០ខែមកហើយពាក់ព័ន្ធនឹងការបញ្ចេញមតិរិះគន់ការគ្រប់គ្រងរបស់លោក ហ៊ុន សែន នៅលើបណ្ដាញសង្គមហ្វេសប៊ុក (Facebook)។
2019-10-01
មន្ត្រីប៉ូលិសខេត្តកំពង់ចាមចាប់ខ្លួនយុវជនគណបក្សប្រឆាំងម្នាក់នៅស្រុកបាធាយ យកទៅសាកសួរនៅស្នងការដ្ឋាននគរបាលខេត្ត។ ភរិយាសកម្មជនបក្សប្រឆាំងរូបនេះ អះអាងថា មន្ត្រីប៉ូលិសបោកបញ្ឆោតស្វាមីយកទៅឃុំខ្លួនទាំងកម្រោល និងដោយគ្មានដីកាពីតុលាការឡើយ។
2019-10-01
សកម្មជនអាមេរិកាំងដើមកំណើតអាស៊ី គ្រោងប្រមូលផ្តុំគ្នានៅតាមបណ្ដាទីក្រុងធំៗ នៅសហរដ្ឋអាមេរិក នៅដើមសប្ដាហ៍នេះ ដើម្បីធ្វើការតវ៉ាប្រឆាំងនឹងការចាប់បញ្ជូន ឬបណ្ដេញចេញ ពលរដ្ឋដើមកំណើតខ្មែរ ដែលធ្លាប់បានប្រព្រឹត្តិល្មើសច្បាប់នៅសហរដ្ឋអាមេរិក ត្រលប់ទៅកម្ពុជាវិញ។
2019-10-01
ក្រសួងមហាផ្ទៃកម្ពុជា បានបណ្ដេញជនជាតិចិនចំនួន ១១៦នាក់ ក្នុងនោះមានស្រី ២៩នាក់ ទៅប្រទេសចិនវិញ កាលពីថ្ងៃទី២៨ ខែកញ្ញា។
2019-10-01
នៅក្នុងសំណុំរឿងចោទប្រកាន់បក្សប្រឆាំងនេះដែរ។ តុលាការខេត្តឧត្តរមានជ័យបានសម្រេចចោទប្រកាន់ លោក ម៉ោញ សារ៉ាត់ អាយុ ៥៤ ឆ្នាំ ពីបទ« រួមគំនិតក្បត់» តាមមាត្រា ៤៥៣ នៃក្រមព្រហ្មទណ្ឌ។
2019-10-01
ពលករខ្មែរមួយក្រុមធ្វើការនៅប្រទេសថៃនាំគ្នាធ្វើយុទ្ធនាការអំពាវនាវឱ្យពលករទៅចូលរួមអមដំណើរ ប្រធានស្ដីទីគណបក្សសង្គ្រោះជាតិ លោក សម រង្ស៊ី វិលចូលស្រុកវិញនៅពេលខាងមុខឱ្យបានច្រើនកុះករ។ ពួកគេសង្ឃឹមថា នៅពេលលោក សម រង្ស៊ី វិលចូលស្រុកនឹងមានដំណោះស្រាយនយោបាយជាមិនខានឡើយ។