ប័ណ្ណសារព័ត៌មាន
2019-10-28
តុលាការកំពូល ជំនុំជម្រះបណ្តឹងសុំនៅក្រៅឃុំរបស់យុវជន កែម ឡី និយមមួយរូប គឺលោក គង់ រ៉ៃយ៉ា ហើយគ្រោងនឹងប្រកាសសាលក្រមនៅសប្ដាហ៍ក្រោយ។ ចំណែកសំណុំរឿងរបស់យុវជន សួង នាគព័ន្ធ តុលាការកំពូល គ្រោងនឹងជំនុំជម្រះនៅពាក់កណ្ដាលខែវិច្ឆិកាខាងមុខ។
2019-10-28
ពលករខ្មែរប្រមាណ ៥០នាក់ ដែលធ្វើការនៅប្រទេសថៃ ប្រមូលផ្ដុំគ្នាបង្ហាញការប្ដេជ្ញាចិត្ត ត្រៀមខ្លួនទៅអមដំណើរថ្នាក់ដឹកនាំគណបក្សប្រឆាំងវិលចូលស្រុកនៅថ្ងៃទី៩ វិច្ឆិកា។ ពួកគេ មានសេចក្ដីសង្ឃឹមថា ការធ្វើមាតុភូមិនិវត្តនេះ នឹងធ្វើឱ្យពលរដ្ឋកម្ពុជាមានសេចក្ដីសុខសាន្ត។
2019-10-28
អនុប្រធានគណបក្សសង្រ្គោះជាតិ បញ្ជាក់ជាថ្មីថា ថ្នាក់ដឹកនាំគណបក្សសង្រ្គោះជាតិ បានកំណត់យកព្រំដែនថៃ ជាទីកន្លែងឆ្លងកាត់របស់លោក សម រង្ស៊ី និងកម្មករកំពុងធ្វើការនៅប្រទេសថៃ ដើម្បីត្រឡប់ទៅកម្ពុជាវិញនៅថ្ងៃទី៩ វិច្ឆិកា។
2019-10-28
ប្រធានក្រុមអ្នកច្បាប់ អមរិន្ទ លោក មេធាវី សុក សំអឿន ថ្លែងថា ក្រសួងព័ត៌មាន និងក្លឹបអ្នកកាសែតមួយចំនួន ពិភាក្សាគ្នា ចង់ធ្វើវិសោនកម្មច្បាប់ស្ដីពីរបបសារព័ត៌មាន ឆ្នាំ១៩៩៥ ដោយលើកហេតុផលថា ច្បាប់នេះ មានអាយុកាលជាង ២០ឆ្នាំហើយ ដែលមិនស្របតាមស្ថានការណ៍វិវត្តន៍សម័យបច្ចុប្បន្នឡើយ។
2019-10-27
ក្រុមយុវជន និងពលរដ្ឋ ស្នើឲ្យរដ្ឋាភិបាលបង្ហាញពីគម្រោងអភិវឌ្ឍន៍តាមបណ្តោយព្រំដែនឲ្យច្បាស់លាស់ និងគ្រប់គ្រងដែនរដ្ឋបាលព្រំដែនឱ្យត្រឹមត្រូវ ជាពិសេស ត្រូវរកយន្តការបំបាត់អំពើពុករលួយ។
2019-10-27
ប្រជាពលរដ្ឋមួយចំនួននៅខេត្តបន្ទាយមានជ័យរិះគន់អាជ្ញាធរខេត្ត ដែលបានហាមឃាត់មន្ត្រីក្រោមឱវាទ មិនឱ្យសុំច្បាប់សម្រាកចេញទៅក្រៅប្រទេសចាប់ពីចុងខែតុលានេះដល់ថ្ងៃទី១៣ វិច្ឆិកាខាងមុខ។
2019-10-27
អាជ្ញាធរពាក់ព័ន្ធខេត្តព្រះសីហនុ កំពុងស្វះស្វែងរកភ្ញៀវទេសចរ ជានារីជនជាតិអង់គ្លេសម្នាក់ដែលបានបាត់ខ្លួននៅកោះរ៉ុង ក្រុងកោះរ៉ុង កាលពីពេលថ្មីៗនេះ ។
2019-10-27
សង្គមស៊ីវិលនៅខេត្តព្រះសីហនុថា ជនជាតិចិននៅក្នុងខេត្តនេះ កំពុងប្រព្រឹត្តិបទល្មើសតាំងពីតូចតាច រហូតដល់បទល្មើសធំៗ ប៉ុន្តែអ្នកនាំពាក្យសាលាខេត្តព្រះសីហនុអះអាងថា អាជ្ញាធរមានសមត្ថកិច្ចតែងតែខិតខំការពារសន្តិសុខ និងសុវត្ថិភាពជូនពលរដ្ឋ ពិសេស បង្ក្រាបបទល្មើសនៅក្នុងខេត្តនេះជានិច្ច។
2019-10-27
អ្នកវិភាគនយោបាយនិងសង្គមលើកឡើងថា កម្ពុជាកំពុងទទួលឥទ្ធិពលចិន ហើយបញ្ហានេះបានធ្វើឱ្យប្រជាពលរដ្ឋខ្មែរភ័យខ្លាចពីការបង្កើតមូលដ្ឋានទ័ពចិន និងកំណើនជនជាតិចិនខុសច្បាប់។ ប៉ុន្តែមន្ត្រីរដ្ឋាភិបាលច្រានចោលការលើកឡើងនេះ។
2019-10-27
ក្រុមយុវជន និងនិស្សិតបង្ហាញក្ដីបារម្ភជាថ្មីទៀត ពីជោគវាសនាព្រៃព្រះរកាថា នឹងអាចវិនាសហិនហោច បើក្រសួងបរិស្ថាន និងស្ថាប័នពាក់ព័ន្ធ នៅតែបណ្ដោយឱ្យពលរដ្ឋនៅមូលដ្ឋានលួចកាប់ឈើធំៗ ក្នុងព្រៃអភិរក្សមួយនេះជាបន្តបន្ទាប់។
2019-10-26
សហរដ្ឋអាមេរិក និងប្រទេសអង់គ្លេសមិនបានសន្យាថា នឹងបន្តផ្ដល់ការអនុគ្រោះពន្ធ GSP និង EBA ដល់កម្ពុជានោះទេ ប្រសិនស្ថានភាពរំលោភសិទ្ធិមនុស្ស និងបំផ្លាញប្រជាធិបតេយ្យ នៅតែមិនទាន់ត្រូវបាន ស្ដារឱ្យប្រសើរឡើងវិញ។
2019-10-26
តំណាងរាស្ត្រគណបក្សសង្គ្រោះជាតិបានចោទប្រកាន់ថា អំពើហិង្សានេះលោក ហ៊ុន សែន ជាអ្នកបញ្ជាពីក្រោយ ប៉ុន្តែអ្នកនាំពាក្យបក្សកាន់អំណាចយល់ថា ករណីហិង្សាលើតំណាងរាស្ត្រគណបក្សប្រឆាំងនោះ អាចជាការរៀបចំរបស់ក្រុមគណបក្សប្រឆាំង ដើម្បីទម្លាក់កំហុសមកលើលោក ហ៊ុន សែន ទៅវិញទេ។
2019-10-26
មេដឹកនាំរបបក្រុងភ្នំពេញ លោក ហ៊ុន សែន បន្តប្រកាសស្វាគមន៍ដំណើរមាតុភូមិនិវត្តន៍របស់ប្រធានស្ដីទីគណបក្សសង្គ្រោះជាតិ ដោយបានលើកបម្រាមលែងហាមឃាត់ក្រុមហ៊ុនអាកាសចរណ៍ទាំងឡាយ មិនឱ្យដឹកលោក សម រង្ស៊ី មកកម្ពុជាវិញ ប៉ុន្តែកាលពីថ្មីនេះ របបនេះ បែរជាធ្វើផ្ទុយពីការលើកបម្រាមនេះទៅវិញ។
2019-10-26
របបក្រុងភ្នំពេញបានសន្និដ្ឋានថា ថវិកាជាតិឆ្នាំ២០២០ ខាងមុខនេះ ជាឧបករណ៍ដ៏មានប្រសិទ្ធភាពក្នុងការជួយឱ្យរដ្ឋាភិបាលអាចឆ្លើយតបទៅនឹងបញ្ហាប្រឈម និងដោះស្រាយបញ្ហាជាច្រើនរបស់ជាតិ និងប្រជាពលរដ្ឋបាន។
2019-10-26
ពលរដ្ឋនៅតាមបណ្ដាខេត្ត ថាការឈឺចាប់ និងភាពអយុត្តិធម៌សង្គម ធ្វើឱ្យពួកគាត់គាំទ្របក្សប្រឆាំង និងដំណើរមាតុភូមិនិវត្តន៍របស់លោក សម រង្ស៊ី មកកម្ពុជាវិញ ព្រោះសង្ឃឹមថា បក្សប្រឆាំងនឹងនាំមកនូវការផ្លាស់ប្ដូរជាវិជ្ជមាន។