ប័ណ្ណសារព័ត៌មាន
2019-10-26
ក្រុមអ្នកអភិរក្ស នៃអង្គការ WWF រួមជាមួយនឹងរដ្ឋបាលខេត្តក្រចេះ មន្ទីរទេសចរណ៍ខេត្តក្រចេះ និងរដ្ឋបាលជលផល បានសហការគ្នារៀបចំប្រារព្ធទិវាសត្វផ្សោតទន្លេមេគង្គ ឆ្នាំ២០១៩ រយៈពេលបីថ្ងៃគឺនៅថ្ងៃទី ២៥ ដល់ថ្ងៃទី២៧ ខែតុលា នៅទីរួមខេត្តក្រចេះ ។
2019-10-26
សមត្ថកិច្ចខេត្តសៀមរាប ឃាត់ខ្លួនស្ត្រីជនជាតិថៃ ២នាក់ ក្រោយពីរកឃើញកញ្ចប់គ្រឿងញៀន ចំនួន ២៧ដុំ នៅក្នុងវ៉ាលីស៍របស់ពួកគេ នៅអាកាសយានដ្ឋានអន្តរជាតិសៀមរាប កាលពីរសៀលថ្ងៃទី២៤ តុលា។
2019-10-25
មន្ត្រីសង្គមស៊ីវិលព្រួយបារម្ភថា ការព្រងើយកន្តើយរបស់សាលាក្រុងភ្នំពេញ ដែលអូសបន្លាយមិនដោះស្រាយជូនពលរដ្ឋបែបនេះអាចនឹងធ្វើឱ្យវិបត្តិដីធ្លីតំបន់នេះរីករាលដាលកាន់តែធំ និងរ៉ាំរ៉ៃ។
2019-10-25
រោងចក្រដេរសំលៀកបំពាក់កីឡា យីហោ ជីន យី (Jiun Ye) នៅខេត្តកំពង់ឆ្នាំង ដែលមានកម្មករជាង៣ពាន់នាក់ (៣.១៦៥) ប្រកាសប្រាប់កម្មករថា រោងចក្រនេះ អាចនឹងបិទទ្វារនៅចុងឆ្នាំដោយសារ គ្មានប្រព័ន្ធអនុគ្រោះពន្ធ (EBA) របស់សហភាពអឺរ៉ុប។
2019-10-25
មន្ត្រីសង្គមស៊ីវិល និងពលរដ្ឋមានទំនាស់ដីធ្លីមួយចំនួន អំពាវនាវដល់ស្ថាប័នមានសមត្ថកិច្ចឱ្យជួយពន្លឿនដោះស្រាយរឿងដីធ្លី និងត្រូវយកច្បាប់មកអនុវត្តឲ្យមានប្រសិទ្ធភាព ខណៈជម្លោះដីធ្លីនៅកម្ពុជា បន្តកើតមានស្ទើរគ្រប់ខេត្ត ហើយដំណោះស្រាយកន្លងមក មិនសូវមានប្រសិទ្ធភាព។
2019-10-25
អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជាអះអាងថា លោក មិនជឿថា រដ្ឋាភិបាលប្រទេសថៃ យល់ព្រម ឲ្យថ្នាក់ដឹកនាំគណបក្សសង្គ្រោះជាតិ ចូលក្នុងដីថៃឡើយ បើទោះជាខំរកវិធីចរចាបែបណាក៏ដោយ។
2019-10-25
ប៉ូលិសអន្តោប្រវេសន៍ច្រកទ្វារព្រំដែនអន្តរជាតិប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ បានចាប់ខ្លួនសកម្មជនគណបក្សប្រឆាំងម្នាក់នៅខេត្តកំពង់ចាម នៅពេលលោកឆ្លងដែនដល់ទឹកដីថៃនៅរសៀលថ្ងៃទី២៥ តុលា។
2019-10-25
រដ្ឋធម្មនុញ្ញ កម្ពុជា ដែលជាច្បាប់កំពូលរបស់ជាតិ បានឆ្លងកាត់ការធ្វើវិសោធនកម្ម ឬការកែប្រែខ្លឹមសារដើមជាច្រើនដងរួចមកហើយក្នុងរយៈពេលជាង ២០ឆ្នាំកន្លងទៅនេះ។ ការធ្វើវិសោធនកម្មជាបន្តបន្ទាប់មកនេះ ត្រូវបានអ្នកច្បាប់លើកឡើងថា ធ្វើឲ្យរដ្ឋធម្មនុញ្ញចុះទន់ខ្សោយ និងប៉ះពាល់ប្រព័ន្ធប្រជាធិបតេយ្យ និងសិទ្ធិមនុស្សធ្ងន់ធ្ងរ។
2019-10-25
មេធាវីការពារក្ដីឱ្យជនជាប់ចោទជាសកម្មជនគណបក្សប្រឆាំងប្រតិកម្ម ចំពោះមន្ត្រីពន្ធនាគារខេត្តបាត់ដំបង ដែលមិនអនុញ្ញាតឱ្យមេធាវីចូលជួបកូនក្តីនៅក្នុងពន្ធនាគារ ដោយចាត់ទុកថា ជាការអនុវត្តផ្ទុយនឹងច្បាប់។
2019-10-24
សាលាដំបូងរាជធានីភ្នំពេញចេញដីកាកោះហៅប្រធានសហភាពការងារកម្ពុជា ឱ្យចូលរួមសវនាការជំនុំជម្រះក្នុងសំណុំរឿងញុះញង់ នៅរោងចក្រ អេស.អិល (SL) ក្នុងខណ្ឌមានជ័យ កាលពីឆ្នាំ២០១៣។ សង្គមស៊ីវិលឃ្លាំមើលផ្នែកសិទ្ធិការងាររំពឹងថា តុលាការនឹងទម្លាក់ចោលរាល់បទចោទ ដើម្បីលើកកម្ពស់សិទ្ធិសេរីភាពការងារនៅកម្ពុជាឱ្យកាន់តែល្អប្រសើរ។
2019-10-24
ប្រជាពលរដ្ឋខ្មែរនៅក្នុងប្រទេសបារាំង និងប្រទេសមួយចំនួននៅក្នុងសហភាពអឺរ៉ុបប្រមាណជាង៥០០នាក់ នៅថ្ងៃសៅរ៍ទី២៦ តុលា ខាងមុខនេះ គ្រោងនឹងដឹកនាំធ្វើបាតុកម្មធំមួយនៅទីលានសិទ្ធិមនុស្សក្នុងទីក្រុងប៉ារីស ដើម្បីទាមទារឱ្យរបបក្រុងភ្នំពេញវិលត្រឡប់ទៅរកការគោរពកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីសឡើងវិញ។
2019-10-24
នគរបាលរកឃើញគ្រឿងញៀនចំនួន ៦០គីឡូក្រាមថែមទៀត ពីក្រុមជនសង្ស័យ ៤នាក់ ដែលចាប់បាននៅខេត្តកំពង់ធំ កាលពីថ្ងៃទី២១ តុលា។ ការរកឃើញនេះ ក្រោយពេលនគរបាលសួរចម្លើយជនសង្ស័យទាំង ៤នាក់ រយៈពេល ២ថ្ងៃ គឺពីថ្ងៃទី២៣ និង ២៤ តុលា។
2019-10-24
អនុប្រធានគណបក្សសង្គ្រោះជាតិ លោក អេង ឆៃអ៊ាង អះអាងថា អាជ្ញាធរថៃហាមថ្នាក់ដឹកនាំគណបក្សសង្គ្រោះជាតិ អ្នកស្រី មូរ សុខហួរ មិនឲ្យចូលទឹកដីថៃកន្លងមកនោះ គ្រាន់តែជាការហាមបណ្ដោះអាសន្នតែប៉ុណ្ណោះ។
2019-10-24
របបក្រុងភ្នំពេញ បានចាប់ផ្ដើមបង្ហាញរូបភាពការហ្វឹកហ្វឺនកងកម្លាំងប្រដាប់អាវុធ សម្រាប់ត្រៀមបង្ក្រាបអ្នកអមដំណើរ និងហែហម មេដឹកនាំបក្សប្រឆាំងវិលចូលកម្ពុជា នៅថ្ងៃទី៩ វិច្ឆិកា ខាងមុខនេះ។
2019-10-24
មេដឹកនាំពលរដ្ឋនៅប្រទេសកូរ៉េខាងត្បូងអះអាងថា មានពលករជាច្រើននាក់នៅប្រទេសនេះយល់ព្រមអមដំណើរលោក សម រង្ស៊ី ចូលកម្ពុជាវិញ។ ប៉ុន្តែ អ្នកនាំពាក្យនគរបាលជាតិព្រមានជាមុនថា បើពលរដ្ឋណាចូលមកប្រទេសកម្ពុជា ដើម្បីគាំទ្រសកម្មភាពលោក សម រង្ស៊ី គឺល្មើសច្បាប់។