ប័ណ្ណសារព័ត៌មាន
2019-10-24
មេដឹកនាំលំដាប់ទី២ នៃរបបក្រុងភ្នំពេញ ប្រកាសឲ្យបន្តចាប់ខ្លួនអ្នកចូលរួមទទួលស្វាគមន៍ដំណើរមាតុភូមិនិវត្តន៍របស់ប្រធានស្តីទីគណបក្សសង្គ្រោះជាតិ ដែលប្រកាសវិលចូលកម្ពុជាវិញ នៅថ្ងៃទី៩ ខែវិច្ឆិកា។
2019-10-24
អង្គបុរេជំនុំជម្រះនៃសាលាក្តីខ្មែរក្រហម នឹងបើកសវនាការរឿងខ្វែងយោបល់គ្នា រវាងចៅក្រមភាគីជាតិ និងចៅក្រមភាគីអន្តរជាតិ ករណីថា តើត្រូវកាត់ទោស ឬមិនត្រូវកាត់ទោសអតីតកម្មាភិបាលខ្មែរក្រហមលោក មាស មុត។
2019-10-24
សកម្មជនគណបក្សប្រឆាំងនៅខេត្តបន្ទាយមានជ័យអះអាងថា អាជ្ញាធរពាក់ព័ន្ធក្នុងខេត្តនេះបង្កើនយុទ្ធនាការគំរាមកំហែងដល់សកម្មជននៅតាមមូលដ្ឋានឱ្យចូលសារភាពឈប់គាំទ្រប្រធានស្ដីទីគណបក្សសង្គ្រោះជាតិលោក សម រង្ស៊ី វិលចូលស្រុកវិញនៅថ្ងៃទី៩ វិច្ឆិកា។
2019-10-24
អ្នកច្បាប់ និងជាអ្នកវិភាគមើលឃើញថា ការតែងតាំងសមាជិកថ្មីសម្រាប់ឧត្តមក្រុមប្រឹក្សានៃអង្គចៅក្រមនៅតែមិនអាចឱ្យស្ថាប័នកំពូលមួយនេះ ធ្វើការដោយឯករាជ្យបាននៅឡើយ។ លើសពីនេះស្ថាប័ននេះនៅតែឋិតក្រោមអំណាចដ៏លើសលប់របស់រដ្ឋមន្ត្រីក្រសួងយុត្តិធម៌។
2019-10-24
ឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិកថ្មី ប្រចាំនៅកម្ពុជា លោក ផាទ្រីក ម័រហ្វី (Patrick Murphy) បានជួបពិភាក្សាការងារជាលើកដំបូងជាមួយលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន នៅរសៀលថ្ងៃទី២៣ ខែតុលា បន្ទាប់ពីលោកបានថ្វាយសារតាំងដល់ព្រះមហាក្សត្រខ្មែរ កាលពីថ្ងៃទី១៩ ខែតុលា កន្លងទៅ។
2019-10-24
ភរិយាសកម្មជនគណបក្សប្រឆាំងនៅស្រុកមោងឫស្សី ព្រួយបារម្ភអំពីសុខភាពរបស់ស្វាមីខ្លាចមានបញ្ហាដល់អាយុជីវិតនៅពេលជាប់ឃុំក្នុងពន្ធនាគារខេត្តបាត់ដំបង។
2019-10-24
អ្នកវិភាគនយោបាយសង្គម និងអ្នកវិភាគឯករាជ្យបានលើកឡើងថា កម្ពុជាកំពុងទទួលឥទ្ធិពលចិន ហើយបញ្ហានេះបានធ្វើឲ្យប្រជាពលរដ្ឋខ្មែរភ័យខ្លាច ដោយសារមានព័ត៌មាននៃការបង្កើតមូលដ្ឋានទ័ពចិន និងលំហូរចូលជនជាតិចិនដ៍ច្រើន ព្រមទាំងការបំណុលបរិស្ថាន និងការវិនិយោគទុនរបស់ចិនខ្វះតម្លាភាព។
2019-10-24
អ្នកតំណាងរាស្ត្រគណបក្សប្រឆាំងគ្មានជំនឿថា តុលាការកំពូលនឹងផ្ដល់យុត្តិធម៌ជូនពួកគេ ជុំវិញករណីវាយដំតំណាងរាស្ត្រនៅមុខរដ្ឋសភានោះបានទេ ដោយសារសំណុំរឿងនេះជាប់ពាក់ព័ន្ធនឹងក្រុមអង្គរក្សលោក ហ៊ុន សែន។
2019-10-24
ការស៊ើបអង្កេតនេះ អាចនឹងឈានទៅរកការសម្រេចដកហូតលិខិតឆ្លងដែន និងសញ្ជាតិប្រទេសនេះ ពីក្រុមសាច់ញាតិ និងបក្ខពួករបស់លោក ហ៊ុន សែន មកវិញ ប្រសិនបើរដ្ឋាភិបាលនៃប្រទេសស៊ីប រកឃើញថា ការផ្តល់សញ្ជាតិនេះ ធ្វើឡើងមិនស្របតាមច្បាប់។
2019-10-23
លោក សម រង្ស៊ី ប្រធានស្ដីទីគណបក្សសង្គ្រោះជាតិ អំពាវនាវដល់ពលករខ្មែរ កំពុងធ្វើការនៅប្រទេសថៃ ឱ្យចូលរួមអមដំណើរលោកវិលចូលប្រទេសកម្ពុជា នៅថ្ងៃទី៩ វិច្ឆិកា ដើម្បីត្រឡប់ទៅចូលរួមស្ដារសេដ្ឋកិច្ចប្រទេសកម្ពុជាវិញ។ មន្ត្រីរបបលោក ហ៊ុន សែន មិនជឿថា មានពលករខ្មែរ ព្រមបោះបង់ចោលការងារ ហើយយកខ្លួនទៅរងទោសជំនួសលោក សម រង្ស៊ី ឡើយ។
2019-10-23
គណបក្សប្រឆាំងចោទថា របបក្រុងភ្នំពេញ ថា មិនបានគោរពកិច្ចព្រមព្រៀងសន្តិភាព ២៣ តុលា។ ចំណែកគណបក្សប្រជាធិបតេយ្យមូលដ្ឋានវិញ អំពាវនាវឱ្យមានការគោរពកិច្ចព្រមព្រៀង ២៣ តុលា ដើម្បីរក្សាប្រព័ន្ធអនុគ្រោះពន្ធ EBA។
2019-10-23
មន្ត្រីជាន់ខ្ពស់ក្រសួងការពារជាតិកម្ពុជា ឱ្យដឹងថា រដ្ឋាភិបាលចិន នឹងបន្តផ្ដល់ជំនួយឥតសំណងដែលមានទឹកប្រាក់ចំនួន ៦០០លានយ័ន ស្មើនឹងប្រមាណ ៨៤លានដុល្លារអាមេរិក ដល់ប្រទេសកម្ពុជា ដើម្បីពង្រឹងវិស័យយោធា។
2019-10-23
ពលរដ្ឋរស់នៅប្រទេសអូស្ត្រាលីបានធ្វើបាតុកម្មនៅថ្ងៃទី២៣ ខែតុលា នេះ ក្នុងរដ្ឋធានីកង់បេរ៉ា (Canberra) ទាមទារឱ្យមានការគោរពកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស។ ក្រៅពីពលរដ្ឋខ្មែរក៏មានតំណាងរាស្ត្រអូស្ត្រាលី ៥រូប បានចូលរួមថ្លែងសារនៅមុខបាតុករ ដោយជំរុញទៅរដ្ឋាភិបាលអូស្ត្រាលី មិនត្រូវនៅស្ងៀមចំពោះវិបត្តិនយោបាយកម្ពុជានេះទៀតទេ។
2019-10-23
មន្ត្រីរដ្ឋាភិបាលប្រាប់ថា កម្ពុជាបានបញ្ជូនជនជាតិចិនចំនួនជិត ៩០០នាក់ ទៅប្រទេសចិនវិញក្នុងរយ:ពេល ៩ខែដើមឆ្នាំនេះ ប៉ុន្តែចំនួននេះផ្ទុយពីរបាយការណ៍របស់ស្ថានទូតចិនដែលបានបង្ហាញថា ជនជាតិចិនដែលត្រូវបាន ទៅប្រទេសចិនវិញក្នុងរយ:ពេលដូចគ្នានេះ មានរហូតដល់ជាង ១ពាន់នាក់ បន្ទាប់ពីជាប់សង្ស័យ ប្រព្រឹត្តបទល្មើសផ្សេងៗនៅកម្ពុជា។
2019-10-23
មន្ត្រីប៉ូលិសនៃស្នងការនគរបាលខេត្តកំពង់ចាម ចាប់ខ្លួនមេឃុំស្វាយទាបស្រុកចម្ការលើ ជាប់ឆ្នោតខាងគណបក្សសង្គ្រោះជាតិ គឺលោក ហេង ហ៊ន់ យកទៅឃុំខ្លួននៅស្នងការនគរបាលខេត្ត កាលពីម៉ោង ២រសៀលថ្ងៃទី២៣ តុលា។